-
ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម ចាប់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកថ្នាំញៀន
ភ្នំពេញ៖ បេីតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ វត្ត លិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ទី២-ឈ្មោះ បៀន ម៉េងជូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, និងទី៣-ឈ្មោះ កែន វាហោ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា…
-
នគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា កាលពីម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ប៉ិច សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, និងទី៣-ឈ្មោះ វណ្ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។…
-
ជនបរទេសម្នាក់ បានដេកស្លាប់ក្នុងផ្ទះជួល នៅខណ្ឌសែនសុខ ព្រោះតែជំងឺរលាកសួតធ្ងន់ធ្ងរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីម្សិលមិញនេះ មានករណីមនុស្សម្នាក់ស្លាប់ នៅចំណុចក្នុងផ្ទះលេខA1 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ SHU HONGYUE ភេទប្រុស អាយុ៨០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ EA6729603។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ។ តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយការជំងឺរលាកសួតធ្ងន់ធ្ងរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
ក្រុមបាល់ទាត់យុវជននគររាជ AFT ចូលទីលានហ្វឹកហាត់ជាថ្មីដើម្បីកំដៅសាច់ដុំ មុនពេលប្រកួតជាមួយក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ក្នុងក្របខណ្ឌ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT នៅថ្ងៃទី១៨ ខែកក្កដានេះ បានចូលទីលានហ្វឹកហាត់ជាថ្មីទៀតដើម្បីកំដៅសាច់ដុំ មុនពេលបើកទ្វារផ្ទះស្វាគមន៍ក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នាព្រឹកថ្ងៃអាទិត្យស្អែកនេះ នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ក.ប.ស) ។ តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT បានបញ្ជាក់ថា ភាពជោគជ័យ និង ជ័យជំនះរបស់ក្រុមខ្លួនកន្លងមកនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូបង្វឹក និង ថ្នាក់ដឹកនាំក្រុម ជាពិសេសម្ចាស់ឧបត្ថម្ភក្រុមទាំងមូល គឺក្រុមហ៊ុន Oishi និង ភេសជ្ជៈ 100plus ព្រមទាំងគណៈគាំទ្រជាច្រើនរូបផ្សេងទៀត ។ លោកបន្តថា បច្ចុប្បន្នក្រុមបាល់ទាត់នគររាជ AFT ដែលមានយុវជនថ្នាលសរុបជិត៨០នាក់ ក្នុងនោះរួមមានយុវជនថ្នាលអាយុក្រោម១២ឆ្នាំ ១៤ឆ្នាំ និង១៦ឆ្នាំ កំពុងស្វែងរកការជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដោយសារតែក្រុមខ្លួននៅមានកង្វះខាតជាច្រើនដូចជាសម្លៀកបំពាក់ ផ្នែកសម្ភារៈ និងបច្ចេកទេសជាដើម ។ នាឱកាសចូលទីលានហ្វឹកហាត់ដើម្បីកំដៅសាច់ដុំ តំណាងក្រុមហ៊ុន Century 21 Cambodia បានចូលរួមជួយឧបត្ថម្ភមួយចំនួនដល់ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំ និង១៦ឆ្នាំរបស់ក្រុមបាល់ទាត់យុវជននគររាជ AFT…
-
ជនសង្ស័យម្នាក់ ប្រើដៃទាញដែកចម្រឹងបង្អួចផ្ទះលួចទ្រព្យសម្បត្តិ ពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណី លួចមានស្ថានទម្ងន់ទោស (ប្រើដៃទាញដែកចម្រឹងបង្អួចផ្ទះលួចទ្រព្យសម្បត្តិ) មួយលេីកនៅផ្ទះលេខ១ស ផ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៩ និង០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន សារុំ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សេត សៃណាល ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៧ភ៤ ភូមិព្រែកតា ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះកើតហេតុ ទុកចោលរយៈពេល០២ឆ្នាំមកហើយ…
-
ទីតាំងសង្វៀនជល់មាន់ ផ្លូវសេះស មិនមាន ការលួចបេីកលេង ដូចការផ្សាយចោទ ប្រកាន់នោះទេ
ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរ បាលខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានទី៣ ចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយ មានការផ្សព្វផ្សាយថា ទីតាំងសង្វៀនជល់ មាន់ លួច បើក ដំណើរការឡើងវិញ នៅផ្លូវឌួងងៀត «សេះស» ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះទៅដល់ទីតាំងសង្វៀនជល់មាន់ ដែលមានការផ្សព្វផ្សាយថា បានបើកដំណើ រការឡើងវិញ ស្ថិតភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ គឺពុំមានការបើកលេងល្បែងជល់ មាន់ដូចការចុះផ្សាយនោះទេ ។ ចំពោះទីតាំងខាងលើនោះកំពុងតែទឹកលិច បែកភក់ជ្រាំយ៉ាងខ្លាំងហើយបើតាមមើលឃើញរូបភាពដែលសារព័ត៌មានបង្ហោះនោះ គឺជា រូបភាពចាស់ៗកន្លងមក ។ លោកវរសេនីយ៍ត្រី ឯម ភារី បានប្រាប់ឲ្យ ដឹងថា លោកនឹងរង់ចាំទទួលព័ត៌មានពីបង ប្អូនប្រជាពលរដ្ឋរាល់បញ្ហាកើតមានផ្សេងៗក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចផងដែរ…
