Category: ព័ត៌មាន

  • លោក ជំទាវ ដួង វណ្ណា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារងាយរងគ្រោះសរុបចំនួន ៧១ គ្រួសារ ក្នុងស្រុករមាសហែក

    លោក ជំទាវ ដួង វណ្ណា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារងាយរងគ្រោះសរុបចំនួន ៧១ គ្រួសារ ក្នុងស្រុករមាសហែក

    ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារងាយរងគ្រោះ(ចាស់ជារា ៨ គ្រួសារ ជនពិការ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៦២ គ្រួសារ ) សរុបចំនួន ៧១ គ្រួសារ ក្នុងស្រុករមាសហែក មកពីឃុំក្រសាំង ១៨ គ្រួសារ ឃុំសំបួរ ២៣ គ្រួសារ និងឃុំសម្បតិ្តមានជ័យ ៣០ គ្រួសារ …

  • រថយន្ត “គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ” បើកលឿនវ៉ាក់អើម៉ូតូមួយគ្រឿង បួងចង្កូតទៅបុកបង្គោលភ្លើង និងដេីមឈេីរងការខូចខាត

    រថយន្ត “គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ” បើកលឿនវ៉ាក់អើម៉ូតូមួយគ្រឿង បួងចង្កូតទៅបុកបង្គោលភ្លើង និងដេីមឈេីរងការខូចខាត

    ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងដែលជារថយន្តសម្រាប់ រុករក និងសង្គ្រោះគ្រោះមហន្តរាយ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើង និងដេីមឈេី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧១កែងនឹង៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមសម្ដីបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំ និងជាតៃកុងរថយន្តបង្កម៉ាក Ford ពណ៌ទឹកប្រាក់ស្លាកលេខ រដ្ឋ 05-2-0606 បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តខាងលើតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីកើតមកលិច ពេលដែលមកដល់ចំណុចផ្លូវកែង៤៨០ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងបើកយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នាបត់ចូលផ្លូវ៤៨០ ធ្វើឲ្យគាត់ជាន់ហ្រ្វាំងមិនទាន់ក៏សម្រេចចិត្តបួងចង្កូតទៅបុកនឹងបង្គោលភ្លើង និងដើមឈើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច តែរូបគាត់ និងបងប្អូនប្រជាពលរដ្ឋមិនរងរបួស។ ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យនឹងរៀបចំស្ទូចរថយន្ត បង្កយកទៅរក្សទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ដោយ៖ ជីម ភារ៉ា

  • ទីស្នាក់ការភូមិអូរអណ្តូង បានសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីសង្កាត់ ព្រែកប្រា

    ទីស្នាក់ការភូមិអូរអណ្តូង បានសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីសង្កាត់ ព្រែកប្រា

    ភ្នំពេញ៖ សមិទ្ធផលថ្មីមួយទៀតគឺ ទីស្នាក់ការភូមិអូរអណ្តូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើសេវ៉ាជូនប្រជាពលរដ្ឋនៅក្នុងភូមិអរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ពិធីសម្ពោធទីស្នាក់ការភូមិនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកចេង មុនីរ៉ា អភិបាលខណ្ឌ , លោក-លោកស្រីជាអភិបាលរង , លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានថ្លែងនៅក្នុងអង្គពិធីដូច្នេះថា អាគារថ្មី ទីស្នាក់ការភូមិអូរអណ្តូងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ហើយបញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានទំហ៊ំទទឹង៥ម៉ែត្រ គុណ បណ្តោយ៦ម៉ែត្រ កំពស់២ជាន់ ចំណាយទឹកប្រាក់អស់ជាង១១២លានរៀល ស្មើនិងជាង២៧០០០ដុល្លារ ។ ប្រភពថវិកានៃការសាងសង់អាគារថ្មីនេះបានមកពីសប្បុរសជន ចូលរួមចំណែកជាមួយគណៈអភិបាលខណ្ឌ និងសង្កាត់ ទើបសម្រេចបាននូវសមិទ្ធផលមួយបន្ថែមទៀត សម្រាប់បម្រើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ លោកអភិបាលបានបន្តថា ក្នុងអាណត្តិបច្ចុប្បន្ននេះ គណៈអភិបាលខណ្ឌ…

  • កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា

    កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា

    ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន០២ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដកហូតវត្ថុតាងគ្រឿងញៀន០២កញ្ចប់ថង់ ទម្ងន់ប្រមាណ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម០២នាក់នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សី រាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន០២រូបលោក ឡុង ជាប និងលោក សឿ ឡងឌី។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំនានានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលតែងតែដាក់ចេញនូវវិធានការណ៍ជំរុញកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងគ្រប់ជំនាញសហការគ្នាដើម្បីបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពទាំងការ ប្រើប្រាស់ លក់ចែកចាយ និងជួញដូរគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមស្នងការក៏ធ្លាប់បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីនគរបាលក្រោមឱវាទ បើរកឃើញជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន។ លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោយពីកម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង០២នាក់ជាបន្តបន្ទាប់។ លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមុនដំបូងវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ញឹម…

  • ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល

    ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល

    ខេត្តស្ទឹងត្រែង៖ យុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទត្រីនេះ បានធ្វើឡើង ដោយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការណ៍ជាមួយអាជ្ញាធរស្រុកចំនួន ២ ក្នុងខេត្ត គឺស្រុក បូរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ក្រោមការរៀបចំជាវេទិកាស្តីពី “ កិច្ចសហប្រតិបត្តិការលុបបំបាត់ បទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង” នៅថ្ងៃទី១៧កក្កដាឆ្នាំ២០២០នេះ។ នៅក្នុងវេទិការផ្សព្វផ្សាយច្បាប់ជលផលនេះទៀត ក៏មានការចូលរួមពីគ្រប់មន្ត្រី និងអង្គភាពពាក់ព័ន្ធ ទាំងអស់ នៅក្នុងមូលដ្ឋានស្រុកទាំងពីរ គឺអាជ្ញាធរស្រុក ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល អាវុធហត្ថ ឆ្មាំទន្លេ បរិស្ថានុរក្ស សហគមន៍នេសាទ និងមន្ត្រីជំនាញជលផលផងដែរ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានអោយដឹងថា នៅក្នុងរយៈពេលពីរបី ឆ្នាំចុងក្រោយនេះ មន្ត្រីជំនាញជលផលខេត្ត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅក្នុងដែនអភិរក្ស និងតាមដងទន្លេនានាក្នុងខេត្ត ដើម្បីកាត់បន្ថយបាន នូវបទល្មើស ជលផល ជាពិសេស បង្ក្រាប និងរឹបអូសការប្រើឧបករណ៍ឆក់ត្រី និងគ្រឿងផ្ទុះ ថែមទាំងបានផ្សព្វផ្សាយ ច្បាប់ជលផល បានយ៉ាងទូលំទូលាយដល់សាធារណៈជន និងប្រជានេសាទនៅគ្រប់មូលដ្ឋាន…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងឱកាសនោះ លោក Kim Hyung Jun បានជម្រាបជូនពីគោលបំណងចង់ចូល រួមសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់របបសារព័ត៌មាន ដើម្បី ឲ្យស្របតាមសភាពការណ៍វិវឌ្ឍន៍ នៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល លោក។ ជាមួយនេះ ក្រុមហ៊ុន Jin Sung Group មានគម្រោងផ្តល់សម្ភារបរិក្ខាបច្ចេកវិទ្យា មួយចំនួនដល់ក្រសួងព័ត៌មាន ពិសេសគឺ I Paid ថ្មីៗ សម្រាប់ការសិក្សាពីចម្ងាយ Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning»។ លោកយាកប្រតិបត្តិ ក្រុមហ៊ុន Jin…

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុបាន ៩៩,៩២% ដាក់លូបាន១០០% រៀបខឿនថ្មក្រានីតបាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្តថា គម្រោងក៏បាននិងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹតត្តកម្មទឹកកខ្វក់ចំនួន២ទីតាំងដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាច្រោះ ៧២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០%។ ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញានិងភ្លើងចរាចរណ៍ និងបំពាក់កំាមេរ៉ាសុវត្តិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់សាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រៀងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា (ត.អ.ឆ.ក) នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី ឯកឧតត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម…

  • កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង ជុំវិញការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង ត្រូវបានរដ្ឋអាជ្ញាទីក្រុង សេអ៊ូល បើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា រដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីសំណាក់មេធាវីដើមបណ្តឹងម្នាក់ ។ ហើយបើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ ។ សូមរំលឹកថា កន្លងមក អ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលអ្នកនាងផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុបាន ៩៩,៩២% ដាក់លូបាន១០០% រៀបខឿនថ្មក្រានីតបាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្តថា គម្រោងក៏បាននិងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹតត្តកម្មទឹកកខ្វក់ចំនួន២ទីតាំងដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាច្រោះ ៧២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០%។ ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញានិងភ្លើងចរាចរណ៍ និងបំពាក់កំាមេរ៉ាសុវត្តិភាព នៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់សាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រៀងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសុមទ្រកម្ពុជា (ត.អ.ឆ.ក) នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី ឯកឧតត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី…

  • ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល ហើយងាកមកជួយអភិរក្សត្រីមេពូជឲ្យបានគង់វង្ស

    ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសជលផល ហើយងាកមកជួយអភិរក្សត្រីមេពូជឲ្យបានគង់វង្ស

    ខេត្តស្ទឹងត្រែង៖ យុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល នៅក្នុងរដូវបិទការនេសាទត្រីនេះ បានធ្វើឡើង ដោយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការណ៍ជាមួយអាជ្ញាធរស្រុកចំនួន ២ ក្នុងខេត្ត គឺស្រុក បូរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ក្រោមការរៀបចំជាវេទិកាស្តីពី “ កិច្ចសហប្រតិបត្តិការលុបបំបាត់ បទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង” នៅថ្ងៃទី១៧កក្កដាឆ្នាំ២០២០នេះ។ នៅក្នុងវេទិការផ្សព្វផ្សាយច្បាប់ជលផលនេះទៀត ក៏មានការចូលរួមពីគ្រប់មន្ត្រី និងអង្គភាពពាក់ព័ន្ធ ទាំងអស់ នៅក្នុងមូលដ្ឋានស្រុកទាំងពីរ គឺអាជ្ញាធរស្រុក  ឃុំ  ប៉ុស្តិ៍នគរបាលរដ្ឋបាល  អាវុធហត្ថ  ឆ្មាំទន្លេ  បរិស្ថានុរក្ស  សហគមន៍នេសាទ និងមន្ត្រីជំនាញជលផលផងដែរ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានអោយដឹងថា នៅក្នុងរយៈពេលពីរបី ឆ្នាំចុងក្រោយនេះ មន្ត្រីជំនាញជលផលខេត្ត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅក្នុងដែនអភិរក្ស និងតាមដងទន្លេនានាក្នុងខេត្ត ដើម្បីកាត់បន្ថយបាន នូវបទល្មើស ជលផល ជាពិសេស បង្ក្រាប និងរឹបអូសការប្រើឧបករណ៍ឆក់ត្រី និងគ្រឿងផ្ទុះ ថែមទាំងបានផ្សព្វផ្សាយ ច្បាប់ជលផល បានយ៉ាងទូលំទូលាយដល់សាធារណៈជន…