-
គ្រួសាររងផលប៉ះពាល់ក្នុងវិបត្តិជម្ងឺកូវិដ១៩ ចំនួន១៩៤គ្រួសារ មកពី១០ភូមិ ស្រុកសូទ្រនិគម ទទួលបានអំណោយពីសប្បុរសជន
គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់បងប្អូនសប្បុរសជន ដែលបានផ្តល់តាមរយៈការកៀងគរបស់ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ចំនួន១៩៤គ្រួសារ មកពី១០ភូមិ ព្រមទាំងវេរប្រគេន ទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃចំនួន៤វត្ត ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីចុងសប្តាហ៍ព្រឹកថ្ងៃ សៅរ៍ ទី ១៨ ខែ កក្កដា ឆ្នាំ២០២០ នៅបរិវេណវត្ត កំពង់ឃ្លាំង ។លោក ខាត់ ស៊ត់ តំណាងសប្បុរសជនក្នុងស្រុក បានឲ្យដឹងថា ដោយលោក និងក្រុមគ្រួសារបានឃ្លាតចេញពីស្រុកកំណើតទៅប្រកបរបរនៅទីប្រជុំជន ក៏មិនអាចបំភ្លេចទីកន្លែងផ្តល់កំណើតឡើយ ជាស្តែងនៅពេលដែលលើពិភពលោក ក៏ដូចនៅ ប្រទេសកម្ពុជាជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ និយាយដោយឡែកនៅបងប្អូនប្រជានេសាទក្នុងឃុំកំពង់ឃ្លាំងនេះតែម្តង ។ លោកបានបន្តទៀតថា ដើមី្បសម្រួល អំរ៉ែកដ៏ធ្ងន់របស់រាជរដ្ឋាភិបាល លោករួមទាំងបងប្អូនសាច់ញាតិបានបរិចាកនូវធនធាន ដែលរកមានបានក្រោមដំបូលគុណសន្តិភាព ក្នុងការចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដល់បងប្អូនគ្រួសារដែលរងផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ព្រមទាំងប្រគេននូវទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំងបួនវត្តក្នុងឃុំកំពង់ឃ្លាំងនេះផងដែរ ។ លោក ម៉ក់ ប្រុស ក៏បានធ្វើការថ្លែងអំណរគុណដល់ម្ចាស់អំណោយ…
-
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនាយករងខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជាត្រូវបានតែងតាំងជាឧត្ដមប្រឹក្សាសម្ដេចព្រៈមហាសង្ឃរាជ សម្ដេចព្រៈសង្ឃនាយកនិងស្ថាប័នថេរសភានៃពុទ្ធសាសនាក្នុងព្រៈរាជាណាចក្រកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យតែងតាំងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងជាឧត្ដមប្រឹក្សាសម្ដេចព្រៈមហាសង្ឃរាជ សម្ដេចព្រៈសង្ឃនាយកនិងស្ថាប័នថេរសភានៃពុទ្ធសាសនាក្នុងព្រៈរាជាណាចក្រកម្ពុជា។យោងតាមប្រកាសអនុក្រឹត្យស្ដីពីការតែងតាំងរបស់រាជរដ្ឋាភិបាលអានដោយ ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ។ក្នុងពិធីប្រកាសអនុក្រឹត្យតែងតាំង ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនារសៀលថ្ងៃទី១៨កក្កដាដោយមានការយាងនិមន្តអញ្ជើញចូលរួម សម្ដេចព្រៈអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រៈមហាសង្ឃរាជនៃព្រៈរាជាណាចក្រកម្ពុជា សម្ដេចព្រៈអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្ដេចព្រៈមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនិងជាព្រៈប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រៈរាជាណាចក្រកម្ពុជា សម្ដេចព្រៈមហាសុមេធាធិបតី កិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្ដេចព្រៈសង្ឃនាយកនៃព្រៈរាជាណាចក្រកម្ពុជា សម្ដេចព្រៈពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចសង្ឃនាយករងទី១និងជាព្រៈប្រធានស្ថាប័នថេរសភានៃពុទ្ធសាសនានៅព្រៈរាជាណាចក្រកម្ពុជា ឯកឧត្ដម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ។ឯកឧត្ដម ណុប រ័ត្ថនិមល បានអានរបាយការណ៍អំពីស្នាដៃសកម្មភាពការងារកន្លងមករបស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មបំរើក្នុងវិស័យព្រៈពុទ្ធសាសនា ក្នុងទឹកចិត្តប្រកបដោយសទ្ធាជ្រៈថ្លា ដ៍មុតមាំ ដែលជាពុទ្ធសានិកដ៍ឆ្នើមមួយរូប បានជួយជ្រោមជ្រែងលើកកម្ពស់វិស័យព្រៈពុទ្ធសាសនា…
-
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេស
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេស ។ សម្ដេចបានសរសេរបន្តថា ទោះបីបងប្អូនធ្វើដំណើរទៅទីណាក៏ដោយ ទី១ ត្រូវតែប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពក្នុងពេលបើកបរ គឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើងតែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើយើងធ្វេសប្រហែសមិនគោរពច្បាប់។ ទី២ ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនយើង និងក្រុមគ្រួសារ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចនៅសហរដ្ឋអាមេរិកដែលចំនួនអ្នកឆ្លងកំពុងកើនឡើងយ៉ាងគំហុគ។ នៅកម្ពុជាយើង មកទល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦ នាក់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលពេលនេះគឺមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។ សម្ដេចតេជោ បន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិអោយរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ…
-
ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មី បានព្យាបាលជាសះស្បើយ ខណៈពុំមានរកឃើញករណីវិជ្ជមានថ្មី គិតត្រឹមព្រឹកថ្ងៃនេះ
ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មី បានព្យាបាលជាសះស្បើយ ខណៈពុំមានរកឃើញករណីវិជ្ជមានថ្មី គិតត្រឹមព្រឹកថ្ងៃនេះ
-
សមត្ថកិច្ចកំណត់បានអត្តសញ្ញាណសព៤នាក់ ដែលស្លាប់ក្នុងអគ្គីភ័យហើយ
ភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។ ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង…
-
ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង ត្រូវបានសមត្ថកិច្ចរកឃើញវិញហើយ នៅក្នុងផ្ទះសំណាក់មួយ នៅទីរួមខេត្តកំពង់ចាម បន្ទាប់ពីបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។ ទោះជាយ៉ាងនេះក្តី បើតាម ឯកឧត្តមអភិបាលខេត្ត, បន្ទាប់ពីរកឃើញវិញហើយនោះ សមត្ថកិច្ចបានដាក់ស្រ្តីខាងលើ ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក…
-
អតិថិជនជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីគម្រោង Urban Village បើកបង្ហាញប្រណិតភាពរបស់ខ្លួន
ភ្នំពេញ: ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village នៅថ្ងៃទី១៨ ខែកក្កដានេះ បានប្រកាសចាប់ផ្ដើមបើកលក់អាគា H ក្នុងគម្រោងរបស់ខ្លួន និងបើកបង្ហាញពីប្រណិតភាពរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនមួយនេះបានបោះទុនរាប់លានដុល្លាវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ ។ លោក លឹម រ៉ាវុធ ប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងអចលនទ្រព្យបានអះអាងាថា គម្រោងនេះត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជា ជាមួយការរស់នៅបែបសម័យទំនើប ។ លោកបន្តថា យូនីតនីមួយៗនៅក្នុងគម្រោង Urban Village បានរចនាឡើងដោយមានការគិតពិចារណាខ្ពស់ដើម្បី ផ្តល់ជូនអ្នករស់នៅនូវបទពិសោធន៍នៃការរស់នៅបែបប្រណីតក្នុងមួយឆាកជីវិតរបស់ពួកគេជាមួយតម្លៃសមរម្យ ។ គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ ។ យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែន ដែលអនុញាតឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បានរបស់ពួកគេ ។ លោកស្រី Catherine នាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា Urban Village គឺជាគម្រោងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%…
-
ទីបំផុត!! ស្ត្រីចិត្តឃោឃៅម្នាក់ដែលយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំឲ្យរងរបួសធ្ងន់ធ្ងន់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហេីយ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះលោក គុជ គឹមឡុង ដែលជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដែលបានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារបណ្តោះអាសន្ន ហេីយ ។ ស្ត្រីសង្ស័យខាងលេីនេះ ត្រូវបានលោក សុក កែវបណ្ឌិត ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទទារុណកម្មនិងអំពេីឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ ។ សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាព ថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។ …
-
អាសូរ មែន! មនុស្ស៤នាក់ស្លាប់ក្នុងភ្លេីង យ៉ាងអាណោចអាធម៌ និង មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល (មានវីដេអូ)
ភ្នំ ពេញ ៖ ពិតជាអាសូរមែនក្នុងករណីអគ្គិភ័យកំពុងឆេះផ្ទះលក់ហ្គា សយ៉ាង សន្ធោសន្ធៅ នៅ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ រកឃើញ មនុស្សស្លាប់៤នាក់ រងរបួសធ្ងន់ ស្រាល ៥នាក់ ចំពោះការខូចខាតសម្ភារះមិនទាន់ដឹងនៅឡើយ៕
-
ក្រុមហ៊ុន ដាណា ទ្រី ប្រកាសទុកពេល២០ថ្ងៃអ្នកដែលលក់ផលិតផលMNKមិនស្របច្បាប់ទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់ បើពុំដូចនោះអាប្រឈមចំពោះមុខច្បាប់
ភ្នំពេញ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងសេចក្តីប្រកាសនោះ អ្នកស្រី ទ្រី ដាណា បានថ្លែងឱ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចកក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន m n k នេះសូមធ្វើការឃ្លាឥវ៉ាន់ឬម៉ាកដែលមានឈ្មោះថា M N K ចេញពីស្តុកឬនាងខ្ញុំមិនអនុញ្ញាតឲ្យលក់និងចរាចរណ៍ម៉ាកនេះនៅលើទីផ្សារបានបន្តទៀតទេ។ ដោយសំអាងខ្ញុំជាម្ចាស់ម៉ាក M N K នេះយ៉ាងពិតប្រាកដ”។ “ខ្ញុំទុករយៈពេលឱ្យបងប្អូនអាជីវករទាំងអស់ដែលមានលក់នៅម៉ាក M N K នេះរយៈពេល 20 ថ្ងៃឲ្យឃ្លាចេញពីតូបឬពីហាងឬStoreចេញឲ្យអស់។ បើពុំដូច្នេះទេនាងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់និងចុះចាប់បុគ្គលឬអាជីវករណាមួយដែលធ្វើការចរាចរណ៍ម៉ាកនេះនៅលើទីផ្សារជាសាធារណៈដោយគ្មានការអនុញ្ញាតពីនាងខ្ញុំបន្តទៀតចាប់ពីថ្ងៃនេះ(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០)រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ សេចក្តីជូនដំណឹងនេះមានប្រសិទ្ធភាព ចាប់ថ្ងៃជូនដំណឹងនេះតទៅ” នេះសារលិខិតផ្លូវរបស់អ្នកស្រី ទ្រី ដាណា ។ សូមបញ្ជាក់ថា…