Category: ព័ត៌មាន

  • ពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការគ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស

    ពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការគ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស

    កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តវិហារបិទមាស ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសនីយបត្រតែងតាំងព្រះចៅអធិការ គ្រូសូត្រស្តាំ អាចារ្យគណៈកម្មការវត្តវិហារបិទមាស និង ស្រង់ព្រះសុគន្ធវារី ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាព ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្ត ព្រះធម្មបាលោ កែវ មុនី ព្រះធម្មធរគណខេត្ត ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុកទឹកផុស អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។ ព្រះធម្មបាលោ កែវ មុនី បានអានប្រកាសនីយប័ត្ររបស់គណៈសង្ឃនាយកត្រូវបានតែងតាំងភិក្ខុ មុំ វ៉ាន់នី នាមឆាយា លទ្ធក្ខណោ ជាព្រះចៅអធិការវត្តវិហារបិទមាស និង ភិក្ខុ មុំ វណ្ណី នាមឆាយា រតនវរោជាព្រះគ្រូសូត្រស្តាំវត្តវិហារបិទមាស។…

  • សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់បំរាមធ្វើដំណើរលើមន្ត្រីបក្សកុម្មុយនិស្តចិនទាំងអស់

    សហរដ្ឋអាម៉េរិកកំពុងពិចារណាក្នុងការដាក់បំរាមធ្វើដំណើរលើមន្ត្រីបក្សកុម្មុយនិស្តចិនទាំងអស់

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងតែពិចារណាក្នុងការដាក់បំរាមធ្វើដំណើរទៅលើមន្ត្រីបក្សកុម្មុយនិស្តគ្រប់រូប រួមទាំងក្រុមក្រុមគ្រួសាររបស់ពួកគេផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ព័ត៌មានអំពីការត្រៀមដាក់បំរាមខាងលើនេះ ត្រូវបានបញ្ចេញដោយសារព័ត៌មាន New York Times ក្រោយទទួលបានប្រភពពីមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលកំពុងតែសិក្សាលើការបង្កើតសេចក្តីព្រាងមួយ ដើម្បីត្រៀមដាក់ជូនលោក ដូណាល់ ត្រាំ ធ្វើការពិនិត្យ និងចេញសេចក្តីប្រកាសក្នុងពេលវេលាណាមួយដែលអាចទៅរួច ប៉ុន្តែសេចក្តីព្រាងនោះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់ លោក ត្រាំ នៅឡើយទេ ។ គួរបញ្ជាក់ថា បើសិនបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ចេញដូចអ្វី ដែលមានសរសេរនៅក្នុងសេចក្តីព្រាងនោះ មន្ត្រីបក្សកុម្មុយនិស្តចិន និងសមាជិកក្រុមគ្រួសារពួកគេ ដែលមានសមាជិកសរុបជាង១០លាននាក់ នឹងត្រូវផ្អាកការផ្តល់ទិដ្ឋាការចូលមកក្នុងសហរដ្ឋអាមេរិក ៕

  • លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី អះអាងថា សហរដ្ឋអាម៉េរិកនឹងមានអ្នកឆ្លង COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនមិនចាត់វិធានការទាន់ពេលវេលា

    លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី អះអាងថា សហរដ្ឋអាម៉េរិកនឹងមានអ្នកឆ្លង COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនមិនចាត់វិធានការទាន់ពេលវេលា

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនអាម៉េរិកមិនព្រមចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាត់វិធានការចាំបាច់ទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ឲ្យបានទាន់ពេលវេលាទេនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលអ្នកនយោបាយអាម៉េរិកមានការខ្វែងគំនិត និងបែកបាកើគ្នាកាន់តែខ្លាំងឡើងៗ ជុំវិញការចាត់ចែងលើវិបត្តិដ៏ធំមួយនេះ ដោយអ្នកខ្លះបានផ្តល់អាទិភាពលើការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេស បន្តស្ថិតក្នុងភាពក្តៅគគុកក៏ដោយ ។ ចំណែកឯនៅម្ខាងទៀត បានផ្តល់អាទិភាពលើសុខមាលភាពជាចម្បង ដោយបានជំរុញឲ្យអាជ្ញាធរបន្តចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។ ហើយការព្រមានរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីតួលេខអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនារយៈពេលចុងក្រោយនេះ ហាក់មិនមានការថមថយទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញបែរជាមានការកើនឡើងជាលំដាប់ និងបានបំបែកកំណត់ត្រាផ្ទួនៗគ្នាទៀតផង ៕

