Category: ព័ត៌មាន

  • ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់អំពីការបញ្ឈប់ពីការងារ ដែលគិតចាប់ពីដើមខែតុលាខាងមុខនេះ

    ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់អំពីការបញ្ឈប់ពីការងារ ដែលគិតចាប់ពីដើមខែតុលាខាងមុខនេះ

    សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់ថា ពួកគេអាចនឹងត្រូវបញ្ឈប់ពីការងារចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខ នេះបើតាមសារព័ត៌មាន CGTN ។ នាយកប្រតិបត្តិ លោក ដូក ផាកឃើ និងប្រធានលោក រ៉ូបឺត អាយសូម បានបញ្ជាក់នៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ទោះបី ជាចំនួននៃការបញ្ឈប់ពីការងារអាចត្រូវបានបង្រួមជាអប្បបរមា តាមរយៈការចាកចេញដោយស្ម័គ្រចិត្តក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅតែមានកម្មករលើសជាង២ម៉ឺននាក់ចាំទទួលប្រាក់បៀវត្សរ៍ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអាជីវកម្មដែលបណ្តាលមកពីជំងឺ COVID-19 ។ ដូចក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗដទៃទៀតដែរ ក្រុមនាយកប្រតិបត្តិបាននិយាយថា ការកាត់បន្ថយចំណាយថ្លៃដើមនឹងត្រូវការចាំបាច់ ដោយសារតែការលក់សំបុត្រមិនដាច់ ចំពេលមានក្តីសង្ឃឹមតិចទៅៗ សម្រាប់ការត្រឡប់មកវិញយ៉ាងរហ័ស ក្នុងការធ្វើដំណើរចេញពីវិបត្តិ COVID-19 ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនានា ដែលបានទទួលជំនួយពីរដ្ឋាភិបាលក្រោមច្បាប់ឈ្មោះ ឃ៊ែរ (CARES) មិនអាចបញ្ឈប់កម្មករនិយោជិតរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៕

  • ទៅឆក់ត្រីបាត់៣ថ្ងៃ មិនឃើញត្រឡប់មកវិញពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះ

    ទៅឆក់ត្រីបាត់៣ថ្ងៃ មិនឃើញត្រឡប់មកវិញពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះ

    កណ្ដាល៖ យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ លុះ៣ថ្ងៃក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង  ខេត្តកណ្តាល ។   វត្ថុតាងរកឃើញនៅជាប់នឹងខ្លួនសពមាន អាគុយចំនួន១គ្រឿង, ដងឆក់ត្រី១គូ, អាំងវែរទ័រ ១គ្រឿង។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី ខណៈមេឃកំពុងរលឹមស្រិចៗជនរងគ្រោះឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រីនៅក្នុងស្រះ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញទេ រីឯឪពុកម្តាយនិងក្រុមគ្រួសារវិញបានដើររកដែរ តែរកមិនឃើញសោះ ។ លុះ៣ថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទីទើបមានប្រជាពលរដ្ឋប្រទះឃើញឈ្មោះ ផល ផា…

  • ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

    ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

    ក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១១ រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ងាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «តួនាទីបណ្តាញ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ»។ លោកស្រី ភោគ ហុង ប្រធានគណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ជាមួយគ្នានេះ សមាជិកបណ្តាញ ក៍បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធដើម្បីពង្រឹងកិច្ចសការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម…

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួន

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យខាងលេី មានឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • នគបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន

    នគបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យខាងលេីមាន ឈ្មោះ ឈួន ឆក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពីតប្រាកដ (ពិនិត្យទឹកនោម)។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់វាយខ្នោះ

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់វាយខ្នោះ

    ភ្នំពេញ៖ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យខាងលេីមានឈ្មោះ ប៉េង រ៉ូ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា៤កូនថង់តូច, ទូរស័ព្ទដៃ០១គ្រឿង, ម៉ូតូ០១គ្រឿង) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៦លាននាក់ ក្នុងនោះស្លាប់ជិត៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៦លាននាក់ ក្នុងនោះស្លាប់ជិត៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៦៨ម៉ឺន៩ពាន់៨៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៨ម៉ឺន៦ពាន់៧៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៣ម៉ឺន៦ពាន់៤២៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦១ម៉ឺន៦ពាន់៧៤៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៤ម៉ឺន៥ពាន់៩៦២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩៧ម៉ឺន១៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤ពាន់៩២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៧៣៥នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៦ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៧៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥២ម៉ឺន៣ពាន់២៤៩នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៧ពាន់៧២៤ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៤១៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៦ពាន់៤០០នាក់ ៕

