Category: ព័ត៌មាន

  • គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

    គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនេះ នឹង ពិនិត្យ   ពិភាក្សា លើរបៀបវារៈដូចជា ៖ ទី១. សេចក្តី ព្រាងច្បាប់  ស្តី ពី ការគ្រប់គ្រង ការប្រើប្រាស់  និង ការចាត់ចែង លើ ទ្រព្យសម្បត្តិ រដ្ឋ ទី២.សេចក្តី ព្រាងច្បាប់ ស្តី ពី ការគ្រប់គ្រង ល្បែង ពាណិជ្ជកម្ម  និងទី៣ បញ្ហា ផ្សេងៗមួយចំនួនទៀត  ៕  

  • វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០

    វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០

        នៅព្រឹក ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ មានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍នៃខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហ៊ែល ធីរិទ្ធ នាយកវិទ្យាស្ថាន និងមានសមាសភាពចូលរួមពីលោក-លោកស្រី នាយករង នាយការិយាល័យ និងមន្រ្តីសរុបចំនួន២៩នាក់ នារី៤នាក់។       ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងវិទ្យាស្ថាន ដែលខិតខំបំពេញការងារកន្លងមកនិងបានជម្រាបជូនពីរបៀបវារៈអង្គប្រជុំដូចខាងក្រោម៖១. ឆ្លងកម្មវិធីការងារប្រចាំខែកក្កដា ឆ្នាំ២០២០២. បែងចែកភារកិច្ចមន្ត្រីទទួលខុសត្រូវលើគោលការណ៍ប្រឡងប្រណាំង៣. បញ្ហាផ្សេងៗ        បន្ទាប់ពីអង្គប្រជុំ បានដំណើរការតាមរបៀបវារៈខាងលើរួចមក លោកប្រធានអង្គប្រជុំបានដាក់ទិសដៅការងារមួយចំនួនដល់មន្ត្រីរបស់ខ្លួន ដើម្បីរៀបចំការងារ រៀបចំសមាសភាពមន្ត្រី ដើម្បីចូលរួមកម្មវិធីការងារនិងអនុវត្តកម្មវិធីប្រឡងប្រណាំ ដែលបណ្ឌិត្យសភាបានកំណត់។                                                                                                                                                                                   ជាទីបញ្ចប់ លោកប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ ដែលបានចំណាយពេលវេលា ចូលរួមក្នុងអង្គប្រជុំនាពេលនេះ។  

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅអគ្គលេខាអង្គការសហប្រជាជាតិ ពីការប្តេជ្ញាចិត្ត បន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាព ក្នុងពិភពលោក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅអគ្គលេខាអង្គការសហប្រជាជាតិ ពីការប្តេជ្ញាចិត្ត បន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាព ក្នុងពិភពលោក

    ភ្នំពេញ៖ ឆ្លើយតបនឹងសាររបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯ,ឧ Antonio Guterres  ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវ នៅប្រទេសម៉ាលីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងបានប្រកាសប្តេជ្ញាចិត្តថា កម្ពុជា សម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខ របស់ ឯកឧត្តម ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អំពីការបាត់បង់ដ៏សោកសង្រេងរបស់ នាយទាហានជាន់ខ្ពស់ ស សាវី កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា ក្នុងបេសកកម្ម រក្សាស្ថេរភាពចម្រុះនៅសាធារណរដ្ឋម៉ាលី (MINUSMA) ដោយសារជំងឺកូវីដ១៩ ។ សេចក្ដីក្លាហាន និងពលិកម្មដ៏ថ្លៃថ្លា របស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការត្រៀមខ្លួនរួចជាស្រេច ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបនឹងការរីករាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា សម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌…

