-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។ សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញថ្លែងនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ច នារសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ៕
-
អភិបាលរាជធានីភ្នំពេញនិងលោកជំទាវអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងឆ្នាំ២០២០នេះ។ រៀងរាល់ឆ្នាំតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា អមដំណើរដោយឯកឧត្តម និងលោកជំទាវ អភិបាលរងរាជធានីភ្នំពេញអភិបាលនិងអភិបាលរងខណ្ឌទាំង១៤ព្រមទាំងមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃសុក្រ ៦កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ឯកឧត្តម បន្តថា…
-
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប សម្រាប់ ឱកាសពិធីបុណ្យចូលវស្សាឆ្នាំនេះ ក៍ដូចជាបណ្តាឆ្នាំមុនៗដែរ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយមន្ត្រីក្រោមឱវាទតែងតែនាំយកទៀនចំណាំវស្សានិងទេយ្យវត្ថុមួយចំនួនយកទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ ហើយក៏ជាតម្រូវការ ចាំបាច់របស់ព្រះសង្ឃគ្រប់អង្គ ត្រូវការនូវទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗក្នុងរដូវចូលវស្សារយៈពេល៣ខែផងដែរ ។ ជាក់ស្តែងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល និងសហការី បាននាំយកទៀនចំណាំវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៧ក្នុងខេត្តសៀមរាប រួមមានវត្តទេពពោធិវង្ស វត្តព្រះព្រហ្មរ័ត្ន វត្តរាជបូណ៌ វត្តអង្គរខាងត្បូង វត្តអង្គរខាងជើង វត្តនៅលើខ្នងភ្នំគូលែន មានវត្តព្រះក្រាល វត្តព្រះអង្គធំ ព្រមទាំងទីសក្ការបូជាផ្សេងទៀត មានព្រះវិហារព្រះអង្គចេកព្រះអង្គចម យាយទេព លោកតារាជ្យ លោកតាពេជ្រ ជាដើមផងដែរ ។ វត្តនីមួយៗទទួលបានទៀនធំសម្រាប់ចំណាំព្រះវស្សា ១ គូ បច្ច័យមួយចំនួន រួមជាមួយទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតរួមមាន៖ សាដក អង្ករ ប្រេងម៉ាស៊ូត៣០លីត្រ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល ស្កស ទឹកដោះគោ ទឹកបរិសុទ្ធទឹកក្រូច ជាដើម។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានសម្តែងនូវការគោរពនិងជឿជាក់…
-
រថយន្ត TOYOTA មួយគ្រឿងបើកមិនគោរពភ្លើងស្តុបចរាចណ៍បុករថយន្តស៊េរីទំនើប Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ: រថយន្តម៉ាក TOYOTA មួយគ្រឿងបើកបរមិនគោរពភ្លើងស្តុបចរាចណ៍នៅផ្លូវបំបែកជាបួនទៅបុករថយន្តស៊េរីទំនើបម៉ាក Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី កែងនិងផ្លូវហាយណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក TOYOTA មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2A-2203 ធ្វើដំណើរតាមបណ្តោយផ្លូវហាយណូយ ក្នុងទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តម៉ាក Lexus RX 570 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BB-3699 មួយគ្រឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី ទិសដៅពីរលិចទៅកើតក្នុងល្បឿនយឺតល្មម លុះមកដល់ចំនុចផ្លូវបំបែកជាបួនត្រង់ស្តុប២៤ម៉ោងភ្លើងបៃតង់ក៏ឆ្លង់ស្តុបបន្តទៅមុខទៀត ដោយរថយន្តម៉ាក TOYOTA បើកមិនគោរពភ្លើងស្តុបចរាចណ៍ ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Lexus RX 570 ចំពីចំហៀងខាងឆ្វេងពេញទំហឹង…
-
