Category: ព័ត៌មាន

  • អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបណេតបង្កប់ល្បែងសុីសង ក្នុងសង្កាត់បឹងត្របែក ឃាត់មនុស្សប្រុសស្រី៤នាក់ និងដកហូតសម្ភារប្រេីប្រាស់មួយចំនួនធំ

    អាជ្ញាធរខណ្ឌចំការមន  ចុះបង្ក្រាបណេតបង្កប់ល្បែងសុីសង ក្នុងសង្កាត់បឹងត្របែក  ឃាត់មនុស្សប្រុសស្រី៤នាក់  និងដកហូតសម្ភារប្រេីប្រាស់មួយចំនួនធំ

       ភ្នំពេញ  ៖ កាលពីល្ងាចថ្ងៃទី២០  ខែកក្កដា  ឆ្នាំ ២០២០ នេះ  កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន  បានចុះបង្ក្រាបទីតាំងណេតបង្កប់ល្បែងភ្នាល់បាល់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ  ៩៩  សង្កាត់បឹងត្របែក  ខណ្ឌចំការមន  ដោយក្នុងរង្វង់ប្រតិបត្តិការនេះអនុវត្តន៍ឡេីងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ  ។      សមត្ថកិច្ចបានឲ្យដឹងថា  ការបង្ក្រាបទីតាំងណេតខាងលេីគឺ  មានមនុស្ស៤នាក់  (ស្រីម្នាក់  ប្រុស៣ )  ត្រូវបានឃាត់ខ្លួន  នឹងដកហូតម៉ូតូ២គ្រឿង  កុំព្យូទ័រជាង២០គ្រឿង  នឹងឧបករណ៍សម្រាប់ ប្រេីប្រាស់តាមប្រព័ន្ធអុីធេីណេតមួយចំនួន  ។      ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការនេះ  សមត្ថកិច្ចបាននាំខ្លនមនុស្សប្រុសស្រី៤ នាក់ រួចទាំងវត្ថុតាងយកទៅកាន់អធិការដ្ឋា ននគរបាលខណ្ឌចំការមន  ដេីម្បីធ្វេីការសាកសួរនឹងចាត់វិធានការទៅតាមនីតិវិធី៕  ដោយ៖  ភារ៉ា  និងប៊ុនធី      

  • ក្រុមហ៊ុន CellCardផ្តល់ប្រាក់រង្វាន់២ម៉ឺនដុល្លារ ដល់អតិថិនម្នាក់ទៀតហើយ ដែលចូលរួមលេងក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

    ក្រុមហ៊ុន CellCardផ្តល់ប្រាក់រង្វាន់២ម៉ឺនដុល្លារ ដល់អតិថិនម្នាក់ទៀតហើយ ដែលចូលរួមលេងក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

    ភ្នំពេញ៖ ក្រុមហ៊ុន CellCard កាលពីពេលថ្មីៗនេះ បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ២០,០០០ដុល្លារអាមេរិក ដោយអ្នកឈ្នះមានឈ្មោះលោក ខូវ ជិសេង ជាអាជីវករមួយរូបរស់នៅ ភូមិអូរបែកក្អម សង្កាត់អរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ។ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។ សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង…

  • ពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខដំណែងមេបញ្ជាការ ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងថ្មី

    ពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខដំណែងមេបញ្ជាការ ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងថ្មី

    នៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបងព្រឹកថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខដំណែងជូនជូននាយទហាន ក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងចាស់ បានឡើងមានមតិស្វាគមន៍ដោយបានលើកឡើងពីសមិទ្ធផលមួយចំនួនដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបងសម្រេចបាន ក្នុងរយៈពេលកន្លងមក លើការងារកសាងអង្គភាពការពង្រឹងសមត្ថភាពកងទ័ព តាមរយៈ ការហ្វឹកហ្វឺន ផ្នែកយុទ្ធវិធី អប់រំចិត្តសាស្ត្រ នយោបាយសតិអារម្មណ៍ ការកសាងជំរំស្នាក់នៅ កន្លែងធ្វើការ ផ្ទះបាយសមូហភាព និង ការជួយដល់អតីតយុទ្ធជន សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឲ្យបានល្អប្រសើរ ។ ឯកឧត្តម អ៊ុក ឃ្នួច បានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃបង្កើត កងឯកភាពតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងមក អង្គភាពនេះ មានមេបញ្ជាការ ចំនួន ១០រូប រួចមកហើយ ហើយ ឧត្តមគឺជាមេបញ្ជាការទី ១១ ដែលបានចូលកាន់តំណែងនៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០០៥ មកដល់ពេលបច្ចុប្បន្ននេះមានលើសមានរយៈពេល ១៦ ឆ្នាំហើយ។ថ្លែងក្នុងឱកាសនោះ…

