-
យុវជនម្នាក់បើករថយន្តឡិចស៊ីសបត់ឆ្លងផ្លូវទៅបុកម៉ូតូកិនជាប់ពីលើបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx-330 មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូ កិនជាប់ពីលើបណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួសនោះឡេីយ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ កែងផ្លូវ ៤៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះរថយន្ត lexus rx330 មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AW-4993ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃតាមផ្លូវ ១៩៨៦ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក zoomer- x ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-1650ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើតកិនពីលើម៉ូតូជាប់ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាង សុំធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន៣០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ
-
ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២០
ខេត្តស្ទឹងត្រែង៖ ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ សម្រាប់តួនាទីជាប្រធាន អង្គភាព ប្រធានផ្នែក នាយកទីចាត់ការ អនុប្រធានអង្គភាព អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យទីចាត់ការ សាលាខេត្ត ក្នុងរចនាសម្ព័ន្ធឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង ។ ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព អភិបាលខេត្ត ឯកឧត្តម ម៉ុម សារឿន និងមានការចូលរួម ពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត រួមនិងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញ ជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ជំរុញ ដល់មន្រ្តីដែលបានដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី នាឱកាសព្រឹកថ្ងៃទី២០ កក្កដានេះថា: ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល…
-
សម្តេចតេជោ អញ្ជើញពិនិត្យវិស័យកសិកម្ម និងសំណេះសំណាលជាមួយប្រជាកសិករ ស្រុកព្រៃកប្បាស ខេត្តតាកែវ
ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឯ.ឧ វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០១៩ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ផ្នែក ដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។ រីឯការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤.១៦លានតោននៅឆ្នាំ២០១៥ ដល់ ៤.៨៨លានតោននៅឆ្នាំ២០១៩ ស្មើនឹង ១៧.៣%។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៥៣៨ពាន់តោន ដល់ជាង ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ គិតជាមធ្យមក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គឺមានកំណើនប្រមាណ ១៥,២៤%។ សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណនាំចេញអង្ករបានចំនួន ៤០២,៤២៤តោន ស្មើនឹង…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីទៅចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ
ភ្នំពេញ៖ ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះលក់ហ្គាស ដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ទៀតនោះ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ព្រមទាំងចូលបុណ្យសពជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត។ ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងផ្តល់អំណោយដល់ជនរងគ្រោះចំនួន ១គ្រួសារជាម្ចាស់ផ្ទះ ដែលមានអ្នកស្លាប់ ២នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ), អ្នករងរបួសធ្ងន់ ១នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ), និងអ្នករងរបួសស្រាល ៣នាក់ (ត្រូវជាម្ចាស់ផ្ទះ, ភរិយា និងប្អូន) កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកជំទាវ…
-
ក្រុមហ៊ុន សាងសង់ផ្លូវ Sichuan Road & Bridge បេ្តជ្ញាថា នឹងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនសាងសង់ផ្លូវ Sichuan Road & Bridge (Group) Corporation Ltd ពិនិត្យឱ្យបានម៉ត់ចត់លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ និងបានស្នើឱ្យក្រុមហ៊ុនសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងណែនាំយ៉ាងដូចនេះនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមបានទទួលជួបពិភាក្សាការងារជាមួយលោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។ ជំនួបពិភាក្សានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានក្នុងការសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ដើម្បីធានាឱ្យសំណង់មានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់ បានយូរអង្វែង ក៏ដូចជាធានាឱ្យគម្រោងបញ្ចប់ទៅដោយរលូនស្របតាមកិច្ចព្រមព្រៀង…
