Category: ព័ត៌មាន

  • អាជ្ញាធរស្រុកតាំងគោកចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូន នៅភូមិគោកត្របែក

    អាជ្ញាធរស្រុកតាំងគោកចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូន នៅភូមិគោកត្របែក

    ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកតាំងគោក ដឹកដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាល  នៃគណៈអភិបាលស្រុកតាំងគោក រួមជាមួយ អភិបាលរងស្រុក បានចុះសួរសុខទុក្ខ សំណេះ សំណាលនិងផ្សព្វផ្សាយនូវលិខិតបទដ្ឋាននានាជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះផងដែរមន្ត្រីជំនាញការិយាល័យនីមួយៗបានធ្វើការ ផ្សព្វផ្សាយនៅតាម ជំនាញរបស់ខ្លួនដូចជា  ហាមប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទនៅរដូវត្រីពង ហាមទន្ទ្រានព្រៃលិចទឹកដែលជាជម្រកត្រី  ផ្សព្វផ្សាយអំពីការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត ដោយមិនមានការបង់ថវិកានោះឡើយព្រោះថារាជរដ្ឋាភិបាលបានចេញថ្លៃជំនួសពលរដ្ឋដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង ផ្សព្វផ្សាយអំពីការការពារនូវជំងឺគ្រុនឈាម ជំងឺគ្រុន ចាញ់ និងជំងឺគ្រុនឈីក ព្រមទាំងធ្វើការបង្ហាញអំពីការប្រើប្រាស់មុងជ្រលក់ថ្នាំ ដែលជាម៉ុងការពារមូស មិនឲ្យខាំ ។លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពី សំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ជានិច្ចកាលលោកតែងតែគិតគូរយក ចិត្ត អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង នណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជន ពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ…

  • ប្រជាពលរដ្ឋចំនួន៩៧គ្រួសារ នៅសង្កាត់កោះដាច់ ទទួលប័ណ្ណក្រីក្រ ពីរាជរដ្ឋាភិបាលជាលើកទី២

    ប្រជាពលរដ្ឋចំនួន៩៧គ្រួសារ  នៅសង្កាត់កោះដាច់ ទទួលប័ណ្ណក្រីក្រ ពីរាជរដ្ឋាភិបាលជាលើកទី២

    ភ្នំពេញ៖  ប្រជាពលរដ្ឋក្រីក្រចំនួន៩៧គ្រួសារ រស់នៅក្នុងសង្កាត់កោះដាច់ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបានផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ក្នុងខណៈពេលដែលក្រុមគ្រួសារពលរដ្ឋទាំងនេះកំពុងជួបប្រទះការខ្វះខាតដោយសារបញ្ហាកូវីដ-១៩ ។ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក ប៉ាត់ អ៊ែល ចៅសង្កាត់  ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្លាត់ បានចុះចែកបណ្ណសមធម៌ដល់ប្រជាជនក្រីក្រទាំង៩៧គ្រួសារ ដោយផ្ទាល់ដៃ នាព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រាប់ពលរដ្ឋថា ៖ នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស និងបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង។ ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩  នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល …

  • ក្រសួងទេសចរណ៍ និងការីទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃ ពិសេស ទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

    ក្រសួងទេសចរណ៍ និងការីទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃ ពិសេស ទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

    ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្ត ទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹង ការ ផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែល មិនធ្លាប់ មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយ នឹង មគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារសគួរជាទីគាប់ចិត្ត នៅក្នុង បរិយាកាស ដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សន កិច្ចកម្សាន្ត ក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និង មគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញ ទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្ត តាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀម ទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ ។  លោក ឈុន មករា បានបន្ថែមថា នៅក្នុងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ គឺជា ដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥…

  • ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងទទួលព័ត៌មាន បូករួមទាំងទិន្នន័យពលរដ្ឋអំពីជំងឺកូវីដ-១៩ ត្រូវបាន ក្រសួងប្រៃសណីយ៍ និង ក្រសួងសុខាភិបាល ប្រកាសដាក់ដំណើរការហើយ

    ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងទទួលព័ត៌មាន បូករួមទាំងទិន្នន័យពលរដ្ឋអំពីជំងឺកូវីដ-១៩ ត្រូវបាន ក្រសួងប្រៃសណីយ៍ និង ក្រសួងសុខាភិបាល ប្រកាសដាក់ដំណើរការហើយ

        ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ តំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ-១៩» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២០។ ឯកឧត្តម ជា វ៉ាន់ដេត បានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ១៩នេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយប្រព័ន្ធនេះ នឹងផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិ ទៅកាន់ពួកគាត់ដែលសង្ស័យថា ខ្លួនមានផ្ទុកជំងឺកូវីដ ១៩ ដើម្បីតាមដានសុខភាព របស់ពួកគាត់ដោយខ្លួនឯង។   ឯកឧត្តម ជា វ៉ាន់ដេត បានបន្ដទៀតថា បន្ថែមលើនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អាជ្ញាធរមានសមត្ថកិច្ច អាចកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ…

  • ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រ ដែលមានវ័យចាស់ជរា នៅឃុំស្វាយប្រទាល ស្រុកស្អាង

    ផ្ទះមនុស្សធម៌ ១ខ្នង  ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រ ដែលមានវ័យចាស់ជរា នៅឃុំស្វាយប្រទាល ស្រុកស្អាង

    កណ្តាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បាន ប្រគល់ផ្ទះ ១ ខ្នងសង់អំពីថ្ម ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ លោកតា អ៊ីម អឿន អាយុ ៦២ឆ្នាំ និងភរិយា មានសមាជិកគ្រួសារតែ២នាក់ប្តី ប្រពន្ធ មានទីលំនៅ ក្នុងភូមចុងកោះ ឃុំស្វាយប្រទាល ស្រុកស្អាង ហើយបច្ចុប្បន្ននេះលោកតា និងភរិយាកំពុងតែមានជីវភាពខ្វះខាតយ៉ាងខ្លាំង។ លោក ទៀង សុគន្ធ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា…

  • អភិបាលខេត្តកណ្តាល អនុញ្ញាតឲ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម

    អភិបាលខេត្តកណ្តាល អនុញ្ញាតឲ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម

    កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំ ចំនួន០៤រូប ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់សិស្ស ដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អសម្រាប់ពួកគាត់។ ក្នុងឱកាសដែលលោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាធនធានដ៏មានសមត្ថភាព សម្រាប់បម្រើសង្គម និងប្រទេសជាតិ ។ លោកបានបន្តថា ក្នុងពេលបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា និងប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិនៃជំងឺរាលត្បាតជំងឺកូវិដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវិដ-១៩ ដោយមានអនាម័យជាប្រចាំ ហើយឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង ៤រូបនូវថវិកា ក្នុងម្នាក់ ១ លានរៀលផងដែរ។ សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៤នាក់ ទី១ ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញ ហិរញ្ញវត្ថុធនាគារ…

  • សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភក្មេងស្រីម្នាក់បានសម្រេច

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភក្មេងស្រីម្នាក់បានសម្រេច

    កណ្តាល៖ ជនសង្ស័យម្នាក់ជាជាងសំណង់ បានចូលក្នុងបន្ទប់ជនរងគ្រោះ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច តែត្រូវបានជនរងគ្រោះតេទូរស័ព្ទប្រាប់សាច់ញាតិប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ វាសនា សូរិយា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមើលក្មួយមានទីលំនៅភូមិ ត្រពាំងធំ ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យឈ្មោះ យ៉ាន់ ចាន់ហួន ហៅ ក្លូ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ភូមិក្រសាំង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះបានមកស្នាក់នៅជាមួយម្តាយផ្ទះជួលភូមិ ស្វាយជ្រំ ឃុំ ស្វាយជ្រំ ធ្វើសំណងក្នុងបូរីចតុមុខ ឯជនសង្ស័យក៏មកស្នាក់ធ្វើសំណងក្នុងបូរីចតុមុខនោះដែរ ដោយបន្ទប់នៅក្បែគ្នា។ នៅក្នុងអំឡុងខែ៦ ឆ្នាំ២០២០ម៉ោង១០និង០០នាទី ជនសង្ស័យបានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះ ពេលនោះ ជនសង្ស័យនិយាយថា…

