-
នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ដែលក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអោយដឹងថាការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះគឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី ។ តាមរយះការជួបជុំគ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនាពេលនេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានព្រមទាំងសហការីដែលបានសហការនិងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ…
-
ថ្នាំញៀនចម្រុះជាង៥១ គីឡូក្រាម ត្រូវបានដុតកំទេចចោលនៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃពុធថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ខែមិថុនា ក្រោមប្រធានបទ “ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ឋភាព”។ពិធីនេះវត្ថុតាងគ្រឿងចម្រុះជាង៥១គក ត្រូវបានដកហូតតាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសរបស់ សាលាដំបូងខេត្តព្រះសីហនុ សាលាដំបូងខេត្តកោះកុង និងសាលាដំបូងខេត្តកំពតត្រូវបានដុតកំទេចចោល ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកលហើយអាចបង្កមហន្តរាយដល់ប្រជាពលរដ្ឋគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ គ្រឿងញៀនបានជះឥទ្ធិពលដល់សន្តិសុខសាធារណៈបង្កអោយមានបទល្មើស លួច ឆក់ ប្លន់ នាំអោយពលរដ្ឋភ័យខ្លាច។ឯកឧត្តម ផ្តល់អនុសាសន៍ថាការផ្សព្វផ្សាយអប់អំពីគ្រោះថ្នាក់នៃគ្រឿងញៀនត្រូវតែធ្វើអោយបានទូលំទូលាយដើម្បីអោយពលរដ្ឋបានយល់ដឹង ទន្ទឹមនេះអាជ្ញាធរមានសមត្ថកិច្ចនិងផ្នែកជាប់ពាក់ពន្ធ័នានាត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានម៉ត់ចត់និងទទួលខុសត្រូវខ្ពស់ដើម្បីធានាឱ្យបានការអនុវត្តប្រកបដោយជោគជ័យ។ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាកន្លែងណាមានប្រើប្រាស់គ្រឿងញៀនច្រើននឹងមានបទល្មើសកើតច្រើន និងមានបញ្ហាអសន្តិសុខសង្គម។ឯកឧត្តម បញ្ជាក់ថា ពីមុនកម្ពុជាគ្រាន់តែជាកន្លែងឆ្លងកាត់តែប៉ុណ្ណោះ ប៉ុន្តតែបច្ចប្បន្ននេះកម្ពុជាបានក្រុមឧក្រឹដ្ឋជនបានមកសំងំផលិតកែច្នៃគ្រឿងញៀននៅនឹងកន្លែងហើយ។ ឯកឧត្ដមបាបន្ថែមថាគ្រឿងញៀន បណ្តាលអោយមានគ្រោះថ្នាក់ធំ៣យ៉ាង៖១.បំផ្លាញខ្លួនឯង ២.បំផ្លាញគ្រួសារនិងសហគមន៍ ៣.ប្រទេសជាតិ។ជាមួយគ្នានេះឯ.ឧ…
-
សាលប្រជុំ សសរ១០០ សម្តេចតេជោ ដែលផ្ទុកមនុស្សបាន២០០០នាក់ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២០ ខាងមុខនេះ
ឯកឧត្តម សំ សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងារសាងសង់បង្ហើយ សាលប្រជុំ សសរ១០០ សម្តេចតេជោ ដែលស្ថិតនៅក្នុងបរិវេណមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ស្ថិតក្នុងភូមិតាណេង ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឲ្យឯកឧត្តមឧបនាយករដ្ឋ មន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ណេង ធ្វើជាអធិបតីក្នុងពិធីសម្ពោធ និងចំរើនព្រះបរិត្តសាលប្រជុំ សសរ១០០ សម្តេចតេជោ នេះ។ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឲ្យដឹងថា សាលប្រជុំសសរ១០០ សម្តេចតេជោ នេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៣០…
-
Leeds ដាក់គោលដៅប្រមាញ់យកតារាជើងស៊ុត Cavani និង Zlatan សម្រាប់លេងនៅ Premier League
ក្លឹប Leeds United ដាក់គោដៅចង់បាន Edinson Cavani និង Zlatan Ibrahimovic សម្រាប់លេងនៅក្របខណ្ឌ Premier League ក្រោយខកខានចំនួន ១៦ឆ្នាំ បន្ទាប់ពីគ្រងជើងឯក Championship កាលពីសប្តាហ៍មុន។ លោក Andrea Radrizzani ប្រធានក្លឹប Leeds United បានអះអាងថាលោកពេញចិត្ត Zlatan Ibrahimovic និង Cavani ជាខ្លាំង ហើយសង្ឃឹមថានឹងអាចនាំពួកគេមកលេងឱ្យក្រុមខ្លួនបាន។ លោកបញ្ជាក់ថា ការពិតទៅ Leeds United បានទាក់ទងហៅ Zlatan មករួមក្រុមតាំងពីខែមករាមកហើយ ប៉ុន្តែមិនបានសម្រេច ហើយកីឡាករវ័យ៣៨ឆ្នាំក៏ទៅលេងឱ្យក្រុម AC Milan ទៅ។ ដោយឡែកសម្រាប់ Cavani វិញ ចប់រដូវកាលនេះ រូបគេនឹងចាកចេញពី PSG ហើយ តែក៏មិនទាន់មានក្លឹបណាអាចទាក់ចិត្តខ្សែប្រយុទ្ធអ៊ុយរុយហ្គាយបាននៅឡើយទេ។ លោក Andrea ជឿជាក់ថាការបានឡើងមកលេងនៅ Premier League…
-
