Category: ព័ត៌មាន

  • ហ្វីលីពីនដាក់ពង្រាយប៉ូលិសជាច្រើន ដើម្បីណែនាំឱ្យអ្នកឆ្លង COVID-19 ទៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល

    ហ្វីលីពីនដាក់ពង្រាយប៉ូលិសជាច្រើន ដើម្បីណែនាំឱ្យអ្នកឆ្លង COVID-19 ទៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាល

    ហ្វីលីពីន៖ ហ្វីលីពីនបានសម្រេចដាក់ពង្រាយមន្ត្រីប៉ូលិសជាច្រើន ក្នុងគោលបំណងធានាថា អ្នកធ្វើតេស្តវិជ្ជមាន COVID-19 នឹងមិនអាចធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនបានទេ តែគឺត្រូវនាំទៅមណ្ឌលចតា្តឡីស័កដែលរៀបចំដោយរដ្ឋាភិបាល នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នហ្វីលីពីន មានមណ្ឌលចតា្តឡីស័កជាង៨ពាន់៣រយកន្លែង ដែលមានគ្រែសរុបជាង៧ម៉ឺន៣ពាន់គ្រែ ប៉ុន្តែបើតាមតួលេខរបស់ក្រសួងសុខាភិបាលហ្វីលីពីនបានបង្ហាញថា អត្រាប្រើប្រាស់ជាមធ្យមគឺ៣២ភាគរយតែប៉ុណ្ណោះ ។ ហើយការសម្រេចចិត្តខាងលើនេះ ធ្វើឡើងខណៈអាជ្ញាធរហ្វីលីពីនបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 តាមរយៈការបង្កើនសមត្ថភាពធ្វើតេស្តការអនុវត្តវិធានការរឹតត្បិតឡើងវិញ និង បង្កើតមជ្ឈ មណ្ឌលចតា្តឡីស័កជាច្រើនកន្លែងផ្សេងទៀត សំដៅបំបែកអ្នកជំងឺដែលមានអាការៈស្រាលឱ្យនៅដោយឡែក ៕

  • ជប៉ុនលុបចោលគម្រោងចេញលុយឲ្យពលរដ្ឋដើរកម្សាន្ត «Go To» ក្រោយផ្ទុះកូវីដ១៩ ជាថ្មី

    ជប៉ុនលុបចោលគម្រោងចេញលុយឲ្យពលរដ្ឋដើរកម្សាន្ត «Go To» ក្រោយផ្ទុះកូវីដ១៩ ជាថ្មី

    ជប៉ុន៖ យុទ្ធនាការបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញការដើរកម្សាន្តក្នុងប្រទេសជប៉ុនក្រោយកូវីដ១៩នោះ ត្រូវបានលុបចោលវិញ ក្រោយពេលក្រុងតូក្យូផ្ទុះករណីកូវីដ១៩ ថ្មីៗឡើងវិញ ហើយនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសក៏ផ្ទុះឡើងវិញដែរ។ ក្រុមជំនាញគ្រោងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច Yasutoshi Nishimura ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយយុទ្ធនាការ Go To នេះ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ពោលគឺក្រោយពេលដែលអភិបាលក្រុងតូក្យូ Yuriko Koike បានចោទសួរជាសាធារណៈខ្លាំងអំពីយុទ្ធនាការនេះ។ ដំបូងឡើយ យុទ្ធនាការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ កក្កដា ក្នុងនោះ អ្នកដើរកម្សាន្តនឹងទទួលបានកញ្ចប់ពិសេសប្រមាណ៥០ភាគរយនៃការចំណាយដើរកម្សាន្ត ពីរាជរដ្ឋាភិបាល ក្នុងគោលដៅស្រេចស្រង់សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ ទីក្រុងតូក្យូបានប្រកាសអាសន្ន ក្រោយពេលរកឃើញករណីឆ្លងកូវីដ១៩ ថ្មី ចំនួន១១៩នាក់ ថ្មីៗនេះ ហើយជប៉ុនមានប្រមាណ២៣០០០ករណី ក្នុងនោះ មានស្លាប់ជិត១ពាន់នាក់។ ជាពិសេស ថ្មីៗនេះ មានសញ្ញាផ្ទុះចេញពីរោងភាពយន្តនៅក្រុងតូក្យូ៕

  • សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD ចូលជួបសម្តែងការគួរសម

    សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD ចូលជួបសម្តែងការគួរសម

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក លីន សេងរ៉ុង (LIN XIANGRONG) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ថា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL (CAMBODIA) Co.LTD បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះ…

  • រកឃេីញវិជ្ជមាន ០១ករណីទៀតហេីយ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

    រកឃេីញវិជ្ជមាន ០១ករណីទៀតហេីយ  ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

    ក្រសួងសុខាភិបាល៖ រហូតមកដល់ថ្ងៃ១៦ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣៣នាក់ និង៣៣នាក់ទៀតកំពុងទទួលការព្យាបាល៕

  • ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ជាថ្មីម្តងទៀត

    ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ជាថ្មីម្តងទៀត

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ច៊ែរ បូលសូណារ៉ូ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19 សារជាថ្មីម្តងទៀត បន្ទាប់ពីបានឆ្លងវីរុសនេះលើកដំបូងកាលពីសប្តាហ៍កន្លងទៅ នេះបើតាមរូបលោកថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ មានវ័យ៦៥ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកជំងឺប្រឈមនឹងហានិភ័យនោះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅគេហ ដ្ឋានរបស់លោកក្នុងរដ្ឋធានីប្រេស៊ីល ជាទីដែលរូបលោកនឹងបន្តបំពេញការងាររបស់ខ្លួន តាមរយៈវីដេអូខុនហ្វើរិន ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់ ៕

  • មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀត

    មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀត

    ជប៉ុន៖ អាជ្ញាធរសុខាភិបាលជប៉ុនរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀតនៅឯមូលដ្ឋានទ័ពអាកាស ហានសិន នៅក្នុងខេត្ត អូគីណាវ៉ា ហើយបើបូកបញ្ចូលករណីឆ្លងទាំងអស់ថ្មីនេះ ធ្វើឱ្យចំនួនសរុបកើនឡើងដល់១៣៦ករណី នៅឯមូលដ្ឋានយោធាអាម៉េរិកនៅក្នុងកោះមួយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានេះ អភិបាលខេត្តអូគីណាវ៉ា លោក ឌែននី តាម៉ាគិ បាននិយាយថា វាគឺជារឿងដ៏គួរក្រៀមក្រំបំផុត ដែលមានករណីឆ្លងវីរុសដ៏ច្រើនបានផ្ទុះឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ លោកថា កោះ អូគីណាវ៉ាពិតជាមានអារម្មណ៍តក់ស្លុតណាស់ចំពោះព័ត៌មានខាងលើនេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលដ្ឋានទ័ពជើងទឹកអាម៉េរិកចំនួនពីរនៅក្នុងខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ។ សម្រាប់មូលដ្ឋានទ័ពដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននោះ គឺទំនងជាមូលដ្ឋានទ័ពជើងទឹក ហ៊្វូតែនម៉ា និង ហានសិន ដែលបានផ្ទុះករណីឆ្លង ជម្ងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាម៉េរិកមានកងទ័ពប្រមាណជាង៥ម៉ឺន ឈរជើងនៅលើកោះអូគីណាវ៉ា ៕

  • សមត្ថកិច្ចខណ្ឌច្បារអំពៅ បញ្ជូនមេកន្ទុយលេខម្នាក់ ទៅតុលាការ

    សមត្ថកិច្ចខណ្ឌច្បារអំពៅ បញ្ជូនមេកន្ទុយលេខម្នាក់ ទៅតុលាការ

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជាមេកន្ទុយលេខម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមសមត្ថកិច្ច ជនសង្ស័យទីឈ្មោះ លី ចាន់ នី ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ដើមស្លែង ១  សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួររម្លឹកថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ និងដកហូតបានវត្ថុតាងមួយចំនួនធំ៕ ដោយ៖ បញ្ញា

  • រថយន្តសាំយ៉ុងបុកម៉ូតូហុងដាឌ្រីមសេរី០២០ ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១

    រថយន្តសាំយ៉ុងបុកម៉ូតូហុងដាឌ្រីមសេរី០២០ ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១

    ភ្នំពេញ៖ បុរស៣នាក់ បានជិះម៉ូតូ មួយគ្រឿងឌុបគ្នាត្រលប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនលឿន  ដោយអកុសលក៏បានបុកជាមួយរថយន្ត សាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាល ឲ្យស្លាប់ ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង ១២  និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិត នៅ តាមបណ្ដោយ ផ្លូវ ជាតិលេខ ១ ក្នុងភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។ សពបុរសរងគ្រោះទី១មានឈ្មោះសោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។ ឯសពបុរសរងគ្រោះទី២មានឈ្មោះ មិនស្គាល់ឈ្មោះនោះទេ  ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស៣នាក់ …

  • លោកស្រី ម៉ាន ចិន្ដា ប្រគល់អណ្ដូងស្នប់ ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបន្លាស់ទីនៅតំបន់យុគន្ធរ

    លោកស្រី ម៉ាន ចិន្ដា ប្រគល់អណ្ដូងស្នប់ ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបន្លាស់ទីនៅតំបន់យុគន្ធរ

    កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកសី្រ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ និងមានការចូលរួមពីមេឃុំឆ្នុកទ្រូលោក សាំង គឹមស៊ន បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្ដូងស្នប់ចំនួន ០២ ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស ផ្ដល់ជូនតាមរយៈលោកស្រី ជូនដលប្រជាពលរដ្ឋខ្មែឥស្លាម រស់នៅតំបន់យុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោកស្រីបានបញ្ជាក់ថា អណ្ដូងស្នប់ដែលបានប្រគល់ជូនប្រជាពលរដ្ឋនៅពេលបនេះគឺដើម្បីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះផងដែរលោកជំទាវបាន ចុះទៅពិនិត្យ មើលនូវសម្ភារបង្គន់ នៅតំបន់ក្រចាប់ ស្ថិតនៅ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ និងការងារជីកស្រះ ដែលមានទំហំ(៥០គុណ៥០) ជម្រៅ ៤ម៉ែត្រ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ ក្នុងនាមអាជ្ញាធរស្រុក ឃុំ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំតែងតែគិតគូរពីទុក្ខលំបាករស់នៅរបស់ប្រពលរដ្ឋ លោកស្រីបានគៀងគររកជំនួយជាច្រើន ជូយដល់បងប្អូនដែលមានជីវភាពខ្វះនៅទីនេះ និងសូមប្រសិទ្ធិពរជ័យដល់លោកស្រី ក្រុមគ្រួសារ មានសុខភាពល្អបរិបូណ៌ សម្រេចជោគជ័យក្នុងការងារបម្រើជាតិមាតុភូមិ ៕ដោយ៖ សុក្ខារិន …

  • សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបពិភាក្សាការងារ

    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបពិភាក្សាការងារ

    នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើម ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម បានអរគុណចំពោះឯកឧត្តម និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ងដែលតែងតែជួយគាំទ្រក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ជាពិសេសលើកិច្ចគាំទ្រកំណែទម្រង់វិម្ឍការ និងវិសហម្ឍការរបស់រដ្ឋាភិបាលកម្ពុជា ។ក្នុងជំនួបនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ធ្វើការអរគុណចំពោះសម្តេចក្រឡាហោម ដែលជួយសម្រួលពាក់ព័ន្ធនឹងការងារអន្តោរប្រវេសន៍ ដល់ពលរដ្ឋនឹងអ្នកទេសចរណ៍អាល្លឺម៉ងក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ។ឯកឧត្តមបន្ថែមទៀត គោលបំណងនៃជំនួបពិភាក្សានៅថ្ងៃនេះ ទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយឯកឧត្តមចង់ដឹងថាអ្វីជាទស្សនៈវិស័យនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះ កំណែទម្រង់នេះពិតជាមានសារៈសំខាន់ណាស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បង្ហាញនូវឆន្ទៈក្នុងការជួយ គាំទ្រដល់ដំណើរនៃកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាបន្តទៀតផងដែរ ។ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ១៩ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ន្ធពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខិតខំប្រឹងប្រែងធ្វើការងារគ្រប់គ្រងជំងឺនេះបានយ៉ាងជោគជ័យ ។ទន្ទឹមនឹងនេះឯកឧត្តមក៏បានធ្វើការកោតសរសើរចំពោះ ក្រសួងមហាផ្ទៃដែលបានជំរុញ បង្កើត ក៏ដូចជាដាក់ឱ្យ ដំណើរការការិយាល័យច្រកចេញចូលតែមួយ…