Category: ព័ត៌មាន

  • សហគមន៍នេសាទកំពុងអុស សំណូមពរអង្គការដៃគូ និងប្រមុខរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកា ដើម្បីទិញសម្ភារការពារតំបន់អភិរក្សត្រីមេពូជបឹងល្មួស

    សហគមន៍នេសាទកំពុងអុស សំណូមពរអង្គការដៃគូ និងប្រមុខរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកា ដើម្បីទិញសម្ភារការពារតំបន់អភិរក្សត្រីមេពូជបឹងល្មួស

    កំពង់ឆ្នាំង៖ តំបន់អភិរក្សត្រីមេពូជបឹងល្មួសក្នុងពេលនេះមានត្រីមេពូជរាប់រយតោន ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់អុស ស្ថិតនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី បច្ចុប្បន្នក្រុមល្បាតក្នុងសហគមន៍ កំពុងតស៊ូដាក់វេនគ្នាយាមកាមការពារបទល្មើសទាំងយប់ទាំងថ្ងៃ ប៉ុន្តែជាបញ្ហានោះ គឺការខ្វះខាតថវិកាទិញលួសទិញបង្គោលបោះការពារជុំវិញបឹងអភិរក្ស និងខ្វះប្រេងចាក់កាណូតដើរល្បាតប្រចាំថ្ងៃ ហេតុនេះហើយទើបសហគមន៍សំណូមពរដល់អង្គការដៃគូ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយឧបត្ថមដល់ការខ្វះខាតដោយក្តីអនុគ្រោះផងចុះ ។ ជួបជាមួយក្រុមអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សំរិទ្ធ ណុនប្រធានសហគមន៍នេសាទកំពង់អុស បាននិយាយឲ្យដឹងថា៖ សហគមន៍នេសាទកំពង់អុសបានកើតឡើងនៅឆ្នាំ២០១៧ មានសមាជិកចំនួន៣៤៥នាក់ រស់់នៅក្នុងភូមិកំពង់អុស  ដែលមានដែននេសាទសាធារណៈជាច្រើនហិកតា ដោយឡែកក៏មានតំបន់អភិរក្សមេពូជត្រីបឹងល្មួសមានទំហំ៤០ហិកតា មួយផងដែរ ដែលត្រូវការពារមេពូជត្រីគ្រប់ប្រភេទនៅក្នុងអន្លុងបឹងល្មួសឲ្យបានគង់វង្ស ជាពិសេសនៅក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូននេះ តែសហគមន៍មានកាណូតដែលអង្គការជួយតែ១គ្រឿងប៉ុណ្ណោះ។ លោកស្រីប្រធានសហគមន៍ បានបន្តថា៖ ប៉ុន្មានថ្ងៃនេះ សមាជិកនៅក្នុងសហគមន៍ពិសេសក្រុមល្បាតកំពុងធ្វើការយ៉ាងសកម្ម គឺចងលួសចងព័ទ្ធកំប៉ោង ប្រើកាណូត និងកម្លាំងមនុស្ស រុញកំប៉ោងធ្វើជារនាំងរបងការពារជុំវិញបឹងអភិរក្សជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាតកុំឲ្យទូកកាណូតជនល្មើលបើកបរចូ លមកលួចនេសាទក្នុងបឹងអភិរក្សបាន ។ ព្រោះថានៅខែភ្លៀងរដូវវស្សានេះ ខ្យល់បានបោកបក់ដាច់ចំណង់លួស និងកំប៉ោងរាយប៉ាយពេញបឹងស្ទើរតែរៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលប្រឈមនោះ គឺសហគមន៍ពុំមានថវិកាសម្រាប់ទិញលួស ទិញប្រេងធ្វើការខាងលើនេះឡើយ ដែលកន្លងមកសមាជិកមួយចំនួនបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើការងារទាំងអស់នេះទៅតាមលទ្ធភាព ។ ដោយឡែក បទល្មើសនេសាទនៅក្នុងឆ្នាំកន្លងមកសហគមន៍បានបង្ក្រាបបានប្រមាណ២០ករណី ក្នុងនោះមានការឆក់ត្រី២ករណី ត្រូវបានចាប់បញ្ជូនឲ្យខណ្ឌរដ្ឋបាលជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបទល្មើសនេសាទ១៨ករណីទៀត…

  • អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលដ្ឋក្រីក្រជិត ៤០០គ្រួសារ ដែលកំពុងជួបប្រទះការខ្វះជីវភាពប្រចាំថ្ងៃ

    អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលដ្ឋក្រីក្រជិត ៤០០គ្រួសារ ដែលកំពុងជួបប្រទះការខ្វះជីវភាពប្រចាំថ្ងៃ

    ខេត្តកំពង់ធំ៖ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ត្រីមូលដ្ឋាន បាននាំយកអំណោយកាក បាទក្រហមកម្ពុជា ដែលជាស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងប្រជា ពលរដ្ឋងាយរងគ្រោះជិត ៤០០គ្រួសារ នៅក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុក នៅរវាងពីរថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី១៤កក្កដា និងនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០ កន្លងមកនេះ។ នៅក្នុងរបាយការណ៍របស់កាកបាទក្រហមខេត្ត បានអោយដឹងថា មានប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧១គ្រួសារ ដែលត្រូវទទួលបានអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ពីសាខាកាក បាទក្រហមកម្ពុជាខេត្ត ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ រស់នៅក្នុងឃុំ៣ គឺឃុំបឹងល្វា ឃុំក្រយា និងឃុំកកោះ ស្រុកសន្ទុក បានទទួលអំណោយពីកាកបាទក្រហមខេត្ត នៅថ្ងៃទី១៥កក្កដាឆ្នាំ ២០២០ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៦គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន បានទទួលអំណោយ កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២០ កន្លងទៅនេះ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា…

  • ស្រូវវស្សាចំនួន ៣៥០ហិកតា ដែលកំពុងរងការខ្វះខាតទឹកត្រូវបានអាជ្ញាធរខេត្ត ស្រុកកំពុង ធ្វើការបូមដាក់ស្រោចស្រពស្រូវទាំងអស់នៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ចំនួន៣៥០ហិកតា

    ស្រូវវស្សាចំនួន ៣៥០ហិកតា ដែលកំពុងរងការខ្វះខាតទឹកត្រូវបានអាជ្ញាធរខេត្ត  ស្រុកកំពុង ធ្វើការបូមដាក់ស្រោចស្រពស្រូវទាំងអស់នៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ចំនួន៣៥០ហិកតា

    ខេត្តកំពង់ឆ្នាំង៖ ស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋចំនួន ៣៥០ហិកតានៅក្នុងភូមិ ៣ នៃឃុំព្រៃគ្រីខាងជើង ស្រុកជល់គិរី កំពុងរងគ្រោះដោយសារខ្វះខាតទឹក គ្រាដែលនៅក្នុងរដូវរាំងស្ងួតកន្លងមកក៏ដូចពេលនេះដែរទឹកភ្លៀងមានធ្លាក់មកតិចតួច ដែលធ្វើឲ្យស្រូវមិនអាចបែកគុម្ភបានខ្លះទៀតស្វិតដែលត្រូធ្វើការសង្គ្រោះបន្ទាន់ផងដែរ។ លោក អៀម វណ្ណនី មេបញ្ជាការផ្នែកសឹករងស្រុកជលគីរី បានឲ្យដឹងតាមរយៈទូរស័ព្ធនៅវេលាម៉ោង១២ និង៥៦នាទីថ្ងៃទី១៦ កក្កដា ២០២០នេះថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង លោក ឈួ ចាន់ឌឿន និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន់ ធឿន បានឲ្យបណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សារបស់ប្រជាកសិករចំនួន៣ ភូមិ មានភូមិតាកាន់ ទំពារ នឹងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី បានចំនួន ៥លើក ត្រង់ចំណុចស្លាទុំ ត្រពាំងធំ ភ្នំរលក និងថ្មគោល កំពុងរងនូវការប៉ះពាល់ នឹងភាពប្រឈមគ្រៀមស្វិតស្រូវ ដោយសារការរាំងស្ងួតបានអូសបន្លាយពេលវេលាជាច្រើនខែ។ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ2020 នេះផងដែលលោក អៀម វណ្ណនី មេបញ្ជាការសឹករងស្រុកសហការជាមួយលោក មន្ត្រីចូលនិត្តន៍ និងជាសមាជិគណបក្សស្រុកបានដឹងនាំនាយទាហាននឹងនាយទាហានរងរបស់ផ្នែកសឹករងជលគិរី នាំយកប្រេងឥន្ទះចំនួន ៨២០ លីត្រដោយមានការជួយឧបត្ថម្ភ ពីរលោក…

  • សមត្ថកិច្ចស្រុកឆែប បានចុះបង្ក្រាប និងរឹបអូសឈើ ដែលឈ្មួញបានដឹកយកមកទម្លាក់ នៅមុខផ្ទះប្រជាពលរដ្ឋ

    សមត្ថកិច្ចស្រុកឆែប បានចុះបង្ក្រាប និងរឹបអូសឈើ ដែលឈ្មួញបានដឹកយកមកទម្លាក់ នៅមុខផ្ទះប្រជាពលរដ្ឋ