  • កូវីដ១៩៖ ថៃបើកបារ ខារ៉ាអូខេ និង Pub ឡើងវិញ ថ្ងៃពុធនេះ ២៩ មិថុនា ២០២០

    កូវីដ១៩៖ ថៃបើកបារ ខារ៉ាអូខេ និង Pub ឡើងវិញ ថ្ងៃពុធនេះ ២៩ មិថុនា ២០២០

    មន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា ថៃនឹងអនុញ្ញាតឲ្យមានការបើកដំណើរការ Pub បារ និងខារ៉ាអូខេឡើងវិញ នៅថ្ងៃទី១ កក្តដា ២០២០ខាងមុខនេះ ហើយគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរបរទេសចូលប្រទេសវិញ ក្រោយពេលប្រមាណ៥សប្តាហ៍គ្មានការឆ្លងក្នុងសហគមនៃជំងឺកូវីដ១៩។មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៩ មិថុនានេះលោក Taweesin Wisanuyothin បានរៀបរាប់ថា Pub បារ និងខារ៉ាអូខេនឹងអាចបន្តប្រតិបត្តិការ រហូតដល់ពាក់កណ្តាលយប់ តែត្រូវអនុវត្តតាមវិធានសុវត្ថិភាព ដូចជាតុនីមួយៗ មានចម្ងាយ២ម៉ែត្រពីគ្នាជាដើម។ប្រភពបន្ថែមថា «ការប្រើប្រាស់ជាតុអាកុលអាចនាំឲ្យធ្វេសប្រហែសលើវិធានសុវត្ថិភាព ដូច្នេះ នឹងមានការពិនិត្យច្បាស់លាស់ មុនពេលឲ្យភ្ញៀវចូលទីតាំងទាំងនោះ»។ជំងឺកូវីដ១៩បានសម្លាប់មនុស្ស៥៨នាក់ នៅប្រទេសថៃ ក្នុងចំណោមអ្នកជំងឺសរុប៣១៦៩នាក់ ខណៈដែលអ្នកជំងឺ៣០៥៣បានជាសះស្បើយ គិតត្រឹមថ្ងៃទី២៩ មិថុនានេះ៕

  • ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់១៣គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

    ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់១៣គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

    ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែងចំនួន១៣គ្រួសារ មកពីភូមិចំនួន៥ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង តាមរយ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ ។     ក្នុងគ្រាជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយពលរដ្ឋទាំង១៣គ្រួសានៅថ្ងៃទី២៨មិថុនា២០២០ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក៏ដូចជាអ្នកមានជំងឺ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះដែរសម្តេចមិនបានប្រកាន់ និងរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីនោះឡើយ ។     ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយចំពោះ បងប្អូន ដែលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះសំបែងក្នុងគ្រានេះ ។ ទន្ទឹមនោះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តក៏បានជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលនារដូវវស្សានេះឲ្យបានទាន់ពេលវេលានិងចិញ្ចឹមសត្វដើម្បីកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។    ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត…

  • ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា អំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩, ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា និងរបាយការពីភាគីជប៉ុន ទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុ

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា អំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩, ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា និងរបាយការពីភាគីជប៉ុន ទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុ

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូមួយចំនួនរួមមាន៖ លោក KANATA Tomohiro និងលោក TOKIOKA Toshikazu ជាលេខាទីមួយ និងលោកMr. HIROSE Atsushi ជាលេខាទីពីរអមស្ថានទូតផងដែរ កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ជំនួបនេះ មានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។ ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រីពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា…

  • គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាប្រកាសឲ្យ អត្តពលិកជម្រើសជាតិ ជនពិការចូលក្នុងកន្លែងហ្វឹកហាត់វិញ

    គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាប្រកាសឲ្យ អត្តពលិកជម្រើសជាតិ ជនពិការចូលក្នុងកន្លែងហ្វឹកហាត់វិញ

    គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានអញ្ជើញ កីឡាករកីឡាការិនីរបស់ខ្លួន ប្រមាណជាង១០០នាក់ ដែលហ្វឹកហាត់កីឡាប្រមាណ១០ប្រភេទ មកជួបជុំគ្នានៅមជ្ឈមណ្ឌលជាតិនៃ ជនពិការ តេជោសែន  នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះដើម្បីផ្ដល់នូវព៌តមានសំខាន់ៗ និងជាពិសេស ពីពេលវេលានៃការចូលមកហ្វឹកហាត់ឡើងវិញ ក្នុងជម្រុំប្រមូលផ្ដុំ ក្រោយពីពួកគេ ត្រូវបានរំសាយ អស់ពេល ជាច្រើនខែដោយសារវិបត្តិនៃ ជម្ងឺកូវីដ១៩។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ដោយ សារមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជននិងកីឡា គ្រប់ប្រភេទកីឡាទាំងអស់ដែលមានប្រមាណ១០ប្រភេទ មានអត្តពលិក  ចំនួន១២៥នាក់ និង គ្រូបង្វឹក១០នាក់ នឹងត្រូវវិលចូលក្នុងជំរុំហ្វឹកហាត់វិញ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ  ។ ឯកឧត្តមបន្ដថាក្នុងចំនួននេះ ខាងក្រសួងអប់រំបានផ្ដល់ប្រាក់ឧបត្ថម្ភថវិកាប្រចាំខែ ក្នុងពេលហ្វឹកហាត់  សម្រាប់កីឡាករ ៤០នាក់និង គ្រូបង្វឹក១០នាក់ ប៉ុណ្ណោះប៉ុន្ដែ ដើម្បីឲ្យអត្តពលិកចូលរួមហាត់បានច្រើន  គណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជា បានសម្រេចដោយឯកភាព ឲ្យអត្តពិកលិកធ្វើការហ្វឹកហាត់ទាំងអស់គ្នា និងបែងចែកថវិកាទាំងនោះឲ្យបានគ្រប់គ្នា ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានណែនាំដល់កីឡាករកីឡាការិនី…

