Category: ព័ត៌មាន

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៦១ម៉ឺននាក់ និងជាសះស្បើយជាង៨.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៦១ម៉ឺននាក់ និងជាសះស្បើយជាង៨.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤លាន៨៥ម៉ឺន១ពាន់២៤៦ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦១ម៉ឺន៣ពាន់១៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៩០ម៉ឺន៦ពាន់២៩៧នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩៦ម៉ឺន១ពាន់៤២៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៣ពាន់៨៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៤ម៉ឺន៩ពាន់៩៨៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១២ម៉ឺន១ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន២៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤០ម៉ឺន៩ពាន់២០២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន៤ពាន់៩១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧២ម៉ឺន៤ពាន់៧០២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៧ម៉ឺន៧ពាន់៤៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៤២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៥ម៉ឺន៣ពាន់៦០២នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៣ពាន់៦២៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់១៧៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ១៩ម៉ឺន៤ពាន់៨៦៥នាក់ ៕

  • មេដឹកនាំកំពូលកូរ៉េខាងជើងបណ្តេញមន្ត្រីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីប្រជាជន ជុំវិញគម្រោងសង់មន្ទីរពេទ្យ

    មេដឹកនាំកំពូលកូរ៉េខាងជើងបណ្តេញមន្ត្រីជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីប្រជាជន ជុំវិញគម្រោងសង់មន្ទីរពេទ្យ

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបណ្ដេញមន្ត្រីគ្រប់គ្រងគម្រោងសាងសង់មន្ទីរពេទ្យ Pyongyang General Hospital ជាច្រើននាក់ចេញពីតំណែង ដោយសារតែអ្នកទាំងនេះមិនអាចគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ហើយពួកគេថែមទាំងជំរិតទារប្រាក់ពីប្រជាជនទៀតផង បើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ពិតជាខឹងសម្បារយ៉ាងខ្លាំង ចំពោះក្រុមមន្ត្រីទាំងនោះ ដែលបានជំរិតទារប្រាក់ និងបង្ខំឱ្យប្រជាជនចូលរួមវិភាគទានក្នុងគម្រោងសាងសង់មន្ទីរពេទ្យ ហើយនេះគឺជាទង្វើផ្ទុយទាំងស្រុងនឹងគោលការណ៍របស់គណបក្ស ។ សូមបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក សាងសង់មន្ទីរពេទ្យខាងលើ ឱ្យបានមុនខួបលើកទី៧៥ នៃការបង្កើត គណបក្សពលករកូរ៉េខាងជើង នៅខែតុលាខាងមុខ និងចាត់ទុកថា គម្រោងនេះគឺជាការចូលរួមលើកកម្ពស់កែលម្អវិស័យសុខាភិបាលសាធារណៈ ប្រឈមមុខនឹង ការឆ្លង COVID-19 ៕

  • រដ្ឋមន្រ្តីក្រសួងការងារថៃប្រកាសលាលែងពីតំណែង ខណៈរដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងប្រឈមនឹងបាតុកម្ម ព្រមទាំងវិបត្តិសេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងការងារថៃប្រកាសលាលែងពីតំណែង ខណៈរដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងប្រឈមនឹងបាតុកម្ម ព្រមទាំងវិបត្តិសេដ្ឋកិច្ច

    បាងកក៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Chatumongol Sonakul នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តលាលែងចេញពីតំណែង ដោយធ្វើឱ្យរូបលោកក្លាយជារដ្ឋមន្ត្រីទី៦ ដែលដើរចេញពីគណៈរដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីសប្ដាហ៍មុនមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃលោក Uttama Savanayana  ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak និងរដ្ឋមន្ត្រីចំនួន៣នាក់ផ្សេងទៀត ក៏បានប្រកាសលាលែងចេញពីតំណែងផងដែរ ។ ដោយឡែកការលាលែងចេញពីតំណែង របស់រដ្ឋមន្រ្តីក្រសួងការងារថៃខាងលើនេះ នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ខណៈរដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ក្រុមយុវជន និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 ៕

  • សម្តេចតេជោ អញ្ជើញពិនិត្យវិស័យកសិកម្ម និងសំណេះសំណាលជាមួយប្រជាកសិករ ស្រុកព្រៃកប្បាស ខេត្តតាកែវ

    សម្តេចតេជោ អញ្ជើញពិនិត្យវិស័យកសិកម្ម និងសំណេះសំណាលជាមួយប្រជាកសិករ ស្រុកព្រៃកប្បាស ខេត្តតាកែវ

    ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឯ.ឧ វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០១៩ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ផ្នែក ដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។ រីឯការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤.១៦លានតោននៅឆ្នាំ២០១៥ ដល់ ៤.៨៨លានតោននៅឆ្នាំ២០១៩ ស្មើនឹង ១៧.៣%។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៥៣៨ពាន់តោន ដល់ជាង ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ គិតជាមធ្យមក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គឺមានកំណើនប្រមាណ ១៥,២៤%។ សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណនាំចេញអង្ករបានចំនួន ៤០២,៤២៤តោន ស្មើនឹង ៨៦.៥៦%…

  • កម្ពុជា និងចិន បញ្ចប់ដោយជោគជ័យក្នុងការការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

    កម្ពុជា និងចិន បញ្ចប់ដោយជោគជ័យក្នុងការការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ នៅថ្ងៃសទី២០កក្កដា បានចូលរួមជាមួយលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការ ចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើ ភាគីទាំងពីរបានចុះផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា ប្រទេសទាំងពីរបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ ដែលទាំងនោះនឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩។ ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ៕

  • ផ្ទុះជំងឺមានអាក្ការៈកន្ទួលក្រហម ឡើងកំដៅខុសធម្មតា មិនទាន់ស្គាល់ជាជំងឺអ្វីឡើយ ៖ មន្ត្រីសុខាភិបាល និងអាជ្ញាធរចុះត្រូតពិនិត្យជាបន្ទាន់

    ផ្ទុះជំងឺមានអាក្ការៈកន្ទួលក្រហម ឡើងកំដៅខុសធម្មតា មិនទាន់ស្គាល់ជាជំងឺអ្វីឡើយ ៖ មន្ត្រីសុខាភិបាល និងអាជ្ញាធរចុះត្រូតពិនិត្យជាបន្ទាន់

    បន្ទាយមានជ័យ៖ ពលរដ្ឋក្មេងចាស់ ប្រុសស្រីនៅភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួនរាប់សិបនាក់បានរងការផ្ទុះជំងឺឆ្លងម្យ៉ាង ដែលពួកគេ និងគ្រូពេទ្យថាមានអាក្ការៈ ឡើងកំដៅខុសពីធម្មតាគឺ៣៨ ទៅ៣៩អង្សារឡើង ហើយធ្វើឲ្យអ្នកជំងឺខ្លះទៅជាប្រកាច់, ខ្លះឈឺ ក ខ្លះឈឺសន្លាក់ដៃជើង, ខ្លះស្កៀបរមាស់ពិបាកទ្រាំ ជាដើម តែមិនទាន់ស្គាល់ថា ជាជំងឺអ្វីឡើយ។ អ្នកភូមិ និងភ្នាក់ងារភូមិថា ជំងឺឆ្លងនោះផ្ទុះឡើងពីថ្ងៃទី១៩ ខែកក្កដា ហើយបានធ្វើឲ្យមនុស្សចាស់ វ័យកណ្តាល និងកូនក្មេងក្នុងគ្រួសារ ធ្លាក់ខ្លួន ឈឺ ហើយឆ្លងរួចខ្លះ បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ និងទៅគ្លីនិកឯកជន ។ អាក្ការៈដំបូងគឺ ទន់ដៃទន់ជើង បន្ទាប់មកក្តៅសន្ធំ ហើយឡើងកន្ទួលរមាស់លើដងខ្លួន ឬសាច់មានពណ៌ ក្រហម ឈឺ ក ឈឺសន្លាក់ ហើយពិបាកដេក​និងមិនសូវឃ្លានអាហារ។ លោកវេជ្ជបណ្ឌិត ខេ ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ ដែលបាននាំគ្រូចុះពិនិត្យស្ថានភាពនៃការផ្ទះជំងឺនេះដែរ។ លោកប្រាប់សារព័ត៌មានថា ពលរដ្ឋមានអាក្ការៈដូចខាងលើមែន តែលោកមិនទាន់ច្បាស់ មិនអាចប្រាប់ទេ ។ លោក វិជ្ជបណ្ឌិត សឹង្ហ…

  • អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរកសិកម្មខេត្តបានជម្រុញនិងធ្វើការអំពាវនាវដល់ប្រជាកសិករត្រូវ ចេះរក្សាទឹកទុក ការពារកូនរដូវប្រាំងកើតឡើងខាងមុខ

    អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរកសិកម្មខេត្តបានជម្រុញនិងធ្វើការអំពាវនាវដល់ប្រជាកសិករត្រូវ ចេះរក្សាទឹកទុក ការពារកូនរដូវប្រាំងកើតឡើងខាងមុខ

