Category: ព័ត៌មាន

  • កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    ថៃ៖ ស្របពេលដែលថ្ងៃទី១ កក្តដា ២០២០ខាងមុខនេះ គឺជាថ្ងៃចាប់ផ្តើមចូលរៀននៅតាមសាលារៀនទាំងវិញនៅប្រទេសថៃនោះ សាធារណជនភាពច្រើនបង្ហាញពីការព្រួយបារម្ភខ្លាំងអំពីវិធានការការពារកុមារកុំឲ្យឆ្លងជំងឺកូវីដ១៩ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ របស់សកលវិទ្យាល័យ Suan Dusit Rajabhat នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ មិថុនា។ ផ្អែកតាមប្រភពថា ការស្ទង់មតិត្រូវបានធ្វើឡើងតាមអនឡាញ ដោយសាកសួរសំណួរទៅកាន់មនុស្សជាង១ពាន់នាក់ ចាប់ពីថ្ងៃទី២៣ ដល់២៧ មិថុនា ទាក់ទងនឹងគម្រោងបើកសាលារៀនឡើងវិញទូទាំងប្រទេស ដែលថៃគ្រោងនឹងធ្វើឡើង នាថ្ងៃទី១ កក្ដដា ហើយក៏ចំពេលឆ្នាំសិក្សាថ្មី។ អ្នកចូលរួមឆ្លើយសំណួរក៏ត្រូវបានអនុញ្ញាតឲ្យផ្តល់ចម្លើយច្រើនជាងមួយ ចម្លើយផងដែរ។ ថៃ មួយរយៈកាលចុងក្រោយនេះ មានភាពធូរស្រាលច្រើនពាក់ព័ន្ធនឹងស្ថានភាពជម្ងឺកូវីដ១៩ ដោយការរកឃើញករណីថ្មីៗ តិចតួច ហើយសុទ្ធតែការនាំចូលពីក្រៅប្រទេស៕

  • ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាចុះកិច្ចព្រមព្រៀងមួយ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺពិការភាពមុខមាត់ពីកំណើត

    ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាចុះកិច្ចព្រមព្រៀងមួយ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺពិការភាពមុខមាត់ពីកំណើត

    ភ្នំពេញ៖ មាត់គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស ។ កុមារមួយចំនួនបានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើការទំនាក់ទំនង និងបាត់បង់ទំនុកចិត្តលើខ្លួនឯង ។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងយុវជនកម្ពុជាដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូ ដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីងនឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជា ដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់ធនាគារឯកទេសវីងដោយរួមមាន៖ បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និងតាមរយៈភ្នាក់ងារវីងជាដើម ។ លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីនៃការចូលរួមកិច្ចការសង្គមទៅដល់និយោជិក និងការប្រតិ បត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ វីងបានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរតាមគ្រប់វិធីទាំងអស់ ។ ហេតុដូចច្នេះហើយទើបកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់វីងបានផ្តោតសំខាន់លើ៖ អក្ខរកម្មហិរញ្ញវត្ថុ សុខភាពនិងសុវត្ថិភាព…

  • លោក ស្កុត ម៉ូរីសុន និយាយថា ការបើកព្រំដែនក្នុងប្រទេសឡើងវិញ នឹងជួយគំាំទ្រដល់កំណើនការងារ

    លោក ស្កុត ម៉ូរីសុន និយាយថា ការបើកព្រំដែនក្នុងប្រទេសឡើងវិញ នឹងជួយគំាំទ្រដល់កំណើនការងារ

    អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន នៅថ្ងៃចន្ទនេះបាននិយាយថា ការបើកព្រំដែនរដ្ឋនានាឡើងវិញនឹងជួយគំាទ្រដល់កំណើនការងារ បើទោះជាមានការផ្ទុះឡើងថ្មីនៃមេរោគឆ្លងនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតទី២របស់ប្រទេសអូស្រ្តាលី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានថ្លែងប្រាប់វិទ្យុ 2GB ថា  «គ្មានហេតុផលណាមួយ ដែលយើងមិនអាចបោះជំហាន ទៅរកការបើកទ្វារក្នុងប្រទេសឡើងវិញឡើយ… ពួកគេគួរតែបោះជំហានទៅមុខ.. វានឹងជួយបង្កើនការងារនៅក្នុងបណ្តារដ្ឋទាំងនោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ស្កុត ម៉ូរីសុន ធ្វើឡើងស្របពេលដែលរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋ ថាស្មានៀ នាពេលថ្មីៗនេះបានអះអាងថា ពួកគេនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅចុងខែកក្កដាខាងមុខ ខណៈរដ្ឋឃ្វីនលែនត្រូវបានរំពឹងថា នឹងធ្វើការប្រកាសអំពីផែនការដូចគ្នានេះនាពេលឆាប់ៗផងដែរ ។ សូមបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន ថ្មីៗនេះបានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទ សម្រាប់ភ្ញៀវអន្តរជាតិភាគច្រើនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក ៕

  • ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា

    ចិន៖ គ្រូក្បាច់គុនចម្រុះ២០នាក់មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើងក្នុងទីក្រុង Lhasa តំបន់ទីបេ ប៉ុន្តែមិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែរឬក៏យ៉ាងនោះទេ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ ដំណឹងខាងលើនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងមក រវាងកងទ័ពចិន និង ឥណ្ឌា ដោយប្រើប្រាស់ដុំថ្ម និង ដំបងវាយសំពងគ្នាទៅវិញទៅមក ហើយជាលទ្ធផលនោះ កងទ័ពឥណ្ឌា២០នាក់ស្លាប់ ខណៈចិនមិនបានបញ្ជាក់ថាតើកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់ទេ ។ សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងកងទ័ពចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយនៅក្នុងតំបន់ជម្លោះឡើយ ៕

  • ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិន៖ អាជ្ញាធរចិនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតួលេខនេះបានធ្លាក់ចុះពីចំនួន១៧ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃ នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន NHC និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២០ ។ គណៈកម្មការសុខាភិបាលជាតិចិន NHC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះមាន០៥ករណីជាការនាំចូលពីក្រៅប្រទេស ខណៈ០៧ករណីផ្សេងទៀតជាការឆ្លងក្នុងស្រុក ហើយសុទ្ធសឹងតែត្រូវបានរកឃើញក្នុងរដ្ឋធានីប៉េកាំង ជាទីដែលកំពុងព្យាយាមទប់ស្កាត់ពីការឆ្លងរលកថ្មី ។ សូមជម្រាបថា ចិនស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយសារតែការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៥១២ករណី ក្នុងនោះអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤៦០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤១៨នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន២៤ម៉ឺន២ពាន់៩៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៤ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៥៥ម៉ឺន៣ពាន់១០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៣ម៉ឺន៧ពាន់៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៤៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩ម៉ឺន៣ពាន់៤៥៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៤ម៉ឺន៥ពាន់២៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៧ពាន់៦៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៣ពាន់៨៤៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៩ពាន់៨៧នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៩ពាន់១៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៤៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន១ពាន់៧៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៥០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី

    មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី
  • សមាគមលក់ដូរ និង ទេសចរណ៍ថៃ-កម្ពុជា បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដល់ វត្តចំនួន១០ ក្នុងស្រក កំរៀង ខេត្តបាត់ដំបង

    សមាគមលក់ដូរ និង ទេសចរណ៍ថៃ-កម្ពុជា បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដល់ វត្តចំនួន១០ ក្នុងស្រក កំរៀង ខេត្តបាត់ដំបង

      ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀងបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគេននូវទៀនចំណាំព្រះវស្សាដល់វត្តចំនួន ១០ នៅក្នុងស្រុកកំរៀង របស់ ខេត្តបាត់ដំបង។        ពិធីប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន១០ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនេះ បានផ្តួចផ្តើមឡើងដោយលោកបណ្ឌិត រ៉ាត់ថាវីតតាំងគៀត ផាឆារ៉ា ជានាយកសមាគមលក់ដូរនិងទេសចរណ៍ថៃ-កម្ពុជា និងលោកស្រី ព្រមទាំងក្រុមគ្រួសារនិង ប្រធានផ្តើមទានប្រធានផ្តើមបុណ្យ ព្រមទាំងសហការីបុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើនទៀត។ហើយពិធីក៏បានប្រព្រឹត្តទៅនៅក្នុងក្រុមហ៊ុន កាស៊ីណូ ហ្វ្រាណាស៊ី អាហរ័ណ នីហរ័ណ ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាប់ច្រកទ្វារព្រំដែនអន្តរជាតិ ដូង-បានឡែម)កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមអធិបតីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងលោកជំទាវ ដោយបានវេរប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យមួយចំនួនដល់វត្តទាំង១០ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅតាមគន្លងប្រពៃណីនិងទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើង និងដើម្បីជាតម្រូវការនៅក្នុងវិស័យពុទ្ធចក្រ ក្នុងខណៈពេលដែលព្រះសង្ឃ នៅគង់ចាំព្រះវស្សា អស់កាលមួយត្រីមាស…។…

  • ពលរដ្ឋចំនួន ៤នាក់ ចាញ់ក្តីជាប់ចោទបទល្មើសព្រហ្មទណ្ឌ ពីជម្លោះដីធ្លីជាមួយឧកញ៉ាដង្ខៅដីដ៏ច្រើនលើសលប់នៅក្នុងស្រុកគាស់ក្រឡ ស្វែងរកយុត្តិធម៌ តាមរយៈមេធាវីសម្តេចតេជោ (មានវីដេអូ)

    ពលរដ្ឋចំនួន ៤នាក់ ចាញ់ក្តីជាប់ចោទបទល្មើសព្រហ្មទណ្ឌ ពីជម្លោះដីធ្លីជាមួយឧកញ៉ាដង្ខៅដីដ៏ច្រើនលើសលប់នៅក្នុងស្រុកគាស់ក្រឡ ស្វែងរកយុត្តិធម៌ តាមរយៈមេធាវីសម្តេចតេជោ (មានវីដេអូ)

     ពលរដ្ឋចំនួន ៤នាក់ ដែលត្រូវជាប់ចោទនៅក្នុងបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធទំនាស់ដីធ្លី ក្នុងស្រុកគាស់ក្រឡ របស់ ខេត្តបាត់ដំបង បានសំដែងនូវការអរគុណសម្ដេចតេជោ ដែលផ្ដល់មេធាវីការពារក្ដីដល់ពួកគេ  ដែលត្រូវបានឧកញ៉ាដង្ខៅដីដ៏ល្បីម្នាក់ក្នុងខេត្តបាត់ដំបងប្ដឹងតុលាការខេត្តបាត់ដំបង ដែលពាក់ព័ន្ធពីបញ្ហាទំនាស់ដីធ្លី ក្នុងស្រុកគាស់ក្រឡ ហើយត្រូវបានតុលាការខេត្តនេះ កាត់ក្តីដោយកំបាំងមុខ និងឲ្យជាប់ពន្ធនាគារ ដោយភាពអយុត្តិធម៌។      សូមបញ្ជាក់ផងដែរថានៅក្នុងដំណើរចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងទំនាស់ដីធ្លីនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម ឡុង នរិន្ទ ជាតំណាងក្រសួងយុត្តិធម៌ ឯកឧត្តម ដឿម ប៊ុនរិទ្ធិ អភិបាលរងទទួលបន្ទុកដីធ្លីខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធនៅក្នុងខេត្ត និង រដ្ឋបាលស្រុកគាស់ក្រឡ ផងដែរ ។      តាមការគូសបញ្ជាក់ពីតំណាងក្រុមមេធាវីរបស់សម្តេចតេជោ ដែលត្រូវការពារក្ដីជូនពលរដ្ឋទាំង៤នាក់ ដែលជាប់ចោទពីបទព្រហ្មទ័ណ្ឌនិងចាញក្តីកំបាំងមុខ ក៏បានលើកឡើងថា៖ ក្រុមខ្លួនជា មេធាវីរបស់សម្ដេចតេជោ នៅពេលដែលមានបញ្ហាពាក់ព័ន្ធទៅនឹងស្ត្រី ឬ ពលរដ្ឋក្រីក្រ ដែលរងភាពអយុត្តិធម៌អ្វីមួយនិងនៅគ្រប់ទីកន្លែងគឺក្រុមខ្លួននិងចុះទៅដល់ទីតាំងផ្ទាល់តែម្តងដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស៊ើបអង្កេត លម្អិត ដើម្បីដោះស្រាយទៅតាមប្រព័ន្ធតុលាការ ឬក្រៅប្រព័ន្ធតុលាការនិងទៅតាមសាច់រឿងនៃអង្គហេតុនោះ។         ដោយឡែកតាមរយៈការលើកឡើងរបស់ឯកឧត្តម គី តិច ប្រធានគណៈមេធាវីសម្ដេចតេជោនៅក្នុងឱកាសចុះទៅពិនិត្យដល់ទីតាំងដីមានទំនាស់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកបានក៏មានប្រសាសន៍ថា៖ស្របទៅនិងការឆ្លើយតបតាមសំណូមពរ…

  • សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំ ប្រគល់ផ្ទះ២ខ្នងជូនគ្រួសារក្រីក្រ នៅភូមិជំទាវសុខ

    សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំ ប្រគល់ផ្ទះ២ខ្នងជូនគ្រួសារក្រីក្រ នៅភូមិជំទាវសុខ

    កំពង់ឆ្នាំង៖ គ្រួសារចាស់ជរាក្រីក្រខ្វះខាត់ចំនួន២គ្រួសារ នៅភូមិជំទាវសុខ ឃុំច្រេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពង់ឆ្នាំ បានប្រគល់ជូនផ្ទះមូលនិធិរួមមិត្ត កាលពីរសៀលថ្ងៃសៅរ៍ ក្រោមការប្រគល់ពី សំណាក់ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា អភិបាលរងខេត្ត កំពង់ឆ្នាំង។ លោក ប៊ុន យី សមាជិកអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំ បានឪ្យដឹងថា ដោយមើលឃើញពីស្ថានភាពលំបាកខ្វះខាត់ផ្ទះស្ទើរតែរលំ ដោយសាបញ្ហាទីទាល់ក្រពុំមានលទ្ធភាពក្នុងការសាងសងលំនៅដ្ឋានសមរម្យបាននោះ ទើបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំង សម្រេចផ្តល់ជូនផ្ទះមូលនិធិរួមមិត្ត ដល់ពួកគាត់ ដើម្បីជាជំរកសមរម្យ។  ផ្ទះ២ខ្នងដែលជាអំណោយសប្បុរសធម៍នេះ មានទំហំ៥ម៉ែត្រ គុណ និង៧ម៉ែត្រ ដោយផ្ទះមួយខ្នងៗមានបង្គន់អានាម័យ១ អណ្តូងទឹក ដែលប្រើប្រាស់ថវិកាក្នុងកាសាងសងសរុបចំនួន៣០.១៨០.០០០រៀល។ ឯកឧត្តម ហេង ពិទូ មានប្រសាសន៍ថា ផ្ទះដែលសហភាពសហព័ន្ធយុវជនកម្ពុជា សងសាងជូនចាស់ជរាខ្វះខាត់នេះ គឺជាការចូលរួមបរិភាគដោយស្ម័គ្រចិត្តពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៍ជួយដល់សង្គមជាតិក្នុងនាមជាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។…