Category: ព័ត៌មាន

  • លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

    លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

    នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ “ភាពស្អិតរមួត និងការឆ្លើយតប” ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម តាមរយៈប្រព័ន្ធវីដេអូ។ ថ្នាក់ដឹកនាំអាស៊ាន បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាកង្វល់ និងជាប្រយោជន៍រួមរបស់អាស៊ាន និង បណ្ដាប្រទេសសមាជិក ដូចជា ការកសាងសហគមន៍អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់អំពីការខាតបង់យ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុននៅក្នុងតំបន់ ដែលបង្កឡើង ដោយ ជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានដំណើរការនៃការបង្កើតផែនការស្តារឡើងវិញ ប្រកប ដោយ ភាពរឹងមាំ និងការប្រកួតប្រជែងសម្រាប់រយៈពេលវែង។ ថ្នាក់ដឹកនាំបានកត់សម្គាល់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការកសាងសហគមន៍អាស៊ាន តាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមរបស់អាស៊ានដែលមានស្រាប់ ដូចជា ផែនការការងារនៃគំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ានដំណាក់កាលទី៣ (IAI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំបាន ទន្ទឹងរង់ចាំ ការបង្កើតផែនការការងារ IAI ថ្មី…

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប

    ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។ ការថ្លែងរបស់ឯកឧត្តម ដូចនេះធ្វើឡើង ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។  ឯកឧត្តម រដ្ឋលេខាធិការបន្តថា “ទើបក្នុងឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួន ដើម្បីជោគជ័យជាបន្តទៅទៀត ដោយក្នុងនោះ គ្រោងនឹងលក់ទឹក ឲ្យបានជាង២២៧លានម៉ែត្រគូប ជាមួយនឹងការតបណ្ដាញចែកចាយ ថ្មីបន្ថែមប្រវែង ២០០គីឡូ ម៉ែត្រ និងបណ្ដាញអតិថិជនថ្មីចំនួន ២០.០០០បណ្ដាញ។ យើងគ្រោងថា នឹងមានចំណូលសរុបប្រមាណ ៣២៧.៣១១លានរៀល ដោយគ្រោងចំណេញ ក្រោយបង់ពន្ធប្រមាណជាង ១០០.៨៩៧លានរៀល”។ឯកឧត្តម អ៊ុ សុថា បញ្ជាក់ទៀតថា សមិទ្ធផលថ្មី…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩

    ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាទស្សនៈថា វិស័យឯកជននៅតំបន់អាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែលមិនអាច ខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ-១៩ នេះ។ ជាការពិត ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាមទារការចូលរួមអន្តរាគមន៍ពីរដ្ឋាភិបាល។ ប៉ុន្តែវិស័យឯកជនផ្ទាល់ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និង ត្រូវមានការគិតគូរអំពី លទ្ធភាពរបស់ខ្លួន ក្នុងការរួមចំណែកគ្រប់គ្រង និង កាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺនេះ។ សម្តេចបានបន្តថា ផ្អែកលើស្មារតីនេះ សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជមាន ឬរងផលប៉ះពាល់តិចតួច វិនិយោគិន និងម្ចាស់អាជីវកម្ម ត្រូវមានការគិតគូរឱ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គម (Corporate social responsibility) មកលើបុគ្គលិករបស់ខ្លួន។ វិនិយោគិន និងម្ចាស់អាជីវកម្មនានាត្រូវចងចាំថា…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)  ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)  ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។ សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញថ្លែងនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ច នារសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ៕      

  • អភិបាលរាជធានីភ្នំពេញនិងលោកជំទាវអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ

    អភិបាលរាជធានីភ្នំពេញនិងលោកជំទាវអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ

    ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងឆ្នាំ២០២០នេះ។ រៀងរាល់ឆ្នាំតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  ជា ស៊ីណា អមដំណើរដោយឯកឧត្តម និងលោកជំទាវ អភិបាលរងរាជធានីភ្នំពេញអភិបាលនិងអភិបាលរងខណ្ឌទាំង១៤ព្រមទាំងមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃសុក្រ ៦កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ឯកឧត្តម បន្តថា…

  • ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប សម្រាប់ ឱកាសពិធីបុណ្យចូលវស្សាឆ្នាំនេះ ក៍ដូចជាបណ្តាឆ្នាំមុនៗដែរ

    ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប សម្រាប់ ឱកាសពិធីបុណ្យចូលវស្សាឆ្នាំនេះ ក៍ដូចជាបណ្តាឆ្នាំមុនៗដែរ

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយមន្ត្រីក្រោមឱវាទតែងតែនាំយកទៀនចំណាំវស្សានិងទេយ្យវត្ថុមួយចំនួនយកទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ ហើយក៏ជាតម្រូវការ ចាំបាច់របស់ព្រះសង្ឃគ្រប់អង្គ ត្រូវការនូវទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗក្នុងរដូវចូលវស្សារយៈពេល៣ខែផងដែរ ។       ជាក់ស្តែងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល និងសហការី បាននាំយកទៀនចំណាំវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៧ក្នុងខេត្តសៀមរាប  រួមមានវត្តទេពពោធិវង្ស វត្តព្រះព្រហ្មរ័ត្ន វត្តរាជបូណ៌ វត្តអង្គរខាងត្បូង វត្តអង្គរខាងជើង វត្តនៅលើខ្នងភ្នំគូលែន មានវត្តព្រះក្រាល វត្តព្រះអង្គធំ ព្រមទាំងទីសក្ការបូជាផ្សេងទៀត មានព្រះវិហារព្រះអង្គចេកព្រះអង្គចម យាយទេព លោកតារាជ្យ លោកតាពេជ្រ ជាដើមផងដែរ ។ វត្តនីមួយៗទទួលបានទៀនធំសម្រាប់ចំណាំព្រះវស្សា ១ គូ បច្ច័យមួយចំនួន រួមជាមួយទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតរួមមាន៖ សាដក អង្ករ ប្រេងម៉ាស៊ូត៣០លីត្រ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល ស្កស ទឹកដោះគោ ទឹកបរិសុទ្ធទឹកក្រូច ជាដើម។     ឯកឧត្តម ទេសរដ្ឋមន្ត្រីបានសម្តែងនូវការគោរពនិងជឿជាក់…

  • រថយន្ត TOYOTA មួយគ្រឿងបើកមិនគោរពភ្លើងស្តុបចរាចណ៍បុករថយន្តស៊េរីទំនើប Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    រថយន្ត TOYOTA មួយគ្រឿងបើកមិនគោរពភ្លើងស្តុបចរាចណ៍បុករថយន្តស៊េរីទំនើប Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    ភ្នំពេញ: រថយន្តម៉ាក TOYOTA មួយគ្រឿងបើកបរមិនគោរពភ្លើងស្តុបចរាចណ៍នៅផ្លូវបំបែកជាបួនទៅបុករថយន្តស៊េរីទំនើបម៉ាក Lexus RX 570 ចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី កែងនិងផ្លូវហាយណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក TOYOTA មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2A-2203  ធ្វើដំណើរតាមបណ្តោយផ្លូវហាយណូយ ក្នុងទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តម៉ាក Lexus RX 570 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BB-3699 មួយគ្រឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី ទិសដៅពីរលិចទៅកើតក្នុងល្បឿនយឺតល្មម លុះមកដល់ចំនុចផ្លូវបំបែកជាបួនត្រង់ស្តុប២៤ម៉ោងភ្លើងបៃតង់ក៏ឆ្លង់ស្តុបបន្តទៅមុខទៀត ដោយរថយន្តម៉ាក TOYOTA បើកមិនគោរពភ្លើងស្តុបចរាចណ៍ ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Lexus RX  570 ចំពីចំហៀងខាងឆ្វេងពេញទំហឹង…

  • រាជធានីភ្នំពេញ៖ ដំណើរចុះសួរសុខទុក្ខអតីតកីឡាករជម្រើសជាតិបាល់បោះកំពុងសម្រាកព្យាបាលជម្ងឺ

    រាជធានីភ្នំពេញ៖ ដំណើរចុះសួរសុខទុក្ខអតីតកីឡាករជម្រើសជាតិបាល់បោះកំពុងសម្រាកព្យាបាលជម្ងឺ

    ល្ងាចថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា  និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ានបូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខលោក សុខ សំណាងអតីតកីឡាករជម្រើសជាតិបាល់បោះ ដែលកំពុងសម្រាកព្យាបាលជម្ងឺមហារីក នៅផ្ទះ ស្ថិតក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។នាឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវថវិកាផ្ទាល់របស់ឯកឧត្តម ស៊ាន បូរ៉ាត និងលោកជំទាវចំនួន ២លានរៀល និងថវិការបស់លោកខេសុីបាណេតចំនួន ២០០$ មើម្បីជួយរំលែកការលំបាកក្នុងការព្យាបាលផងដែរ។  

  • ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុសនិង ឃុំឆ្នាល់មាន់ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំ បង ជាង៣០០គ្រួសារ ត្រូវបានបញ្ចប់ និង ឈានដល់ការកំណត់អត្តសញ្ញាណដីធ្លីលើផែនទីបិទផ្សា យ ជំហាន២ នៅពេលឆាប់ៗខាងមុខនេះ (មានវីដេអូ)

    ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុសនិង ឃុំឆ្នាល់មាន់ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំ បង ជាង៣០០គ្រួសារ ត្រូវបានបញ្ចប់ និង ឈានដល់ការកំណត់អត្តសញ្ញាណដីធ្លីលើផែនទីបិទផ្សា យ ជំហាន២ នៅពេលឆាប់ៗខាងមុខនេះ (មានវីដេអូ)

     ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាង៣០០គ្រួសារ និងមានក្បាលដីសរុបចំនួន៣៣៥ក្បាលដី ដែលស្ថិតនៅភូមិតានួត ចំណុចភ្នំស្នរ ឃុំព្រះផុស និងភូមិសំរោង ចំណុចដំណាក់អង្គ្រង ត្រូវបានបញ្ចប់និងឈានរហូតដល់ការសម្របសម្រួលគ្នា និងបានបង្ហាញពីទីតាំងអត្តសញ្ញាណដីធ្លីរបស់ខ្លួន ដល់ក្រុមការងារវាស់វែងដីធ្លីគ្រប់ថ្នាក់ទាំងក្នុងមូលដ្ឋាននិងក្រុមការងារមកពីថ្នាក់ខេត្តនិងបានបញ្ចប់ការវាស់វែងជំហានទី១រួចរាល់ជាស្ថាពរ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះដោយរង់ចាំតែក្រុមការងារជំនាញរបស់មន្ទីរដែនដីនគររូបនីយកម្ម សុរិយោដីនិងសំណង់ ខេត្តបាត់ដំបង បន្តនូវជំហានបច្ចេកទេសទី២របស់ខ្លួន ដើម្បីកំណត់ទីតាំងដីធ្លីនៅលើគំនូសផែនទី ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋទាំង២ឃុំខាងលើ នៅពេលឆាប់ៗខាងមុខតែប៉ុណ្ណោះ។        នេះបើតាមរបាយការណ៍គូសបញ្ជាក់ពីលោកម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមិថុនានេះ ក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានជម្លោះដីធ្លីកន្លងមក ហើយដែលពេលនេះ តាមរយៈនៃការសម្របសម្រួលពីគណៈកម្មការដោះស្រាយទំនាស់ដីធ្លីទាំងថ្នាក់ស្រុកនិងថ្នាក់ខេត្តនិងដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ និងពីខាងភាគីជម្លោះទាំង២រហូតបានបញ្ចប់ទាំងស្រុង ដោយព្រមទទួលយកនូវការស្រុះស្រួលបញ្ចប់នូវបញ្ហាកើតមានកន្លងមករហូតចេញជាលទ្ធផលជាក់ស្តែង នៅថ្ងៃនេះ។        ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងនិងក្រុមគ្រួសារទាំង២ឃុំខាងលើ គឺៈឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម  សឿម…

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកកម្ពស់តួនាទីស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រោះការចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើន សេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកកម្ពស់តួនាទីស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រោះការចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើន សេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន

    នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំ អាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទីស្ត្រី ក្នុងយុគសម័យ ឌីជីថល ដោយមានការចូលរួមពីឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗក្នុងសម័យប្រជុំ ពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដូច្នេះថា៖ ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្រប ពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ នៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។ សម្ដេចតេជោ បន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន,…