-
នាយករដ្ឋមន្រ្តីអង់គ្លេសសង្ឃឹមថា វិធានការរឹតត្បិតដើម្បីទប់ស្កាត់ COVID-19 នឹងចាប់ផ្តើមបន្ធូរបន្ថយជាបណ្តើរៗវិញចាប់ពីខែវិច្ឆិកាខាងមុខនេះ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ថ្លែងថា វាគឺជាក្តីសង្ឃឹមយ៉ាងខ្លាំងរបស់លោកដែលថា យើងអាចពិនិត្យមើលឡើងវិញ ចំពោះវិធានការរឹតត្បឹត និងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ ដើម្បីនាំយកជីវិតធម្មតាត្រឡប់មកវិញជាបណ្តើរៗចាប់ពីខែវិច្ឆិកាខាងមុខ ដែលអាចទៅរួចនៅមុនថ្ងៃបុណ្យគ្រិស្មាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ថែមទាំងបានណែនាំឲ្យប្រជាជនគ្រប់គ្នាត្រៀមខ្លួន សម្រាប់ស្ថានការណ៍អាក្រក់ ឬការផ្ទុះរលក់ទី២នៃជម្ងឺ COVID-19 ដែលអាចនឹងកើតឡើងផងដែរ ។ បច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាព នៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍ជម្ងឺ COVID-19 នៅតំបន់អឺរ៉ុបទាំំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងចក្រភពអង់ គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប២៩ម៉ឺន៣ពាន់២៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុប៤ម៉ឺន៥ពាន់២៣៣នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕
-
ប្រមុខការពារជាតិជប៉ុនស្នើឱ្យសហរដ្ឋអាម៉េរិកធ្វើតេស្តរក COVID-19 លើកងទ័ពរបស់ខ្លូនសិន មុនពេលធ្វើដំណើរមកកាន់ជប៉ុន
ជប៉ុន៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ថារ៉ូ កូណូ បានបញ្ជាក់ថា រូបលោកបានស្នើឲ្យសហរដ្ឋអាម៉េរិកធ្វើតេស្តរកជំងឺ COVID-19 ទៅលើកងទ័ពរបស់ខ្លួនទាំងអស់ ដែលត្រូវធ្វើដំណើរមកកាន់ប្រទេសជប៉ុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ សំណើខាងលើរបស់លោក ថារ៉ូ កូណូ បានធ្វើឡើងបន្ទាប់ពីករណីឆ្លងជម្ងឺ COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅឯតាមមូលដ្ឋានយោធាអាម៉េរិកនៅលើកោះ អូគីណាវ៉ា ដែលបានកើនឡើងដល់១៤០ករណីហើយ ។ ប្រមុខការពារជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ន ខាងភាគីសហរដ្ឋអាម៉េរិកបានឆ្លើយតបវិញថា ពួកគេកំពុងតែធ្វើការពិចារណាជុំវិញសំណើខាងលើនេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលដ្ឋានទ័ពជើងទឹកអាម៉េរិកចំនួនពីរក្នុងខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ។ សម្រាប់មូលដ្ឋានទ័ពដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននោះ គឺទំនងជាមូលដ្ឋានទ័ពជើងទឹក ហ៊្វូតែនម៉ា និង ហានសិន ដែលបានផ្ទុះករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណជាង៥ម៉ឺន ឈរជើងនៅលើកោះអូគីណាវ៉ា ៕
-
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អង់គ្លេស British Airways សម្រេចលែងប្រើប្រាស់ប្រភេទយន្តហោះខ្នាតយក្ស Boeing 747
អង់គ្លេស៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ចក្រភពអង់គ្លេស British Airways ដែលជាអ្នកប្រើប្រាស់យន្តហោះប្រភេទ Boeing 747 ច្រើនជាងគេក្នុងប្រតិបត្តិការរបស់ខ្លួន បានបញ្ជាក់ថា នឹងឈប់ប្រើប្រាស់យន្តហោះខ្នាតយក្សនេះរបស់ខ្លួនទៀតហើយ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ វិធានការចុងក្រោយនេះ ជាលទ្ធផលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរ ដោយសារតែរដ្ឋាភិបាលនានាបានរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺ COVID-19 ។ ដំបូងឡើយ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសនេះ គ្រោងនឹងបញ្ឈប់យន្តហោះប្រភេទ Boeing 747 នេះនៅឆ្នាំ២០២៤ខាងមុខ ដោយជំនួសវានឹងយន្តហោះផ្សេងដែលប្រើសាំងតិចជាង ប៉ុន្តែវិបត្តិ COVID-19 បានពន្លឿនការបញ្ឈប់នេះតែម្តង ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤លាននាក់ ក្នុងនោះស្លាប់ជិត៦០ម៉ឺននាក់ និងជាសះស្បើយជាង៨.៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤លាន ១៩ម៉ឺន ៤ពាន់ ៧២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៩ម៉ឺន ៩ពាន់ ៤៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន ៤៧ម៉ឺន ៣៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៧៧ម៉ឺន១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន២ពាន់៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧៤ម៉ឺន១ពាន់២៣៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤ម៉ឺន៨ពាន់៦៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៧ពាន់៩៣២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៦ម៉ឺន៦ពាន់៧៧៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤ម៉ឺន៧៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់២៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៥ម៉ឺន៤ពាន់១៣០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៥ម៉ឺន៩ពាន់២០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់១២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៣ម៉ឺន៩ពាន់៣៧៣នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៥ពាន់៥៣៧ករណី…
-
ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំពិភាក្សាស្តីពីវិធានការក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីបង្កើតសហគមន៍ វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣)
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាស្តីពីវិធានការក្នុងការ អនុវត្តផែនការសកម្មភាព ដើម្បីបង្កើតសហគមន៍ វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣) នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ កិច្ចប្រជុំនាឱកាសនេះមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយ ក្រសួងព័ត៌មាន ព្រមទាំងសមាជិកនៃ គណៈកម្មាធិការសម្របសម្រួល ពង្រីងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានធ្វើការពិភាក្សាគ្នាលើរបាយការណ៏វឌ្ឍនភាពការងារ ដែលក្រសួងព័ត៌មាន បានធ្វើកន្លងមកជាមួយភាគីចិន ក្នុងការអនុវត្តផែនការសកម្មភាពដើម្បី បង្កើតសហគមន៍ វាសនារួមកម្ពុជា-ចិន ២០១៩-២០២៣ ។ តាមរយះឯកសារនៃការងារទំនាក់ទំនងនេះ បានផ្តោតសំខាន់លើកិច្ចសហការលើផ្នែក នយោបាយ សន្តិសុខ សេដ្ឋកិច្ចវប្បធម៏ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ចិន ផ្នែកលើមូលដ្ឋាន ស្មើភាពនៃការគោរពដោយស្មើភាពគ្នា ចំពោះអធិបតេយ្យភាពនិងឯករាជ្យភាពទៅវិញទៅមក និងសហការ ឈ្នះ…
-
ហ្គេមបាញ់ត្រីក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ជនជាតិចិន សង្ស័យអាជ្ញាធរខណ្ឌចំការមនទុកជាឆ្នាំងបាយ ខណៈហ្គេមបាញ់ត្រីរបស់លោក ភ័ក្ត្រ នៅផ្លូវ២៧១បិទអាជីវកម្មជាស្ថាពរ
ភ្នំពេញ៖ មានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាអាគារភ្លោះ ស្ថិតនៅក្បែរផ្លូវព្រះនរោត្ដម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែដំណេីរការយ៉ាងរលូន បេីទោះបីត្រូវបានអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ធ្លាប់ចុះបង្ក្រាបម្ដងរួចមកហេីយក្ដី ។ ទីតាំងហ្គេមបាញ់ត្រីខាងលេី ត្រូវបានគេសង្ស័យថាជារបស់ថៅកែជនជាតិចិន និងត្រូវបានរត់ការជាមួយអ្នកធំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់រួចរាល់ហេីយ ទេីបទីតាំងនេះអាចបេីកលេងបានឡេីងវិញ ។ គួររំលឹកថា មានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលមានម្ចាស់ទីតាំងឈ្មោះ ភ័ក្ត្រ ស្ថិតនៅផ្លូវ២៧១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានចាត់ឱ្យលោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចុះបិទអាជីវកម្ម កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដោយបានដកហូតទូរហ្គេមចំនួន០២ទូរផងដែរ ។ ក្នុងប្រត្តិបត្តិការណ៍ខាងលេី ក៏មានការចូលរួមពីប៉ុស្តិ៍នគរបាលសង្កាត់ និងរដ្ឋបាលសង្កាត់ផងដែរ ។ ហេីយវត្ថុតាង ខាងលេីត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមន ដឹកយកទៅរក្សាទុក រង់ចាំវាយកម្ទេចចោលនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា និងប៊ុនធី…
-
ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម ចាប់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកថ្នាំញៀន
ភ្នំពេញ៖ បេីតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ វត្ត លិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ទី២-ឈ្មោះ បៀន ម៉េងជូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, និងទី៣-ឈ្មោះ កែន វាហោ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា…
-
នគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា កាលពីម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ប៉ិច សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, និងទី៣-ឈ្មោះ វណ្ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។…
-
ជនបរទេសម្នាក់ បានដេកស្លាប់ក្នុងផ្ទះជួល នៅខណ្ឌសែនសុខ ព្រោះតែជំងឺរលាកសួតធ្ងន់ធ្ងរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីម្សិលមិញនេះ មានករណីមនុស្សម្នាក់ស្លាប់ នៅចំណុចក្នុងផ្ទះលេខA1 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ SHU HONGYUE ភេទប្រុស អាយុ៨០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ EA6729603។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ។ តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយការជំងឺរលាកសួតធ្ងន់ធ្ងរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
ក្រុមបាល់ទាត់យុវជននគររាជ AFT ចូលទីលានហ្វឹកហាត់ជាថ្មីដើម្បីកំដៅសាច់ដុំ មុនពេលប្រកួតជាមួយក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ក្នុងក្របខណ្ឌ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT នៅថ្ងៃទី១៨ ខែកក្កដានេះ បានចូលទីលានហ្វឹកហាត់ជាថ្មីទៀតដើម្បីកំដៅសាច់ដុំ មុនពេលបើកទ្វារផ្ទះស្វាគមន៍ក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នាព្រឹកថ្ងៃអាទិត្យស្អែកនេះ នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ក.ប.ស) ។ តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT បានបញ្ជាក់ថា ភាពជោគជ័យ និង ជ័យជំនះរបស់ក្រុមខ្លួនកន្លងមកនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូបង្វឹក និង ថ្នាក់ដឹកនាំក្រុម ជាពិសេសម្ចាស់ឧបត្ថម្ភក្រុមទាំងមូល គឺក្រុមហ៊ុន Oishi និង ភេសជ្ជៈ 100plus ព្រមទាំងគណៈគាំទ្រជាច្រើនរូបផ្សេងទៀត ។ លោកបន្តថា បច្ចុប្បន្នក្រុមបាល់ទាត់នគររាជ AFT ដែលមានយុវជនថ្នាលសរុបជិត៨០នាក់ ក្នុងនោះរួមមានយុវជនថ្នាលអាយុក្រោម១២ឆ្នាំ ១៤ឆ្នាំ និង១៦ឆ្នាំ កំពុងស្វែងរកការជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដោយសារតែក្រុមខ្លួននៅមានកង្វះខាតជាច្រើនដូចជាសម្លៀកបំពាក់ ផ្នែកសម្ភារៈ និងបច្ចេកទេសជាដើម ។ នាឱកាសចូលទីលានហ្វឹកហាត់ដើម្បីកំដៅសាច់ដុំ តំណាងក្រុមហ៊ុន Century 21 Cambodia បានចូលរួមជួយឧបត្ថម្ភមួយចំនួនដល់ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំ និង១៦ឆ្នាំរបស់ក្រុមបាល់ទាត់យុវជននគររាជ AFT…