  • ហ្វីលីពីនដាក់ពង្រាយប៉ូលិសជាច្រើន ដើម្បីណែនាំឱ្យអ្នកឆ្លង COVID-19 ទៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល

    ហ្វីលីពីនដាក់ពង្រាយប៉ូលិសជាច្រើន ដើម្បីណែនាំឱ្យអ្នកឆ្លង COVID-19 ទៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល

    ហ្វីលីពីន៖ ហ្វីលីពីនបានសម្រេចដាក់ពង្រាយមន្ត្រីប៉ូលិសជាច្រើន ក្នុងគោលបំណងធានាថា អ្នកធ្វើតេស្តវិជ្ជមាន COVID-19 នឹងមិនអាចធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនបានទេ តែគឺត្រូវនាំទៅមណ្ឌលចតា្តឡីស័កដែលរៀបចំដោយរដ្ឋាភិបាល នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នហ្វីលីពីន មានមណ្ឌលចតា្តឡីស័កជាង៨ពាន់៣រយកន្លែង ដែលមានគ្រែសរុបជាង៧ម៉ឺន៣ពាន់គ្រែ ប៉ុន្តែបើតាមតួលេខរបស់ក្រសួងសុខាភិបាលហ្វីលីពីនបានបង្ហាញថា អត្រាប្រើប្រាស់ជាមធ្យមគឺ៣២ភាគរយតែប៉ុណ្ណោះ ។ ហើយការសម្រេចចិត្តខាងលើនេះ ធ្វើឡើងខណៈអាជ្ញាធរហ្វីលីពីនបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 តាមរយៈការបង្កើនសមត្ថភាពធ្វើតេស្តការអនុវត្តវិធានការរឹតត្បិតឡើងវិញ និង បង្កើតមជ្ឈ មណ្ឌលចតា្តឡីស័កជាច្រើនកន្លែងផ្សេងទៀត សំដៅបំបែកអ្នកជំងឺដែលមានអាការៈស្រាលឱ្យនៅដោយឡែក ៕

  • ជប៉ុនលុបចោលគម្រោងចេញលុយឲ្យពលរដ្ឋដើរកម្សាន្ត «Go To» ក្រោយផ្ទុះកូវីដ១៩ ជាថ្មី

    ជប៉ុនលុបចោលគម្រោងចេញលុយឲ្យពលរដ្ឋដើរកម្សាន្ត «Go To» ក្រោយផ្ទុះកូវីដ១៩ ជាថ្មី

    ជប៉ុន៖ យុទ្ធនាការបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញការដើរកម្សាន្តក្នុងប្រទេសជប៉ុនក្រោយកូវីដ១៩នោះ ត្រូវបានលុបចោលវិញ ក្រោយពេលក្រុងតូក្យូផ្ទុះករណីកូវីដ១៩ ថ្មីៗឡើងវិញ ហើយនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសក៏ផ្ទុះឡើងវិញដែរ។ ក្រុមជំនាញគ្រោងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច Yasutoshi Nishimura ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយយុទ្ធនាការ Go To នេះ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ពោលគឺក្រោយពេលដែលអភិបាលក្រុងតូក្យូ Yuriko Koike បានចោទសួរជាសាធារណៈខ្លាំងអំពីយុទ្ធនាការនេះ។ ដំបូងឡើយ យុទ្ធនាការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ កក្កដា ក្នុងនោះ អ្នកដើរកម្សាន្តនឹងទទួលបានកញ្ចប់ពិសេសប្រមាណ៥០ភាគរយនៃការចំណាយដើរកម្សាន្ត ពីរាជរដ្ឋាភិបាល ក្នុងគោលដៅស្រេចស្រង់សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ ទីក្រុងតូក្យូបានប្រកាសអាសន្ន ក្រោយពេលរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន១១៩នាក់ ថ្មីៗនេះ ហើយជប៉ុនមានប្រមាណ២៣០០០ករណី ក្នុងនោះ មានស្លាប់ជិត១ពាន់នាក់។ ជាពិសេស ថ្មីៗនេះ មានសញ្ញាផ្ទុះចេញពីរោងភាពយន្តនៅក្រុងតូក្យូ៕

  • សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD ចូលជួបសម្តែងការគួរសម

    សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD ចូលជួបសម្តែងការគួរសម

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក លីន សេងរ៉ុង (LIN XIANGRONG) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ថា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL (CAMBODIA) Co.LTD បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះ…