Category: ព័ត៌មាន

  • វីង និង មរកត ថិកណឡជី សហការគ្នាដើម្បីសម្រួលការប្រមូលប្រាក់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ និងធនាគារ

    វីង និង មរកត ថិកណឡជី សហការគ្នាដើម្បីសម្រួលការប្រមូលប្រាក់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ និងធនាគារ

    ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារនៅទូទាំងប្រទេសកម្ពុជា អាចប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ធនាគារឯកទេសវីងតាមរយៈក្រុមហ៊ុន មរកត ថិកណឡជី ក្នុងការប្រមូលប្រាក់កម្ចីដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូជាមួយ ក្រុមហ៊ុនមរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងដំណើរការប្រមូលប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។ តាមរយៈភាពជាដៃគូនេះ ឥឡូវនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោងនិង៧ថ្ងៃក្នុង១សប្តាហ៍។ លោក ឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូជាមួយធនាគារឯកទេសវីង នឹងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ។ ឥឡូវនេះ អតិថិជនទាំងឡាយអាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន។ នាពេលបច្ចុប្បន្ននេះ មានភ្នាក់ងារវីងជិត៨០០០កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។  ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អតិថិជនថ្មីដែលអាចជួយបង្កើនផលិតភាពកាន់តែប្រសើរ ជាជាងចំណាយពេលទៅលើការប្រមូលប្រាក់កម្ចី »។ ដោយបានបង្កើតឡើងនាឆ្នាំ២០១៥ ក្រុមហ៊ុន មរកត…

  • រថយន្តដឹកលើសទម្ងន់ ២២៨គ្រឿង ត្រូវបានក្រសួងសាធារណការ ចាប់ពិន័យក្នុងខែមិថុនា

    រថយន្តដឹកលើសទម្ងន់ ២២៨គ្រឿង ត្រូវបានក្រសួងសាធារណការ ចាប់ពិន័យក្នុងខែមិថុនា

    តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង ដោយបានពិន័យថវិកាសរុបចំនួន ៤០៤លាន ៨សែន៤ម៉ឺន។ តាមរបាយការណ៍ដដែលបានបង្ហាញថា ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែឧសភាឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ គឺមានការដឹកលើសទម្ងន់ពី ពី ៥% ទៅ១០% មានចំនួន ១០គ្រឿង, លើសពី ១០%ទៅ២០% មានចំនួន១៣០គ្រឿង និងលើសពី ២០% មានចំនួន ៨៨គ្រឿង។ ក្រសួងសាធារណការ បានអំពាវនាវ ឲ្យម្ចាស់រថយន្តដឹកទំនិញត្រូវគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

  • សេតវិមានច្រានចោលការចុះផ្សាយដែលថា លោក ដូណាល់ ត្រាំ ដកទណ្ឌកម្មលើមន្ត្រីចិន ព្រោះមិនចង់បង្កើតភាពតានតឹងជាមួយចិន

    សេតវិមានច្រានចោលការចុះផ្សាយដែលថា លោក ដូណាល់ ត្រាំ ដកទណ្ឌកម្មលើមន្ត្រីចិន ព្រោះមិនចង់បង្កើតភាពតានតឹងជាមួយចិន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនបានបដិសេដ ចំពោះការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់ចិន ដែលមានជាប់ទាក់ទិននឹងបញ្ហាក្រុងហុងកុង ដែលលោកបានចុះហត្ថលេខានាពេលថ្មីៗនេះឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ធ្វើឡើងដើម្បីឆ្លើយតបនឹងព័ត៌មានមួយ ដែលសារព័ត៌មាន ប៊្លូមប៊ឺគ បានចុះផ្សាយថ្មីៗនេះថា លោក ត្រាំ បានបដិសេដការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់ចិននាពេលនេះ ព្រោះលោកមិនចង់បង្កើតភាពតានតឹងបន្ថែមទៀតជាមួយចិន ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើធនាគារមួយចំនួនរបស់ចិន និងមន្ត្រីជាន់ខ្ពស់ចិន ដែលទាក់ទិននឹងការអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង កាលពីចុងខែមិថុនាកន្លងទៅនេះ ៕

  • ប្រមុខការទូតអាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនឹងគាំទ្រប្រទេសនៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនរំលោភសមុទ្រចិនខាងត្បូង