  • ក្រុម កឹម សុខា និង សម រង្ស៉ី ផ្ទុះសម្តី ដាក់គ្នាកាន់តែខ្លាំង បង្កជាសង្គ្រាមឆ្លើយឆ្លងគ្នា ក្រុម កឹម សុខា នៅបារាំងហៅក្រុម សម រង្ស៉ី ថា «ក្រុមបោក ៩ វិច្ឆិកា»

    ក្រុម កឹម សុខា និង សម រង្ស៉ី ផ្ទុះសម្តី ដាក់គ្នាកាន់តែខ្លាំង បង្កជាសង្គ្រាមឆ្លើយឆ្លងគ្នា ក្រុម កឹម សុខា នៅបារាំងហៅក្រុម សម រង្ស៉ី ថា «ក្រុមបោក ៩ វិច្ឆិកា»

        ភ្នំពេញ៖ សង្គ្រាមសម្តីរវាងក្រុមអ្នកគាំទ្ររបស់លោក កឹម សុខា និងក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៉ី បាននិងកំពុងពុះកញ្ជ្រោលជាថ្មី ក្រោយលោក កឹម សុខា មានសេរីភាពក្នុងការធ្វើដំណើរចុះទៅតាមបណ្តាខេត្ត និងជួបសួរសុខទុក្ខសកម្មជនមួយចំនួននោះ។   តាមពិតទៅសង្គ្រាមសម្តីរវាងក្រុមទាំងពីរមិនមែនជារឿងថ្មីថ្មោងនោះឡើយ គឺកើតមានចាប់តាំងពីលោក សម រង្ស៉ី បង្កើតចលនាសង្គ្រោះជាតិ (CNRM) ក្រោយពេលលោក កឹម សុខា ត្រូវចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅឆ្នាំ២០១៧មកម្ល៉េះ។ កាលនោះក្រុមគាំទ្រលោក កឹម សុខា បានហៅការបង្កើតចលនាថ្មីនោះថា ជាចលនាក្បត់លោក កឹម សុខា។   តែពេលថ្មីៗនេះ សំនួនវោហាស័ព្ទវាយប្រហាររវាងភាគីទាំងពីរបានផ្ទុះឡើង និងស្រួចស្រាវជាថ្មីម្តងទៀត បន្ទាប់ពីលោក កឹម សុខា បានធ្វើដំណើរចុះទៅតាមបណ្តាខេត្ត និងតំបន់កម្សាន្តនានា ដោយមិនមានការយាយី ឬរំខានពីអាជ្ញាធរនោះ។ ម្តងនេះក្រុមគាំទ្រលោក សម រង្ស៉ី…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន

    នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោកស្រី អ៉ឹម សុវណ្ណ ភរិយាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០៥៖៤៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលារួមចំណែក លើកស្ទូយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។ សម្ដេចតេជោ ហ៊ុន សែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

