-
កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង សភាពាណិជ្ជកម្មខេត្ត ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់
កណ្តាល៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជន ខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត ជាប្រធានសភាពសហភាពសហព្ធ័យុវជនខេត្ត ព្រមទាំងសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយឯកឧត្តម ឧកញ៉ា សុខ ស្រស់ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់។ សមាសភាពចូលរួមមានលោក មេបញ្ជាការ មេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការ មេបញ្ជាការរង ក្រុងស្រុកទាំង ១១ ព្រមទាំង នាយទាហាន នាយរងទាហាន ពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្ដាល ជាច្រើនរូបផងដែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានលើកឡើងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក…
-
លោក ហាក់ ម៉ុងហួត បញ្ជាក់ថា ដើមឈើផ្ដល់ប្រយោជន៍ច្រើនណាស់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា ទាក់ទាញទឹកភ្លៀង ការពារទឹកជំនាន់ការពារខ្យល់ព្យុះ កាត់បន្ថយកម្តៅ និងសារ:ប្រយោជន៍ជាច្រើនទៀត
កាលពីព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះតេជគុណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិនបានដឹកនាំប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូចូលរួមដាំកូនឈើចំនួន ៥៨២ដើម ក្នុងឱកាសអបអរសាទរពិធីដាំកូនឈើ រំលឹកខួប ៩កក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាបឋម សិក្សា និងវត្តក្តីតាចិនស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។តាមការបញ្ជាក់ពីព្រះតេជគុណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិនបានបញ្ជាក់ ថាការដាំ កូនឈើ៥៨២ដើម នេះក្នុងមានគោលបំណង៖ – ដើម្បីជាសោភ័ណភាពស្រស់ល្អក្នុងការទាក់ទាញភ្ញៀវទេសចរណ៏មកលេងកម្សាន្ត – ចូលរួមថែរក្សាការពារនូវសម្រស់ធម្មជាតិកុំឱ្យមានការបាត់បង់ និងទាក់ទាញទឹកភ្លៀងការពារកម្តៅ និងខ្យល់ព្យុះជាដើម ។ – បង្កើតអុកស៊ីសែននៅក្នុងខ្យល់ បំបាត់ជាតិពុល ។ – ទុកឲ្យក្មេងជំនាន់ក្រោយស្គាល់អំពីប្រភេទដើមឈើកម្រ។ ថ្លែងក្នុងឱកាសដាំកូនឈើនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសម្ដែងនូវការត្រេកអរដោយឃើញបងប្អូនប្រជាពលរដ្ឋស្រឡាញ់ព្រៃឈើ ព្រោះថាព្រៃឈើប្រៀបដូចជាអាយុជីវិតរបស់យើងអញ្ចឹងបើសិនជាគ្មានព្រៃឈើទេមនុស្សក៏ពិបាកក្នុងការរស់នៅដែរ ។…
-
ជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ត ត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួន
ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ ២០២០នេះ មានជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វេីការឃាត់ខ្លួនកាលពីយប់មិញ ពាក់ព័ន្ធ ករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ត នៅចំណុចតាមផ្លូវ២០០៤ ក្នុងបុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ LY HONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុធ្វើម៉ាស និងក្រោមដៃ ស្នាក់នៅខុនដូរស្តាយលេនបន្ទប់លេ១២១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (មានសារធាតុញៀន) គ្មានលិខិតឆ្លងដែន ។ ដកហូត អាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD គ្រាប់១៣គ្រាប់ បង់០១ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ធី…
-
ប្រធានគណបក្សខេត្តបាត់ដំបង បានជម្រុញឲ្យបក្សមូលដ្ឋានគ្រប់ថ្នាក់ ក្នុងស្រុកសំពៅលូន ត្រូវតែពង្រឹងរចនាសម្ព័ន្ធក្នុងការដឹកនាំបក្សដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ
ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានដាក់ចេញនូវផែនការពីការកែសម្រួលនិងរៀបចំរចនាសម្ព័ន្ធដឹកនាំបក្សនៅគ្រប់ថ្នាក់នៅក្នុងបក្សមូលដ្ឋានស្រុកសំពៅលូន ដើម្បីជម្រុញសកម្មភាពដឹកនាំ របៀបរបបធ្វើការងារ ការប្រជុំប្រចាំខែ ការដាក់ចេញនូវផែនការសកម្មភាព និងរាយការណ៍មកគណបក្សថ្នាក់លើ និង នៅមូលដ្ឋានរបស់ខ្លួនឲ្យបានទៀងទាត់ជាប្រចាំ ជាពិសេសនៅបក្សមូលដ្ឋានភូមិ-ឃុំ ទាំងអស់ក្នុងស្រុក ត្រូវធ្វើឲ្យបានឆាប់និងត្រូវមានភាពសកម្មម៉ត់ចត់ ដោយមិនត្រូវមើលស្រាលបញ្ហានិងការដាក់ចេញផែនការសកម្មភាពជាក់ ដែលបានកំណត់ដោយថ្នាក់លើនោះទេ?។ ការថ្លែងលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព របស់គណៈកម្មាធិការគណបក្សស្រុក និងសកម្មភាពនៃក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបងក្នុងឆមាសទី១ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្ស ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅចុងសប្តាហ៍នេះ។ ឯកឧត្តមប្រធានគណបក្សខេត្ត បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធ្វើឲ្យសម្រេចបាននូវផែនការសកម្មភាពការងាររបស់គណបក្សនិងក្រុមការងារទាំងអស់ដែលបានចុះជួយនិងបានធ្វើសកម្មភាពជួយដល់គណបក្សស្រុក និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ក្នុងការធ្វើសកម្មភាពដើម្បីជួយជម្រុញនិងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកន្លងមក ក្នុងការជួយដោះស្រាយតម្រូវការនិងបញ្ហាប្រឈមចំពោះមុខក្នុងមូលដ្ឋាន ទៅតាមលទ្ធភាពដែលអាចធ្វើបាន ក្នុងការជួយប្រជាពលរដ្ឋក្នុងស្រុក កន្លងមក។ ក្នុងរបាយការណ៍ សកម្មភាព របស់ គណបក្សស្រុកសំពៅលូន ក្នុងការកសាងកម្លាំងថ្មីរបស់បក្សក្នុងឆមាសទី១កន្លងមកនេះ និងការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្សរបស់ក្រុមការងារយុវជនគណបក្សស្រុក បានបង្ហាញថា៖ មកដល់ពេលនេះក្រុមការងារយុវជនបក្សស្រុកបានចុះស្រង់និងធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលគ្រប់អាយុនិងមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះបានប្រមាណ៦៥%…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ប្រធានសាលាដំបូងខេត្តព្រៃវែង ព្រះសីហនុ និងក្រចេះ
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក នួន សាន ឧត្ដមព្រះរាជអាជ្ញា ថ្នាក់លេខ៦ ជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងប្រធាន និងចៅក្រមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា ៥រូប, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តកំពង់ចាម ផ្ទេរមកកាន់តំណែងព្រះរាជអាជ្ញាភ្នំពេញ
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ ,កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ ត្រូវសមត្ថកិច្ចប៉ុស្ដិទឹកថ្លា ឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ ករណីលួច(លួចម៉ូតូ , កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) បានធ្វើសកម្មភាព លួច(លួចម៉ូតូ , កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) ឈ្មោះ តឿ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ…
-
នគរបាលប៉ុស្ដិ៍ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១៩៦២ ភូមិត្រាពាមងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ឡុង វ៉ាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី