Category: ព័ត៌មាន

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងឱកាសនោះ លោក Kim Hyung Jun បានជម្រាបជូនពីគោលបំណងចង់ចូល រួមសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់របបសារព័ត៌មាន ដើម្បី ឲ្យស្របតាមសភាពការណ៍វិវឌ្ឍន៍ នៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល លោក។ ជាមួយនេះ ក្រុមហ៊ុន Jin Sung Group មានគម្រោងផ្តល់សម្ភារបរិក្ខាបច្ចេកវិទ្យា មួយចំនួនដល់ក្រសួងព័ត៌មាន ពិសេសគឺ I Paid ថ្មីៗ សម្រាប់ការសិក្សាពីចម្ងាយ Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning»។ លោកយាកប្រតិបត្តិ ក្រុមហ៊ុន Jin…

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុបាន ៩៩,៩២% ដាក់លូបាន១០០% រៀបខឿនថ្មក្រានីតបាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្តថា គម្រោងក៏បាននិងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹតត្តកម្មទឹកកខ្វក់ចំនួន២ទីតាំងដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាច្រោះ ៧២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០%។ ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញានិងភ្លើងចរាចរណ៍ និងបំពាក់កំាមេរ៉ាសុវត្តិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់សាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រៀងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា (ត.អ.ឆ.ក) នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី ឯកឧតត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម…

  • កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង ជុំវិញការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង ត្រូវបានរដ្ឋអាជ្ញាទីក្រុង សេអ៊ូល បើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា រដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីសំណាក់មេធាវីដើមបណ្តឹងម្នាក់ ។ ហើយបើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ ។ សូមរំលឹកថា កន្លងមក អ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលអ្នកនាងផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុបាន ៩៩,៩២% ដាក់លូបាន១០០% រៀបខឿនថ្មក្រានីតបាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្តថា គម្រោងក៏បាននិងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹតត្តកម្មទឹកកខ្វក់ចំនួន២ទីតាំងដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាច្រោះ ៧២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០%។ ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញានិងភ្លើងចរាចរណ៍ និងបំពាក់កំាមេរ៉ាសុវត្តិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់សាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រៀងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា (ត.អ.ឆ.ក) នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី ឯកឧតត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី…

  • ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល ហើយងាកមកជួយអភិរក្សត្រីមេពូជឲ្យបានគង់វង្ស

    ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល ហើយងាកមកជួយអភិរក្សត្រីមេពូជឲ្យបានគង់វង្ស

    ខេត្តស្ទឹងត្រែង៖ យុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទត្រីនេះ បានធ្វើឡើង ដោយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការណ៍ជាមួយអាជ្ញាធរស្រុកចំនួន ២ ក្នុងខេត្ត គឺស្រុក បូរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ក្រោមការរៀបចំជាវេទិកាស្តីពី “ កិច្ចសហប្រតិបត្តិការលុបបំបាត់ បទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង” នៅថ្ងៃទី១៧កក្កដាឆ្នាំ២០២០នេះ។ នៅក្នុងវេទិការផ្សព្វផ្សាយច្បាប់ជលផលនេះទៀត ក៏មានការចូលរួមពីគ្រប់មន្ត្រី និងអង្គភាពពាក់ព័ន្ធ ទាំងអស់ នៅក្នុងមូលដ្ឋានស្រុកទាំងពីរ គឺអាជ្ញាធរស្រុក  ឃុំ  ប៉ុស្តិ៍នគរបាលរដ្ឋបាល  អាវុធហត្ថ  ឆ្មាំទន្លេ  បរិស្ថានុរក្ស  សហគមន៍នេសាទ និងមន្ត្រីជំនាញជលផលផងដែរ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានអោយដឹងថា នៅក្នុងរយៈពេលពីរបី ឆ្នាំចុងក្រោយនេះ មន្ត្រីជំនាញជលផលខេត្ត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅក្នុងដែនអភិរក្ស និងតាមដងទន្លេនានាក្នុងខេត្ត ដើម្បីកាត់បន្ថយបាន នូវបទល្មើស ជលផល ជាពិសេស បង្ក្រាប និងរឹបអូសការប្រើឧបករណ៍ឆក់ត្រី និងគ្រឿងផ្ទុះ ថែមទាំងបានផ្សព្វផ្សាយ ច្បាប់ជលផល បានយ៉ាងទូលំទូលាយដល់សាធារណៈជន…

  • ពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការគ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស

    ពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការគ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស

    កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តវិហារបិទមាស ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការ គ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាព ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្ត ព្រះធម្មបាលោ កែវ មុនី ព្រះធម្មធរគណខេត្ត ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុកទឹកផុស អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។ ព្រះធម្មបាលោ កែវ មុនី បានអានប្រកាសនីយប័ត្ររបស់គណៈសង្ឃនាយកត្រូវបានតែងតាំងភិក្ខុ មុំ វ៉ាន់នី នាមឆាយា លទ្ធក្ខណោ ជាព្រះចៅអធិការវត្តវិហារបិទមាស និង ភិក្ខុ មុំ វណ្ណី នាមឆាយា រតនវរោជាព្រះគ្រូសូត្រស្តាំវត្តវិហារបិទមាស។…

  • សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់បំរាមធ្វើដំណើរលើមន្ត្រីបក្សកុម្មុយនិស្តចិនទាំងអស់

    សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់បំរាមធ្វើដំណើរលើមន្ត្រីបក្សកុម្មុយនិស្តចិនទាំងអស់

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងតែពិចារណាក្នុងការដាក់បំរាមធ្វើដំណើរទៅលើមន្ត្រីបក្សកុម្មុយនិស្តគ្រប់រូប រួមទាំងក្រុមក្រុមគ្រួសាររបស់ពួកគេផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ព័ត៌មានអំពីការត្រៀមដាក់បំរាមខាងលើនេះ ត្រូវបានបញ្ចេញដោយសារព័ត៌មាន New York Times ក្រោយទទួលបានប្រភពពីមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលកំពុងតែសិក្សាលើការបង្កើតសេចក្តីព្រាងមួយ ដើម្បីត្រៀមដាក់ជូនលោក ដូណាល់ ត្រាំ ធ្វើការពិនិត្យ និងចេញសេចក្តីប្រកាសក្នុងពេលវេលាណាមួយដែលអាចទៅរួច ប៉ុន្តែសេចក្តីព្រាងនោះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់ លោក ត្រាំ នៅឡើយទេ ។ គួរបញ្ជាក់ថា បើសិនបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ចេញដូចអ្វី ដែលមានសរសេរនៅក្នុងសេចក្តីព្រាងនោះ មន្ត្រីបក្សកុម្មុយនិស្តចិន និងសមាជិកក្រុមគ្រួសារពួកគេ ដែលមានសមាជិកសរុបជាង១០លាននាក់ នឹងត្រូវផ្អាកការផ្តល់ទិដ្ឋាការចូលមកក្នុងសហរដ្ឋអាមេរិក ៕

  • លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី អះអាងថា សហរដ្ឋអាម៉េរិកនឹងមានអ្នកឆ្លង COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនមិនចាត់វិធានការទាន់ពេលវេលា

    លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី អះអាងថា សហរដ្ឋអាម៉េរិកនឹងមានអ្នកឆ្លង COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនមិនចាត់វិធានការទាន់ពេលវេលា

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនអាម៉េរិកមិនព្រមចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាត់វិធានការចាំបាច់ទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ឲ្យបានទាន់ពេលវេលាទេនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលអ្នកនយោបាយអាម៉េរិកមានការខ្វែងគំនិត និងបែកបាកើគ្នាកាន់តែខ្លាំងឡើងៗ ជុំវិញការចាត់ចែងលើវិបត្តិដ៏ធំមួយនេះ ដោយអ្នកខ្លះបានផ្តល់អាទិភាពលើការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេស បន្តស្ថិតក្នុងភាពក្តៅគគុកក៏ដោយ ។ ចំណែកឯនៅម្ខាងទៀត បានផ្តល់អាទិភាពលើសុខមាលភាពជាចម្បង ដោយបានជំរុញឲ្យអាជ្ញាធរបន្តចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។ ហើយការព្រមានរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីតួលេខអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនារយៈពេលចុងក្រោយនេះ ហាក់មិនមានការថមថយទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញបែរជាមានការកើនឡើងជាលំដាប់ និងបានបំបែកកំណត់ត្រាផ្ទួនៗគ្នាទៀតផង ៕

