Category: ព័ត៌មាន

  • នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចម៉ូតូ

    នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចម៉ូតូ

    ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់  នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៣  ខែកក្កដា  ឆ្នាំ ២០២០  ករណីលួចម៉ូតូ នៅចំណុចផ្ទះសំណាក់ផារីយ៉ា ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡេីងកាលពីថ្ងៃទី០៣-០៥-២០២០ វេលាម៉ោង០៥ និង១៦នាទី។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានខាងលេីមាន ឈ្មោះ អ៊ុ វត្ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២១ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ  សុខុន វិជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  ។ សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IB-9414  ។ បច្ចុប្បន្ននេះ  ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំតាមវីដេអូខនហ្វឺរេនជាមួយស្ថាប័នរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺ អេដស៍នៅកម្ពុជា

    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំតាមវីដេអូខនហ្វឺរេនជាមួយស្ថាប័នរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺ អេដស៍នៅកម្ពុជា

    ភ្នំពេញ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២០ តាមវីដេអូខនហ្វឺរេន ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ សរុប៧០គណនី។ ជាមួយគ្នានេះ នៅបន្ទប់ប្រជុំអាជ្ញាធរក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរ ចំនួន៤៥នាក់។ កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :១) សុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំពេញអង្គ ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី ២) របាយការណ៍វឌ្ឍនភាពជាពហុវិស័យនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងសមិទ្ធផលការងារឆមាសទី១…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា

    ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេស ក្នុងវិស័យឯកជន និង បានចូលរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត នៅកម្ពុជា ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ជាការឆ្លើយតប លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះ…

  • ក្រុមហ៊ុន Samsung គ្រោងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 6G របស់ខ្លួននៅឆ្នាំ២០២៨ខាងមុខ

    ក្រុមហ៊ុន Samsung គ្រោងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 6G របស់ខ្លួននៅឆ្នាំ២០២៨ខាងមុខ

    កូរ៉េខាងត្បូង៖  ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញឱ្យដឹងពីផែនការដ៏ធំរបស់ខ្លួន នោះគឺការផលិតបច្ចេកវិទ្យា 6G នៅឆ្នាំ២០២៨ខាងមុខ ខណៈបណ្ដាប្រទេសធំៗនៅក្នុងពិភពលោកកំពុងតែពិចារណាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នេះបើតាមសារព័ត៌មាន Phone Area ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ខ្លួនគួរតែបំភ្លេច 5G ចោល ហើយងាកមកផ្ដោតលើការផលិតបច្ចេកវិទ្យា 6G វិញ និងថាយោងតាមការខិតខំប្រឹងប្រែងរបស់ខ្លួន Samsung នឹងសម្រេចបានបច្ចេកវិទ្យា 6G នៅឆ្នាំ២០២៨ ដែលវានឹងបម្រើគ្រប់ជ្រុងជ្រោងនៃជីវិតរស់នៅរបស់មនុស្ស ។ សូមបញ្ជា់ថា បច្ចេកវិទ្យា 6G របស់ Samsung នឹងត្រូវដាក់ឱ្យប្រើក្នុងគោលដៅធំៗចំនួន៣ ប៉ុន្តែអ្វីដែលផ្ដោតសំខាន់ជាងគេ គឺការប្រើប្រាស់សម្រាប់ទាញយកទិន្នន័យ ដែលនៅឆ្នាំ ២០៣០ ការប្រើប្រាស់អ៊ីនធើណេតនៅលើទូរស័ព្ទអាចនឹងកើនដល់៥០០ពាន់លានគ្រឿង ខណៈប្រជាជនទូទាំងពិភពលោកសរុបបានកើនឡើងដល់៨.៥ពាន់លាននាក់ ហើយវាក៏ជាពេលវេលាដែលបច្ចេកវិទ្យា 6G ត្រូវបង្ហាញខ្លួនផងដែរ ៕  

  • ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងឡើងទៅប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

    ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងឡើងទៅប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

    ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយនឹងត្រូវប្រជែង ម្ចាស់ដំណែងជើងឯកជាមួយគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៃព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៤ រដូវកាល ២០២០។ នៅក្នុងការប្រកួតបញ្ចប់ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺខេត្តត្បូងឃ្មុំ ដែលជាក្រុមការពារដំណែងជើងឯកថ្នាក់ខេត្ត ២០១៩ បានបន្តយកឈ្នះជាមួយក្រុមម្ចាស់ផ្ទះខេត្តកែប ដោយលទ្ធផល ៣ទល់១ បន្ទាប់ពីកាលពីជើងទី១ បានយកឈ្នះ២ទល់១ សរុបលទ្ធផលទាំងពីរជើង ៥ទល់២។ ចំពោះក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែងសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរបំផុត ដោយលទ្ធផល ៧ទល់០ ជាមួយក្រុមភ្ញៀវ ខេត្តសៀមរាប ហើយកាលពីជើងទី១ ព្រៃវែងបានយកឈ្នះ ២ទល់០ សរុបលទ្ធផលទាំងពីរជើង ព្រៃវែងឈ្នះ ៩ទល់០។យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០…

  • ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបើកសិក្ខាសាលាប្រមូលធាតុចូល ដើម្បីតាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

    ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបើកសិក្ខាសាលាប្រមូលធាតុចូល ដើម្បីតាក់តែងសេចក្តីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធានាបាននូវការបំពេញបេសកកម្មក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងឧត្តមភាព ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលារយៈពេលពីរថ្ងៃពីថ្ងៃទី២៣-២៤ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីប្រមូលធាតុចូល នៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានមានប្រសាសន៍ថា នាឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ស៊ីហ្គេម លើកទី៣២ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ហើយក្នុងនាមជាសមាជិកស្ថាបនិកតាំងពីឆ្នាំ១៩៥៩ មក យើងមិនមានឱកាសល្អដូចជាពេលនេះឡើយ។ បេសកកម្មដ៏ឧត្តុង្គឧត្តមនេះពិតជាធ្ងន់ធ្ងរ និងមានតម្លៃបំផុត សម្រាប់កម្ពុជា ក្នុងការបញ្ចេញសមត្ថភាព និងរួមគ្នា ដើម្បីស្តារកិត្យានុភាពរបស់ប្រទេសជាតិ យើងឡើងវិញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបន្តថា ដូច្នេះដើម្បីធានាបាននូវឧត្តមភាពយើងត្រូវការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយច្បាប់នេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់មួយ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ហើយក៏ជាការពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡារបស់យើងឲ្យកាន់តែមានលក្ខណៈនីតិរដ្ឋ។ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឲ្យច្បាប់នេះបានចេញជាស្ថាពរ ក្រសួងបានសម្រេចបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ…

  • ចិនគ្រោងផ្តល់កម្ចី១ពាន់លានដុល្លារដល់អាម៉េរិកឡាទីន ផលិតវ៉ាក់សាំងកូវីដ១៩

    ចិនគ្រោងផ្តល់កម្ចី១ពាន់លានដុល្លារដល់អាម៉េរិកឡាទីន ផលិតវ៉ាក់សាំងកូវីដ១៩

    ចិន៖  ប្រទេសចិនមានគម្រោងផ្តល់ប្រាក់កម្ចី១ពាន់លានដុល្លារអាម៉េរិក ក្នុងការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ សម្រាប់បណ្តាប្រទេសនៅតំបន់អាម៉េរិកឡាទីន និងការ៉ាប៊ីន នេះបើតាមក្រសួងការបរទេសប្រទេសមិចស៊ីក កាលពីថ្ងៃពុធម្សិលមិញ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ចិនបានសន្យាបែបនេះ អំឡុងការជួបប្រជុំនៃរដ្ឋមន្ត្រីមកពីបណ្តាប្រទេស នៃតំបន់អាមេរិកឡាទីន និងការីប៊ីន មួយចំនួន ជជែកពីកិច្ចសហប្រតិបត្តិការកាន់តែល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ដោយអង្គប្រជុំនោះ ក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រីការបរទេសមិចស៊ីក និង រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី។ រដ្ឋមន្ត្រីទាំងនោះមានមកពីប្រទេសអាហ្សង់ទីន បាបាដូស ឈីលី កូឡុំប៊ី កូស្តារីកា គូបា សាធារណរដ្ឋដូមីនីខេន អេក្វាឌ័រ ប៉ាណាម៉ា ប៉េរូ ទ្រីនីដេតនិងតូបាហ្គោ ព្រមទាំងអ៊ុយរ៉ាហ្គាយ ជាដើម។ រដ្ឋមន្ត្រីការបទេសចិនបាននិយាយនាឱកាសនោះថា វ៉ាក់សាំងដែលចិនផលិតនៅប្រទេសខ្លួននឹងក្លាយជាច្រកដ៏សំខាន់ សម្រាប់បណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងនោះចិននឹងផ្តល់កម្ចី១ពាន់លានដុល្លារអាម៉េរិក ជួយដល់ការផលិតវ៉ាក់សាំងក្នុងតំបន់៕

  • សហរដ្ឋអាម៉េរិកព្រមានប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei តើសហរដ្ឋអាម៉េរិកអាចបញ្ឈប់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei ដែរឬទេ ?

