Category: ព័ត៌មាន

  • ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង ត្រូវបានសមត្ថកិច្ចរកឃើញវិញហើយ នៅក្នុងផ្ទះសំណាក់មួយ នៅទីរួមខេត្តកំពង់ចាម បន្ទាប់ពីបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ

    ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង ត្រូវបានសមត្ថកិច្ចរកឃើញវិញហើយ នៅក្នុងផ្ទះសំណាក់មួយ នៅទីរួមខេត្តកំពង់ចាម បន្ទាប់ពីបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ

     ភ្នំពេញ៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។  ទោះជាយ៉ាងនេះក្តី បើតាម ឯកឧត្តមអភិបាលខេត្ត, បន្ទាប់ពីរកឃើញវិញហើយនោះ សមត្ថកិច្ចបានដាក់ស្រ្តីខាងលើ ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក…

  • អតិថិជនជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីគម្រោង Urban Village បើកបង្ហាញប្រណិតភាពរបស់ខ្លួន

    អតិថិជនជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីគម្រោង Urban Village បើកបង្ហាញប្រណិតភាពរបស់ខ្លួន

    ភ្នំពេញ: ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village នៅថ្ងៃទី១៨ ខែកក្កដានេះ បានប្រកាសចាប់ផ្ដើមបើកលក់អាគា H ក្នុងគម្រោងរបស់ខ្លួន និងបើកបង្ហាញពីប្រណិតភាពរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនមួយនេះបានបោះទុនរាប់លានដុល្លាវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ ។ លោក លឹម រ៉ាវុធ ប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងអចលនទ្រព្យបានអះអាងាថា គម្រោងនេះត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជា ជាមួយការរស់នៅបែបសម័យទំនើប ។ លោកបន្តថា យូនីតនីមួយៗនៅក្នុងគម្រោង Urban Village បានរចនាឡើងដោយមានការគិតពិចារណាខ្ពស់ដើម្បី ផ្តល់ជូនអ្នករស់នៅនូវបទពិសោធន៍នៃការរស់នៅបែបប្រណីតក្នុងមួយឆាកជីវិតរបស់ពួកគេជាមួយតម្លៃសមរម្យ ។ គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ ។ យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែន ដែលអនុញាតឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បានរបស់ពួកគេ ។ លោកស្រី Catherine នាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា Urban Village គឺជាគម្រោងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%…

  • ទីបំផុត!! ស្ត្រីចិត្តឃោឃៅម្នាក់ដែលយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំឲ្យរងរបួសធ្ងន់ធ្ងន់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហេីយ

    ទីបំផុត!! ស្ត្រីចិត្តឃោឃៅម្នាក់ដែលយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំឲ្យរងរបួសធ្ងន់ធ្ងន់  ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហេីយ

      ភ្នំពេញ  ៖  នៅល្ងាចថ្ងៃទី១៨  ខែកក្កដា  ឆ្នាំ២០២០  នេះលោក  គុជ  គឹមឡុង  ដែលជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានថ្លែងថា    ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដែលបានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារបណ្តោះអាសន្ន ហេីយ  ។       ស្ត្រីសង្ស័យខាងលេីនេះ  ត្រូវបានលោក  សុក  កែវបណ្ឌិត  ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ  ចោទប្រកាន់ពីបទទារុណកម្មនិងអំពេីឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ  តាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌ  ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ  ។       សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាព ថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។     …

  • អាសូរ មែន! មនុស្ស៤នាក់ស្លាប់ក្នុងភ្លេីង យ៉ាងអាណោចអាធម៌ និង មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល (មានវីដេអូ)

    អាសូរ មែន!  មនុស្ស៤នាក់ស្លាប់ក្នុងភ្លេីង យ៉ាងអាណោចអាធម៌  និង   មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល (មានវីដេអូ)