រាជធានីភ្នំពេញ៖ ដំណើរចុះសួរសុខទុក្ខអតីតកីឡាករជម្រើសជាតិបាល់បោះកំពុងសម្រាកព្យាបាលជម្ងឺ
ល្ងាចថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ានបូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខលោក សុខ សំណាងអតីតកីឡាករជម្រើសជាតិបាល់បោះ ដែលកំពុងសម្រាកព្យាបាលជម្ងឺមហារីក នៅផ្ទះ ស្ថិតក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។នាឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវថវិកាផ្ទាល់របស់ឯកឧត្តម ស៊ាន បូរ៉ាត និងលោកជំទាវចំនួន ២លានរៀល និងថវិការបស់លោកខេសុីបាណេតចំនួន ២០០$ មើម្បីជួយរំលែកការលំបាកក្នុងការព្យាបាលផងដែរ។
-
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុសនិង ឃុំឆ្នាល់មាន់ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំ បង ជាង៣០០គ្រួសារ ត្រូវបានបញ្ចប់ និង ឈានដល់ការកំណត់អត្តសញ្ញាណដីធ្លីលើផែនទីបិទផ្សា យ ជំហាន២ នៅពេលឆាប់ៗខាងមុខនេះ (មានវីដេអូ)
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាង៣០០គ្រួសារ និងមានក្បាលដីសរុបចំនួន៣៣៥ក្បាលដី ដែលស្ថិតនៅភូមិតានួត ចំណុចភ្នំស្នរ ឃុំព្រះផុស និងភូមិសំរោង ចំណុចដំណាក់អង្គ្រង ត្រូវបានបញ្ចប់និងឈានរហូតដល់ការសម្របសម្រួលគ្នា និងបានបង្ហាញពីទីតាំងអត្តសញ្ញាណដីធ្លីរបស់ខ្លួន ដល់ក្រុមការងារវាស់វែងដីធ្លីគ្រប់ថ្នាក់ទាំងក្នុងមូលដ្ឋាននិងក្រុមការងារមកពីថ្នាក់ខេត្តនិងបានបញ្ចប់ការវាស់វែងជំហានទី១រួចរាល់ជាស្ថាពរ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះដោយរង់ចាំតែក្រុមការងារជំនាញរបស់មន្ទីរដែនដីនគររូបនីយកម្ម សុរិយោដីនិងសំណង់ ខេត្តបាត់ដំបង បន្តនូវជំហានបច្ចេកទេសទី២របស់ខ្លួន ដើម្បីកំណត់ទីតាំងដីធ្លីនៅលើគំនូសផែនទី ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋទាំង២ឃុំខាងលើ នៅពេលឆាប់ៗខាងមុខតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍គូសបញ្ជាក់ពីលោកម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមិថុនានេះ ក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានជម្លោះដីធ្លីកន្លងមក ហើយដែលពេលនេះ តាមរយៈនៃការសម្របសម្រួលពីគណៈកម្មការដោះស្រាយទំនាស់ដីធ្លីទាំងថ្នាក់ស្រុកនិងថ្នាក់ខេត្តនិងដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ និងពីខាងភាគីជម្លោះទាំង២រហូតបានបញ្ចប់ទាំងស្រុង ដោយព្រមទទួលយកនូវការស្រុះស្រួលបញ្ចប់នូវបញ្ហាកើតមានកន្លងមករហូតចេញជាលទ្ធផលជាក់ស្តែង នៅថ្ងៃនេះ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងនិងក្រុមគ្រួសារទាំង២ឃុំខាងលើ គឺៈឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម សឿម…
-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកកម្ពស់តួនាទីស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រោះការចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើន សេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន
នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំ អាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទីស្ត្រី ក្នុងយុគសម័យ ឌីជីថល ដោយមានការចូលរួមពីឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗក្នុងសម័យប្រជុំ ពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដូច្នេះថា៖ ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្រប ពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ នៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។ សម្ដេចតេជោ បន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន,…
