Category: ព័ត៌មាន

  • ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

    ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

    ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ក្រុមខេត្តសៀមរាប និងព្រៃវែងបានរក្សាលទ្ធផលស្មើគ្នា ០:០ ប៉ុន្តែដោយសារក្រុមម្ចាស់ផ្ទះ ទទួលពិន័យកាតក្រហម១ តាំងតែនាទីទី២០ ទើបធ្វើឲ្យក្រុមភ្ញៀវ ខេត្តព្រៃវែងដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន២គ្រាប់នៅចុងវគ្គទី២ ពោលគឺនៅនាទី៧២ និងនៅនាទី៧៧ ដែលធ្វើឲ្យ ក្រុមព្រៃវែងមានប្រៀបខ្លាំង សម្រាប់ការប្រកួតដូរដី នៅជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីកាត់សេចក្តីថាតើក្រុមណាមួយ ឡើងទៅប្រកួតប្រជែងដណ្តើមម្ចាស់ ដំណែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅវគ្គផ្តាច់ព្រ័ត្រ ។ ចំពោះ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមម្ចាស់ផ្ទះ ខេត្តត្បូងឃ្មុំ ដែល ជាក្រុមជើងឯក ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ កាលពីរដូវកាល…

  • សេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើន៣.២ភាគរយឡើងវិញ ក្នុងត្រីមាសទី២នេះ

    សេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើន៣.២ភាគរយឡើងវិញ ក្នុងត្រីមាសទី២នេះ

    សេដ្ឋកិច្ចចិនមានកំណើន៣.២ភាគរយ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំមុន ដោយរបាយការណ៍នេះត្រូវបានបង្ហាញឲ្យដឹង នៅថ្ងៃទី១៦ កក្កដា ជាការកើនឡើងស្រោចស្រង់ពីការដើរថយក្រោយវិញ ហើយវិធានការបិទប្រទេសបានបិទបញ្ចប់ ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយ កំពុងជំរុញការដាក់ចេញវិធានការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចពីបញ្ហាជំងឺកូវីដ១៩។ កំណើនេះមានល្បឿនជាង ការវិភាគរបស់ការស្ទង់មតិសារព័ត៌មានរយធឺ ដែលថាមានត្រឹម២.៥ភាគរយ ហើយកាលពីត្រីមាសដំបូងឬ៣ខែដំបូងនៃឆ្នាំ២០២០ សេដ្ឋកិច្ចចិនបានធ្លាក់ចុះខ្លាំង ជាការដើរថយក្រោយខ្លាំងដំបូង ចាប់តាំងពីឆ្នាំ១៩៩២ ។ បើតាមការិយាល័យស្ថិតិជាតិរបស់ចិនថា សេដ្ឋកិច្ចជាតិបានធ្លាក់ចុះ១.៦ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ។ យ៉ាងណាក៏ដោយ អ្នកវិភាគខ្លះព្យាករណ៍ថា ចិនគឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់តែមួយគត់ ដែលនឹងមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ ទោះក្នុងវិបត្តិជំងឺកូវីដ១៩ក្តី៕

  • ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកឈ្នះរឿងក្តីពន្ធដារ ជាមួយសហភាពអឺរ៉ុប

    ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកឈ្នះរឿងក្តីពន្ធដារ ជាមួយសហភាពអឺរ៉ុប

    អឺរ៉ុប៖ តុលាការលំដាប់ទី២របស់អឺរ៉ុបបានសម្រេចថា ក្រុមហ៊ុន  Apple មិនត្រូវបង់ពន្ធ១៣ពាន់លានអឺរ៉ូ ឬស្មើនឹង១៤.៧៨ពាន់លានដុល្លារជាពន្ធហួសកំណត់ដល់ប្រទេសអៀរឡង់ទេ នេះបើតាមសារព័ត៌មាន CGTN ។ គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើកិច្ចព្រមព្រៀងពន្ធខុសច្បាប់មួយជាមួយអៀរឡង់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Apple អាចបង់ពន្ធតិចតួចបំផុតអស់ជាង២០ឆ្នាំ ។ ប៉ុន្តែតុលាការទូទៅរបស់អឺរ៉ុបនិយាយថា គណៈកម្មការអឺរ៉ុបមិនបានផ្តល់ឯកសារច្បាប់ ដែលចំាបាច់ដើម្បីបង្ហាញថា ក្រុមហ៊ុន Apple មានប្រៀប ។ គណៈកម្មការអឺរ៉ុបបានបញ្ជាឲ្យក្រុមហ៊ុនសាជីកម្មអន្តរជាតិនានាបង់ពន្ធពីឆ្នាំ ២០០៣ ដល់ ២០១៤ ហើយថា ក្រុមហ៊ុន Apple បានប្រើប្រាស់ក្រុមហ៊ុនស្រមោលពីរ ដើម្បីរាយការណ៍ពីពន្ធចំណញទៅកាន់ប្រទេសសមាជិកទាំង ២៧ ដោយបង់ពន្ធទាបបំផុត ៕

  • ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់អំពីការបញ្ឈប់ពីការងារ ដែលគិតចាប់ពីដើមខែតុលាខាងមុខនេះ

    ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់អំពីការបញ្ឈប់ពីការងារ ដែលគិតចាប់ពីដើមខែតុលាខាងមុខនេះ

    សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានជូនដំណឹងដល់កម្មករនិយោជិតចំនួន២ម៉ឺន៥ពាន់នាក់ថា ពួកគេអាចនឹងត្រូវបញ្ឈប់ពីការងារចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខ នេះបើតាមសារព័ត៌មាន CGTN ។ នាយកប្រតិបត្តិ លោក ដូក ផាកឃើ និងប្រធានលោក រ៉ូបឺត អាយសូម បានបញ្ជាក់នៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ទោះបី ជាចំនួននៃការបញ្ឈប់ពីការងារអាចត្រូវបានបង្រួមជាអប្បបរមា តាមរយៈការចាកចេញដោយស្ម័គ្រចិត្តក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅតែមានកម្មករលើសជាង២ម៉ឺននាក់ចាំទទួលប្រាក់បៀវត្សរ៍ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអាជីវកម្មដែលបណ្តាលមកពីជំងឺ COVID-19 ។ ដូចក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗដទៃទៀតដែរ ក្រុមនាយកប្រតិបត្តិបាននិយាយថា ការកាត់បន្ថយចំណាយថ្លៃដើមនឹងត្រូវការចាំបាច់ ដោយសារតែការលក់សំបុត្រមិនដាច់ ចំពេលមានក្តីសង្ឃឹមតិចទៅៗ សម្រាប់ការត្រឡប់មកវិញយ៉ាងរហ័ស ក្នុងការធ្វើដំណើរចេញពីវិបត្តិ COVID-19 ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនានា ដែលបានទទួលជំនួយពីរដ្ឋាភិបាលក្រោមច្បាប់ឈ្មោះ ឃ៊ែរ (CARES) មិនអាចបញ្ឈប់កម្មករនិយោជិតរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៕

  • ទៅឆក់ត្រីបាត់៣ថ្ងៃ មិនឃើញត្រឡប់មកវិញពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះ

    ទៅឆក់ត្រីបាត់៣ថ្ងៃ មិនឃើញត្រឡប់មកវិញពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះ

    កណ្ដាល៖ យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ លុះ៣ថ្ងៃក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង  ខេត្តកណ្តាល ។   វត្ថុតាងរកឃើញនៅជាប់នឹងខ្លួនសពមាន អាគុយចំនួន១គ្រឿង, ដងឆក់ត្រី១គូ, អាំងវែរទ័រ ១គ្រឿង។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី ខណៈមេឃកំពុងរលឹមស្រិចៗជនរងគ្រោះឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រីនៅក្នុងស្រះ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញទេ រីឯឪពុកម្តាយនិងក្រុមគ្រួសារវិញបានដើររកដែរ តែរកមិនឃើញសោះ ។ លុះ៣ថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទីទើបមានប្រជាពលរដ្ឋប្រទះឃើញឈ្មោះ ផល ផា…

  • ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

    ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

    ក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១១ រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ងាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «តួនាទីបណ្តាញ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ»។ លោកស្រី ភោគ ហុង ប្រធានគណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ជាមួយគ្នានេះ សមាជិកបណ្តាញ ក៍បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធដើម្បីពង្រឹងកិច្ចសការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម…

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួន

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យខាងលេី មានឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • នគបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន

    នគបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យខាងលេីមាន ឈ្មោះ ឈួន ឆក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពីតប្រាកដ (ពិនិត្យទឹកនោម)។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់វាយខ្នោះ

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់វាយខ្នោះ

    ភ្នំពេញ៖ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យខាងលេីមានឈ្មោះ ប៉េង រ៉ូ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា៤កូនថង់តូច, ទូរស័ព្ទដៃ០១គ្រឿង, ម៉ូតូ០១គ្រឿង) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៦លាននាក់ ក្នុងនោះស្លាប់ជិត៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៦លាននាក់ ក្នុងនោះស្លាប់ជិត៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៦៨ម៉ឺន៩ពាន់៨៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៨ម៉ឺន៦ពាន់៧៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៣ម៉ឺន៦ពាន់៤២៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦១ម៉ឺន៦ពាន់៧៤៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៤ម៉ឺន៥ពាន់៩៦២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩៧ម៉ឺន១៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤ពាន់៩២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៧៣៥នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៦ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៧៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥២ម៉ឺន៣ពាន់២៤៩នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៧ពាន់៧២៤ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៤១៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៦ពាន់៤០០នាក់ ៕