-
ឯកឧត្តម អភិបាលខេត្តសៀមរាប ចុះពិនិត្យ និងជំរុញឲ្យពលរដ្ឋបង្កើនការដាំដុះ ចិញ្ចឹមសត្វ និងទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូល និងបំពេញតម្រូវការក្នុងស្រុក
សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅ ស្រុកបន្ទាយស្រី កាលពីថ្ងទី២៥ ខែមិថុនា ឆ្នាំ២០២០ អមដំណើរដោយ អស់លោក លោកស្រី ជានាយក នាយករងរដ្ឋបាល ខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំផងដែរ។ ក្នុងដំណើរចុះបំពេញបេសកកម្មនេះឯកឧត្តម ទៀ សីហា រួមទាំងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុក ប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុកដែលជាស្នាដៃរបស់កូនខ្មែរអង្គរទៀតផង។ បន្តមកគណៈប្រតិភូក៏បាន ចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានកោតសរសើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តមក៏បានធ្វើការ ណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីបងប្អូនមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន…
-
គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះ នៅតាមមូលដ្ឋាននានា ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានជាប្រចាំថ្ងៃ។ លោកជំទាវ បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ ថ្វីត្បិតតែបន្តិចបន្តួចក៏ពិតមែន តែវាអាចជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីដែរ…
-
ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននាំយកកូនឈឺប្រណីតនិងកូនឈើលម្អចំនួន3150 ដើមមកដាក់ដាំលើផ្ទៃដី៥ហិតាដើម្បីអបអសារទរុក្ខទិវា៩កក្កដា
កំពង់ឆ្នាំង៖ កូនឈើប្រណីតនិងកូនឈើលំអរ13 ប្រភេទចំនួន 315៣ ត្រូវបានធ្វើការដាក់ដាំនៅលើផ្ទៃដីចំនួន 5 ហិកតាដែលរេចរិលដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា ។ពិធីនេះធ្វើឡើងនៅថ្ងៃទី 26 មិថុនា 2020 ក្រោយអធិបតីភាព ឯកឧត្តមញាណឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពុងត្រឡាចក្រុមការងារថ្នាក់កណ្ដាលចុះ ឃុំឈូកស និង ឃុំ ច្រេស រួមនឹងសហការីក្រុមការងារឃុំស្រុកលោកគ្រូអ្នកគ្រូអាជ្ញាធរមូលដ្ឋាននិងសហគមន៍ចូលរួមចំនួន 100 នាក់ ក្នុងភូមិសារាយអណ្ដែត ឃុំចេ្រស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ កូនឈើដែលត្រូវដាក់ដាំនៅថ្ងៃនេះចំនួន៣១៥៣ដើម មានដើម សុក្រំ ក្រញូង ក្រឡាញ់ ធ្នុង នាងនួន បេង ផ្តៀក កកោះ សត្វបាន រំដួល ក្ងោកនិងលឿងរាជ ។ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះនេះបានបញ្ជាក់ឲ្យដឹងថា ពីមុនទីនេះពុំមានផ្លូវធ្វើដំណើរនោះទេ គឺសុទ្ធតែខ្សាច់ផ្លូវតូចពិបាកខ្លាំងណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះពិបាកឆ្លងកាត់ទៅផ្សារនឹងទៅមិត្តមន្ទីរពេទ្យ ។ ពួកគាត់បានបញ្ជាក់ទៀតថាពេលនេះមានផ្លូវប្រើប្រាស់ធំមិនពិបាកដូចពេលមុនទៀតទេ។ការធ្វើដំណើរតាមផ្លូវនេះគឺអាចតភ្ជាប់ពីឃុំមួយទៅឃុំ មួយនិងធ្វើដំណើរទៅខេត្តទាំងរថយន្តនិងម៉ូតូបានអត់ព្រោះនៅទីនេះជាតំបន់ចុងកាត់មាត់ញក។ បងប្អូនប្រជាពលរដ្ឋនៅទីនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងក្រុមការងារថ្នាក់ជាតិថ្នាក់កណ្ដាលចុះស្រុកនិងមូលដ្ឋានដែលបានសន្យាថានឹងជួយផ្លូវ 1 ខ្សែនៅតំបន់នេះអោយក្លាយទៅជាផ្លូវកៅស៊ូ…
-
រដ្ឋបាលជលផលខេត្តស្ទឹងត្រែង បង្រ្កាប និងដកហូតឧបករណ៍ នេសាទខុសច្បាប់យកដុតបំផ្លាញចោលដើម្បីអភិរក្សពូជត្រីសំខាន់ៗ នៅក្នុងដែនទន្លេឲ្យសំបូរបែបឡើងវិញ
ខេត្តស្ទឹងត្រែង៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួន ត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាបនារដូវបិទនេសាទនេះ និងបានធ្វើការដកហូតយកឧបករណ៍ខុសច្បាប់នោះ យកដុតបំផ្លាញចោល ជាការព្រមានដល់ជនប្រកបរបរនេសាទខុសច្បាប់ ក្នុងន័យដើម្បីអភិរក្សពូជត្រីសំខាន់ៗ នៅក្នុងដែនទន្លេឲ្យសំបូរបែបឡើងវិញ។ សកម្មភាពនៃការដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៥ មិថុនាម្សិលម៉ិញ ។ លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជានេសាទទាំងអស់ ត្រូវតែហ៊ានរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមានការប្រទះឃើញជនសង្ស័យណាមួយដែលលួចលាក់ប្រើឧបករណ៍នេសាទខុសច្បាប់ដែលមានដូចជា ឧបករណ៍ឆក់ និងស្នាបាញ់សម្លាប់ត្រីមេពូជ ជាដើម ។ លោកបន្តថា៖ នៅតាមតំបន់អន្លង់អភិរក្សត្រីមេពូជនៅតែមានជនខិលខូចលួចប្រើឧបករណ៍ ឆក់ក្តៅ ឆក់ត្រជាក់ និងខ្លះទៀត ផលិតស្នាបាញ់សម្លាប់ត្រីមេពូជធំៗ ដែលវាកំពុងពងកូននៅតាមសំបុករបស់វា ៕ ដោយ៖ ដេង ម៉ាវិន
-
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយ បន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៦៨គ្រួសារ នៅស្រុកចន្ទ្រា
សាខា កក្រក ខេត្តស្វាយរៀង៖នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ១៦ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ ជនចំណាកស្រុក ១ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៥១ គ្រួសារ ) សរុបចំនួន ៦៨ គ្រួសារ ក្នុងស្រុកចន្ទ្រា មកពីឃុំចន្ទ្រា ២២ គ្រួសារ ឃុំច្រេស ៤៦…
-
បណ្ឌិត្យសភានគរបាលកម្ពុជាបើកកិច្ចប្រជុំរៀបចំសទ្ទានក្រុមបច្ចេកសព្ទដើម្បីពិនិត្យពិភាក្សាលើសមាសភាពគណៈកម្មការ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ដើម្បីពិនិត្យនិងពិភាក្សាលើសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ២. សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ និង ៣.នីតិវិធីនិងលំហូរការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដែលមានសមាសភាពអញ្ជើញចូលរួមមកពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃពាក់ព័ន្ធកិច្ចការនគរបាល និងពន្ធនាគារ និងតំណាងមកពីរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន៣៦រូប នៅបណ្ឌិត្យបណ្ឌិត្យសភានគរបាលកម្ពុជា។ គួររំព្ញកថា គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖ ១.ប្រមូល និងចងក្រងពាក្យបច្ចេកសព្ទដែលមានស្រាប់និងកំពុងប្រើក្នុងវិស័យការងារជំនាញ របស់កងកម្លាំងនគរបាលជាតិ និងពន្ធនាគារ។ ២.បង្កើតពាក្យថ្មី ឬនិយមន័យថ្មី ដោយផ្អែកលើមូលដ្ឋានចាស់ដែលមិនទាន់ច្បាស់លាស់ ឬមានការបកស្រាយអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា។ ៣.ជួយដល់ក្រសួងមហាផ្ទៃ និងអង្គភាពជំនាញឱ្យមានការឯកភាពគ្នាលើការប្រើពាក្យ ការសរសេរ ឬការបកស្រាយអត្ថន័យនៃពាក្យបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ៤.ជួយដល់បណ្ឌិត្យសភា ក្នុងប្រើពាក្យបច្ចេកសព្ទរៀបចំខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនត្រឹមត្រូវតាមជំនាញដល់អ្នកសិក្សា។ ក្នុងនាមគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ឯកឧត្ដម…
-
សៀវភៅចង់ក្រងពីវិធីសាស្រ្ត ពីការបង្ហាត់កីឡាបាល់ទាត់គ្រោងនឹងបោះពុម្ភរួចរាល់នៅពេលឆាប់ៗខាង មុខនេះ ដើម្បីជាពុទ្ធិសម្រាប់គ្រូកីឡាយកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង
សៀវភៅចង់ក្រងពីធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ គ្រោងនឹងបោះពុម្ពរួចរាល់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែកចាយជូនមន្រ្តីថ្នាក់ក្រោមជាតិ ជាពុទ្ធិសម្រាប់យកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង នៅចុងឆ្នាំ២០២០នេះ នេះជាការបញ្ជាក់របស់ ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំឆ្លងយោបល់ស្តីពីការបោះពុម្ពសៀវភៅ វិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ ដែលរៀបចំដោយ លោក អ៊ូ សូផាន់នី អតីតអាជ្ញាកណ្តាលបាល់ទាត់អន្តរជាតិ និងជាទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ឯ ឧ ស សុខា បន្ថែមទៀតថា សៀវភៅចង់ក្រងពីវិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់គាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តាមច្បាប់បាល់ទាត់អន្តរជាតិ ដូចជាច្បាប់ល្បែងបាល់ទាត់ និងទិចនិច បច្ចេកទេស នៃការលេងបាល់ទាត់របស់អន្តរជាតិ ។ ឯ ឧ រដ្ឋលេខាធិការ អះអាងទៀតថា មូលហេតុដែលចងក្រងសៀវភៅនេះឡើង គឺដោយសារតែកន្លងមកក្រសួងអប់រំ មិនទាន់មានឯកសារគ្រប់គ្រាន់ យកទៅបណ្តុះបណ្តាល នៅតាមសាលាគោលដៅនីមួយៗនៅឡើយទេ ។ ដូច្នោះសៀវភៅនេះ ពេលចងក្រងឆ្លងសម្រេចរួច និងបោះពុម្ពផ្សាយចែកជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ…
-
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល ត្រូវធ្វើជាគំរូល្អដល់កូនចៅ នៅក្នុងការគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រារងគ្រោះ និងមរណៈនៅលើដងផ្លូវ
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែង ក្នុងគ្រាដែលលោកស្រី បានអញ្ជើញជាគណៈអធិបតី នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «សុវត្ថិភាពចរាចរផ្តើមចេញពីខ្ញុំ»។ នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៦មិថុនាឆ្នាំ២០២០នេះ បានរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត មន្ទីរពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅក្នុងស្រុករវៀង ដ៏ច្រើនកុះករផងដែរ។ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកហោ គឹមឡុង បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅ នឹងសកម្មភាពទាំង ៨ចំណុច របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរផ្លូវគោក មន្ទីរ ក៏ដូចលេខាធិការដ្ឋានសុវត្ថិភាពចរាចរផ្លូវគោកខេត្ត បានបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានចែកសៀវភៅច្បាប់…
-
រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទទួលបានសិទ្ធិនិរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិក ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ បន្ទាប់ពីទទួលបានសិទ្ធិពីតុលា ការកំពូលអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកខាងលើនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំងនឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច ។ យ៉ាងណាមិញ មេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាម៉េរិក ACLU លោក លី ហ្គែឡឺន បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ ដែលប្រការនេះ វានឹងធ្វើឲ្យជីវិតពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ៕
-
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិកបោះឆ្នោតអនុម័តបន្ត ។ សេចក្ដីព្រាងច្បាប់នេះ មានភាគរយខ្ពស់ដែលអាចនឹងត្រូវបានសភាតំណាងរាស្ត្រអាម៉េរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យគាំទ្រ ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