-
ឯកឧត្តមបណ្ឌិត លី ឆេង ឲ្យតំណាង នាំយកថវិការ និងអាហារូបករណ៍១០០% ៣កន្លែង ផ្តល់ជូនគ្រួសាររងគ្រោះដោយ អគ្គីភ័យ
អគ្គនាយករងប៊ែលធីគ្រុប នាំយកថវិកាចំនួន ១៤,០០០,០០០៛ (ដប់បួនលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន ៣កន្លែង ដើម្បីជួយឧបត្ថម្ភជូនដល់សិស្សសាលា ប៊ែលធី អន្តរជាតិ ចំនួន ២នាក់ ដែលជួបឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។ ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប បាននាំយកថវិកាចំនួន ១២,០០០,០០០រៀល (ដប់ពីរលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន ២កន្លែង សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១-១២ (Level 1-12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ដើម្បីប្រគល់ជូន៖ ១-ក្មួយប្រុស ឡាំ សេងតាយ និង ២-ក្មួយស្រី ឡាំ គីមជូ …
-
រដ្ឋមន្រ្តីក្រសួងការងារថៃ ប្រកាសចេញគណៈរដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា
បាងកក៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Chatumongol Sonakul បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោកបានលាលែងចេញពីតំណែងហើយ ដោយធ្វើឱ្យរូបលោក ក្លាយជារដ្ឋមន្ត្រីទី៦ ដែលសម្រេចចិត្តដើរចេញពីគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។ ការលាលែងចេញពីតំណែងរបស់លោក Chatumongol នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ស្របពេលរដ្ឋាភិបាល លោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ក្រុមយុវជន និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19។ លោក Chatumongol បានប្រាប់ Reuters ថាលោកពិតជា បានលាលែងចេញពីតំណែងមែន ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុផលឡើយ។ លោក Chatumongol គឺជារដ្ឋមន្ត្រីទី៦ហើយ ដែលសម្រេចចិត្តចែកផ្លូវជាមួយ គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ…
-
ឆេះរថយន្តដឹកកុងតឺន័រលើផ្លូវជាតិលេខ១
ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានជួបគ្រោះនូវអគ្គីភ័យឆេះហុយផ្សែងងងិត ពេលកំពុងបើកបរលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ក្នុងករណីគ្រោះអគ្គីភ័យឆេះរថយន្តដឹកកុងតឺន័រនេះដែរមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬក៍ខូចខាតដល់ទំនិញដែលផ្ទុកនៅក្នុងកុងតឺន័រឡើយ ពោលគឺខូចខាតតែសម្ភារៈខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែអ្នកបើកបររថយន្តរួមជាមួយព្រូបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា ។ លោក ប៊ុនណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះបានប្រាប់ថា ករណីឆេះនេះបណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លើងចំនុចក្បាលសណ្តោងរឺម៉កដឹកកុងតឺន័រ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬអ្នកនៅក្នុងរថយន្តឡើយ ខូចខាតតិចតួចប៉ុណ្ណោះ សូម្បីតែទំនិញនៅក្នុងកុងតឺន័រក៍មិនទទួលរងនូវការខូចខាតផងដែរ ៕ សណ្តោស
-
កម្ពុជា និងចិន ប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
កម្ពុជា និងចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងគ្នានិងគ្នា។ ការប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ ធ្វើឡើនៅក្នុង ឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយឯកឧត្តម ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីចន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។គួរបញ្ជាក់ថា ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ៕
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ដើម្បីជំរុញការអភិវឌ្ឍបន្លែសុវត្ថិភាពកម្ពុជាឲ្យទាន់សភាពការបច្ចុប្បន្ន និងតម្រូវការទីផ្សារ និងយោងតាមខ្លឹមសារនៃឯកសារ MOU ស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ” ដែលបានចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២០ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយ ក្រុមការងារពាក់ព័ន្ធ បានអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលក្រុមហ៊ុននេះជាដៃគូជាមួយក្រុមហ៊ុន Yamato Green Co., Ltd បានចូលរួមសហការវិនិយោគដើម្បីអភិវឌ្ឍវិស័យផលិតកម្មបន្លែសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រី លោក TORU TAKEI (President) បានសង្ខេបជូនជ្រាបពីព័ត៌មានសំខាន់ៗមួយចំនួនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា កម្មវត្ថុវិនិយោគ ទុនវិនិយោគមធ្យោបាយដឹកជញ្ជូន ឃ្លាំងស្តុកទំនិញ…