    ប្រមុខការទូតអាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនឹងគាំទ្រប្រទេសនៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនរំលោភសមុទ្រចិនខាងត្បូង

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា យើងនឹងគាំទ្របណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនបានរំលោភលើដែនដី ឬដែនទឹកស្របច្បាប់របស់ពួកគេ តាមប្រព័ន្ធពហុភាគីនិយម និងច្បាប់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រមុខការបរទេសអាម៉េរិករូបនេះបានធ្វើការអត្ថាធិប្បាយយ៉ាងដូច្នេះ ស្របពេលដែលស្ថានការណ៍ជារួម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាន់តែមានលក្ខណៈផុយស្រួល ដោយសារតែបង្កើនសកម្មភាពយោធារវាងចិន និងសហរដ្ឋអាម៉េរិក ។ យ៉ាងណាមិញ ចិនបានទាមទារដែនអធិបតេយ្យភាពគ្រប់គ្រងជាង៩០ភាគរយ នៃតំបន់ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ដែលខ្លួនបានអះអាង ។ សម្រាប់សហរដ្ឋអាម៉េរិកវិញ ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមចូលមកក្នុងតំបន់នេះ ដើម្បីបំផុសឲ្យវៀតណាម ហ្វីលីពីន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀតងើបឡើងប្រឆាំងជាមួយនឹងប្រទេសចិន ៕

  • សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩

    សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩

    ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ។ សម្ដេចតេជោ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ជំងឺឆ្លងរាតត្បាតកូវីដ១៩ មកទល់ថ្ងៃនេះនៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ។ សម្ដេចបានសរសេរ បន្តថា នៅក្នុងប្រទេសកម្ពុជាយើងវិញមកទល់ថ្ងៃនេះមានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុតចៀសវាងការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារឲ្យបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថាកំណើនឆ្លងរោគនៅប្រទេសយើងទាប ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ…

  • សហគមន៍នេសាទកំពុងអុស សំណូមពរអង្គការដៃគូ និងប្រមុខរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកា ដើម្បីទិញសម្ភារការពារតំបន់អភិរក្សត្រីមេពូជបឹងល្មួស

    សហគមន៍នេសាទកំពុងអុស សំណូមពរអង្គការដៃគូ និងប្រមុខរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកា ដើម្បីទិញសម្ភារការពារតំបន់អភិរក្សត្រីមេពូជបឹងល្មួស

    កំពង់ឆ្នាំង៖ តំបន់អភិរក្សត្រីមេពូជបឹងល្មួសក្នុងពេលនេះមានត្រីមេពូជរាប់រយតោន ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់អុស ស្ថិតនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី បច្ចុប្បន្នក្រុមល្បាតក្នុងសហគមន៍ កំពុងតស៊ូដាក់វេនគ្នាយាមកាមការពារបទល្មើសទាំងយប់ទាំងថ្ងៃ ប៉ុន្តែជាបញ្ហានោះ គឺការខ្វះខាតថវិកាទិញលួសទិញបង្គោលបោះការពារជុំវិញបឹងអភិរក្ស និងខ្វះប្រេងចាក់កាណូតដើរល្បាតប្រចាំថ្ងៃ ហេតុនេះហើយទើបសហគមន៍សំណូមពរដល់អង្គការដៃគូ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយឧបត្ថមដល់ការខ្វះខាតដោយក្តីអនុគ្រោះផងចុះ ។ ជួបជាមួយក្រុមអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សំរិទ្ធ ណុនប្រធានសហគមន៍នេសាទកំពង់អុស បាននិយាយឲ្យដឹងថា៖ សហគមន៍នេសាទកំពង់អុសបានកើតឡើងនៅឆ្នាំ២០១៧ មានសមាជិកចំនួន៣៤៥នាក់ រស់់នៅក្នុងភូមិកំពង់អុស  ដែលមានដែននេសាទសាធារណៈជាច្រើនហិកតា ដោយឡែកក៏មានតំបន់អភិរក្សមេពូជត្រីបឹងល្មួសមានទំហំ៤០ហិកតា មួយផងដែរ ដែលត្រូវការពារមេពូជត្រីគ្រប់ប្រភេទនៅក្នុងអន្លុងបឹងល្មួសឲ្យបានគង់វង្ស ជាពិសេសនៅក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូននេះ តែសហគមន៍មានកាណូតដែលអង្គការជួយតែ១គ្រឿងប៉ុណ្ណោះ។ លោកស្រីប្រធានសហគមន៍ បានបន្តថា៖ ប៉ុន្មានថ្ងៃនេះ សមាជិកនៅក្នុងសហគមន៍ពិសេសក្រុមល្បាតកំពុងធ្វើការយ៉ាងសកម្ម គឺចងលួសចងព័ទ្ធកំប៉ោង ប្រើកាណូត និងកម្លាំងមនុស្ស រុញកំប៉ោងធ្វើជារនាំងរបងការពារជុំវិញបឹងអភិរក្សជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាតកុំឲ្យទូកកាណូតជនល្មើលបើកបរចូ លមកលួចនេសាទក្នុងបឹងអភិរក្សបាន ។ ព្រោះថានៅខែភ្លៀងរដូវវស្សានេះ ខ្យល់បានបោកបក់ដាច់ចំណង់លួស និងកំប៉ោងរាយប៉ាយពេញបឹងស្ទើរតែរៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលប្រឈមនោះ គឺសហគមន៍ពុំមានថវិកាសម្រាប់ទិញលួស ទិញប្រេងធ្វើការខាងលើនេះឡើយ ដែលកន្លងមកសមាជិកមួយចំនួនបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើការងារទាំងអស់នេះទៅតាមលទ្ធភាព ។ ដោយឡែក បទល្មើសនេសាទនៅក្នុងឆ្នាំកន្លងមកសហគមន៍បានបង្ក្រាបបានប្រមាណ២០ករណី ក្នុងនោះមានការឆក់ត្រី២ករណី ត្រូវបានចាប់បញ្ជូនឲ្យខណ្ឌរដ្ឋបាលជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបទល្មើសនេសាទ១៨ករណីទៀត…

  • អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលដ្ឋក្រីក្រជិត ៤០០គ្រួសារ ដែលកំពុងជួបប្រទះការខ្វះជីវភាពប្រចាំថ្ងៃ

    អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលដ្ឋក្រីក្រជិត ៤០០គ្រួសារ ដែលកំពុងជួបប្រទះការខ្វះជីវភាពប្រចាំថ្ងៃ

    ខេត្តកំពង់ធំ៖ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ត្រីមូលដ្ឋាន បាននាំយកអំណោយកាក បាទក្រហមកម្ពុជា ដែលជាស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងប្រជា ពលរដ្ឋងាយរងគ្រោះជិត ៤០០គ្រួសារ នៅក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុក នៅរវាងពីរថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី១៤កក្កដា និងនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០ កន្លងមកនេះ។ នៅក្នុងរបាយការណ៍របស់កាកបាទក្រហមខេត្ត បានអោយដឹងថា មានប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧១គ្រួសារ ដែលត្រូវទទួលបានអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ពីសាខាកាក បាទក្រហមកម្ពុជាខេត្ត ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ រស់នៅក្នុងឃុំ៣ គឺឃុំបឹងល្វា ឃុំក្រយា និងឃុំកកោះ ស្រុកសន្ទុក បានទទួលអំណោយពីកាកបាទក្រហមខេត្ត នៅថ្ងៃទី១៥កក្កដាឆ្នាំ ២០២០ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៦គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន បានទទួលអំណោយ កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២០ កន្លងទៅនេះ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា…

  • ស្រូវវស្សាចំនួន ៣៥០ហិកតា ដែលកំពុងរងការខ្វះខាតទឹកត្រូវបានអាជ្ញាធរខេត្ត ស្រុកកំពុង ធ្វើការបូមដាក់ស្រោចស្រពស្រូវទាំងអស់នៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ចំនួន៣៥០ហិកតា

    ស្រូវវស្សាចំនួន ៣៥០ហិកតា ដែលកំពុងរងការខ្វះខាតទឹកត្រូវបានអាជ្ញាធរខេត្ត  ស្រុកកំពុង ធ្វើការបូមដាក់ស្រោចស្រពស្រូវទាំងអស់នៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ចំនួន៣៥០ហិកតា

