-
បណ្ឌិត្យសភានគរបាលកម្ពុជាបើកកិច្ចប្រជុំរៀបចំសទ្ទានក្រុមបច្ចេកសព្ទដើម្បីពិនិត្យពិភាក្សាលើសមាសភាពគណៈកម្មការ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ដើម្បីពិនិត្យនិងពិភាក្សាលើសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ២. សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ និង ៣.នីតិវិធីនិងលំហូរការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដែលមានសមាសភាពអញ្ជើញចូលរួមមកពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃពាក់ព័ន្ធកិច្ចការនគរបាល និងពន្ធនាគារ និងតំណាងមកពីរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន៣៦រូប នៅបណ្ឌិត្យបណ្ឌិត្យសភានគរបាលកម្ពុជា។ គួររំព្ញកថា គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖ ១.ប្រមូល និងចងក្រងពាក្យបច្ចេកសព្ទដែលមានស្រាប់និងកំពុងប្រើក្នុងវិស័យការងារជំនាញ របស់កងកម្លាំងនគរបាលជាតិ និងពន្ធនាគារ។ ២.បង្កើតពាក្យថ្មី ឬនិយមន័យថ្មី ដោយផ្អែកលើមូលដ្ឋានចាស់ដែលមិនទាន់ច្បាស់លាស់ ឬមានការបកស្រាយអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា។ ៣.ជួយដល់ក្រសួងមហាផ្ទៃ និងអង្គភាពជំនាញឱ្យមានការឯកភាពគ្នាលើការប្រើពាក្យ ការសរសេរ ឬការបកស្រាយអត្ថន័យនៃពាក្យបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ៤.ជួយដល់បណ្ឌិត្យសភា ក្នុងប្រើពាក្យបច្ចេកសព្ទរៀបចំខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនត្រឹមត្រូវតាមជំនាញដល់អ្នកសិក្សា។ ក្នុងនាមគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ឯកឧត្ដម…
-
សៀវភៅចង់ក្រងពីវិធីសាស្រ្ត ពីការបង្ហាត់កីឡាបាល់ទាត់គ្រោងនឹងបោះពុម្ភរួចរាល់នៅពេលឆាប់ៗខាង មុខនេះ ដើម្បីជាពុទ្ធិសម្រាប់គ្រូកីឡាយកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង
សៀវភៅចង់ក្រងពីធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ គ្រោងនឹងបោះពុម្ពរួចរាល់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែកចាយជូនមន្រ្តីថ្នាក់ក្រោមជាតិ ជាពុទ្ធិសម្រាប់យកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង នៅចុងឆ្នាំ២០២០នេះ នេះជាការបញ្ជាក់របស់ ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំឆ្លងយោបល់ស្តីពីការបោះពុម្ពសៀវភៅ វិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ ដែលរៀបចំដោយ លោក អ៊ូ សូផាន់នី អតីតអាជ្ញាកណ្តាលបាល់ទាត់អន្តរជាតិ និងជាទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ឯ ឧ ស សុខា បន្ថែមទៀតថា សៀវភៅចង់ក្រងពីវិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់គាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តាមច្បាប់បាល់ទាត់អន្តរជាតិ ដូចជាច្បាប់ល្បែងបាល់ទាត់ និងទិចនិច បច្ចេកទេស នៃការលេងបាល់ទាត់របស់អន្តរជាតិ ។ ឯ ឧ រដ្ឋលេខាធិការ អះអាងទៀតថា មូលហេតុដែលចងក្រងសៀវភៅនេះឡើង គឺដោយសារតែកន្លងមកក្រសួងអប់រំ មិនទាន់មានឯកសារគ្រប់គ្រាន់ យកទៅបណ្តុះបណ្តាល នៅតាមសាលាគោលដៅនីមួយៗនៅឡើយទេ ។ ដូច្នោះសៀវភៅនេះ ពេលចងក្រងឆ្លងសម្រេចរួច និងបោះពុម្ពផ្សាយចែកជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ…
-
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល ត្រូវធ្វើជាគំរូល្អដល់កូនចៅ នៅក្នុងការគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រារងគ្រោះ និងមរណៈនៅលើដងផ្លូវ
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែង ក្នុងគ្រាដែលលោកស្រី បានអញ្ជើញជាគណៈអធិបតី នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «សុវត្ថិភាពចរាចរផ្តើមចេញពីខ្ញុំ»។ នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៦មិថុនាឆ្នាំ២០២០នេះ បានរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត មន្ទីរពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅក្នុងស្រុករវៀង ដ៏ច្រើនកុះករផងដែរ។ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកហោ គឹមឡុង បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅ នឹងសកម្មភាពទាំង ៨ចំណុច របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរផ្លូវគោក មន្ទីរ ក៏ដូចលេខាធិការដ្ឋានសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានចែកសៀវភៅច្បាប់…
-
រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទទួលបានសិទ្ធិនិរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិក ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ បន្ទាប់ពីទទួលបានសិទ្ធិពីតុលា ការកំពូលអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកខាងលើនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំងនឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច ។ យ៉ាងណាមិញ មេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាម៉េរិក ACLU លោក លី ហ្គែឡឺន បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ ដែលប្រការនេះ វានឹងធ្វើឲ្យជីវិតពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ៕
-
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិកបោះឆ្នោតអនុម័តបន្ត ។ សេចក្ដីព្រាងច្បាប់នេះ មានភាគរយខ្ពស់ដែលអាចនឹងត្រូវបានសភាតំណាងរាស្ត្រអាម៉េរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យគាំទ្រ ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕
-
ឥណ្ឌាចោទចិនថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគី តាមរយៈការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើននៅតាមបណ្តោយព្រំដែនជម្លោះ
ឥណ្ឌា៖ ចិនដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើននៅតាមបណ្ដោយព្រំដែនជម្លោះនៃជួរភ្នំ ហិម៉ាល័យ ដែលសកម្មភាពនេះ បានរំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ នេះបើតាមក្រសួងការបរទេសឥណ្ឌា និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Anurag Srivastava បានលើកឡើងថា ចាប់តាំងពីដើមខែឧសភាមក ភាគីចិនបានបង្កើនកម្លាំងទ័ព និងគ្រឿងសព្វាវុធនៅតាមព្រំដែនគ្រប់គ្រង ហើយថា ទង្វើនេះមិនស្របតាមលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរបស់យើង ។ ជុំវិញការចោទប្រកាន់របស់ឥណ្ឌានេះ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ។ សូមជម្រាបថា រូបភាពផ្កាយរណបជាច្រើនបង្ហាញថា កងទ័ពចិន និងឥណ្ឌានៅតែមានសកម្ម ភាពមិនប្រក្រតីនៅតាមតំបន់ព្រំដែនជម្លោះដដែល ហើយនៅតែបន្តចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ ដែលមានចែងពីការរក្សាការដាក់កំហិត ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ជម្លោះ ៕
-
ក្រុមហ៊ុន ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយកក្រុមហ៊នអាកាសចរណ៍អូស្ត្រាលី វើជីន
អូស្រ្តាលី៖ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី វើជីន ដែលបានដួលរលំហើយនោះ ត្រូវបានក្រុមហ៊ុនមូលធនឯកជនដ៏ធំ ប៊ែន ខេបភីថល របស់សហរដ្ឋអាម៉េរិកយល់ព្រមទិញយក ប៉ុន្តែតម្លៃនៃការទិញលក់នេះ មិនទាន់មានការបញ្ជាក់នោះទេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ សហប្រធានរដ្ឋបាលក្រុមហ៊ុន ប៊ែន ខេបភីថល លោក វូហ្គាន ស្ត្ររប្រ៊ីច បាននិយាយថា ក្រុមហ៊ុនខ្លួនបានបង្ហាញចេញពីការដេញថ្លៃដ៏មានប្រសិទ្ធភាព និងគួរឱ្យទាក់ទាញសម្រាប់អាជីវកម្ម ដែលនឹងធានាចំពោះអនាគតក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់លេខ២របស់អូស្រ្តាលី បុគ្គលិករាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ ហើយក្រុមហ៊ុនក៏ធានាផងដែរថា អូស្រ្តាលីនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីវិស័យអាកាសចរណ៍ ដែលមានការប្រកួតប្រជែង ។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែអាកាសចរណ៍អូស្ត្រាលីនោះទេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតពីជំងឺ COVID-19 ដោយអាកាសចរណ៍ទាំងតូចទាំងធំនៅទូទាំងសកលលោកសុទ្ធតែរងគ្រោះទាំងអស់ ៕
-
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំ បូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំ បូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ អធិការរងក្រុង/ស្រុកទាំង១២ ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានមតិសំណេះសំណាល វាយតម្លៃលទ្ធផលការងារតាមរយៈការប្រៀបធៀបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ ប្រៀបធៀបជាមួយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ ដែលកងកម្លាំងអនុវត្តន៍កន្លងមក បានសង្កេតឃើញថា៖ ករណីព្រហ្មទណ្ឌកេីនឡេីងចំនួន០១លើក ករណីគ្រោះអគ្គិភ័យកេីនឡេីងចំនួន ១៩លេីក ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរអោយកត់សម្គាល់ ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការក៏ផ្តល់អនុសាសន៍មួយចំនួនដល់កងកម្លាំងទាំងអស់ត្រូវកែសម្រួល និងអនុវត្តន៍បន្ត ៖១. បង្កើនការក្តាប់សភាពការណ៍ទូទៅក្នុងខេត្ត ពិសេសសភាពការណ៍ការងារសន្តិសុខផ្ទៃក្នុង និងការងារភេរវកម្មដែលបង្កឡេីងដោយពួកអមិត្ត និងពួកប្រឆាំង។២. ចាត់វិធានការបេីកកិច្ចប្រតិបត្តការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទអោយបានព្រមៗគ្នា ៖ បទល្មើសព្រហ្មទណ្ឌ បទល្មើសផ្លូវភេទ ការជួញដូរស្រ្តី និងកុមារ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង ល្បែងស៊ីសង…
-
ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង។ ក្នុងនោះដែរក៏មានការចូលរួមជាគណៈអធិបតី ដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំង គណៈអភិបាលខេត្ត និងមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនា ខេត្តចំនួន ៤៥នាក់ ។ ឯកឧត្តមបាន ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង សូមបានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។ ទន្ទឹមនឹងនោះដែរ…
-
នគរបាលប៉ុស្តិ៍វាលស្បូវ ចាប់ខ្លួនជនសង្ស័យម្នា ក់ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យមានឈ្មោះ ផេន ភឿន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ កម្មករសំណង់ គ្មាន ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។+វត្ថុតាងដកហូតក្រាមសថ្លា ០១កញ្ចប់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី