-
សម្ពោធដាក់អោយប្រើប្រាស់សមិទ្ធិផលថ្មីនៅលើទឹកដីសង្កាត់ ព្រែកប្រា
ភ្នំពេញៈ សមិទ្ធផលថ្មីមួយទៀតគឺទីស្នាក់ការភូមិអូរអណ្តូងត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការដើម្បីបម្រើសេវ៉ាជូនប្រជាពលរដ្ឋនៅក្នុងភូមិអរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ពិធីសម្ពោធទីស្នាក់ការភូមិនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌ , លោក-លោកស្រីជាអភិបាលរង , លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានថ្លែងនៅក្នុងអង្គពិធីដូច្នេះថា អាគារថ្មី ទីស្នាក់ការភូមិអូរអណ្តូងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ហើយបញ្ចប់ការសាង សង់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទំហ៊ំទទឹង៥ម៉ែត្រ គុណ បណ្តោយ៦ម៉ែត្រ កំពស់២ជាន់ ចំណាយទឹកប្រាក់អស់ជាង១១២លានរៀល ស្មើនិងជាង២៧០០០ដុល្លារ ។ ប្រភពថវិការនៃការសាងសង់អាគារថ្មីនេះបានមកពីសប្បុរសជន ចូលរួមចំណែកជាមួយគណៈអភិបាលខណ្ឌនិងសង្កាត់ ទើបសម្រេចបាននូវសមិទ្ធផលមួយបន្ថែមទៀតសម្រាប់បំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ លោកអភិបាលបានបន្តថា ក្នុងអាណត្តិបច្ចុប្បន្ននេះ គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទូទាំងខណ្ឌ-សង្កាត់-ភូមិ …
-
សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាចោទរុស្ស៊ីពីបទព្យាយាមលួចរូបមន្តផលិតវ៉ាក់សាំង COVID-19
អង់គ្លេស៖ សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាបានចោទប្រកាន់រុស្ស៊ីពីបទព្យាយាមលួចរូបមន្តស្រាវជ្រាវវ៉ាក់សាំង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិអង់គ្លេស NCSC បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញថា ក្រុម Hacker ឈ្មោះ APT29 បានកំណត់គោលដៅមកលើមន្ទីរពិសោធន៍អង់គ្លេស ដែលកំពុងធ្វើការស្រាវជ្រាវវ៉ាក់សាំង ដើម្បីលួចកម្មសិទ្ធិបញ្ញា ។ ទីភ្នាក់ងារចារកម្មអង់គ្លេសនេះ បានបន្ថែមថា ខ្លួនច្បាស់ស្ទើរតែជាង ៩៥ ភាគរយថា ក្រុម APT29 គឺជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហើយគោលដៅរបស់ពួកគេមកលើអ្នកស្រាវជ្រាវ គឺទំនងជា៨០-៩០ភាគរយ ដើម្បីប្រមូលព័ត៌មានស្តីពីការស្រាវជ្រាវវ៉ាក់សាំង COVID-19 ។ យ៉ាងណាមិញ រដ្ឋាភិបាលរុស្ស៊ីបានបដិសេធការចូលរួមពាក់ព័ន្ធណាមួយ ហើយបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េកូវ រុស្ស៊ីមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការប៉ុនប៉ងទាំងនេះទេ ៕
-
សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៧ម៉ឺន៥ពាន់ករណីក្នុង១ថ្ងៃ ដែលនេះជាកំណត់ត្រាថ្មីបំផុតក្នុងខែកក្កដានេះ
សហរដ្ឋអាម៉េរិក៖ អាជ្ញាធរសុខាភិបាលអាម៉េរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៧ម៉ឺន៥ពាន់ករណីក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ គឺនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលនេះជារបាយការណ៍ឆ្លងប្រចាំថ្ងៃ ដ៏ខ្ពស់បំផុតលើកទី៧នៅក្នុងខែកក្កដា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ដោយឡែកចំនួនអ្នកជម្ងឺស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះ ក៏បានកើនឡើងផងដែរ ដោយនាពេលថ្មីៗនេះ បានស្ទុះឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនាកន្លងមក ក្នុងនោះកើនឡើងខ្លាំងគឺនៅក្នុងរដ្ឋអារីហ្សូណា កាលីហ្វរញ៉ា ផ្លរីដា និងរដ្ឋតិចសាសន៍ នេះបើយោងតាមរបាយការណ៍សរុបរបស់រដ្ឋាភិបាល ។ ជាក់ស្តែងច្រើនជាងពាក់កណ្តាល នៃរដ្ឋទាំងអស់របស់សហរដ្ឋអាម៉េរិក ពោលគឺ៣០ក្នុងចំណោម៥០រដ្ឋ បានរាយការណ៍ពីអត្រាកើនឡើងយ៉ាងគំហុក ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះនៅក្នុងខែកក្កដានេះ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក មានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប៣លាន៦៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៧ម៉ឺន៥ពាន់៨២៣នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៨៧ម៉ឺន៨ពាន់៨នាក់ ៕