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានជំរុញដល់កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បាននែនាំដល់កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងត្រីដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែមានលក្ខណៈសមរម្យ តាមរយៈការចិញ្ចឹមសត្វ និងត្រីនៅក្នុងសហគមន៍ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង។ លោកប្រធានមន្ទីរ បានថ្លែដូចនេះក្នុងពិធីចែកកូនត្រីដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រព្រឹត្តទៅនៅឃុំស្រែព្រះ ស្រុកកែវសីមា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ លោក សុង ឃាង បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការ IFAD ដូច្នេះ មន្ទីរកសិកម្ម បានសហការជាមួយអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា បានធ្វើឡើងនៅស្រុកកែវសីមា និងស្រុកកោះញែក លើការចិញ្ចឹមត្រី ជារួមនៅស្រុកកែវសីមា។ កម្មវិធី ASPIREនេះ មានប្រាំបណ្តុំ គឺបណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក និងបណ្តុំចិញ្ចឹមត្រីនេះតែម្តង ដែលអង្គការ ស៊ីអឌីធី ជាអ្នកអនុវត្តផ្ទាល់។ លោក បន្ថែមថា កម្មវិធីនេះ មានអ្នកទទួលផលចំនួន ២១១គ្រួសារ មានបង្កើតបណ្តុំចំនួន០៨ នៅឃុំស្រែខ្ទុម…
-
Sterling បំបែកកំណត់ត្រារបស់ Ronaldo នៅ Man Utd
ក្រោយទាត់បញ្ចូលទី២គ្រាប់យប់មិញ២គ្រាប់ របស់ Raheem Sterling រកបាននៅនាទី ៣១ និងបានបន្ថែម ១គ្រាប់ទៀតនៅ ៩នាទីបន្ទាប់ ជួយ Manchester City យកឈ្នះ Watford ២-០ កាលពីថ្ងៃអង្គារ ដើម្បីស្ដារមុខមាត់ក្រុមរបស់លោក Pep Guardiola ដែលធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមកាំភ្លើងធំ Arsenal ក្នុងពេលថ្មីៗនេះ។សូមបញ្ជាក់ថា នេះជាគ្រាប់ទី ៨៥ របស់ Sterling នៅក្នុងក្រខណ្ឌ Premier League ដែលចំនួននេះធ្វើឱ្យខ្សែប្រយុទ្ធស្លាបរបស់ក្រុម Manchester City នាំមុខកីឡាករ Cristiano Ronaldo ដែលស្ថិតក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនគ្រប់ពេល ។ ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំឥឡូវមាន ១៩គ្រាប់ នៅ Premier League សម្រាប់រដូវកាល២០១៩-២០២០ ដែលធ្វើឱ្យរូបគេមានគ្រាប់បាល់ស្មើរគ្នាជាមួយនឹងកីឡាករ Mohamed Salah របស់ Liverpool និងតាមពីក្រោយត្រឹមតែមួយគ្រាប់ប៉ុណ្ណោះពីកីឡាករ Pierre-Emerick…
-
អភិបាលរងខេត្តស្វាយរៀង បន្តក្រើនរំឮកឱ្យពលរដ្ឋអនុវត្ត តាមការណែរបស់ក្រសួងសុខាភិបាល ដើម្បីការពារការចម្លងជំងឺកូវីដ-១៩
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈដែលពិភពលោកកំពុង ប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។ ការក្រើនរំឮកបែបនេះរបស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី «ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ-១៩»។ ពិធនេះក៏មានការចូលរួមពីសំណាក់លោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា លោកសាស្រ្តាចារ្យ ខាន់ សារ៉េត លោកសាស្រ្តារ្យ កៅ សុវណ្ណតារា និងលោកសាស្រ្តាចារ្យ ហង់ ប៊ូ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការ លោក លោកស្រីអភិបាលរងស្រុក ក្រុងទាំង៨ លោក លោកស្រី មេឃុំ ជំទប់ ស្មៀនឃុំក្នុងទាំង៨០ ឃុំ…
-
អប្សរាព្រឹកនេះ ០៣-កុម្ភៈ-២០២០
-
អប្សរាព្រឹកនេះ ០២-កុម្ភៈ-២០២០
-
ប្រជាពលរដ្ឋ ២គ្រួសារ ដែលងាយរងគ្រោះនៅក្នុងស្រុកទឹកផុស បានទទួលអំណោយដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជា
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលងាយរងគ្រោះពីរគ្រួសារ នៅក្នុងស្រុកទឹកផុសបានទទួលអំណោយជាគ្រឿងសម្ភារៈ ហូបចុកដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។ ការចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះបានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះក្រោមអធិបតីភាពលោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា មន្ត្រីអនុសាខា ស្រុកទឹកផុស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះ និងរលំផ្ទះដល់ដី ចំនួន ២គ្រួសារ ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក សៀត គឹមលៀង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ដែលបានចូលរួមសោកស្ដាយ ចំពោះការខូចខាត ព្រមទាំងវត្ថុ មានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់ខ្យល់កន្ត្រាក់នេះដែលជាកម្លាំងញើសឈាមរបស់បងប្អូន…