    ភ្នំ ពេញ ៖ ពិតជាអាសូរមែនក្នុងករណីអគ្គិភ័យកំពុងឆេះផ្ទះលក់ហ្គា សយ៉ាង សន្ធោសន្ធៅ នៅ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ    នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ  រកឃើញ មនុស្សស្លាប់៤នាក់  រងរបួសធ្ងន់ ស្រាល ៥នាក់  ចំពោះការខូចខាតសម្ភារះមិនទាន់ដឹងនៅឡើយ៕    

  • ក្រុមហ៊ុន ដាណា ទ្រី ប្រកាសទុកពេល២០ថ្ងៃអ្នកដែលលក់ផលិតផលMNKមិនស្របច្បាប់ទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់ បើពុំដូចនោះអាប្រឈមចំពោះមុខច្បាប់

    ក្រុមហ៊ុន ដាណា ទ្រី ប្រកាសទុកពេល២០ថ្ងៃអ្នកដែលលក់ផលិតផលMNKមិនស្របច្បាប់ទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់ បើពុំដូចនោះអាប្រឈមចំពោះមុខច្បាប់

    ភ្នំពេញ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងសេចក្តីប្រកាសនោះ អ្នកស្រី ទ្រី ដាណា បានថ្លែងឱ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចកក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន m n k នេះសូមធ្វើការឃ្លាឥវ៉ាន់ឬម៉ាកដែលមានឈ្មោះថា M N K ចេញពីស្តុកឬនាងខ្ញុំមិនអនុញ្ញាតឲ្យលក់និងចរាចរណ៍ម៉ាកនេះនៅលើទីផ្សារបានបន្តទៀតទេ។ ដោយសំអាងខ្ញុំជាម្ចាស់ម៉ាក M N K នេះយ៉ាងពិតប្រាកដ”។ “ខ្ញុំទុករយៈពេលឱ្យបងប្អូនអាជីវករទាំងអស់ដែលមានលក់នៅម៉ាក M N K នេះរយៈពេល 20 ថ្ងៃឲ្យឃ្លាចេញពីតូបឬពីហាងឬStoreចេញឲ្យអស់។ បើពុំដូច្នេះទេនាងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់និងចុះចាប់បុគ្គលឬអាជីវករណាមួយដែលធ្វើការចរាចរណ៍ម៉ាកនេះនៅលើទីផ្សារជាសាធារណៈដោយគ្មានការអនុញ្ញាតពីនាងខ្ញុំបន្តទៀតចាប់ពីថ្ងៃនេះ(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០)រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ សេចក្តីជូនដំណឹងនេះមានប្រសិទ្ធភាព ចាប់ថ្ងៃជូនដំណឹងនេះតទៅ” នេះសារលិខិតផ្លូវរបស់អ្នកស្រី ទ្រី ដាណា ។ សូមបញ្ជាក់ថា…

  • លោក ចេង ពុំ ច្រានចោលការចោទប្រកាន់របស់ គណនី Facebook ឈ្មោះ កូន មានវាសនា ដែលចោទថារូបគាត់យកលុយ ៥ពាន់ដុល្លាសូកប៉ាន់ស្នងការ និងតុលាការ

    លោក ចេង ពុំ ច្រានចោលការចោទប្រកាន់របស់ គណនី Facebook ឈ្មោះ កូន មានវាសនា ដែលចោទថារូបគាត់យកលុយ ៥ពាន់ដុល្លាសូកប៉ាន់ស្នងការ និងតុលាការ
  • អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

    អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ មានឈ្មោះ រ៉ូស វីរ៉ា បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។ លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ស្ត្រីរូបនេះ ជាអ្នកធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ លោកជំទាវ បានប្រាប់បណ្ដាញសារព័ត៌មានបន្តថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា។ ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។ លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកស្ត្រីរូបនេះត្រឡប់មកវិញ។ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញស្ត្រីមានភិនភាគដូចក្នុងរូបថត សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរក្នុងមូលដ្ឋាន៕