  • សមាជិកគណៈរដ្ឋមន្ត្រីថៃម្នាក់ទៀតលាឈប់ ក្រោយការចុះចេញរបស់រដ្ឋមន្ត្រី ចំនួន៤រូប

    សមាជិកគណៈរដ្ឋមន្ត្រីថៃម្នាក់ទៀតលាឈប់ ក្រោយការចុះចេញរបស់រដ្ឋមន្ត្រី ចំនួន៤រូប

    លោក Tewan Liptapanlop សមាជិកគណៈរដ្ឋមន្ត្រីថៃរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ម្នាក់ទៀតហើយ ដែលនឹងលាឈប់ពីតំណែង នៅថ្ងៃចន្ទ ទី២០ កក្កដានេះ ហើយលោកក៏ជាសមាជិកគណៈរដ្ឋមន្ត្រីទី៥ហើយដែលចុះចេញពីតំណែង ត្រឹមរយៈពេលតិចជាង៥ថ្ងៃ។ អ្នកនាំពាក្យគណបក្ស Chart Pattana គឺលោកស្រី Yaowapa Boorapolchai បានប្រាប់សារព័ត៌មានរយធឺថា ថ្នាក់ដឹកនាំបក្សបានសម្រេចហើយថា លោក Tewan នឹងចុះចេញពីតំណែងនេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី។ បក្ស Chart Pattana គឺជាដៃគូសម្ពន្ធ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកប្រាយុទ្ធ ហើយបក្សនេះមានតំណែងមួយក្នុងជួរគណៈរដ្ឋមន្ត្រី។ ការចុះចេញពីតំណែងរបស់លោក បានធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Uttama Savanayana និង ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ព្រមទាំងរដ្ឋមន្ត្រី២រូបទៀតបានលាឈប់ពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍។ការលាឈប់ជាបន្តបន្ទាប់នេះបានធ្វើឡើង ខណៈដែលមានបាតុកម្មតវ៉ា កាលពីចុងសប្តាហ៍ ដើម្បីឲ្យរំលាយសភា និងជំរុញឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយពួកគេចោទថា ថៃមិនទាន់មានប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំរបបយោធារូបនេះ៕ …

  • លោក ដូណាល់ ត្រាំ ហៅការស្ទង់មតិមួយដែលថា លោក ចូ បៃដិន នាំមុខរូបលោកនោះ ជាការកុហកបោកប្រាស់

    លោក ដូណាល់ ត្រាំ ហៅការស្ទង់មតិមួយដែលថា លោក ចូ បៃដិន នាំមុខរូបលោកនោះ ជាការកុហកបោកប្រាស់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការស្ទង់មតិនាពេលកន្លងមក ដែលបង្ហាញថា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នាំមុខរូបលោកនោះ គឺជាការកុហកបោកប្រាស នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ នៅតែបន្តមើលស្រាលពីស្ថានការណ៍ជម្ងឺ COVID-19 បើទោះជាជំងឺដ៏កាចសាហាវមួយនេះ បានចម្លងដល់ប្រជាជនអាមេរិកច្រើនជា៣.៧លាននាក់ ក្នុងនោះស្លាប់១៤ម៉ឺន១៣១នាក់ក៏ដោយ ។ នាឱកាសនោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយបានធ្វើតេស្ដលើប្រជាជនរបស់ខ្លួនដូចសហរដ្ឋអាមេរិកឡើយ ៕

  • មន្រ្តីជាន់ខ្ពស់ផ្នែកវេជ្ជសាស្រ្តអូស្រា្តលីអះអាងថា អូស្រ្តាលីទាមទារពេលជាច្រើនសប្តាហ៍ទៀត ក្នុងការទប់ស្កាត់ជម្ងឺ COVID-19

    មន្រ្តីជាន់ខ្ពស់ផ្នែកវេជ្ជសាស្រ្តអូស្រា្តលីអះអាងថា អូស្រ្តាលីទាមទារពេលជាច្រើនសប្តាហ៍ទៀត ក្នុងការទប់ស្កាត់ជម្ងឺ COVID-19

    អូស្រា្តលី៖ ប្រធានផ្នែកវេជ្ជសាស្រ្តស្តីទីរបស់អូស្រ្តាលីលោក ផូល ខែលលី បាននិយាយថា ខ្លួនត្រូវការពេលវេលាជាច្រើនសប្តាហ៍ទៅមុខទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ដែលហាក់កំពុងកើនឡើងចាប់ពីខែមិថុនាកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ អូស្ត្រាលីដែលធ្លាប់ទទួលបានការកោតសរសើរថា អាចទប់ស្កាត់ជម្ងឺ COVID-19 ប្រកបដោយប្រសិទ្ធភាពនោះ ពេលនេះ ត្រូវបានគេមើលឃើញអត្រាឆ្លងវីរុសនេះកើនឡើងវិញជាបណ្តើរៗហើយ ។ ជាក់ស្តែងរដ្ឋ វ៉ីកតូរៀ បានបំបែកកំណត់ត្រាមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅ៤៣៨នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភរឹតតែខ្លាំង ចំពោះការបន្តផ្ទុះជំងឺឆ្លងនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អាជ្ញាធររដ្ឋបានចេញបញ្ជាឲ្យប្រជាជនទាំងអស់ពាក់ម៉ាស ឬបិទមុខរបស់ពួកគេអោយជិត នៅពេលចេញពីផ្ទះ ដើម្បីបង្ការឲ្យកុំឲ្យឆ្លង ឬចម្លងជម្ងឺ COVID-19 ទៅកាន់អ្នកដទៃ ៕

