Category: ព័ត៌មាន

  • ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងបត់ចូលព្រលាន្តយន្តហោះពេញទំហឹង

    ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងបត់ចូលព្រលាន្តយន្តហោះពេញទំហឹង

    ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ  បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨នឹង៤០ នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះប៊ុន សម្បត្តិភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិសុក្រំឃុំអូរសារាយស្រុកត្រាំកក់ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែល(របួសធ្ងន់)មានឈ្មោះ ឈឹម រដ្ឋា អាយុប្រមាណជាង២០ឆ្នាំមានស្រុកកំណើតជាមួយគ្នា។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហាយឡិនឌ័រ  ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2BC 4659  បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចហើយបត់ឆ្វេងបម្រុង ចូលទៅក្នុងព្រលានយន្តហោះលុះមកដល់ត្រង់ចំនុណកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស្គុបពី  ពណ៍ស  ពាក់ស្លាកលេខ តាកែវ 1O -6376ជិះដោយយុវជនពីរនាក់  ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន  និងចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុករថយន្តចំពីចំហៀងពេញទំហឹង  បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញដើម្បីចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ដោយ៖ ជីម ភារ៉ា …

  • រដ្ឋមន្ត្រីពាណិជ្ជកម្មអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការ វិនិយោគ រវាងវិស័យ សារធារណៈ និងឯក ជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ និងការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ របស់គម្រោង អេមស៍ (AIMS)

    រដ្ឋមន្ត្រីពាណិជ្ជកម្មអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការ វិនិយោគ រវាងវិស័យ សារធារណៈ និងឯក ជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ និងការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ របស់គម្រោង អេមស៍ (AIMS)

    កំពត៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០  បានអញ្ជើញ ធ្វើទស្សនកិច្ច កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងនៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត  ដើម្បីសិក្សាស្វែងយល់ ពីការ វិនិយោគ   រវាងវិស័យ សារធារណៈ និងឯក ជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ និង ការ តភ្ជាប់ កសិ-ពាណិជ្ជកម្ម និងទីផ្សារ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច  (អេមស៍)។ ទស្សនកិច្ចនេះ ត្រូវបានចូលរួមដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីមន្ទីរនានាជុំវិញខេត្តកំពតផងដែរ។ បន្ទាប់ពីម្ចាស់កសិដ្ឋានបានបង្ហាញអំពីខ្សែច្រវ៉ាក់តម្លៃមាន់ស្រែរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានដ៏ធំមួយនេះ ដើម្បីផលិត និង ផ្គត់ ផ្គង់  តម្រូវ ការមាន់ស្រែទាំងទីផ្សារនៅក្នុងខេត្ត និងក្រៅខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវអ្នកដាំចេកអំបូងលឿង ប្រកាន់ខ្ជាប់វិធានអនាម័យ ដើម្បីធានានិរន្តភាពទីផ្សារអន្តរជាតិ

    ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវអ្នកដាំចេកអំបូងលឿង ប្រកាន់ខ្ជាប់វិធានអនាម័យ ដើម្បីធានានិរន្តភាពទីផ្សារអន្តរជាតិ

      កំពត៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារអាមេរិក។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នករកស៊ីដាំចេកអំបូងលឿងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមី ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាបានកំណើនបរិមាណនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។   ការអំពាវនាវរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលចុះបំពេញទស្សនកិច្ចនៅកសិដ្ឋានផលិតចេកអំបូងលឿងរបស់ក្រុមហ៊ុន Longmate Agriculture នៅស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រួមនិងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អមដោយមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃនេះបានចុះទស្សនកិច្ចនៅក្រុមហ៊ុនដាំចេកអំបូងលឿងក្នុងខេត្តកំពតនេះ ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃ សម្រាប់នាំចេញ។   បន្ទាប់ពីបានបំពេញទស្សនកិច្ច…

  • បង្ក្រាបករណីចាប់ជំរិតចិន និងចិន នៅខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងរំដោះជនរងគ្រោះម្នាក់ (Video inside)