    ខេត្តព្រះវិហារ៖ ប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានបញ្ជាកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំង អាវុធហត្ថស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆែបមួយ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានចុះ បង្ក្រាប និងរឹបអូសឈើអារ ដែលឈ្មួញបានដឹកជញ្ជូនយកមកទម្លាក់ទុក នៅមុខផ្ទះប្រជាពលរដ្ឋ។ ប្រតិបត្តិការនោះ បានធ្វើឡើងនៅថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២០នេះ នៅមុខផ្ទះប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប បានឲ្យដឹងថា ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានឈើអារថ្មីមួយគំនរ ដែលត្រូវបានគេគរទុកនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងមូល ដ្ឋានខាងលើនោះ កម្លាំងសមត្ថកិច្ចស្រុក ក្រោយទទួលបានបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកឆែប លោក សុខ សាន្តតារ៉ា នោះរួចមក នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានអនុញ្ញាតឲ្យ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅកាន់…

  • ម៉ូតូ បុកជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកកៀន ស្វាយ

    ម៉ូតូ បុកជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកកៀន ស្វាយ

    កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៤០ នាទី នៅចំនុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាក្សីបានឲ្យដឹងថា៖ មានម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ពណ៌ស ប្រភេទប្រុស ពាក់ផ្លាកលេខ កណ្តាល 1T.4301 បើកបរ ដោយឈ្មោះ ឆៃ ដាវិត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលីនៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA DREAM ឆ្នាំ២០១៤ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1CO.2697 បើកបរ ដោយឈ្មោះ អ៊ួច…

  • ធ្លាប់មានទំនាស់គ្នា ខឹងមនុស្សវាយមិនបាន វាយម៉ូតូត្រូវនគរបាលឃាត់ខ្លួន

    ធ្លាប់មានទំនាស់គ្នា ខឹងមនុស្សវាយមិនបាន វាយម៉ូតូត្រូវនគរបាលឃាត់ខ្លួន

    កណ្តាល៖ អំពើហិង្សាមួយបានកើតឡើង និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទីនៅចំណុច៖ភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ស៊ឹម សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ មានទីលំនៅភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ជឺន រិទ្ធី ហៅកៀន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្ត កណ្តាល ។ នគរបាលស្រុកពញ្ញាឮបានអោយដឹងថា កន្លងមកជនរងគ្រោះឈ្មោះ ស៊ឹម សុផល ភេទប្រុស និងជនសង្ស័យឈ្មោះ ជឺន រិទ្ធី…

  • កូវីដ១៩៖ ថៃនឹងបិទសាលារៀនវិញ ក្រោយបើកបានជាងកន្លះខែ

    កូវីដ១៩៖ ថៃនឹងបិទសាលារៀនវិញ ក្រោយបើកបានជាងកន្លះខែ

    សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានចេញផ្សាយនៅថ្ងៃទី១៥ កក្កដានេះថា សាលារៀនជាច្រើនទូទាំងប្រទេសថៃនឹងត្រូវបិទទ្វារឡើងវិញ ដើម្បីបង្ការទុកជាមុន ក្រោយពេលមានមនុស្ស២នាក់ បានមកដល់ប្រទេសថៃរួចហើយ ទើបរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ។ ប្រភពថា ទាហានអេស្ស៊ីបម្នាក់ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ក្រោយពេលខ្លួន និងទាហានផ្សេងៗទៀតបានទៅខេត្តរ៉ាក់យ៉ង ហើយកូនស្រីម្នាក់របស់មន្ត្រីទូតស៊ូដង់ក៏រកឃើញផ្ទុះកូវីដ១៩ដែរ ខណៈដែលគ្រួសាររបស់គេមានវត្តមាននៅក្រុងបាងកក ដែលទទួលការធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ១៤ថ្ងៃ ។ ប្រភពបន្ថែមទៀតថា សាលារៀនក្នុងខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សសាលាទាំងអស់។ គួររម្លឹកថា ថៃបានបើកទ្វារសាលារៀនឡើងវិញ កាលពីថ្ងៃទី១ កក្កដា ២០២០ បន្ទាប់ពីផ្អាកជាច្រើនខែ ព្រោះបារម្ភពីកូវីដ១៩ ប៉ុន្តែពេលនេះ ត្រៀមបិទទ្វារវិញ ព្រោះបារម្ភពីការចម្លងក្នុងសហគមន៍ឡើងវិញ ព្រោះករណីថ្មី២នាក់ខាងលើ ៕

  • ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

    ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

    ខេត្តត្បូងឃ្មុំជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ឈ្នះ ខេត្តកែប ២-១ ខណៈខេត្តសៀមរាបចាញ់ព្រៃវែង ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ក្រុមខេត្តសៀមរាប និងព្រៃវែងបានរក្សាលទ្ធផលស្មើគ្នា ០:០ ប៉ុន្តែដោយសារក្រុមម្ចាស់ផ្ទះ ទទួលពិន័យកាតក្រហម១ តាំងតែនាទីទី២០ ទើបធ្វើឲ្យក្រុមភ្ញៀវ ខេត្តព្រៃវែងដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន២គ្រាប់នៅចុងវគ្គទី២ ពោលគឺនៅនាទី៧២ និងនៅនាទី៧៧ ដែលធ្វើឲ្យ ក្រុមព្រៃវែងមានប្រៀបខ្លាំង សម្រាប់ការប្រកួតដូរដី នៅជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីកាត់សេចក្តីថាតើក្រុមណាមួយ ឡើងទៅប្រកួតប្រជែងដណ្តើមម្ចាស់ ដំណែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅវគ្គផ្តាច់ព្រ័ត្រ ។ ចំពោះ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមម្ចាស់ផ្ទះ ខេត្តត្បូងឃ្មុំ ដែល ជាក្រុមជើងឯក ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ កាលពីរដូវកាល…

  • សេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើន៣.២ភាគរយឡើងវិញ ក្នុងត្រីមាសទី២នេះ

    សេដ្ឋកិច្ចចិនចាប់ផ្តើមមានកំណើន៣.២ភាគរយឡើងវិញ ក្នុងត្រីមាសទី២នេះ

    សេដ្ឋកិច្ចចិនមានកំណើន៣.២ភាគរយ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំមុន ដោយរបាយការណ៍នេះត្រូវបានបង្ហាញឲ្យដឹង នៅថ្ងៃទី១៦ កក្កដា ជាការកើនឡើងស្រោចស្រង់ពីការដើរថយក្រោយវិញ ហើយវិធានការបិទប្រទេសបានបិទបញ្ចប់ ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយ កំពុងជំរុញការដាក់ចេញវិធានការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចពីបញ្ហាជំងឺកូវីដ១៩។ កំណើនេះមានល្បឿនជាង ការវិភាគរបស់ការស្ទង់មតិសារព័ត៌មានរយធឺ ដែលថាមានត្រឹម២.៥ភាគរយ ហើយកាលពីត្រីមាសដំបូងឬ៣ខែដំបូងនៃឆ្នាំ២០២០ សេដ្ឋកិច្ចចិនបានធ្លាក់ចុះខ្លាំង ជាការដើរថយក្រោយខ្លាំងដំបូង ចាប់តាំងពីឆ្នាំ១៩៩២ ។ បើតាមការិយាល័យស្ថិតិជាតិរបស់ចិនថា សេដ្ឋកិច្ចជាតិបានធ្លាក់ចុះ១.៦ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ។ យ៉ាងណាក៏ដោយ អ្នកវិភាគខ្លះព្យាករណ៍ថា ចិនគឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់តែមួយគត់ ដែលនឹងមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ ទោះក្នុងវិបត្តិជំងឺកូវីដ១៩ក្តី៕

  • ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកឈ្នះរឿងក្តីពន្ធដារ ជាមួយសហភាពអឺរ៉ុប

    ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកឈ្នះរឿងក្តីពន្ធដារ ជាមួយសហភាពអឺរ៉ុប

    អឺរ៉ុប៖ តុលាការលំដាប់ទី២របស់អឺរ៉ុបបានសម្រេចថា ក្រុមហ៊ុន  Apple មិនត្រូវបង់ពន្ធ១៣ពាន់លានអឺរ៉ូ ឬស្មើនឹង១៤.៧៨ពាន់លានដុល្លារជាពន្ធហួសកំណត់ដល់ប្រទេសអៀរឡង់ទេ នេះបើតាមសារព័ត៌មាន CGTN ។ គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើកិច្ចព្រមព្រៀងពន្ធខុសច្បាប់មួយជាមួយអៀរឡង់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Apple អាចបង់ពន្ធតិចតួចបំផុតអស់ជាង២០ឆ្នាំ ។ ប៉ុន្តែតុលាការទូទៅរបស់អឺរ៉ុបនិយាយថា គណៈកម្មការអឺរ៉ុបមិនបានផ្តល់ឯកសារច្បាប់ ដែលចំាបាច់ដើម្បីបង្ហាញថា ក្រុមហ៊ុន Apple មានប្រៀប ។ គណៈកម្មការអឺរ៉ុបបានបញ្ជាឲ្យក្រុមហ៊ុនសាជីកម្មអន្តរជាតិនានាបង់ពន្ធពីឆ្នាំ ២០០៣ ដល់ ២០១៤ ហើយថា ក្រុមហ៊ុន Apple បានប្រើប្រាស់ក្រុមហ៊ុនស្រមោលពីរ ដើម្បីរាយការណ៍ពីពន្ធចំណញទៅកាន់ប្រទេសសមាជិកទាំង ២៧ ដោយបង់ពន្ធទាបបំផុត ៕