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ

    សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ

    ខេត្តស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារងាយរងគ្រោះ(ចាស់ជារា ១៩ គ្រួសារ ជនពិការ ២ នាក់ កុមារកំព្រារ ២ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់  និងគ្រួសារមានជីវភាពខ្វះខាត ១៣ គ្រួសារ ) សរុបចំនួន ៣៨ គ្រួសារ ក្នុងស្រុករមាសហែក មកពីឃុំអណ្តូងត្របែក ១៥ គ្រួសារ…

  • ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យធ្វើសមយុទ្ធបន្ទាន់ក្បែរព្រំដែនអ៊ុយក្រែន ដោយមានទាហាន១៥ម៉ឺននាក់ចូលរួម

    ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យធ្វើសមយុទ្ធបន្ទាន់ក្បែរព្រំដែនអ៊ុយក្រែន ដោយមានទាហាន១៥ម៉ឺននាក់ចូលរួម

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលមានការចូលរួមពីកងទាហានជិត១៥ម៉ឺននាក់ រួមជាមួយយន្ដហោះ និង នាវាចម្បាំងរាប់រយគ្រឿងទៀត នេះបើតាមសារព័ត៌មាន Dailymail នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គី សយហ្គូ បានបញ្ជាក់ថា សមយុទ្ធខាងលើនេះ មានគោលបំណងដើម្បីធ្វើតេស្តការត្រៀមខ្លួនរបស់កងទ័ព នៅមុនសមយុទ្ធយោធា កូកាស៊ូស ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ។ បើតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធនេះមានទាហានចូលរួមជិត១៥ម៉ឺននាក់ រួមទាំងកងទ័ពអាកាស និងទ័ពជើងទឹកនៃកងនាវាចរណ៍ភាគខាងជើង និងប៉ាស៊ីហ្វិក ។ សមយុទ្ធនេះដែរ ក៏មានការចូលរួមពីយន្តហោះជាង៤០០គ្រឿង និងនាវាជាង១០០គ្រឿងផងដែរ ហើយនឹងរៀបចំនៅសមុទ្រខ្មៅ និងសមុទ្រកាស្ប៉ាន ។ សូមបញ្ជាក់ថា ការប្រកាសពីការធ្វើសមយុទ្ធបន្ទាន់ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក អានឌី ថារ៉ាន បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើសមយុទ្ធផ្ទាល់ខ្លួនក្នុងខែកក្កដានេះដែរ ហើយលោកថែមទាំងបានលើកទឹកចិត្តដល់កងកម្លាំង NATO ឱ្យចូលរួមផងដែរ ៕ …

  • សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៧ម៉ឺន៧ពាន់៦៣៨ករណីថ្មីថែមទៀត ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត

    សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៧ម៉ឺន៧ពាន់៦៣៨ករណីថ្មីថែមទៀត ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរសុខាភិបាលអាម៉េរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧ម៉ឺន៧ពាន់៦៣៨ករណីថ្មី និងស្លាប់៩២៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ បើបូកបញ្ចូលទាំងករណីឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប៣លាន៧៧ម៉ឺន១២ករណី ក្នុងនោះមានអ្នកស្លាប់សរុប១៤ម៉ឺន២ពាន់៦៤នាក់ និងជាសះស្បើយឡើងវិញសរុប១លាន៧៤ម៉ឺន១ពាន់២៣៣នាក់ ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានអះអាងថា សហរដ្ឋអាម៉េរិកនៅមិនទាន់បានឆ្លងផុតដំណាក់កាលទី ១ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅឡើយទេ ដ្បិតថា ករណីឆ្លងថ្មីៗនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងជាខ្លាំង ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងខាងលិច ក្រោយការដកចេញវិញ នូវវិធានការរឹតត្បិតដែលខ្លួនបានដាក់ ដើម្បីទប់ស្កាត់ COVID-19 ៕