  • មន្ទីរបរិស្ថានខេត្តសៀមរាប រៀបចំដាំកូនឈើ ដើម្បីស្តារព្រៃឈើក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

    មន្ទីរបរិស្ថានខេត្តសៀមរាប រៀបចំដាំកូនឈើ ដើម្បីស្តារព្រៃឈើក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

    សៀមរាប៖ កូនឈើចម្រុះចំនួន៤០០០ដើម បានដាំលើផ្ទៃដីជាង៣ហិចតា កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមខាងជើងស្ទឹងធំ តំបន់ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយទទួលបានការគាំទ្រពីគម្រោងមូលនិធិភាពជាដៃគូកាបូនព្រៃឈើរបស់អង្គការ UNDP គមរោងស្តារតំបន់ទេសភាពព្រៃឈើឡើងវិញរបស់អង្គការ FAO និងអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើនេះ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន  និងមានការចូលរួម ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីឧទ្យានុរក្ស ក្រុមយុវជន និងប្រជាពលរដ្ឋ  រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍មួយចំនួន។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថាជាព្រឹត្តិការណ៍ថ្ងៃនេះរៀបចំជាលើកទី៣នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីបានរៀបចំដាំកូនឈើនៅលើខ្នងភ្នំគូលេន២លើករួចមកហើយ នាពេលកន្លងទៅ សរុបមានចំនួន៥៦០០ដើមលើផ្ទៃដីសរុប ជាងហិចតា។ លោក ស៊ុន គង់ បានបញ្ចាក់ថា ការដាំកូនឈើជាថ្ងៃនេះ ដើម្បីស្តារគម្របបៃតង…

  • ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម វេង សាខុន, ឯកឧត្តម សាយ សំអាល់ និងឯកឧត្ដម ស្វាយ សំអ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីជំនាញ ដេីម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លី

    ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម វេង សាខុន, ឯកឧត្តម សាយ សំអាល់ និងឯកឧត្ដម  ស្វាយ  សំអ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីជំនាញ ដេីម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លី

    មណ្ឌលគិរី៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនឹង  ឯកឧត្ដម  ស្វាយ  សំអ៊ាង  អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី  អញ្ជើញសំណេះសំណាលជាមួយមន្រ្តីជំនាញ  ពាក់ព័ន្ធទាំងអស់ដែលកំពុងការវាស់វែងដីធ្លី ដេីម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពងង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នោះ យើងក៏បានជួបជុំគ្នាពិគ្រោះយោបល់ដោយឡែកជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការពិគ្រោះយោបល់កំរិតជំនាញជាបន្តបន្ទាប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីរៀបចំនូវដំណើរការមួយដែលចាត់ទុកថាជាយុទ្ធនាការ មួយដ៏ធំដែលយើងប្រើប្រាស់កម្លាំងរហូតដល់ ៥៥០នាក់ហើយជឿជាក់ថា កម្លាំងនេះអាចមានលទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាជាចំបងនៅក្នុងខេត្តមណ្ឌលគិរី។ ឯ.ឧឧបនាយករដ្ឋមន្រ្តីបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ជូនដល់អាជ្ញាធរថ្នាក់ក្រោមជាតិក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីព្រមទាំងក្រុមគ្រួសារនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនជាតិដើមភាគតិចទាំងអស់ផងដែរ។ ឯ.ឧបញ្ជាក់ថាការងារដែលត្រូវពិភាក្សាគ្នាជាចំបងនាពេលនេះមាន5រួមមាន ការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ…

  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩

    ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩

    ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ តាមរយៈពាណិជ្ជកម្មទ្វេភាគីនេះ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើត សហគមន៍វាសនារួម កម្ពុជា ចិន នៅឆ្នាំ២០១៩។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារ នាឆ្នាំ២០២៣ ខាងមុខ។នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០” រវាងកម្ពុជា-ចិន នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) …