-
ឧកញ៉ា ឌួង ឆាយ និងភរិយា ចុះទៅមន្ទីរពេទ្យកុមារជាតិ ដេីម្បីពិនិត្យ និងឧបត្ថម្ភលេីក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវស្ត្រីជនដៃដល់អារមុខ និងដៃ រងរបួសធ្ងន់
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថា កុមារីរងគ្រោះអាយុ៥ឆ្នាំ ត្រូវបានស្ត្រីជនដៃដល់ម្នាក់យកកាំបិតអារដៃ និងផ្ទៃមុខ បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឧកញ្ញ៉ា ឌួង ឆាយ រួមជាមួយភរិយា បានអញ្ចេីញចុះទៅដល់មន្ទីរពេទ្យ ដេីម្បីជួយឧបត្ថម្ភ ថវិកា និងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ។ ក្នុងបន្ទប់សម្រាកព្យាបាល កុមារីរងគ្រោះ នៃមន្ទីរពេទ្យកុមារជាតិ ខាងលេី លោកឧកញ្ញ៉ា ឌួង ឆាយ និងភរិយា បានឃេីញទុកធុរៈរបស់កុមារី កុមារា ពីរក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា ដោយបានឧបត្ថម្ភថវិការមួយចំនួនសម្រាប់ជួយក្នុងបន្ទុកផងដែរ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧកញ្ញ៉ា ឌួង ឆាយ បានប្រាប់ឲ្យដឹងដែរថា កុមារដូចជាក្រដាស ស មួយផ្ទាំង មិនគួរអ្នកបង្កប្រេីអំពេីហិង្សាលេីកុមារ ដែលជាអំពេីខុសច្បាប់លេីកុមារ។ ហេីយរូបលោកក៏មានទឹកចិត្តជួយចេញថ្លៃព្យាបាល ទាំងស្រុង នៅក្នុង ស្រុក និងក្រៅប្រទេសថែមទៀត ផង ។ គួរបញ្ចាក់ថា ស្រ្តីម្នាក់ជាជនសង្ស័យ បានខឹងក្មេងស្រីរងគ្រោះ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ…
-
បុរសម្នាក់បានដាច់ចិត្តចងករសម្លាប់ខ្លួន នៅលើដើមពោធិ៍ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិ បានដាច់ចិត្តចងក សម្លាប់ខ្លួននៅលើដើមពោធិ៍ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីរវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ ភូមិ១៤ ជិតរបងវត្ត ព្រះពុទ្ធ ឃោសាចារ្យ ហៅវត្តសេះស ក្នុងសង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាកសព (មិនស្គាល់អត្តសញ្ញាញ) អាយុប្រហែល៣០ឆ្នាំ កំពស់១,៦០ម៉ែត្រ សំបុលសណ្ដែកបាយ សក់ស្លូតខ្លី មាឌល្មម។ បើតាមប្រភពព័ត៌មានពីលោកពូ ឈ្មោះ ឃុន គីម ជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១២ និង០០នាទី រូបគាត់បានមកចតម៉ូតូដើម្បីរត់ឌុបនៅខាងមុខវត្តទីតាំងកើតហេតុខាងលើ ស្រាប់តែបានឃើញមនុស្សប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ មកដេកក្រោមដើមពោធិ៍ក្បែររបងវត្ត ព្រះពុទ្ធ ឃោសាចារ្យ ហៅវត្តសេះស ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ រហូតដល់ម៉ោងប្រហែល១២ និង៣០នាទី បុរសម្នាក់នេះបានដើរចូលក្នុងវត្ត រួចចេញមកវិញហើយត្រឡប់ទៅអង្គុយក្រោមដើមពោធិ៍នោះវិញ ខណៈពេលនោះរូបគាត់មិនបានចាប់អារម្មណ៍មើលទេ ព្រោះរវល់អង្គុយចាំចាប់ម៉ូយ លុះដល់ម៉ោង១ និង៣០នាទី មានមនុស្សគ ថ្លង់ ម្នាក់បានធ្វើកាយវិការឆោឡោនៅក្រោមដើមពោធិ៍នោះ រូបគាត់បានសំលឹងមើលទៅក៏ឃើញបុរសម្នាក់នោះបានចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ…
-
អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋានចុះពិនិត្យប្រព័ន្ធលូ ក្នុងសង្កាត់ទន្លេបាសាក់ ក្រោយពីមានការស្ទះទឹកជះក្លិនស្អុយ
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានលូស្ទះទឹកជះក្លិនស្អុយ ដល់ពួកគាត់ពិបាករស់នៅ និងធ្វេីដំណេីរ ស្ថិត នៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីភូមិ សង្កាត់ ចុះទៅពិនិត្យជាក់ស្ដែងតែម្ដង។ ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខណ្ឌចំការមន ក៏មានការចូលរួមពីកម្លាំងជំនាញកាយប្រព័ន្ធលូ ធ្វេីការគាស់គម្រប ដេីម្បីធ្វេីការកាយនូវកាកសំណល់ផ្សេងៗ ដែលងាយធ្វេីឲ្យស្ទះទឹក ជះក្លិនស្អុយ ចេញផងដែរ។ ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានណែនាំឲ្យមន្ត្រី ភូមិ សង្កាត់ ត្រូវឧស្សាហ៍ចុះពិនិត្យមេីលភូមិសាស្ត្ររបស់ខ្លួន និងណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ ទុកដាក់សំរាមឲ្យបានល្អ កុំឲ្យធ្លាក់ចូលក្នុងលូ ដែលងាយនឹងស្ទះទឹក បង្កជាក្លិនស្អុយ ប៉ះពាល់ដល់សុខភាព ក្នុងការរស់នៅ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