    ខេត្តកំពង់ឆ្នាំង៖ ស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋចំនួន ៣៥០ហិកតានៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ស្រុកជល់គិរី កំពុងរងគ្រោះដោយសារខ្វះខាតទឹក គ្រាដែលនៅក្នុងរដូវរាំងស្ងួតកន្លងមកក៏ដូចពេលនេះដែរទឹកភ្លៀងមានធ្លាក់មកតិចតួច ដែលធ្វើឲ្យស្រូវមិនអាចបែកគុម្ភបានខ្លះទៀតស្វិតដែលត្រូធ្វើការសង្គ្រោះបន្ទាន់ផងដែរ។ លោក អៀម វណ្ណនី មេបញ្ជាការផ្នែកសឹករងស្រុកជលគីរី បានឲ្យដឹងតាមរយៈទូរស័ព្ធនៅវេលាម៉ោង១២ និង៥៦នាទីថ្ងៃទី១៦ កក្កដា ២០២០នេះថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង លោក ឈួ ចាន់ឌឿន និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន់ ធឿន បានឲ្យបណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សារបស់ប្រជាកសិករចំនួន៣ ភូមិ មានភូមិតាកាន់ ទំពារ នឹងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី បានចំនួន ៥លើក ត្រង់ចំណុចស្លាទុំ ត្រពាំងធំ ភ្នំរលក និងថ្មគោល កំពុងរងនូវការប៉ះពាល់ នឹងភាពប្រឈមគ្រៀមស្វិតស្រូវ ដោយសារការរាំងស្ងួតបានអូសបន្លាយពេលវេលាជាច្រើនខែ។ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ2020 នេះផងដែលលោក អៀម វណ្ណនី មេបញ្ជាការសឹករងស្រុកសហការជាមួយលោក មន្ត្រីចូលនិត្តន៍ និងជាសមាជិគណបក្សស្រុកបានដឹងនាំនាយទាហាននឹងនាយទាហានរងរបស់ផ្នែកសឹករងជលគិរី នាំយកប្រេងឥន្ទះចំនួន ៨២០ លីត្រដោយមានការជួយឧបត្ថម្ភ ពីរលោក…

  • សមត្ថកិច្ចស្រុកឆែប បានចុះបង្ក្រាប និងរឹបអូសឈើ ដែលឈ្មួញបានដឹកយកមកទម្លាក់ នៅមុខផ្ទះប្រជាពលរដ្ឋ

    សមត្ថកិច្ចស្រុកឆែប បានចុះបង្ក្រាប និងរឹបអូសឈើ ដែលឈ្មួញបានដឹកយកមកទម្លាក់ នៅមុខផ្ទះប្រជាពលរដ្ឋ

    ខេត្តព្រះវិហារ៖ ប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានបញ្ជាកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំង អាវុធហត្ថស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆែបមួយ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានចុះ បង្ក្រាប និងរឹបអូសឈើអារ ដែលឈ្មួញបានដឹកជញ្ជូនយកមកទម្លាក់ទុក នៅមុខផ្ទះប្រជាពលរដ្ឋ។ ប្រតិបត្តិការនោះ បានធ្វើឡើងនៅថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២០នេះ នៅមុខផ្ទះប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប បានឲ្យដឹងថា ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានឈើអារថ្មីមួយគំនរ ដែលត្រូវបានគេគរទុកនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងមូល ដ្ឋានខាងលើនោះ កម្លាំងសមត្ថកិច្ចស្រុក ក្រោយទទួលបានបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកឆែប លោក សុខ សាន្តតារ៉ា នោះរួចមក នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានអនុញ្ញាតឲ្យ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅកាន់…

  • ម៉ូតូ បុកជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកកៀន ស្វាយ

    ម៉ូតូ បុកជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកកៀន ស្វាយ

    កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៤០ នាទី នៅចំនុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាក្សីបានឲ្យដឹងថា៖ មានម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ពណ៌ស ប្រភេទប្រុស ពាក់ផ្លាកលេខ កណ្តាល 1T.4301 បើកបរ ដោយឈ្មោះ ឆៃ ដាវិត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលីនៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA DREAM ឆ្នាំ២០១៤ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1CO.2697 បើកបរ ដោយឈ្មោះ អ៊ួច…