-
ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១០ករណីថ្មីថែមទៀត ហើយស្ទើរតែទាំងអស់ជាករណីនាំចូលពីបរទេស
ចិន៖ អាជ្ញាធរសុខាភិបាលជាតិចិន នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន១០ករណីថ្មីបន្ថែមទៀតក្នុងពេលតែ១ថ្ងៃ គឺនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 ទាំងអស់ខាងលើនេះ ក្នុងនោះមាន៩ករណីជាករណីនាំចូល ដែលជាប់ទាក់ទងជាមួយនឹងក្រុមអ្នកដំណើរមកពីក្រៅប្រទេស ។ ដោយឡែករដ្ឋធានីប៉េកាំង មិនបានរាយការណ៍ពីករណីឆ្លងថ្មីនោះទេ នៅក្នុងរយៈពេល១១ថ្ងៃមកនេះ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសចិន មានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប៨ម៉ឺន៣ពាន់៦១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៧១៩នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២៥៩នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៤លាននាក់ ក្នុងនោះស្លាប់ជាង៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៩៣ម៉ឺន៧ពាន់២៥៣ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៩ម៉ឺន១ពាន់៩៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន២៦ម៉ឺន៨ពាន់៦៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៧ម៉ឺន៥ពាន់៨២៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១ម៉ឺន៤ពាន់៧៣៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៦ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៦ម៉ឺន៦ពាន់៧៧៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥ពាន់៦៣៧ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៥ពាន់៦០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៣ម៉ឺន៦ពាន់៦០២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៥ម៉ឺន២ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៩៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៣ម៉ឺន១ពាន់៦៩២នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន១ពាន់៥៨៦ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៦១៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៣ម៉ឺន៩៩៤នាក់ ៕
-
កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង ជុំវិញការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ
កូរ៉េខាងត្បូង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង ត្រូវបានរដ្ឋអាជ្ញាទីក្រុង សេអ៊ូល បើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា រដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីសំណាក់មេធាវីដើមបណ្តឹងម្នាក់ ។ ហើយបើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ ។ សូមរំលឹកថា កន្លងមក អ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលអ្នកនាងផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕
-
នគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនជនជាតិនីហ្សេរីយ៉ា ២នាក់ និងស្ដ្រីខ្មែរម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ឆបោកលុយ ជាង១ម៉ឺនដុល្លារ
ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌដង្កោ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិនីហ្សេរីយ៉ា ២នាក់ និងស្ដ្រីខ្មែរម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក លុយជាង១ម៉ឺនដុល្លារ តាមបណ្ដឹងរបស់ជនរង គ្រោះប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មាន៖-ទី០១ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ទី០២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ទី០៣ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ ២៦ឆ្នាំ…
-
ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដឹកនាំព្រះមន្ត្រីសង្ឃ នាំយកជំនួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌
ខេត្តកំពង់ចាម៖ ត្បិតមកដល់ពេលនេះ មិនទាន់រកឃើញមានប្រជាពលរដ្ឋណាម្នាក់នៅក្នុងខេត្តកំពង់ចាម កើតជំងឺកូវីដ-១៩ ក៏ដោយ។ តែឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឱ្យមានរលកទី២ ឆ្លងចូលក្នុងសហគមន៍ ជាមួយនោះនោះកាកបាទ ក្រហមកម្ពុជាខេត្ត បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជាហូរហែ។ ជាក់ស្ដែងនៅរសៀល ថ្ងៃទី ១៦ កក្កដា ២០២០ ព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនី ព្រះមេគណខេត្តកំពង់ចាម ដឹកនាំមន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម និងព្រះអនុគណ និងសហការីទាំង១០ក្រុង-ស្រុកក្នុងខេត្ដកំពង់ចាម និមន្តប្រគល់ គ្រឿងឧបភោគ និងបច្ច័យ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដេីម្បីចូលរួមចំណែកការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលផ្ទុះជំងឺ Covid។ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងព្រះអំណរគុណដល់ ព្រះសង្ឃគ្រប់បណ្តាវត្តទាំងអស់ក្នុងខេត្តដែលបានសហការគ្នា ក្នុងការងារជួយសង្គម និងបានចូលរួមការកសាងប្រទេសជាតិ មិនថាវិស័យពុទ្ធិចក្រ ឬវិស័យអាណាចក្រឡេីយ។ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រាប់ឱ្យដឹងដែលថា នាពេលកន្លងមកក្នុងខេត្តកំពង់ចាម ដែលបានផ្ទុះឡើងនូវជំងឺកូវីដព្រះមេគណខេត្ត រួមជាមួយនឹងមន្ត្រីសង្ឃជាច្រើនអង្គបានយកព្រះទ័យ ទុកដាក់…
-
សម្តេចតេជោ ហ៊ុន សែន ឆ្លៀតហាត់ប្រាណដោយវាយកូនគោល ជាមួយកាយវិការដ៏ស្វាហាប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញរូបភាពលើទីលានវាយកូនហ្គោលជាច្រើនសន្លឹក។ ជាមួយការបង្ហាញរូបភាពលើទីលានវាយកូនហ្គោលវាលស្មៅដ៏ខៀវស្រងាត់នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានឆ្លៀតហាត់ប្រាណវាយកូនគោល នៅទីលានវាយកូនគោលក្បែរផ្ទះ ព្រោះក្នុងរយៈពេលនៃការកាន់ទុក្ខម្តាយក្មេករហូតគម្រប់១០០ថ្ងៃមិនហ៊ានចេញទៅលេងខាងក្រៅទេ។ ជាមួយរូបភាពដែលបានបង្ហាញបានស្តែងឱ្យឃើញថា មេដឹកនាំដែលប្រឡូកលើសមរភូមិសង្គ្រាមទាំងសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមនយោបាយជាង ៤០ឆ្នាំរូបនេះ នៅតែមានកម្លាំងពលំ និងស្មារតីមាំមួន ទោះមកដល់ពេលនេះវ័យជិតឈានចូល៧០ឆ្នាំទៅហើយក៏ដោយនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានបញ្ជាក់ថា កម្លាំងពលំ និងសុខភាពរបស់សម្តេចនៅតែល្អជាធម្មតា ហើយថ្ងៃខ្លះសម្តេចហាត់ប្រាណចន្លោះពី ៣ ទៅ៤ម៉ោងឯណោះ។ តាមរយៈសុខភាព និងកម្លាំងពលំ ប្រាជ្ញាស្មារតីដ៏ល្អប្រសើរនេះ សម្តេចតេជោ បានប្រកាសបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរយៈពេល២អាណត្តិទៅមុខបន្តទៀត៕
-
រថយន្ត “គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ” បើកលឿនវ៉ាក់អើម៉ូតូមួយគ្រឿង បួងចង្កូតទៅបុកបង្គោលភ្លើង និងដេីមឈេីរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងដែលជារថយន្តសម្រាប់ រុករក និងសង្គ្រោះគ្រោះមហន្តរាយ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើង និងដេីមឈេី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧១កែងនឹង៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមសម្ដីបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំ និងជាតៃកុងរថយន្តបង្កម៉ាក Ford ពណ៌ទឹកប្រាក់ស្លាកលេខ រដ្ឋ 05-2-0606 បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តខាងលើតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីកើតមកលិច ពេលដែលមកដល់ចំណុចផ្លូវកែង៤៨០ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងបើកយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នាបត់ចូលផ្លូវ៤៨០ ធ្វើឲ្យគាត់ជាន់ហ្រ្វាំងមិនទាន់ក៏សម្រេចចិត្តបួងចង្កូតទៅបុកនឹងបង្គោលភ្លើង និងដើមឈើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច តែរូបគាត់ និងបងប្អូនប្រជាពលរដ្ឋមិនរងរបួស។ ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យនឹងរៀបចំស្ទូចរថយន្ត បង្កយកទៅរក្សទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ដោយ៖ ជីម ភារ៉ា