-
នគរបាល បញ្ជូនខ្លួនស្ត្រីម្នាក់យកកាំបិតអារ ឆូត មុខក្មេងស្រី ទៅតុលាការ
ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍ សែនជ័យ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនស្ដ្រី បានធ្វើសកម្មភាពដ៏ឃោឃៅ យកកាំបិត មកអារ.ឆូតទទឹងមុខ និង ចាក់ដៃរបស់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ឲ្យរយះចេញឆ្អឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ដតាមនីតិវិធី ។ គួររំលឹកថាស្ដ្រី បានធ្វើសកម្មភាពដ៏ឃោឃៅ យកកាំបិត មកអារ.ឆូតទទឹងមុខរបស់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ឲ្យរយះចេញឆ្អឹងធ្ងន់ធ្ងរ និង ចាក់ដៃប៉ុនប៉ងនឹងសម្លាប់ តែ មិនបានសម្រេចព្រោះក្មេងស្រីរងគ្រោះ យំខ្លាំងពេក ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងបុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ខាងលើមានឈ្មោះ លីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡ.ម.វ.ល.យ អាយុ៥ឆ្នាំ រងរបួស…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យ ក្រុមហ៊ុនផលិតចេកអំបូងលឿង កសិករ ផលិតករ សហគមន៍ សមាគម ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តន៍តាមសៀវភៅបន្ទុក ផលិតមានអនាម័យខ្ពស់ និងរក្សាកំណើនបរិមាណនាំចេញ ទៅទីផ្សារអន្តរជាតិ
កំពត៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជម្រុញឱ្យ ក្រុមហ៊ុនផលិតចេកអំបូងលឿង កសិករផលិតករសហគមន៍ និងសមាគម ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តន៍តាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឲ្យបន្ត កិច្ចខិតខំប្រឹងប្រែងក្នុង ការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ។ ការថ្លែងបែបនេះ របស់ឯកឧត្តម រដ្ឋមន្រ្តី ធ្វើឡើ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ ចុះ ទស្សន កិច្ចកសិដ្ឋានផលិតចេកអំបូងលឿងមួយកន្លែងសម្រាប់នាំចេញរបស់ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅស្រុកឈូកខេត្តកំពត។ ការអញ្ជើញចុះពិនិត្យនេះគឺ ដើម្បីស្វែងយល់ពខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃសម្រាប់នាំចេញ។ ទស្សនកិច្ចនេះត្រូវបានចូលរួមដោយ ឯកឧត្តម…
-
បើករថយន្តលឿនពេក ហេីយគេចពីកង់បីឥណ្ឌាជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដោយឲ្យរថយន្តក្រឡាប់ផ្ងារជេីង
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង បន្ទាប់ពីបុរសម្នាក់បានបើករថយន្ត Lexus RX400 មួយគ្រឿងក្នុងល្បឿនលឿន ហេីយបានគេចពីកង់បីឥណ្ឌាមួយគ្រឿង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដោយ ឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9165 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើតាមបណ្តោយផ្លូវលេខ៥០៦ ទិសដៅពីលិច ទៅកើត ដោយបានឆ្លងផ្លូវលេខ២៧១ ខ្វះការប្រុងប្រយ័ត្ននោះដែលជាហេតុធ្វើឲ្យរថយន្ត ចាប់ហ្វ្រាំងបួងចង្កូតគេចពីកង់បីឥណ្ឌា ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ និងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងតែម្ដង ។ ភ្លាមនោះម្ចាស់កង់បីឥណ្ឌាឃេីញសភាពការណ៍បែបនេះ ក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា …
-
ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងបត់ចូលព្រលាន្តយន្តហោះពេញទំហឹង
ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨នឹង៤០ នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះប៊ុន សម្បត្តិភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិសុក្រំឃុំអូរសារាយស្រុកត្រាំកក់ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែល(របួសធ្ងន់)មានឈ្មោះ ឈឹម រដ្ឋា អាយុប្រមាណជាង២០ឆ្នាំមានស្រុកកំណើតជាមួយគ្នា។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC 4659 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចហើយបត់ឆ្វេងបម្រុង ចូលទៅក្នុងព្រលានយន្តហោះលុះមកដល់ត្រង់ចំនុណកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៍ស ពាក់ស្លាកលេខ តាកែវ 1O -6376ជិះដោយយុវជនពីរនាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន និងចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុករថយន្តចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញដើម្បីចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ដោយ៖ ជីម ភារ៉ា …