-
ក្រសួងផែនការ បានរៀបចំលេខទូរស័ព្ទចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានថ្លែងអំណរគុណដល់និវត្តជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ក្នុងថ្ងៃរំលឹកខួបទី៦៩ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងប្រធានក្រុមការងារ ចុះជួយក្រុងព្រៃវៃង បានថ្លែងអំណរគុណដល់និវត្តជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ក្នុងថ្ងៃរំលឹកខួបទី៦៩ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃ២៨ ខែមិថុនា ១៩៥១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាស នៃការរំលឹកខួប ឯ ឧ អ៊ុក សិទ្ធិជាតិ បានថ្លែងអំណរគុណដល់ព្រឹទ្ធិចារ្យ មន្ត្រីដែលចូលនិវត្តកន្លងមក គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយកសាងសមិទ្ធិផល និងអភិវឌ្ឍប្រទេសជាតិ សម្រាប់កូនជាចៅជំនាន់ក្រោយ ជាពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក តាមរយការតស៊ូដ៏ស្វិតស្វាញរបស់វីរៈជន តាំងពីសម័យបារាំង សម័យសង្គមរាស្រ្តនិយម និងការផ្តួលរលំរបបដ៏ឃោរឃៅយុងឃ្នង បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតស្វែងរកសន្តិភាពជូបប្រទេសជាតិមកពេលបច្ចុប្បន្ននេះ ។ ឯ ឧ ប្រធានក្រុមការងារចុះជួយក្រុងព្រៃវែង បានសំណូមពរអោយបងប្អូន ព្រឹទ្ធាចារ្យ ទាំងអស់ សូមបន្តគាំទ្រការអភិវឌ្ឍន៍ ជាពិសេសរក្សាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា…
-
សត្វសំពោច១ក្បាល និងកូនពស់ថ្លាន់១ក្បាល ត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
មណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការី បានអញ្ជើញចុះពិនិត្យសក្ដានុពលធម្មជាតិ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ហើយបានលែងសត្វសំពោច១ក្បាល និងកូនសត្វពស់ថ្លាន់១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ សត្វសំពោច១ក្បាលនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៍ច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាព និងលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ ចំណែកកូនពស់ថ្លាន់១ក្បាល ក៏ត្រូវបានក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញផងដែរ។ ក្រុមការងារអភិរក្សសត្វព្រៃសាទរនូវការចូលរួមការពារសត្វព្រៃ និងលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋឲ្យចូលរួមចំណែកអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារ និងបន្តពូជពងកូនសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់៕ដោយ៖ សាត ចាន់បុត្រ
-
កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ទៅផ្តល់ជូនប្រជាពលរដ្ឋ ជិត៩០គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុងស្រុកពីរ នៃខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីក្រោមឧិវាទ ចុះទៅកាន់ស្រុកចំនួនពីរ ជាប់ព្រំដែនប្រទេសឡាវ ដើម្បីនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីពេលកន្លងមក នៅក្នុងរយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា នាចុងសប្តាហ៍កន្លងមកនេះ។ អំណោយមនុស្សធម៌ទាំងនោះ ត្រូវបានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នាំយកទៅកាន់ស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី២៨មិថុនា ចែកជូនប្រជាពលរដ្ឋក្រីក្រ ១៣គ្រួសារ និងស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ ចែកជូនប្រជាពលរដ្ឋ ៧៤គ្រួសារ សរុបទាំង២ស្រុក ប្រជាពលរដ្ឋដែលទទួលបានអំណោយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត គឺមានចំនួន ៨៧គ្រួសារ។ ប្រជាពលរដ្ឋនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ១៣គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ឃីត ១កញ្ចប់ តង់១ កន្ទេល១ ឆ្នាំងសម្លរ១ កំសៀវដាំទឹក១…
-
ជំងឺកូវីដ-១៩ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩ វានឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាន នៅឆ្នាំ២០២៥ឯណោះ ។ ការបញ្ជាក់បែបនេះរបស់ ឯ ឧ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ ។ ឯ ឧ រដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះបីជាវិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិត ចាប់ពីដើមខែឧសភាមក ។ បន្ថែមលើនេះក្នុងរយៈពេល០៣សប្តាហ៍ នៃខែមិថុនានេះមានភ្ញៀវទេសចរ ជាង ៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈ ពេល០៣សប្តាហ៍នៃខែឧសភាកន្លងមក ។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើន ឡើង ជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈ ពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិ…
-
លោក ដូណាល់ ត្រាំ បដិសេធថា មិនត្រូវបានជូនដំណឹងស្តីពីការផ្តល់ប្រាក់រង្វាន់របស់រុស្ស៊ីដល់ក្រុមតាលីបង់ ពាក់ព័ន្ធនឹងការសម្លាប់កងទ័ពអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញបានបដិសេធថា លោកមិនបានដឹងអំពីការសន្និដ្ឋានរបស់មន្ត្រីស៊ើបការណ៍អាមេរិកដែលថា ក្រុមភ្នាក់ងាររុស្ស៊ីបានផ្តល់ប្រាក់រង្វាន់ជាសម្ងាត់ដល់ពួកសកម្មប្រយុទ្ធពាក់ព័ន្ធនឹងក្រុមតាលីបង់ ចំពោះការសម្លាប់ទាហានអាមេរិក កងទ័ពអង្គការ NATO នៅអាហ្វហ្គានីស្ថានទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ថ្មីៗនេះ កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចារកម្មអាមេរិកបានឱ្យដឹងថា ទីភ្នាក់ស៊ើបការណ៍សំងាត់យោធារុស្ស៊ី បានផ្ដល់ប្រាក់រង្វាន់ខាងលើកាលពីឆ្នាំ២០១៩ ជាពេលដែលកងទ័ពអាមេរិក២០នាក់ត្រូវបានគេសង្ស័យថា បានស្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ប៉ុន្តែស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានទាត់ចោលសេចក្ដីរាយការណ៍នេះ ដោយចាត់ទុកថា វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និង មានតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើងប៉ុណ្ណោះ ៕ធ.ដ
-
អ្នកជំនាញជម្ងឺឆ្លងអាម៉េរិកនិយាយថា បើរដ្ឋាភិបាលយល់ព្រមនោះ វ៉ាក់សាំងការពារ COVID-19 ចំនួន០៣ នឹងត្រូវធ្វើតេស្តទ្រង់ទ្រាយធំក្នុងពេល០៣ខែបន្ទាប់
សហរដ្ឋអាម៉េរិក៖ វេជ្ជបណ្ឌិតជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិកលោក អេនថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជម្ងឺ COVID-19 ប្រហែលជាមានត្រឹម៧០ទៅ៧៥ភាគរយប៉ុណ្ណោះ ដោយសារតែប្រជាជនមួយចំនួនមិនព្រមចាក់វ៉ាក់សាំងសាកល្បង នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ សមាជិកក្រុមការងារឆ្លើយតបមេរោគ COVID-19 ប្រចាំសេតវិមានរូបនេះ ថែមទាំងបានអះអាងដែរថា ជាមួយនឹងការយល់ព្រមពីរដ្ឋាភិបាល វ៉ាក់សាំងការពារមេរោគ COVID-19 ចំនួន០៣ នឹងត្រូវសាកល្បងក្នុងទ្រង់ទ្រាយធំនៅក្នុងរយៈពេល០៣ខែបន្ទាប់ ។ យោងតាមការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន CNN កាលពីខែមុន បានរកឃើញថា ពលរដ្ឋអាមេរិកប្រហែលមួយភាគបីនឹងមិនចាក់វ៉ាក់សាំងការពារវីរុស COVID-19 ឡើយ បើទោះបីជាមានវ៉ាក់សាំង ហើយតម្លៃទាបក្ដី ៕ធ.ដ
-
លោក ចូកូ វីដូដូ គំរាមរុះរើគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ពាក់ព័ន្ធបញ្ហានៃការឆ្លើយតបទៅនឹងវិបត្តិ COVID-19
ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរុះរើក្រុមរដ្ឋមន្ត្រី ឬបញ្ឈប់ភ្នាក់ងាររដ្ឋាភិបាល ដែលលោកមានអារម្មណ៍ថា មិនបានធ្វើកិច្ចការឱ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ លោក ចូកូ វីដូដូ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ប៉ុន្តែការផ្សព្វផ្សាយកិច្ចប្រជុំក្នុងវីដេអូ ទើបត្រូវបានបញ្ចេញឱ្យដឹងដោយការិយាល័យរបស់លោក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។លោក ចូកូ វីដូដូ បាននិយាយថា លោកនឹងចាត់វិធានការជាបន្ទាន់ សម្រាប់ប្រជាជនចំនួន២៦៧លាននាក់របស់យើង និងសម្រាប់ប្រទេសជាតិ.. វាអាចថា ភ្នាក់ ងារទាំងនោះ ទំនងជាត្រូវបញ្ឈប់ ហើយអាចមានការរុះរើគណៈរដ្ឋមន្ត្រី… លោកបានគិតអំពីអ្វីៗទាំងអស់ ។ លោកក៏បានបន្ថែមថា លោកអាចចេញច្បាប់គ្រាអាសន្នបន្ថែមទៀត ប្រសិនបើចាំបាច់ ។ករណីឆ្លងវីរុសថ្មីនៅឥណ្ឌូណេស៊ីបានបន្តកើនឡើង ខណៈប្រទេសនេះបានបន្ធូរបន្ថយការរឹតត្បិតចលនាប្រជាជន និងអនុញ្ញាតឱ្យបើកអាជីវកម្មមួយចំនួនឡើងវិញនៅក្នុងខែមិថុនានេះ ។ គិតមកទល់ពេលនេះ ឥណ្ឌូណេស៊ីមានអ្នកឆ្លងសរុប៥ម៉ឺន៤ពាន់១០ករណី ក្នុងនោះស្លាប់២ពាន់៧៥៤នាក់ និងជាសះស្បើយឡើងវិញ២ម៉ឺន២ពាន់៩៣៦នាក់ ៕ធ.ដ …
-
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិងាកមកចាប់ដៃគ្នា ដើម្បីយកជ័យជំនះលើ COVID-19
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទូចឲ្យសហគមន៍អន្តរជាតិ ងាកមកផ្សះផ្សាគ្នាវិញ ដើម្បីយកជ័យជំនះលើវីរុស COVID-19 ប្រសើរជាងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកដូចពេលបច្ចុប្បន្ន នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះប្រកបដោយប្រសិទ្ធភាព យើងត្រូវរួបរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតនោះ ប្រធានាធិបតីរូបនេះបានអះអាងទៀតថា ពិភពលោកអាចកម្ចាត់មេរោគនេះបាន ទាល់តែមានសាមគ្គីភាព មិនមែនជាការប្រឈមមុខដាក់គ្នានោះទេ ៕ធ.ដ
-
អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យក្រុមការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្នុងបុរី
ភ្នំពេញ៖ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលទិញលំនៅដ្ឋានសម្រាប់រស់នៅក្នុងបុរី និងអ្នកទិញលំនៅដ្ឋាននៅក្នុងបុរីតែទុកសម្រាប់ជួល ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់ជាផែនការសកម្មភាពដើម្បីអោយមន្ត្រីក្រុមការងារថ្នាក់ខណ្ឌក៍ដូចជាអាជ្ញាធរសង្កាត់និងនាយ ប៉ុស្តិ៍នគរបាលរដ្ឋត្រូវសហការជាមួយខាងក្រុមហ៊ុនបុរីដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងខ្នងផ្ទះនិងគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីនីមួយៗអោយបានច្បាស់លាស់ ។ ផែនការដាក់ចេញអោយមន្ត្រីយកទៅអនុវត្តនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរង , លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ។ នៅក្នុងកិច្ចប្រជុំប្រចាំខែនេះដែរលោកអភិបាលខណ្ឌបានលើកយកក្រុមហ៊ុនបុរីប៉េងហួតតែមួយប៉ុណ្ណោះមកធ្វើជាប្រធានបទដើម្បីដាក់ចេញជាផែនការអោយមន្ត្រីក្រុមការងារទាំងថ្នាក់ខណ្ឌ និងសង្កាត់ ត្រូវចុះសហការជាមួយខាងក្រុមហ៊ុនបុរីប៉េងហួតអោយបានច្បាស់លាស់ ក្នុងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ មន្ត្រីរាជការ និងឧកញ៉ា ដែលទិញផ្ទះនៅក្នុងបុរីហើយស្នាក់នៅជាអចិន្ត្រៃយ៍ និងអ្នកដែលទិញផ្ទះនៅក្នុងបុរីទុកសម្រាប់ជួល មួយផ្នែកទៀតត្រូវគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីប៉េងហួត ។ លោកអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះ ដើម្បីកុំអោយមានការយល់ច្រឡំ អ្នកខ្លះអត់ដឹងរឿងផងចេះតែលើកឡើងថាខាងក្រុមហ៊ុនបុរីប៉េងហួតមិនព្រមសហការ…. ពីណានិយាយ…ស្រមើ ស្រម៉ៃទើបងើបពីដេកមកនិយាយតែខ្លួនឯង…ខាងបុរីគេចាំធ្វើជាមួយយើង…ណាស់តែយើងទេមិនព្រមទៅទាក់ទងជាមួយគេ…និយាយការពិតទៅខាងក្រុមហ៊ុនបុរីក្នុងមួយឆមាសធ្វើបទបង្ហាញម្តង ថាតើបុរីកើនបានប៉ុន្មានគម្រោងហើយ មានប៉ុន្មានខ្នងផ្ទះ មានប៉ុន្មានផ្ទះដែលទិញហើយចូលមកស្នាក់នៅ មានប៉ុន្មានផ្ទះទិញទុក និងមានគម្រោងពង្រីកប៉ុន្មានទៀត ក្នុងមួយគម្រោងមានប៉ុន្មានខ្នងផ្ទះមានមនុស្សចូលរស់នៅប៉ុន្មាននាក់ គេចាំតែធ្វើការជាមួយ តែណាស់តែយើងទេមិនធ្វើការងារគ្រប់គ្រងអោយច្បាស់លាស់។ …