      នៅក្នុងឱកាសចុះពិនិត្យមើលស្លានីយ៍ផលិតស្រូវពូជប្រភេទសែនក្រអូបនិងផ្ការំដួល របស់មន្ទីរកសិកម្មខេត្តបាត់ដំបង នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ប្រមាណជិត៥០ហិកតាដែលជាប្រភេទស្រូវពូជទាំង២ខាងលើ។       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការជំរុញទៅបណ្តាមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់ស្រុក-ក្រុងត្រូវខិតខំជួយដោះស្រាយ ពីបញ្ហាខ្វះខាតទឹកដាក់ស្រែ របស់ កសិករ នៅទូទាំងខេត្តឲ្យអស់ពីលទ្ធភាពជាក់ស្តែងរបស់ខ្លួន។          លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ការងារបង្កបង្កើនផល “ស្រូវស្រាល”របស់កសិករនៅទូទាំង ខេត្តបាត់ដំបង មានសន្ទុះកើនលើសផែនការ។គិតត្រឹមតែជាងពាក់កណ្ដាលខែកក្កដាឆ្នាំ២០២០នេះ ការដាំដុះស្រូវស្រាលបានប្រមាណជាង១៦ម៉ឺនហិកតា គឺៈមានការកើនលើសផែនការរបស់មន្ទីរកសិកម្មខេត្ត ដែលបានកំណត់ឲ្យធ្វើស្រូវប្រាំងក្នុងផែនការត្រឹមតែ១០ម៉ឺនហិកតាប៉ុណ្ណោះ។          លោកប្រធានមន្ទីរកសិកម្មខេត្តរូបនេះ បានឲ្យដឹងបន្ថែមថា៖បើទោះបីជាល្បាយទឹកភ្លៀងធ្លាក់នៅមានកម្រិតនិងមានការថយចុះជាងឆ្នាំកន្លងទៅក៏ពិតមែន ក៏ប៉ុន្តែបរិមាណទឹកភ្លៀងបានបន្តធ្លាក់រាយប៉ាយនៅតាមបណ្តាស្រុកនានា និងខុសប្លែកគួរឲ្យកត់សំគាល់ ។ជាក់ស្តែងដើមឆ្នាំ២០២០នេះ បរិមាណទឹកភ្លៀងធ្លាក់ គិតត្រឹមរយៈពេលពាក់កណ្ដាលខែកក្កដានេះ គឺ៖បានប្រមាណជាង៤០០ មីល្លីម៉ែត្រ។បើប្រៀបធៀបឆ្នាំកន្លងទៅ មានរហូតដល់ទៅជាង៥០០មីលីម៉ែត្រ។       លោក ឈឹម វជិរ៉ា ក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖ ចំពោះការដាំដុះ និង បង្កបង្កើនផលស្រូវគឺនៅឆ្នាំនេះ មានសន្ទុះខ្លាំង។ ដោយក្នុងនោះការធ្វើស្រែគ្រប់ប្រភេទ…

  • ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី២៦នាក់ បន្ថែមទៀតនៅថ្ងៃទី២១ កក្កដានេះ

    ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី២៦នាក់ បន្ថែមទៀតនៅថ្ងៃទី២១ កក្កដានេះ

    ក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី២៦នាក់ បន្ថែមទៀតនៅថ្ងៃទី២១ កក្កដានេះ ដែលនាំឲ្យកម្ពុជាមានអ្នកឆ្លងសរុប១៩៧នាក់។ ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយបានចំនួន១៤០នាក់៕

  • ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨​ កក្កដា ឆ្នាំ២០២០

    ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨​ កក្កដា ឆ្នាំ២០២០
  • មានដំរីចិញ្ចឹម១ក្បាល នៅខេត្តមណ្ឌលគិរីស្លាប់ទៀតហើយ

    មានដំរីចិញ្ចឹម១ក្បាល នៅខេត្តមណ្ឌលគិរីស្លាប់ទៀតហើយ

    មណ្ឌលគិរី៖ សេចក្តីរាយការមួយកាលពីព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ មានដំរីឈ្មោលមួយក្បាលឈ្មោះ«ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយស្ថិតនៅភូមិពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការថា ដំរី១ក្បាលនោះជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ។ ក្រោយការងាប់របស់ដំរី ម្ចាស់កំពុងបោះជំរុំរង់ចាំធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាកតិចពូនង។ គិតត្រឹមថ្ងៃទី២១ កក្កដានេះ មិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការងាប់របស់សត្វដំរី ពីម្ចាស់ និងអជ្ញាធរមូលដ្ឋាននោះទេ ៕ ដោយ៖ សាត ចាន់បុត្រ