-
ឯកឧត្តម អភិបាលខេត្តសៀមរាប ចុះពិនិត្យ និងជំរុញឲ្យពលរដ្ឋបង្កើនការដាំដុះ ចិញ្ចឹមសត្វ និងទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូល និងបំពេញតម្រូវការក្នុងស្រុក
សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅ ស្រុកបន្ទាយស្រី កាលពីថ្ងទី២៥ ខែមិថុនា ឆ្នាំ២០២០ អមដំណើរដោយ អស់លោក លោកស្រី ជានាយក នាយករងរដ្ឋបាល ខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំផងដែរ។ ក្នុងដំណើរចុះបំពេញបេសកកម្មនេះឯកឧត្តម ទៀ សីហា រួមទាំងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុក ប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុកដែលជាស្នាដៃរបស់កូនខ្មែរអង្គរទៀតផង។ បន្តមកគណៈប្រតិភូក៏បាន ចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានកោតសរសើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តមក៏បានធ្វើការ ណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីបងប្អូនមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន…
-
គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះ នៅតាមមូលដ្ឋាននានា ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានជាប្រចាំថ្ងៃ។ លោកជំទាវ បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ ថ្វីត្បិតតែបន្តិចបន្តួចក៏ពិតមែន តែវាអាចជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីដែរ…
-
ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននាំយកកូនឈឺប្រណីតនិងកូនឈើលម្អចំនួន3150 ដើមមកដាក់ដាំលើផ្ទៃដី៥ហិតាដើម្បីអបអសារទរុក្ខទិវា៩កក្កដា
កំពង់ឆ្នាំង៖ កូនឈើប្រណីតនិងកូនឈើលំអរ13 ប្រភេទចំនួន 315៣ ត្រូវបានធ្វើការដាក់ដាំនៅលើផ្ទៃដីចំនួន 5 ហិកតាដែលរេចរិលដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា ។ពិធីនេះធ្វើឡើងនៅថ្ងៃទី 26 មិថុនា 2020 ក្រោយអធិបតីភាព ឯកឧត្តមញាណឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពុងត្រឡាចក្រុមការងារថ្នាក់កណ្ដាលចុះ ឃុំឈូកស និង ឃុំ ច្រេស រួមនឹងសហការីក្រុមការងារឃុំស្រុកលោកគ្រូអ្នកគ្រូអាជ្ញាធរមូលដ្ឋាននិងសហគមន៍ចូលរួមចំនួន 100 នាក់ ក្នុងភូមិសារាយអណ្ដែត ឃុំចេ្រស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ កូនឈើដែលត្រូវដាក់ដាំនៅថ្ងៃនេះចំនួន៣១៥៣ដើម មានដើម សុក្រំ ក្រញូង ក្រឡាញ់ ធ្នុង នាងនួន បេង ផ្តៀក កកោះ សត្វបាន រំដួល ក្ងោកនិងលឿងរាជ ។ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះនេះបានបញ្ជាក់ឲ្យដឹងថា ពីមុនទីនេះពុំមានផ្លូវធ្វើដំណើរនោះទេ គឺសុទ្ធតែខ្សាច់ផ្លូវតូចពិបាកខ្លាំងណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះពិបាកឆ្លងកាត់ទៅផ្សារនឹងទៅមិត្តមន្ទីរពេទ្យ ។ ពួកគាត់បានបញ្ជាក់ទៀតថាពេលនេះមានផ្លូវប្រើប្រាស់ធំមិនពិបាកដូចពេលមុនទៀតទេ។ការធ្វើដំណើរតាមផ្លូវនេះគឺអាចតភ្ជាប់ពីឃុំមួយទៅឃុំ មួយនិងធ្វើដំណើរទៅខេត្តទាំងរថយន្តនិងម៉ូតូបានអត់ព្រោះនៅទីនេះជាតំបន់ចុងកាត់មាត់ញក។ បងប្អូនប្រជាពលរដ្ឋនៅទីនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងក្រុមការងារថ្នាក់ជាតិថ្នាក់កណ្ដាលចុះស្រុកនិងមូលដ្ឋានដែលបានសន្យាថានឹងជួយផ្លូវ 1 ខ្សែនៅតំបន់នេះអោយក្លាយទៅជាផ្លូវកៅស៊ូ…