    បង្ក្រាបករណីចាប់ជំរិតចិន និងចិន នៅខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងរំដោះជនរងគ្រោះម្នាក់ (Video inside)

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។   ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ដើម្បីជំរិតទារប្រាក់ ប៉ុន្ដែគេមិនទាន់ដឹងថា ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។   បើតាមសេចក្ដីរាយការណ៍ ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះម្នាក់ហើយនោះ សមត្ថកិច្ចក៏ដកហូតបាន ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្នុងប្រតិបត្តិការនេះ គេមិនទាន់ដឹងថា   បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

  • ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

    ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

      ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងសមាជិកចំនួន ១១រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិថ្មី។   ព្រះរាជក្រឹត្យ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា សមាជិកទាំង១១រូបនេះ ៩រូបជាសមាជិកក្នុងអាណត្តិចាស់ ហើយពីររូបទើបនឹងជ្រើសតាំងថ្មី។ សមាជិកទាំង១១រូបនេះ រួមមាន៖ ឯកឧត្តម គុយ សុផល, ឯកឧត្តម លី ណារុន, ឯកឧត្តម តុប សំ, លោកជំទាវ សោម គឹមសួគ៌, លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, ឯកឧត្តម ហេង វង្សប៊ុនឆាត, ឯកឧត្តម ស៊ុយ ម៉ុងលាង, ឯកឧត្តម កែវ រ៉េមី, ឯកឧត្តម ឱម យ៉ិនទៀត, ឯកឧត្តម…

  • វីរកីឡាការិនី កែ ឡេង ប្តេជ្ញា ក្រោយបញ្ចប់អាជីពកីឡាការិនី នឹងខំប្រឹងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយដើម្បីឲ្យពួកគេមានសមត្ថភាពចេញទៅប្រកួតលើឆាកអន្ដរជាតិ

    វីរកីឡាការិនី កែ ឡេង ប្តេជ្ញា ក្រោយបញ្ចប់អាជីពកីឡាការិនី នឹងខំប្រឹងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយដើម្បីឲ្យពួកគេមានសមត្ថភាពចេញទៅប្រកួតលើឆាកអន្ដរជាតិ

    វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ បានប្តេជ្ញានៅចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសិទ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រោយបញ្ចប់អាជីពកីឡាការិនី នឹងខំប្រឹងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយដើម្បីឲ្យពួកគេមានសមត្ថភាពចេញទៅប្រកួតលើឆាកអន្ដរជាតិ ដណ្តើមមេដាយជូនជាតិ នាពេលអនាគត់ ។លោកស្រី កែ ឡេង បានអោយដឹងថា ចំពោះការចូលនិវត្តន៍ ពីកីឡាការិនីប៊ូល និងប៉េតង់ ព្រោះវ័យកាន់តែច្រើន ហើយសុខភាពភ្នែកក៏មិនសូវល្អ ដ្បិតភ្នែកជាផ្នែកដ៏សំខាន់ក្នុងបច្ចេកទេសកីឡាប៉េតង់។ ហើយខ្ញុំមិនទៅណាឆ្ងាយពីប៉េតង់ទេ ខ្ញុំនឹងបន្ដចូលរួមអភិវឌ្ឍន៍កីឡាប៉េតង់ ជាមួយលោកគ្រូ ដើម្បីសម្រាំងរកកីឡាការិនីបន្ដវេន អាចដណ្ដើមជោគជ័យជូនកម្ពុជា ។ ម្ចាស់មេដាយមាសពិភពលោកជាប់ៗគ្នា ៤ជំនាន់រូបនេះ ក៏បញ្ជាក់យ៉ាងច្បាស់ថា លោកស្រី និងចែករំលែកចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយ នៅក្នុងប្រទេសកម្ពុជា ហើយមិនទទួលសំណើទៅបង្ហាត់ក្រៅប្រទេសឡើយ ។ក្នុងឱកាសនោះដែរ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់លោកស្រី កែ ឡេង កន្លងមក លោក ស សុខា ប្រធានសហព័ន្ធ ក៏បានប្រកាសផ្ដល់តួនាទីមួយចំនួនដល់លោកស្រីផងដែរ ទី១៖តែងតាំងលោកស្រីជាទីប្រឹក្សារបស់សហព័ន្ធ។ ទី២៖សហព័ន្ធ នឹងតែងតាំងលោកស្រីជាគ្រូបង្វឹកកម្រិតណាមួយ ដើម្បីចូលរួមអភិវឌ្ឍកីឡាប៉េតង់។ ទី៣៖តាមរយៈការលើកទឹកចិត្តពិសេសពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកស្រីក៏ត្រូវបានតែងតាំង និងតួនាទីជាបន្ដបន្ទាប់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ។គូសបញ្ជាក់ថា លោកស្រីកែ…

  • អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្ត ក្លឹបស៊ីធី ដែលស្នេីរសុំប្រែក្លាយជា ភោជនីយដ្ឋាន ស្តារ

    អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្ត  ក្លឹបស៊ីធី ដែលស្នេីរសុំប្រែក្លាយជា ភោជនីយដ្ឋាន ស្តារ

    ភ្នំពេញ ៖ លោក  ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ ក្រុមកាងារចំរុះចុះធ្វើការត្រួតពិនិត្យ នូវទីតាំងភោជនីយដ្ឋានមានឈ្មោះ ស្តារ  តាមការស្នើសុំរបស់ លោក ជី សាខន ដែលមានទីតាំងស្ថិតនៅ  ផ្លូវ ព្រះមុនីរ៉េត  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃ សុក្រ ១២រោច  ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០។ក្រោយពីបានធ្វើការពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំឲ្យម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងលេខ ០៦៥់/២០ សជណ.ច្រ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅក្នុងរាជធានីភ្នំពេញបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋានត្រូវ អនុវត្តដូចខាងក្រោម ៖– ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ-់ចូលតែមួយ រាជធានីភ្នំពេញ ។–…

  • អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រកាសលទ្ធផលសម័យប្រជុំ លើកទី៣៣ របស់ខ្លួន ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតជាព្រះប្រធាន

    អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រកាសលទ្ធផលសម័យប្រជុំ លើកទី៣៣ របស់ខ្លួន ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតជាព្រះប្រធាន

      ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានប្រកាសលទ្ធផលសម័យប្រជុំ លើកទី៣៣ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។  

  • អភិបាលខេត្តកំពង់ចាមដាក់ឲ្យដំណើរការធ្វើដំណើរ ផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរជាពិសេសដើម្បីបញ្ជៀសរថយន្តធំៗ កុំឲ្យបើកបរចូលក្នុងបរិវេនប្រាសាទ

    អភិបាលខេត្តកំពង់ចាមដាក់ឲ្យដំណើរការធ្វើដំណើរ ផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរជាពិសេសដើម្បីបញ្ជៀសរថយន្តធំៗ កុំឲ្យបើកបរចូលក្នុងបរិវេនប្រាសាទ

    កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមរួមដំណើរដោយ មន្ត្រីជំនាញពាក់ព័ន្ធ បានបានអញ្ជើញ ចុះ ពិនិត្យ សមិទ្ធផលថ្មី ស្រឡាង មួយ កន្លែង  គឺការ ស្ថាបនា ផ្លូវបេតុង  ១ខ្សែ  ដែលមានប្រវែង ១.៧១០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ព័ទ្ធ ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅ ក្នុង ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដេីម្បី ត្រៀម រៀបចំ ដាំកូនឈេី ប្រមាណ ជា ៤០០ដេីម  នៅ អម សងខាង ផ្លូវ នោះ ផងដែរ  ។ ក្នុងឱកាសការចុះពិនិត្យនោះ ឯកឧត្តម អ៊ុន…

  • អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

    អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

    ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានចូលរួមពី អគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។ យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។ ជាក់ស្តែង ក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ ៥៣,៨៦% អ្នកជំនួញ៦៦,១០%។ ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេស ថយចុះ ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ…