-
ចិនព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ ក្រោយអង់គ្លេសគ្រោងព្យួរសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង
ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា អង់គ្លេសបានរំលោភបំពានច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានទំនាក់ទំនងអន្តរជាតិម្តងហើយម្តងទៀត ហើយថា បើសិនទីក្រុងឡុង នៅតែបន្តដើរនៅលើផ្លូវខុសនេះទៀតនោះ នឹងទទួលរងនូវផលវិបាក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ការព្រមានខាងលើនេះរបស់ចិន បានកើតមានឡើងក្រោយរដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនអាចនឹងព្យួរសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ។ ជុំវិញសេចក្តីប្រកាសខាងលើនេះ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងលើអង់គ្លេសថា កំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ។ សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសចិន និងអង់គ្លេសនារយៈពេលចុងក្រោយនេះ កាន់តែមានភាពតានតឹងខ្លាំងឡើង ទាក់ទិននឹងច្បាប់សន្តិសុខជាតិថ្មី ព្រមទាំងការដាក់បម្រាមលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន ហូវៃ របស់ចិនផងដែរ ៕
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំការគ្រប់គ្រងជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងអគ្គនាយករង ក្នុងនោះរួមមានឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំ ស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាថ្ងៃនេះបានធ្វើឡើងតាមសំណើអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សម្ដេចបានមានប្រសាសន៍ថាក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែយើងបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាបៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ …
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ លោកជំទាវ បានស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ និងឆ្នាំ២០២០ នេះគឺជាខួបគម្រប់៦០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ រហូតដល់ពេលបច្ចុប្បន្ន។ លោកជំទាវ អនុប្រធានរដ្ឋសភា…
-
រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរជំនាញពាក់ព័ន្ធចុះ ពិនិត្យមើលភូមិសាស្ត្រនិងចាត់បញ្ជូនក្រុមការងារ ចុះធ្វើសាលាកប័ត្រព័ត៌មានជាក់លាក់ដើម្បីកំណត់អត្តសញ្ញាណកម្មដីនិងអត្តសញ្ញាណកម្មមនុស្ស នៅតំបន់សំឡូត
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តទទួលបន្ទុក ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយនិងថ្នាក់ដឹកនាំមន្ទីរវិស័យជំនាញពាក់ព័ន្ធសំខាន់ៗក្នុងនោះមានមន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្ត, ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំនិងប្រកាសពីសមាសភាពក្រុមការងារក្នុងការចុះប្រតិបត្តិការក្នុងការចុះស្រង់ទិន្នន័យ ប្រមូលព័ត៌មានជាក់លាក់ និងធ្វើសលាកប័ត្រព័ត៌មាន ដើម្បីបញ្ជាក់អត្តសញ្ញាណដីនិងមនុស្ស ដែលកំពុងតែរស់នៅ និង អាស្រ័យផលនៅតាមបណ្តាឃុំមួយចំនួន ដែលពាក់ព័ន្ធទៅនិងដីគម្របព្រៃឈើ និងតំបន់ដែនអភិរក្សប្រើប្រាស់ច្រើនយ៉ាងក្នុងស្រុកសំឡូត ព្រមទាំងបានដឹកនាំក្រុមការងារទាំងនោះ ចុះទៅពិនិត្យមើលតំបន់ភូមិសាស្ត្រផ្ទាល់ដែលត្រូវចាប់ផ្តើមក្នុងការចុះអនុវត្តរបស់ខ្លួនជាក់ស្តែងទៀតផង។ កិច្ចប្រជុំនិងការប្រកាសនូវសមាសភាពក្រុមការងារ ដើម្បីចុះប្រតិបត្តិការក្នុងការអនុវត្តពីការកំណត់អត្តសញ្ញាណដីនិងមនុស្សនៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបងនេះ គឺបានប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ។ តាមរយៈកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ក្នុងការកំណត់នូវភារកិច្ចចំពោះមុខដល់ក្រុមការងារចុះប្រតិបត្តិការទាំង២ក្រុម ដែលមានសមាសភាពជាមន្ត្រីរបស់មន្ទីរជំនាញផ្ទាល់ ក្នុងការចុះអនុវត្តបំពេញតួនាទីភារកិច្ចចំពោះមុខរបស់ខ្លួន ដើម្បីឲ្យឆ្លើយតបនូវវិធានអនុវត្តជាក់ស្តែង ក្នុងការចុះស្រង់ទិន្នន័យនិងកំណត់នូវអត្តសញ្ញាណដី និងមនុស្ស ដែលកំពុងរស់នៅក្នុងតំបន់ខាងលើនៃស្រុកសំឡូត។ តាមរយៈនៃកិច្ចប្រជុំ ដែលបានផ្តោតសំខាន់នូវជំហានភារកិច្ចទី១របស់ក្រុមការងារដែលមានសមាសភាពចម្រុះមកពីរដ្ឋបាលខេត្ត, មន្ទីរវិស័យជំនាញពាក់ព័ន្ធនានានិងសមាសភាពនៅថ្នាក់មូលដ្ឋានផ្ទាល់។ក្នុងនោះអស់លោកជាថ្នាក់ដឹកនាំមន្ទីរជំនាញផ្ទាល់ បានធ្វើការផ្តាំផ្ញើនិងធ្វើការក្រើនរំលឹកពីសមត្ថកិច្ចជំនាញ របស់មន្ត្រីខ្លួននិមួយៗ ក្នុងការចុះទៅអនុវត្ត និងបំពេញតួនាទី ដែលរដ្ឋបាលខេត្តបានកំណត់។ត្រូវធ្វើយ៉ាងណាឲ្យទទួលបាននូវភាពជាក់លាក់ម៉ត់ចត់ប្រាកដប្រជា ពីទិន្នន័យអត្តសញ្ញាណកម្មដី និង អត្តសញ្ញាណកម្មមនុស្សរស់នៅទីនោះឲ្យបានត្រឹមត្រូវ ស្មោះត្រង់តម្លាភាពនិងដោយការទទួលខុសត្រូវចំពោះមុខច្បាប់។គួររំលឹកដែរថា៖ក្នុងភូមិសាស្ត្រស្រុកសំឡូត…
-
សហគមអឺរ៉ុបទើបអនុម័តកញ្ចប់ជាង២ពាន់លានដុល្លារអាម៉េរិក ស្រោចស្រង់ពីវិបត្តិកូវីដ១៩
សហគមអឺរ៉ុប ទីបំផុតទៅ បានឯកភាពបញ្ចេញកញ្ចប់ថវិការ១.៨២ទ្រីលានអឺរ៉ូ ឬ ជាង២ពាន់លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់បណ្តាប្រទេសដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាការអនុម័តក្រោយបើកការចរចាប្រមាណ៤ថ្ងៃ នេះបើតាមការចេញផ្សាយរបស់ Sky NEws នៅថ្ងៃទី២១ កក្កដានេះ។ ប្រភពថា ថវិការ៧៥០ពាន់លានអឺរ៉ូជាកញ្ចប់មូលនិធិកូរ៉ូណានឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ការផ្តល់ឥណទាន និងការផ្តល់សាច់ប្រាក់ជូនបណ្តាប្រទេសរងគ្រោះដោយសារជំងឺខ្លាំងជាងគេ។ រីឯប្រាក់នៅសល់ប្រមាណ១ទ្រីលានអឺរ៉ូទៀត ជាកញ្ចប់ថវិការអឺរ៉ូប ចំណាយសម្រាប់រយៈពេល៧ឆ្នាំបន្ទាប់។ ក្នុងចំណោម២៧ប្រទេសនៃសហគមន៍អឺរ៉ុប បណ្តាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺអេស្ប៉ាញ និងអ៊ីតាលី៕
-
ក្រុមហ៊ុន Foxconn គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារបន្ថែមទៀតនៅឥណ្ឌា ដើម្បីបង្កើនលទ្ធភាពផលិតទូរស័ព្ទ iPhone
ចិន៖ ក្រុមហ៊ុន ហ្វុកខុន (Foxconn) គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារបន្ថែមទៀត នៅឥណ្ឌា ក្នុងគោលបំណងបង្កើនលទ្ធភាពក្នុងការផលិតទូរស័ព្ទ iPhone ក៏ដូចជាដើម្បីពង្រីករោងចក្រដែលមានស្រាប់នៅក្នុងប្រទេសមួយនេះ ហើយគ្រោងនឹងដំណើរការនៅក្នុងរយៈពេល៣ឆ្នាំទៀត ជាមួយនឹងការផ្ដល់ឱកាសការងារថ្មី៦ពាន់នាក់ នេះបើតាមសារព័ត៌មាន GSM អារិន ។ ដំបូងឡើយ ក្រុមហ៊ុនរបស់ចិនមួយនេះ បានប្រើរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ដើ ម្បីផលិតទូរស័ព្ទ iPhone ប៉ុន្តែក្រោយមក ក៏កើតមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និង សហរដ្ឋអាម៉េរិក ទើបធ្វើឱ្យ ហ្វុកខុន បំបែកការផលិតទូរស័ព្ទ iPhone នៅឥណ្ឌាថែមទៀត ហើយវាក៏ស្របទៅតាមការចង់បានរបស់ក្រុមហ៊ុន Apple ផងដែរ ។ សូមជម្រាបផងដែរថា ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិកបានត្រៀមបញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីរួចហើយសម្រាប់បង្ហាញនៅចុងឆ្នាំ២០២០នេះ ប៉ុន្តែប្រហែលជាអាចលើកទៅដើមឆ្នាំក្រោយវិញ ដោយសារតែជំងឺរាតត្បាត COVID-19 ៕ធ.ដ
-
ស្ត្រីម្នាក់បើកបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យជាឃាតករ ចាប់អាករសម្លាប់ នាំយកទៅ បោះចោលក្នុងស្រះទឹកមួយក្រោយផ្ទះ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ចាប់ឃាតករដៃដល់នាំខ្លួន មកផ្តន្ទាទោសតាមច្បាប់
ខេត្តកំពង់ធំ៖ សាកសពស្ត្រីម្នាក់ ដែលជាម្ចាស់បើកបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ត្រូវបានគេ ប្រទះឃើញ នៅក្នុងស្រះទឹកក្រោយផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ចោមរោមមើលទាំងព្រឹក ព្រលឹម នាវេលាម៉ោង ៦ និង២០នាទី ថ្ងៃទី២១កក្កដាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ មន្ត្រីនគរបាលស្រុកប្រាសាទបល្ល័ង្គ បានអោយដឹងថា អំពើឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅ យប់ថ្ងៃទី២០កក្កដាឆ្នាំ២០២០ ដោយជនសង្ស័យឃាតករដៃដល់ បានចាប់ស្រ្តីរងគ្រោះអាករសម្លាប់នឹងវត្ថុរឹង ហើយអូសយកទៅទម្លាក់ចោល នៅក្នុងស្រះទឹកមួយក្រោយផ្ទះជនរងគ្រោះ មានចម្ងាយប្រមាណ ១០០ ម៉ែត្រ ដើម្បីបំបាត់ភស្តុតាងសមត្ថកិច្ច។ លោកបានបន្តថា ក្រោយពីបានដឹងលើករណីឃាតកម្ម លើស្រ្តីរង គ្រោះ នៅព្រឹកថ្ងៃទី២១កក្កដានេះ កម្លាំងនគរបាលស្រុក និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល បានចុះទៅកាន់ផ្ទះកើតហេតុ នោះ ហើយបានចុះស្រង់សាកសព ស្ត្រីរងគ្រោះពីក្នុងទឹកស្រះ ដើម្បីពិនិត្យ និងធ្វើកោសលវិច្ច័យ។ លោកថា ស្ត្រីរងគ្រោះមានឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានមុខរបរ បើកបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ…
-
ប្រទេសថៃនាំចេញអង្ករ ធ្លាក់ចុះដ៏ខ្លាំងបំផុតប្រចាំទសវត្សរ៍ ក្នុងបរិបទកូវីដ១៩
ថៃ៖ ដោយសារតែទំហំនៃកត្តាអវិជ្ជមានផ្សេងៗ ការនាំចេញអង្កររបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះមកនៅត្រឹម៦.៥លានតោន ក្នុងឆ្នាំ២០២០នេះ ជាការធ្លាក់ចុះដ៏ខ្លាំងពុំធ្លាប់មានក្នុងរយៈពេល១០ឆ្នាំមកនេះ ខណៈដែលការព្យាករណ៍ពីមុនថា អាចមានដល់ទៅ៧.៥លានតោនឯណោះ នេះបើតាមសមាគមអ្នកនាំចេញអង្ករថៃ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២១ កក្កដានេះ។ ប្រធានកិត្តិយសរបស់សមាគម គឺលោក Chookiat Ophaswongse បាននិយាយបែបនេះ ក្រោយមានកិច្ចពិភាក្សាជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនោះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit ផងដែរ។ លោកថា អង្គប្រជុំបានពិភាក្សាអំពីដំណើរការនាំចេញអង្ករ ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ហើយបានព្យាករណ៍ថា នៅឆ្នាំនេះ ការនាំចេញមានត្រឹម៦.