  • លោកស្រី ខារី ឡាំ អះអាងថា ស្ថានការណ៍ COVID-19 នៅទីក្រុងហុងកុង គ្រប់គ្រងលែងបានហើយ

    លោកស្រី ខារី ឡាំ អះអាងថា ស្ថានការណ៍ COVID-19 នៅទីក្រុងហុងកុង គ្រប់គ្រងលែងបានហើយ

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានអះអាងថា ការឆ្លងរាលដាលនៃជម្ងឺ COVID-19 គឺគ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរបានប្រកាសដាក់ចេញវិធានការថ្មី ដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ក្នុងនោះរួមមានការពាក់មាស់នៅពេលធ្វើដំណើរតាមទីសាធារណៈផងដែរ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសិទកាសែតមួយនៅរសៀលថ្ងៃអាទិត្យម្សិលមិញ លោកស្រី ខារី ឡាំ បានគូសបញ្ជាក់ថា វិធានការគម្លាតសុវត្ថិភាពថ្មីមួយត្រូវបានដាក់ឱ្យអនុវត្ត ជាមួយការតម្រូវឱ្យអាជីវកម្មមួយចំនួន ដូចជាក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណ និងក្លឹបរាត្រីជាដើមត្រូវបិទទ្វារបណ្ដោះអាសន្ន ។ បន្ថែមលើនេះ អាជ្ញាធរក៏បានបង្គាប់ឱ្យប្រជាជនទាំងអស់ពាក់ម៉ាសនៅតាមទីសាធារណៈផងដែរ ខណៈភោជនីយដ្ឋាននានាអាចបន្តអាជីវកម្មរបស់ខ្លួន ដោយបម្រើសេវាដឹកជញ្ជូន ឬយកទៅតាមផ្ទះ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ នៅទូទាំងទីក្រុងហុងកុង មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប១.៨៨៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប១២នាក់ និងជាសះស្បើយឡើងវិញសរុប១.២៩៤នាក់ ៕

  • ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែលអ៊ីរ៉ង់បាញ់ធ្លាក់កាលពីដើមឆ្នាំនេះ នឹងត្រូវបញ្ជូនទៅកាន់បារាំង ដើម្បីឱ្យក្រុមជំនាញ់អន្តរជាតិធ្វើការវិភាគ

    ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែលអ៊ីរ៉ង់បាញ់ធ្លាក់កាលពីដើមឆ្នាំនេះ នឹងត្រូវបញ្ជូនទៅកាន់បារាំង ដើម្បីឱ្យក្រុមជំនាញ់អន្តរជាតិធ្វើការវិភាគ

    កាណាដា៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ៉េបានបង្ហោះនៅលើធ្វីតធើថា ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែន ដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នៅទីក្រុងតេហេរ៉ង់ កាលពីខែមករា ឆ្នាំ២០២០នោះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង បើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ ការបញ្ជូនវត្ថុតាងទៅកាន់ប្រទេសបារាំងខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការអំពាវនាវពីសំណាក់បារាំង និងអ៊ុយក្រែន ដើម្បីជួយស្វែងរកការពិតដែលបានកើតឡើង ។ ប្រអប់ខ្មៅទាំងពីររបស់យន្តហោះអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់ទីភ្នាក់ងារត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស BEA របស់បារាំង នៅថ្ងៃចន្ទនេះ ដើម្បីឲ្យក្រុមជំនាញអន្តរជាតិធ្វើការវិភាគ ហើយមន្ត្រីតំណាងផ្នែកដឹកជញ្ជូនកាណាដា ក៏នឹងមានវត្តមាននៅទីនោះផងដែរ ។ សូមរំលឹកថា មនុស្សសរុប១៧៥នាក់ ក្នុងនោះ៥៥នាក់ជាជនជាតិកាណាដាបានបាត់បង់ជីវិត បន្ទាប់ពីកងកម្លាំងឆ្មាំការពារបដិវត្តន៍របស់អ៊ីរ៉ង់ បានច្រឡំបាញ់ទម្លាក់យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានជើងហោះហើរ PS752 កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្របពេលអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកជួបភាពតានតឹងខ្លាំង ៕