-
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ឡុង វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូត ក្រាមសថ្លា២៨កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាYAMAHA FZ គ្មានស្លាកលេខ) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
នគរបាលប៉ុស្ដិ៍អូរបែកក្អម ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះ ។ ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ទៀង ហាវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ស្ទឹងមានេជ័យ ខណ្ឌមានជ័យ , ទី២-ឈ្មោះ អ៊ុន គឹមអឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , និងទី៣-ឈ្មោះ នូ វិជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរលួស ឃុំរលួស ស្រុកគងពិសី ខេត្តកំបង់ស្ពឺ (ដកហូតក្រាម០២កូនថង់ធំ…
-
ជនសង្ស័យ៤នាក់ត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនពីបទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យ០៤នាក់រួមមាន ៖ ទី១-ឈ្មោះ ទ្រី ភារុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ទី២-ឈ្មោះ ម៉ា បូរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ទី៣-ឈ្មោះ អុល ផាន់ណៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ…
-
ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង ជាមួយការបញ្ចុះតម្លៃពិសេស ៨%
ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ប្រភេទវីឡាថ្មីសន្លាងក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់៨ភាគរយជូនអតិថិជន។ហ្គ្រេនភ្នំពេញស៊ីធី នឹងបើកលក់វីឡាប្រភេទថ្មីរបស់ខ្លួនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រេនភ្នំពេញហ្គោលក្លឹប ក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់តែម្ដង។ ក្នុងសន្និសិតសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង(ហេនរី) មានប្រសាសន៍ថា គម្រោង ហ្គ្រេនភ្នំពេញស៊ីធី នឹងផ្តល់លំនៅឋានប្រកបដោយភាពកក់ក្តៅ សហគមន៍រស់នៅប្រកបដោយភាតរភាព និងសួនច្បារបៃតងធំជាងគេបង្អស់ក្នុងរាជធានីភ្នំពេញ។លោកឧកញ៉ា លាង ហួង(ហេនរី) បញ្ជាក់បន្ថែមថា៖ «ហ្គ្រេនភ្នំពេញស៊ីធី មិនមែនផ្តល់ជូនលោកអ្នកត្រឹមតែជម្រកធម្មតានោះទេ ប៉ុន្តែជាលំនៅឋានដ៏កក់ក្ដៅ។ ម៉ូតលំនៅឋាននីមួយៗ គឺត្រូវបានរចនាដោយបង្កប់មុខងារផ្សារភ្ជាប់សមាជិកគ្រួសារទាំងអស់ ផ្សារភ្ជាប់មនុស្សនឹងធម្មជាតិ បៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ប្រកបដោយសុខដុមរមនា»។ ចង់ដឹងអំពីរចនាបថថ្មី និងមុខងារនៃវីឡាថ្មីរបស់គម្រោង ហ្រ្គេនភ្នំពេញស៊ីធី អស្ចារ្យប៉ុណ្ណា អញ្ជើញមកកាន់ ហ្គ្រេនភ្នំពេញស៊ីធី ក្នុងថ្ងៃបើកលក់ផ្លូវការ…
-
ល្បែងអនឡាញខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ផ្ទះលេខ១៤៥ តាមបណ្តោយផ្លូវលេខ105R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលបើកលេងល្បែងអនឡាញខុសច្បាប់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន១២នាក់ និងវត្ថុតាងជាច្រើន ។ ពលរដ្ឋនៅជាប់ទីតាំងមួយនេះ ថ្លែងប្រាប់ថា ទីតាំងមួយនេះ ធ្លាប់បង្ក្រាបជាច្រើនដងរួចមកហើយ ហើយប្រមូលផ្តុំសុទ្ធតែក្មេងៗជក់ថ្នាំញៀន។ ពលរដ្ឋ បានអបអរសាទរ ចំពោះការបង្ក្រាបនេះ តែសង្ឃឹមថា ទីតាំងមួយនេះ នឹងមិនបើកលេងឡើងវិញ នោះទេ ។ ប្រភពព័ត៌មាន បញ្ជាក់ថា ទីតាំងនេះ ពីមុនមានដាក់ផ្លាក «CH Net» តែឥឡូវបានដកចេញវិញហើយ តែខាងក្នុងផ្ទះ នៅតែបង្កប់ល្បែងស៊ីសងខុសច្បាប់ ដដែល ទើបសមត្ថកិច្ចបង្ក្រាប់នៅពេលនេះ៕ ដោយ ៖ ប៊ុនធី
-
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតរំលែកទុក្ខ ជម្រាបជូន លោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង
-
ក្រុមការងារទ្រទ្រង់វិស័យអប់រំនៅខេត្តព្រះសីហនុ មានសមាសភាពមកពីក្រសួងអប់រំ និងក្រសួងបរិស្ថាមានគម្រោងជួយសាលាធារណៈឲ្យក្លាយជាសាលាគំរូ និងសាលាមេត្រីភាពបរិស្ថាន ដើម្បីលើកកំពស់គុណភាពអប់រំ និងពង្រឹងធនធានមនុស្ស ស្របពេលខេត្តនេះត្រូវបានរាជរដ្ឋាភិបាល បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចសំខាន់ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា
ខេត្តព្រះសីហនុ៖ ឆ្លើយតបនឹងបំណង់ប្រាថ្នាដ៏មុតស្រួចនេះថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះសីហនុ កំពុងរួមគ្នាក្នុងបុព្វហេតុកសាងធនធានមនុស្សនៅក្នុងខេត្តនេះផ្ទាល់ដើម្បីអោយុវជនទទទួលបានឱកាសពីការអភិវឌ្ឍ ប្រកបដោយសក្តានុពលនេះ។ បច្ចុប្បន្នក្រុមការងារទ្រទ្រង់វិស័យអប់រំ ដែលមានសមាសភាពមកពីក្រសួងអប់រំ និងក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ ឯ.ឧ សាយ សំអាល់ កំពុងរៀបចំផែនការសម្រាប់បេសកកម្មមួយនេះដោយមានកិច្ចសហការយ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ មាន ឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯ.ឧ ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្ត។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២០ តំណាងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន ក្រសួងអប់រំ និងសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំមួយ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមានការចូលរួមពីមន្ត្រីអប់រំជាច្រើននាក់ផងដែរ។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើចំណុចពីរយ៉ាង៖ ១.ការជ្រើសរើសសាលាគំរូ ២.ការកសាងសាលាមេត្រីបរិស្ថាន នៅខេត្តព្រះសីហនុ។ ក្នុងឱកាសនេះដែរ សូចនាករណ៍ និងលក្ខណៈវិនិច្ឆ័យជាច្រើន ក៏ត្រូវបានលើកបង្ហាញដល់មន្ត្រីដែលមានភារកិច្ច ក្នុងការងារនេះបានយល់ និងជជែកពិភាក្សាគ្នាដើម្បីឈានទៅដំណើរការ ផែនការនេះក្នុងពេលឆាប់ៗនេះ ស្របតាមចក្ខុវិស័យ និងផែនការជាក់លាក់មួយ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ គូសបញ្ជាក់ថាបច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងទទួលបាននូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយសក្តានុពល។ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល…
-
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីសម្រេចបានពេញលេញ នូវអាទិភាព ទាំង៥ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងកំណត់ទិសដៅអនាគតសម្រាប់សហគមន៍អាស៊ាន ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯ,ឧ ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ដែលជាកិច្ចប្រជុំពេញអង្គ តាមរយៈប្រព័ន្ធវីដេអូ ក្រោម ប្រធានបទ “ភាពស្អិតរមួត និង ការឆ្លើយតប » នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមាន សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត ថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc), នាយករដ្ឋមន្ត្រី នៃសាធារណ…
-
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយរដ្ឋបាលខេត្ត រៀបចំយុទ្ធនាការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តស្ទឹងត្រែង៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ ។ កម្មវិធីនេះ រៀបចំឡើង ក្រោមអធិបភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ នៅមុខរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥មិថុនានេះ ។ មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ មឹន មាណវី បានលើកឡើងថា៖ គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីដាស់តឿនស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឲ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកនៅកម្រិតទាប ។ លោកជំទាវបន្តថា៖ សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារ ការមិនគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរលើដងផ្លូវ ករណីខ្លះបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់អាយុជីវិត ផងដែរ ។ លោកជំទាវ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ សូមឲ្យបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នេះ ដល់សមាជិកក្នុងក្រុមគ្រួសារ…
-
ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19
អូស្ដ្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មជាង២០ភាគរយ ឬស្មើនឹងជាង៦ពាន់កន្លែង ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានCNA។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas លោក អាលេន ចយស៍ បានបញ្ជាក់ថា យើងត្រូវកំណត់ស្ថានភាពរបស់យើងសម្រាប់រយៈពេលពីរបីឆ្នាំ ដែលចំណូលអាចនឹងទាប លោកថា នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្រួមមាឌតូចជាងមុខក្នុងរយៈពេលខ្លី ។ បើតាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្ត្រាលីនេះ ខ្លួននឹងបញ្ឈរជើងយន្ដហោះប្រហែល១០០គ្រឿងសម្រាប់ពេល១២ខែ និងលែងដាក់ដំណើរការយន្ដហោះប្រភេទ Boeing 747 ៕