៥លានតោនប៉ុណ្ណោះ។ លោកបន្តថា ការនាំចេញអង្កររបស់ថៃត្រូវបានប៉ះពាល់ខ្លាំងោដយសារតែកត្តាអវិជ្ជមាន ដែលសំដៅលើវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យតម្រូវការធ្លាក់ចុះខ្លាំង ក្រៅពីនេះ បញ្ហាប្រាក់បាតថៃដែលនាំឲ្យអង្ករឡើងថ្លៃ ព្រមទាំងភាពរាំងស្ងួតបានធ្វើឲ្យបន្ថយផលិតកម្មស្រូវអង្ករ។ របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០ កន្លងមក ថៃបាននាំចេញអង្ករ២.៥៧លានតោន ធ្លាក់ចុះ៣១.៩ភាគរយ បើធៀបនឹង៥ខែដំបូងនៃឆ្នាំ២០១៩ ហើយចំណូលវិញទទួលបាន៥៤.២ពាន់លានបាត ធ្លាក់ចុះ១៣.២ភាគរយ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានបញ្ជូនកងកម្លាំងបន្ថែមទៅកាន់ទីក្រុងធំៗ ដើម្បីគ្រប់គ្រងបាតុកម្មតវ៉ា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ
សហរដ្ឋអាម៉េរិក៖ អំឡុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធបន្ថែមទៀត ទៅកាន់ទីក្រុងធំៗជាច្រើន សំដៅទប់ស្កាត់បាតុកម្មតវ៉ា និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានកោតសរសើរផងដែរ ដល់ក្រុមមន្ត្រីអនុវត្តច្បាប់ដែលលោកបញ្ជូនទៅកាន់ទីក្រុង Portland ដើម្បីរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ និងគ្រប់គ្រងបាតុកម្មតវ៉ាថា ពួកគេបានធ្វើការងារមួយដ៏អស្ចារ្យ ។ បើតាមលោក ត្រាំ កងកម្លាំង និង ក្រុមមន្ត្រីអនុវត្តច្បាប់សហព័ន្ធ អាចនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងធំៗ ដែលក្នុងនោះរួមមាន New York City, Chicago, Philadelphia, Detroit, Baltimore និងទីក្រុង Oakland ។ សូមបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បន្ទាប់ពីស្លាប់របស់បុរសស្បែកខ្មៅ George Floyd នៅតែបន្តកើតមានដដែល ជាពិសេសនៅក្នុងទីក្រុង Portland រដ្ឋ Oregon ខណៈក្រុមមន្ត្រីនៅក្នុងតំបន់អះអាងថា ក្រុមមន្ត្រីអនុវត្តច្បាប់មួយចំនួនកំពុងធ្វើឱ្យស្ថានការណ៍បាតុកម្មតវ៉ា…
-
អង្គការ WHO សម្តែងការព្រួយបារម្ភខ្លាំង ដោយសារតែនៅតំបន់អាម៉េរិកកំពុងបន្តជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19
ស្វីស៖ នាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដានេះ ករណីឆ្លង COVID-19 ច្រើនជាង៧ម៉ឺនករណី ក្នុងនោះជាង២ពាន់នាក់បានស្លាប់ ត្រូវបានរាយការណ៍ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនៅតំបន់អាម៉េរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទម្សិលមិញ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា អង្គការ WHO ពិតជាមានការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់លើជនជាតិដើមភាគតិច ជាពិសេសនៅតំបន់អាម៉េរិក ដែលកំពុងបន្តជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតជម្ងឺ COVID-19 ។ នាឱកាសនោះដែរ នាយកអង្គការ WHO រូបនេះ ថែមទាំងបានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ ចាត់វិធានការបង្ការចាំបាច់នានា តាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ជម្ងឺ COVID-19 ផងដែរ ៕