  • ក្លឹប Inter Milan ហាក់មិនចង់បន្តការខ្ចីជើង Alexis Sanchez ទៀតនោះទេ

    ក្លឹប Inter Milan ហាក់មិនចង់បន្តការខ្ចីជើង Alexis Sanchez ទៀតនោះទេ

    នាយកប្រតិបត្តិ Inter Milan លោក Beppe Marrotta បាននិយាយថា ក្លឹបមិនទាន់យល់ព្រមលើការបន្តការខ្ចីជើងកីឡាករ Alexis Sanchez ពី Manchester United ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយនៅឡើយនោះទេ ។ ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ បានចូលរួមជាមួយក្រុមរបស់លោក Antonio Conte ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល នៅចុងបញ្ចប់នៃរដូវដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១៩ ។ ប៉ុន្តែជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ បានបណ្ដាលឱ្យពន្យាពេលរដូវកាលបាល់ទាត់តំបន់អ៊ឺរ៉ុបជិត ៣ ខែ ស្របពេលកិច្ចព្រមព្រៀងកីឡាករមួយចំនួនត្រូវផុតសុពុលភាព ខណៈ Sanchez នៅតែបន្តនៅទឹកដីសានស៊ីរ៉ូហួសពីកិច្ចព្រមព្រៀងដើមរបស់គាត់ ស្របពេលការប្រកួតលីគនៅសល់ ១០ប្រកួតទៀត រួមនឹងការប្រកួតពានរង្វាន់ Europa League ផងដែរ។ លោក Marrotta បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “នេះគឺជាវិធានការដ៏ធំធេងមួយដែលចាំបាច់ត្រូវដោះស្រាយ ពីព្រោះយើងកំពុងដោះស្រាយជាមួយក្លិប Chelsea និង Manchester United នៅថ្ងៃនេះ ដើម្បីព្យាយាមបន្តការខ្ចីជើងកីឡាកររបស់ពួកគេ។ យើងក៏កំពុងដោះស្រាយជាមួយក្លិប Bayern…

  • ក្រោយចាញ់ Man City លោក Steve Bruce បានបង្ហើបថា Newcastle នឹងនាំយក De Bruyne ក្នុងពេលឆាប់ៗនេះ

    ក្រោយចាញ់ Man City លោក Steve Bruce បានបង្ហើបថា Newcastle នឹងនាំយក De Bruyne ក្នុងពេលឆាប់ៗនេះ

    ក្រុម Newcastle United ត្រូវបានធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោមស្នាដៃក្រុម Manchester City កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោក Steve Bruce បាននិយាយថា លោកចូលចិត្តអ្វីដែលគាត់បានឃើញពី Kevin De Bruyne ។ De Bruyne ជាអ្នករួមចំណែកក្នុងជ័យជម្នះ ២-០ របស់ Man City នៅទឹកដី St James ‘Park ដែលបានរកគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីនៅតង់ទី១ បន្ទាប់ពី Fabian Schar បង្កកំហុសលើ Gabriel Jesus ។ មួយគ្រាប់ពី De Bruyne និងមួយគ្រាប់ទៀតពី Raheem Sterling នោះល្មមគ្រប់គ្រាន់ធ្វើឱ្យក្រុមលោក Pep Guardiola ឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ខណៈគ្រូបង្វឹកក្រុមសារិកាព្រៃ លោក Steve Bruce…

  • សហព័ន្ធកីឡាប៊ូល និងប៉េតង់ បានជ្រើសរើសកីឡាការិនី៥នាក់ បន្ថែមដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម នៅកម្ពុជា

    សហព័ន្ធកីឡាប៊ូល និងប៉េតង់ បានជ្រើសរើសកីឡាការិនី៥នាក់ បន្ថែមដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម នៅកម្ពុជា

    សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសកីឡាការិនី ជម្រើសជាតិ ឆ្នាំ២០២០ ចំនួន ០៥នាក់ នៅទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ ។ តាមការបញ្ជាក់ពីមន្រ្តីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអោយដឹងថា កាជ្រើសរើសនេះ គឺជាផែនការយុទ្ធសាស្រ្ត ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសនោះ គឺដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករ-ការិនី និងអាជ្ញាកណ្តាលប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងវិស័យកីឡាប៉េតង់អោយមានសក្តានុពល ។ ជាលទ្ធផលការប្រកួត កីឡាការិនី ទាំង០៥នាក់ ដែលបានប្រកួតឈ្នះ ហើយបានពិន្ទុខ្ពស់ រួមមាន ១. កីឡាការិនី ជុំ ធីវណ្ណ ,២. កីឡាការិនី ចាប ឌីម៉ង់ ,៣. កីឡាការិនី ធា សម្ភស្ស ,៤. កីឡាការិនី ពៅ ធីតា ,និង៥. កីឡាការិនី ថន ថាវរី ។គួរបញ្ជាក់ផងដែរថា ការប្រកួតជ្រើសរើសននេះ មានការចូលរួមពី ៦រាជធានី-ខេត្ត…