    សហរដ្ឋអាម៉េរិកព្រមានប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei តើសហរដ្ឋអាម៉េរិកអាចបញ្ឈប់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei ដែរឬទេ ?

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកបានលើកឡើងថា ខ្លួនមានឆន្ទៈផ្តល់ហិរញ្ញវត្ថុដល់បណ្តាញ 5G របស់ប្រទេសដទៃទៀត ដរាបណាក្រុមហ៊នបច្ចេកវិទ្យាយក្ស Huawei របស់ចិន មិនចូលរួម នេះបើតាមសារព័ត៌មាន Aljazeera ។ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ុនចិន ដើម្បីស៊ើបការណ៍ប្រទេសដទៃទៀត ។ ដោយឡែកនៅចក្រភពអង់គ្លេស ក្រុមហ៊ុន Huawei ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាងសង់កន្លែងស្រាវជ្រាវថ្មីមួយ ខណៈដែលទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសនេះ ធ្វើការត្រួតពិនិត្យបន្ទាន់ ក្នុងការប្រើប្រាស់ឧបករណ៍ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ។ ក្រុមហ៊ុនចិនបាននិយាយថា ខ្លួននឹងវិនិយោគជាង១ពាន់លានដុល្លារនៅក្នុងទីតាំងថ្មីរបស់ខ្លួន នៅភាគខាងកើតនៃចក្រភពអង់គ្លេស ។ក្រុមហ៊ុនចិនបានបញ្ជាក់ដែរថា ខ្លួននឹងផ្តោតសំខាន់លើការអភិវឌ្ឍ និងការផលិតឧបករណ៍អេឡិចត្រូនិក ដែលយោងទៅតាមក្រុមហ៊ុន Huawei មិនមែនត្រូវបានកំណត់ដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកទេ ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនក៏បានព្រមានរដ្ឋាភិបាលអង់គ្លេសផងដែរថា ការសម្រេចចិត្តអនុម័តគម្រោងថ្មីនេះ នឹងធ្វើឱ្យការជឿទុកចិត្តរបស់ខ្លួននៅក្នុងចក្រភពអង់ គ្លេសប្រឈមនឹងហានិភ័យ ។ព័ត៌មានដ៏រសើបខាងលើនេះ បានចោទជាសំណួរថាតើមានការព្រួយបារម្ភស្របច្បាប់ដែរឬទេ? តើនេះជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីរារាំងដល់ការពង្រីកឥទ្ធិពលរបស់ប្រទេសចិនដែរទេ ? ៕

  • ខារ៉ាអូខេជាច្រើនកន្លែងនៅក្រុងតាខ្មៅ កំពុងលួចបើកដំណើរការ ខណៈខារ៉ាអូខ ហុង កុង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

    ខារ៉ាអូខេជាច្រើនកន្លែងនៅក្រុងតាខ្មៅ កំពុងលួចបើកដំណើរការ ខណៈខារ៉ាអូខ ហុង កុង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

    កណ្តាល៖ ខារ៉ាអូខេជាច្រើនកន្លែង នៅក្រុងតាខ្មៅ កំពុងបើកដំណើរការដោយលួចលាក់ បិទភ្លើងពីមុខ ក្នុងបន្ទប់ផឹកស៊ី ច្រៀងរាំជាធម្មតា ខណៈខារ៉ាអូខ ហុង កុង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ដែលប្រហើន និងសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល។ ជាក់ស្ដែងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជារឲ្យលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ ចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង(KTV HONG KONG) ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្ចាស់ទីតាំងខារ៉ាអូខេឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតជាបានលួចបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេពិតប្រាកដមែន។ នៅក្នុងប្រតិបត្តិការនោះ អាជ្ញារធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យា និងបានអប់រំណែនាំឲ្យម្ចាស់ទីតាំងខារ៉ាអូខេគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ…

  • ជំងឺឈីកគន់ហ្គន់យ៉ា ត្រូវគេរកឃើញផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២០

    ជំងឺឈីកគន់ហ្គន់យ៉ា ត្រូវគេរកឃើញផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២០