  • សហរដ្ឋអាម៉េរិកអូសបន្លាយពេលរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយកាណាដា និងម៉ិចស៊ីកូរហូតដល់ពាក់កណ្តាលខែសីហាខាងមុខ

    សហរដ្ឋអាម៉េរិកអូសបន្លាយពេលរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយកាណាដា និងម៉ិចស៊ីកូរហូតដល់ពាក់កណ្តាលខែសីហាខាងមុខ

    សហរដ្ឋអាម៉េរិក៖ ការរឹតត្បិតចំពោះការធ្វើដំណើរដែលមិនចាំបាច់របស់សហរដ្ឋអាម៉េរិក ឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកាណាដា និងម៉ិចស៊ីកូ នឹងត្រូវពន្យារពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមរដ្ឋមន្រ្តីសន្តិសុខមាតុភូមិស្តីទីរបស់អាម៉េរិក លោក Chad Wolf និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក Chad Wolf បានបង្ហោះសារនៅលើ Tweeter ថា ផ្អែកលើភាពជោគជ័យនៃការរឹតបន្តឹងដែលមានស្រាប់ និងកិច្ចសហការជិតស្និទជាមួយម៉ិចស៊ីកូ និងកាណាដា នោះ សហរដ្ឋអាម៉េរិកនឹងបន្តកំណត់ការធ្វើដំណើរដែលមិនចាំបាច់នៅឯទីតាំងកំពង់ផែរបស់យើង ជាមួយនឹងប្រទេសទាំងពីររហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហការជិតស្និទជាមួយប្រទេសជិតខាងរបស់យើង បានអនុញ្ញាត្តិឱ្យយើងឆ្លើយតបទៅនឹងជម្ងឺ COVID-19 ក្នុងតំបន់អាម៉េរិកខាងជើង ក៏ដូចជាកាត់បន្ថយការរាលដាលនៃវីរុសដែលមានជាប់ទាក់ទងនឹងការធ្វើដំណើរ ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងព្រំដែនលើកដំបូងកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លង COVID-19 សរុប៣លាន៦៩ម៉ឺន៥ពាន់២៥ករណី ក្នុងនោះមានអ្នកស្លាប់១៤ម៉ឺន១ពាន់១១៨នាក់ និងជាសះស្បើយឡើងវិញ១លាន៦៧ម៉ឺន៩ពាន់៦៣៣នាក់ ៕ …

  • អាល្លឺម៉ង់ និងជប៉ុនសន្យាបង្កើនកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19

    អាល្លឺម៉ង់ និងជប៉ុនសន្យាបង្កើនកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាមួយនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហការឱ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលជប៉ុន អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរយៈពេល៣៥នាទី លោក អាបេ បានប្រាប់លោកស្រី មឺហ្គែលថា ជប៉ុននឹងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍ និងចែកចាយវ៉ាក់សាំង តាមរយៈអ្វីដែលគេស្គាល់ថា ACT-Accelerator ។  ACT-Accelerator គឺជាក្របខ័ណ្ឌកិច្ចសហប្រតិ បត្តិការពិភពលោក ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដើម្បីពន្លឿនការអភិវឌ្ឍ ការផលិត និង សិទ្ធិទទួលបាននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំងថ្មីដែលមានលក្ខណៈស្មើភាព ។ បន្ថែមលើនេះ លោក អាបេ ក៏បានអះអាងដែរថា ទីក្រុងតូក្យូកំពុងសម្លឹងមើលទៅលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគាំពារផ្នែកសុខាភិបាលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ ទន្ទឹមគ្នា លោកស្រី មឺហ្គែល បានឆ្លើយតបវិញថា អាល្លឺម៉ង់សង្ឃឹមថា នឹងធ្វើការជាមួយជប៉ុនតាំងពីដើមរហូតដល់ទីបញ្ចប់ នេះបើតាមរដ្ឋាភិបាលជប៉ុន…

  • ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដឹកនាំព្រះមន្ត្រីសង្ឃ នាំយកជំនួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌

    ខេត្តកំពង់ចាម៖ ត្បិតមកដល់ពេលនេះ មិនទាន់រកឃើញមានប្រជាពលរដ្ឋណាម្នាក់នៅក្នុងខេត្តកំពង់ចាម កើតជំងឺកូវីដ-១៩ ក៏ដោយ។ តែឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឱ្យមានរលកទី២ ឆ្លងចូលក្នុងសហគមន៍ ជាមួយនោះនោះកាកបាទ ក្រហមកម្ពុជាខេត្ត បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជាហូរហែ។ ជាក់ស្ដែងនៅរសៀល ថ្ងៃទី ១៦ កក្កដា ២០២០ ព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនី ព្រះមេគណខេត្តកំពង់ចាម ដឹកនាំមន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម និងព្រះអនុគណ និងសហការីទាំង១០ក្រុង-ស្រុកក្នុងខេត្ដកំពង់ចាម និមន្តប្រគល់ គ្រឿងឧបភោគ និងបច្ច័យ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដេីម្បីចូលរួមចំណែកការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលផ្ទុះជំងឺ Covid។ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងព្រះអំណរគុណដល់ ព្រះសង្ឃគ្រប់បណ្តាវត្តទាំងអស់ក្នុងខេត្តដែលបានសហការគ្នា ក្នុងការងារជួយសង្គម និងបានចូលរួមការកសាងប្រទេសជាតិ មិនថាវិស័យពុទ្ធិចក្រ ឬវិស័យអាណាចក្រឡេីយ។ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រាប់ឱ្យដឹងដែលថា នាពេលកន្លងមកក្នុងខេត្តកំពង់ចាម ដែលបានផ្ទុះឡើងនូវជំងឺកូវីដព្រះមេគណខេត្ត រួមជាមួយនឹងមន្ត្រីសង្ឃជាច្រើនអង្គបានយកព្រះទ័យ ទុកដាក់…

  • ឧកញ៉ា ឌួង ឆាយ និងភរិយា ចុះទៅមន្ទីរពេទ្យកុមារជាតិ ដេីម្បីពិនិត្យ និងឧបត្ថម្ភលេីក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវស្ត្រីជនដៃដល់អារមុខ និងដៃ រងរបួសធ្ងន់

    ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថា កុមារីរងគ្រោះអាយុ៥ឆ្នាំ ត្រូវបានស្ត្រីជនដៃដល់ម្នាក់យកកាំបិតអារដៃ និងផ្ទៃមុខ បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឧកញ្ញ៉ា ឌួង ឆាយ រួមជាមួយភរិយា បានអញ្ចេីញចុះទៅដល់មន្ទីរពេទ្យ ដេីម្បីជួយឧបត្ថម្ភ ថវិកា និងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ។ ក្នុងបន្ទប់សម្រាកព្យាបាល កុមារីរងគ្រោះ នៃមន្ទីរពេទ្យកុមារជាតិ ខាងលេី លោកឧកញ្ញ៉ា ឌួង ឆាយ និងភរិយា បានឃេីញទុកធុរៈរបស់កុមារី កុមារា ពីរក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា ដោយបានឧបត្ថម្ភថវិការមួយចំនួនសម្រាប់ជួយក្នុងបន្ទុកផងដែរ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧកញ្ញ៉ា ឌួង ឆាយ បានប្រាប់ឲ្យដឹងដែរថា កុមារដូចជាក្រដាស ស មួយផ្ទាំង មិនគួរអ្នកបង្កប្រេីអំពេីហិង្សាលេីកុមារ ដែលជាអំពេីខុសច្បាប់លេីកុមារ។ ហេីយរូបលោកក៏មានទឹកចិត្តជួយចេញថ្លៃព្យាបាល ទាំងស្រុង នៅក្នុង ស្រុក និងក្រៅប្រទេសថែមទៀត ផង ។ គួរបញ្ចាក់ថា ស្រ្តីម្នាក់ជាជនសង្ស័យ បានខឹងក្មេងស្រីរងគ្រោះ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ…

  • សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាចោទរុស្ស៊ីពីបទព្យាយាមលួចរូបមន្តផលិតវ៉ាក់សាំង COVID-19

    អង់គ្លេស៖ សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាបានចោទប្រកាន់រុស្ស៊ីពីបទព្យាយាមលួចរូបមន្តស្រាវជ្រាវវ៉ាក់សាំង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិអង់គ្លេស NCSC បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញថា ក្រុម Hacker ឈ្មោះ APT29 បានកំណត់គោលដៅមកលើមន្ទីរពិសោធន៍អង់គ្លេស ដែលកំពុងធ្វើការស្រាវជ្រាវវ៉ាក់សាំង ដើម្បីលួចកម្មសិទ្ធិបញ្ញា ។ ទីភ្នាក់ងារចារកម្មអង់គ្លេសនេះ បានបន្ថែមថា ខ្លួនច្បាស់ស្ទើរតែជាង ៩៥ ភាគរយថា ក្រុម APT29 គឺជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហើយគោលដៅរបស់ពួកគេមកលើអ្នកស្រាវជ្រាវ គឺទំនងជា៨០-៩០ភាគរយ ដើម្បីប្រមូលព័ត៌មានស្តីពីការស្រាវជ្រាវវ៉ាក់សាំង COVID-19 ។ យ៉ាងណាមិញ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធការចូលរួមពាក់ព័ន្ធណាមួយ ហើយបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េកូវ រុស្ស៊ីមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការប៉ុនប៉ងទាំងនេះទេ ៕

  • ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៥នាក់ថែមទៀត

    ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី  ៥នាក់ថែមទៀត

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង  ១០:០០ព្រឹក ថ្ងៃទី១៧ កក្កដា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី៥នាក់ ទៀត  (ជាករណីនាំចូល  ជនជាតិខ្មែរ៣នាក់ និងអាមេរិក២នាក់  ធ្វេីដំណេីរពីសហរដ្ឋអាមេរិក)  ដូច្នេះចំនួនសរុបកូវីដ-១៩  កេីន១៧១នាក់ និងជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យកេីន៣៨នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១៣៣នាក់  និងស្លាប់គ្មាន  ។ ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ  ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត  ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌  ពិធីជប់លៀង  ការចាក់ធុងបាសរាំ   ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត  ដូចជា អង្គុយគម្លាតពីគ្នា  ឈររងចាំគម្លាតពីគ្នា  ឈរជជែកគ្នាគម្លាតពីគ្នា  ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់  និងឧស្សាហ៍លាងដៃជាមួយសាប៊ូ  អាល់កុល  ឬជែល  ។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី  ២៧  មករា  ២០២០  ។…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក នាយកក្រុមហ៊ុន Jin Sung Group ប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រព័ន្ធ Technology នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងឱកាសនោះ លោក Kim Hyung Jun បានជម្រាបជូនពីគោលបំណងចង់ចូល រួមសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់របបសារព័ត៌មាន ដើម្បី ឲ្យស្របតាមសភាពការណ៍វិវឌ្ឍន៍ នៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល លោក។ ជាមួយនេះ ក្រុមហ៊ុន Jin Sung Group មានគម្រោងផ្តល់សម្ភារបរិក្ខាបច្ចេកវិទ្យា មួយចំនួនដល់ក្រសួងព័ត៌មាន ពិសេសគឺ I Paid ថ្មីៗ សម្រាប់ការសិក្សាពីចម្ងាយ Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning»។ លោកយាកប្រតិបត្តិ ក្រុមហ៊ុន Jin…