កម្មករសំណង់ម្នាក់ ជិះម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលស្លាប់
ភ្នំពេញ៖ កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុខណៈពេលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តដឹកក្រឡុកស៊ីម៉ង់ត៍មិនចាំស្លាកលេខបើកកៀរដួលបោកក្បាលផ្ទប់ថ្នលស្លាប់នៅកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 3 និង 00 នាទីរសៀលថ្ងៃទី 16 ខែកក្កដាឆ្នាំ 2020 ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះខាងលិចរង្វង់មូលគល់ស្ពានព្រែកព្នៅ្រហែល៥០ម៉ែត្រ ក្នុងភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ជនងគ្រោះឈ្មោះផុន ចិនរ៉ា ស្នាក់នៅភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកសេ125 ស៊េរីឆ្នាំ 2015 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-4723ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងមិនចាំពណ៌មិនចាំម៉ាកនិងស្លាកលេខបានបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាក្រោយកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូជនរងគ្រោះនិងជនរងគ្រោះនៅកន្លែងកើតហេតុ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានបានចុះទៅកន្លែងកើតហេតុហេតុរួចប្រគល់សាកសពនិងម៉ូតូឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ : បញ្ញា
-
ក្រសួងកសិកម្ម រួមជាមួយនិងក្រសួងពាណិជ្ជកម្ម រួមពិភាក្សាគ្នាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់)នៅកម្ពុជា
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។ យោងលើប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបងគឺដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់៕ …
-
អភិបាលខេត្តសៀមរាប បានដាក់បញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ ពិសេសអ្នកបើកបរមានសារធាតុញៀននៅក្នុងខ្លួន
ដើមី្បធានាឲ្យបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការព្រមានធ្ងន់ៗ ដល់ក្រុមហ៊ុនដឹកជញ្ជូននានា ដែលបើកបរលើដងផ្លូវមិនបានគោរពច្បាប់ចរាចរណ៍ មិនគោរពសមត្ថកិច្ចជាអ្នកអនុវត្តន៍ច្បាប់តាមដងផ្លូវ ឯកឧត្តមនឹងបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ ពិសេសអ្នកបើកបរមានសារធាតុញៀននៅក្នុងខ្លួន ។ ជាក់ស្តែងដើមី្បធ្វើការត្រួតពិនិត្យទៅលើគ្រប់រថយន្តគ្រប់ប្រភេទដែលខុសបច្ចេកទេស និងពីអនុក្រឹត្យណែនាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរស្រុក កម្លាំងនគរបាលចរាចរណ៍ជើងគោក កងរាជអាវុធហត្ថ តាមបណ្តាក្រុង ស្រុក កាលពីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងការណែនាំរបស់ឯកឧត្តម ទៀ សីហា នោះឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត បានចុះធ្វើការត្រួតពិនិត្យការធ្វើចររាចរនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស និង លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ក្នុងការត្រួតពិនិត្យបណ្តារថយន្តដែលបានធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប កម្លាំងជំនាញបច្ចេកទេស បានធ្វើការពិនិត្យទៅលើគ្រប់រថយន្ត មានចំនួន១ពាន់៦១០គ្រឿង ,…
-
ក្មេងៗលេងឈ្លោះគ្នាម្តាយខឹងសងសឹកជំនួសយកកាំបិតអារមុខក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់
ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលចុះទៅឃាត់ខ្លួននាំទៅប៉ុស្តិ៍ បន្ទាប់ពីប្រើអំពើហឹង្សា ប្រដាប់ដោយកាំបិតអារមុខក្មេងស្រីម្នាក់អាយុទើប៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ហូរឈាមកក្លាក់ប្រឡាក់ពេញឥដ្ឋការ៉ូ ដើមចមក្មេងៗលេងឈ្លោះគ្នា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរី ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។តាមប្រភពពីក្រុមគ្រួសារ ក្មេងរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងមក កូនប្រុសរបស់ស្ត្រីបង្ក អាយុ២ឆ្នាំ លេងជុំគ្នាជាមួយក្មេងស្រីរងគ្រោះ និងក្មេងផ្សេងទៀត ហើយក្មេងប្រុសជាកូនស្ត្រីបង្កបានដេញកប់លេងទៅលើក្មេងរងគ្រោះ តែមិនត្រូវ លុះក្មេងរងគ្រោះគប់វិញត្រូវ របួសធ្វើឲ្យយំ ទាំងម្តាយក្មេងស្រីនាំជូនទៅពេទ្យដេរ១ថ្នរ ជាហេតុធ្វើឲ្យស្ត្រីបង្កជាម្តាយក្មេងប្រុសខឹង មានចិត្តគុំគួន ប៉ងសងសឹកជំនួសកូនវិញ លុះមកដល់រសៀលថ្ងៃទី១៦នេះ ក្មេងៗច្រើននាក់កំពុងលេងនៅមុខ ស្ត្រីដៃដល់ឃើញ ប្រដាប់ដោយកាំបិតចេញមក អារមុខក្មេងស្រីរងគ្រោះ សងសឹកជួសកូន បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ចូលទៅសង្ងំក្នុងផ្ទះបាត់។…
-
សម្តេច ក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារ តភ្ជាប់ទិន្នន័យអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ លើការងារតភ្ជាប់ទាញយក ទិន្នន័យ រវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការ ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform)។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «យើងនឹងពិភាក្សាគ្នា ពីការតភ្ជាប់នូវប្រព័ន្ធទិន្នន័យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងពិនិត្យមើល ហើយសិក្សាបន្តទៀត ទាក់ទងនឹងការតភ្ជាប់ បណ្ដាញទិន្នន័យ របស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ សម្រាប់ប្រើប្រាស់ នូវឯកសារអត្តសញ្ញាណកម្ម ហើយយើងអាចមាន គោលការណ៍រួមមួយ ដើម្បីដោះស្រាយបញ្ហានេះ»។ ចំណែកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់ ដោយស្វ័យប្រវត្តិជាមួយ ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម…
-
ប៉ះ Crystal Palace យប់នេះ Man Utd ត្រូវតែឈ្នះជាចាំបាច់ដើម្បីជាប់ក្នុងតារាង៤ក្រុមចុងក្រោយ សម្រាប់កៅអី UEFA Champions League
ក្រុម Man Utd នៅរាត្រីនេះ ត្រូវការជ័យជម្នះជាចាំបាច់ដើម្បីបន្ដក្ដីស្រមៃប្រជែងចូល Top4 ទៀតប្រសិនបើពួកគេអាចយក៣ពិន្ទុបាន នោះលទ្ធភាពក្នុងការចូលតំបន់អាចលេង UEFA Champions League បាន គឺមានច្រើនមែនទែន ព្រោះគូប្រជែង Chelsea និង Leicester City សុទ្ធតែត្រូវប៉ះក្រុមខ្លាំងទៀតសម្រាប់ការប្រកួតខាងមុខ។ សម្រាប់ការត្រៀមខ្លួននេះដែរ លោក Solskjaer អ្នកចាត់ការក្រុមបាននិយាយថា៖ “យើងពេញកម្លាំងល្អណាស់ ពេញមែនទែន។ យើងមិនមានបញ្ហាដូចរាល់ដងនោះទេ ឆ្នាំនេះចុងរដូវកាលយើងពិតជាពេញកម្លាំងល្អ ជាងរដូវកាលមុនទៀត។ បើទោះជាការប្រកួតលេងកៀកគ្នាមែន ប៉ុន្តែយើងអាចសម្របខ្លួនបាន និងមានកម្លាំងពេញលេញសម្រាប់ការប្រកួត”៕
-
ជនសង្ស័យ ៥នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបង្ក្រាបបានក្នុងករណីអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
កំពង់ឆ្នាំង៖ ជនសង្ស័យ ៥នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបង្ក្រាបបានបន្ទាប់ពីប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃកន្លងទៅ នៅសួនច្បារសម្ដេចវាំងគង់សំអុល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីនៅថ្ងៃទី១៥ កក្កដា ២០២០ ម្សិលមិញ ការិយាល័យស្រាវជ្រាវបទល្មេីសព្រហ្មទណ្ឌ អ.ហ ខេត្តកំពង់ឆ្នាំង។ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពីបទប្រើអំពីហិង្សាដោយចេតនាមានស្ថានទម្ងន់ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅវេលាម៉ោង ០២.០០យប់រំលងអាធ្រាត្រថ្ងៃទី ១៤ កក្កដា ២០២០ នៅចំនុចសួនច្បារសម្ដេចចៅវាវាំងគង់សំអុល ស្ថិតនៅភូមិចំការតាម៉ៅ.ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង ៥នាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ៖ ១. ឈ្មោះ រតន៍ សៀងហៃ ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២. ឈ្មោះ សំ សីហា ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាចរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៣. យី ជីវន័ភេទ ប្រុសអាយុ ១៦ឆ្នាំ…