  • សហរដ្ឋអាម៉េរិកអូសបន្លាយពេលរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយកាណាដា និងម៉ិចស៊ីកូរហូតដល់ពាក់កណ្តាលខែសីហាខាងមុខ

    សហរដ្ឋអាម៉េរិកអូសបន្លាយពេលរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយកាណាដា និងម៉ិចស៊ីកូរហូតដល់ពាក់កណ្តាលខែសីហាខាងមុខ

    សហរដ្ឋអាម៉េរិក៖ ការរឹតត្បិតចំពោះការធ្វើដំណើរដែលមិនចាំបាច់របស់សហរដ្ឋអាម៉េរិក ឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកាណាដា និងម៉ិចស៊ីកូ នឹងត្រូវពន្យារពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមរដ្ឋមន្រ្តីសន្តិសុខមាតុភូមិស្តីទីរបស់អាម៉េរិក លោក Chad Wolf និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក Chad Wolf បានបង្ហោះសារនៅលើ Tweeter ថា ផ្អែកលើភាពជោគជ័យនៃការរឹតបន្តឹងដែលមានស្រាប់ និងកិច្ចសហការជិតស្និទជាមួយម៉ិចស៊ីកូ និងកាណាដា នោះ សហរដ្ឋអាម៉េរិកនឹងបន្តកំណត់ការធ្វើដំណើរដែលមិនចាំបាច់នៅឯទីតាំងកំពង់ផែរបស់យើង ជាមួយនឹងប្រទេសទាំងពីររហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហការជិតស្និទជាមួយប្រទេសជិតខាងរបស់យើង បានអនុញ្ញាត្តិឱ្យយើងឆ្លើយតបទៅនឹងជម្ងឺ COVID-19 ក្នុងតំបន់អាម៉េរិកខាងជើង ក៏ដូចជាកាត់បន្ថយការរាលដាលនៃវីរុសដែលមានជាប់ទាក់ទងនឹងការធ្វើដំណើរ ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងព្រំដែនលើកដំបូងកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លង COVID-19 សរុប៣លាន៦៩ម៉ឺន៥ពាន់២៥ករណី ក្នុងនោះមានអ្នកស្លាប់១៤ម៉ឺន១ពាន់១១៨នាក់ និងជាសះស្បើយឡើងវិញ១លាន៦៧ម៉ឺន៩ពាន់៦៣៣នាក់ ៕ …

  • អាល្លឺម៉ង់ និងជប៉ុនសន្យាបង្កើនកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19

    អាល្លឺម៉ង់ និងជប៉ុនសន្យាបង្កើនកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាមួយនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហការឱ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលជប៉ុន អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរយៈពេល៣៥នាទី លោក អាបេ បានប្រាប់លោកស្រី មឺហ្គែលថា ជប៉ុននឹងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍ និងចែកចាយវ៉ាក់សាំង តាមរយៈអ្វីដែលគេស្គាល់ថា ACT-Accelerator ។  ACT-Accelerator គឺជាក្របខ័ណ្ឌកិច្ចសហប្រតិ បត្តិការពិភពលោក ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដើម្បីពន្លឿនការអភិវឌ្ឍ ការផលិត និង សិទ្ធិទទួលបាននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំងថ្មីដែលមានលក្ខណៈស្មើភាព ។ បន្ថែមលើនេះ លោក អាបេ ក៏បានអះអាងដែរថា ទីក្រុងតូក្យូកំពុងសម្លឹងមើលទៅលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគាំពារផ្នែកសុខាភិបាលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ ទន្ទឹមគ្នា លោកស្រី មឺហ្គែល បានឆ្លើយតបវិញថា អាល្លឺម៉ង់សង្ឃឹមថា នឹងធ្វើការជាមួយជប៉ុនតាំងពីដើមរហូតដល់ទីបញ្ចប់ នេះបើតាមរដ្ឋាភិបាលជប៉ុន…