-
ឆក់កាបូបបានសម្រេចហេីយ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ដាក់ខ្នោះ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ដេញចាប់ខ្លួនចោរឆក់កាបូបអ្នកលក់កាហ្វេម្នាក់បានសម្រេច ខណៈដែលព្យាយាមជិះគេចខ្លួនប៉ុន្ដែ រត់មិនរួចពីសំណាញច្បាប់របស់សមត្ថកិច្ច ។ ករណីនេះបានកេីតឡេីងនៅ វេលាម៉ោង៣ រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅតាម បណ្តោយផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ បានមកផឹកកាហ្វេនៅហាងរបស់នារីរងគ្រោះដែលមាន អាស័យដ្ឋាន ដូចខាងលើប្រហែលវេលាម៉ោង ១២ជាង បានផឹកអស់ កាហ្វេ៣កែវ លុះមកដល់ម៉ោង១៥និង០០រសៀល ជនសង្ស័យបានឃើញម្ចាស់ហាងដើរទៅចូល បន្ទប់ទឹក នៅតែក្មួយ ក៏បានហៅក្មួយម្ចាស់ហាងនោះគិត លុយកាហ្វេ រួចបាន ឆ្លៀតឱកាស លួចឆក់កាបូបហើយរត់ឡើងម៉ូតូគេចខ្លួនបាត់ស្រមោល ។ បេីប្រភពពីក្មួយស្រីម្ចាស់ហាងកាហ្វេបានប្រាប់ឲ្យដឹងថា បន្ទាប់ពីឆក់កាបូបបាន សម្រេច ជនសង្ស័យ បានរត់ឡើងម៉ូតូម៉ាក Version ពណ៌ខ្មៅ ដែលពាក់ស្លាក់លេខ ភ្នំពេញ 1GJ-5494 ជិះទៅបាត់ ដោយខ្លួនជាស្រីខំចាប់ដែលតែមិនឈ្នះ។ ក្រោយកើតហេតុ សមត្ថកិច្ច…
-
បុរសម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួន បានខ្យល់ គរស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប បានខ្យល់គរ ដេកស្លាប់នៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ប្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទូច រ៉ាម៉េត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើមានស្រុកកំណើត ភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯប្រពន្ធ មិនអត្តសញ្ញាណនោះទេ មុខរបរធ្វើការរោងចក្រ ស្នាក់ជាមួយគ្នា។ បេីតាមប្រភព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹង ថាជនរងគ្រោះមានជម្ងឺសន្លាក់ប្រចាំកាយរយៈពេលជាច្រើនឆ្នាំកន្លងមកហើយៗសព្វថ្ងៃរូបគាត់ប្រកបមុខរបរត់ម៉ូតូឌុប បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក និងមានជីវភាពខ្វះខាតគ្នានលុយកាក់គ្រប់គ្រាន់ទៅព្យាបាលជំងឺនផះទេ នឹងខំប្រឹងរត់ម៉ូតូឌុបទាំងខ្លួនឈឺត្រដរទៀតផង។ ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានត្អូញត្អែប្រាប់អ្នកជិតខាងថាមិនស្រួលខ្លួន បន្ទាប់មកអ្នកជិតខាងក៏បានខលប្រាប់ប្រពន្ធដែលកំពុងធ្វើការនៅរោងចក្រ ឲ្យចុះមកមើលប្ដី លុះពេលប្រពន្ធបានមកដល់ បានជួយកោសខ្យល់ប្តីសព្វគ្រប់រួចរាល់ហើយ រួចប្រពន្ធប្រាប់ប្តីថា ត្រឡប់ទៅធ្វើការវិញហើយ។ លុះដល់ម៉ោងកើតហេតុប្រពន្ធបានចេញមកពីធ្វើការក៏ឃើញប្ដីដេកស្លាប់រឹងខ្លួនទៅហើយ រួចបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនរស់នៅក្បែរខាងនាំគ្នាលើកសពមកតម្កល់ទុកនៅដីឡូត៍ មួយកន្លែងវាយស្រួលរថយន្តចូលមកដឹកសពជនរងគ្រោះ ដោយសារផ្ទះកើតហេតុផ្លូវចង្អៀតពិបាករថយន្តចេញចូល។ បន្ទាប់មកនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកុសល្យវិច័យលើសពជនរងគ្រោះរួចបានប្រាប់ថាជនរងគ្រោះ ពិតជាបានស្លាប់ដោយសារជម្ងឺខ្យល់គពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា …
-
ជ័យជំនះរបស់ Chelsea បានធ្វើឲ្យ ហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ក្រោយខកខាន៣០ឆ្នាំ
ជ័យជំនះរបស់ Chelsea បានធ្វើឲ្យក្រុមហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ជាលើកទី១ ក្រោយខកខានរយៈពេល ៣០ឆ្នាំនៅពេលក្រុមការពារតំណែងជើងឯក Manchester City បានប្រកួតចាញ់ម្ចាស់ផ្ទះ ក្រុមតោខៀវកាលពីយប់មិញក្នុងលទ្ធផល ២ទល់១ ។ តាមការចុះផ្សាយព័តមាន BBC បានអោយដឹងថា ការបរាជ័យរបស់ Manchester City ធ្វើអោយក្រុម Liverpool ដាច់២៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ខណៈនៅសល់តែ ៧ប្រកួតទៀតមុនពេលបិទរដូវកាល។ គួរបញ្ជាក់ថា នេះក៏ជាលើកទី១៩ ដែលក្រុមមានមូលដ្ឋាននៅទីក្រុង Liverpool ឈ្នះជើងឯកលីគ ក្រោយខកខាន៣០ឆ្នាំ ដោយឈ្នះចុងក្រោយនាឆ្នាំ១៩៩០ ៕ធ.ដ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅវិមានសន្តិភាព ។ អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផងដែរ ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូនេះ…
-
សមាគម សហភាពយន្តនៃកម្ពុជា ផលិតខ្សែ ភាពយន្តអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្ត ខ្លីចំនួនបី អប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ។ខ្សែភាពយន្ត ខ្លីចំនួនបីដែលត្រូវថតរួមមាន១. រឿងព្រោះតែអូន២. រឿងមហាវិថីគ្រោះថ្នាក់៣. វិប្បដិសារីឪពុកខ្ញុំមុនឈានដល់ការថតខ្សែភាពយន្ត ខ្លីចំនួនបីខាងលើនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា បានធ្វើពិធីក្រុងពាលីនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធានី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បីលោកព្រាប សុវត្ថិ រួមទាំងតារាសម្តែងមួយចំនួនទៀតផងដែរ៕
-
បងប្អូនដែលធ្លាប់ដឹងទេថាសត្វកង្កែបមានស្នែង?
បងប្អូនដែលធ្លាប់ដឹងទេថាសត្វកង្កែបមានស្នែង? ពិតជាមានមែន! នេះគឺជាកង្កែបស្នែងអូររាំងនៅក្នុងខេត្តមណ្ឌលគីរី។ រូបថតអង្គការ WCS
-
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើសិក្ខាសាលផ្តល់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់សិស្សឲ្យ ចូលចិត្តហ្វឹកហាត់
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំធ្វើសិក្ខាសាលា ភាពស្រស់ស្រាយពេលបង្ហាត់សម្រាប់គ្រូបង្វឹក រយៈពេល២ថ្ងៃ នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីផ្តល់ចំណេះដឹងជុំវិញវិធីសាស្រ្ត ធ្វើយ៉ាងណាបង្វឹកឲ្យសិស្សសប្បាយរីករាយ ក្នុងការចូលរួមហ្វឹកហាត់ ។ លោក ទេព រិទ្ធីវុទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា បានអះអាងថា បច្ចុប្បន្នសហព័ន្ធ បានពង្រីកសមាជិកកីឡាវាយកូនបាល់ នៅទូទាំងប្រទេសបានចំនួន១៣០០០នាក់ ហើយជំហ៊ាន នៃការពង្រីកសមាជិកនេះ សហព័ន្ធពុំផ្តោតសំខាន់លើបច្ចេកទេសខ្លាំងពេកនោះទេ ពោលគឺបច្ចុប្បន្នយើងផ្តល់ភាពសប្បាយរីករាយ ភាពទាក់ទាញធ្វើយ៉ាងណាឲ្យពួកគេចាប់អារម្មណ៍ចូលរួមហ្វឹកហាត់កីឡាវាយកូនបាល់ ។ ដូច្នោះហើយ ទើបសហព័ន្ធរៀបចំ សិក្ខាសិលា ភាពស្រស់ស្រាយពេលបង្ហាត់ សម្រាប់គ្រូបង្វឹកកីឡាវាយកូនបាល់ រយៈពេល១ឆ្នាំ៣ដង ដើម្បីចែករំឡែកចំណេះបទពិសោធន៍ នៃវិធីសាស្រ្តបង្ហាត់បង្រៀនដល់គ្រូៗយុវជនវ័យក្មេង ដែលជាស្នូលសំខាន់ នៅតាមក្លិបបណ្តាលខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីពួកគេនាំយកចំណេះដឹង ទៅគៀងគរបានសិស្សចូលហ្វឹកហាត់ច្រើន ។ ដោយឡែក លោក ដាន រ៉ាន់ និង លោក ឡុង សំនៀង ដែលជាសិក្ខាកាម បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ ចំពោះការចូលរួម ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រោះវាបានផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អច្រើន ពីគ្រូឧទ្ទេសបរទេសកម្រិតខ្ពស់ ដែលមានបទពិសោធន៍ក្រាស់កែ្រលលើវិស័យមួយនេះ។ ពួកយើង…
-
អាជ្ញាធរមីនកម្ពុជា ជម្រុញឲ្យគ្រប់ក្រុមប្រតិបត្តិករសកម្មភាពមីននៅកម្ពុជា បន្តអប់រំនិងដាក់ស្លាកសញ្ញាពីគ្រោះថ្នាក់មីន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលប្រឈមគ្រោះថ្នាក់ខ្លាំង (មានវីដេអូ)
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺនៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ។ ជាពិសេស គឺនៅក្មុងរដូវភ្ជួររាស់ធ្វើស្រែចម្ការ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមទាំងនេះ។ការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីលើកផ្ទាំងបាណូដើម្បីធ្វើការផ្សព្វផ្សាយពីបញ្ហាមីននិងបានជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានអមដំណើរពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៀតថាករណីគ្រោះថ្នាក់ដោយសារបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះ និងកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសម័យសង្គ្រាមនៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ ជាពិសេសនៅក្នុងតំបន់ស្រុកសំឡូត បានកើតឡើងច្រើនជាងគេនិងជាសមរភូមិក្តៅចុងក្រោយ ដែលបញ្ហានេះសំណូមពរ និងទាមទារជម្រុញដល់គ្រប់ភាគីដែលជាប្រតិបត្តិករដៃគូដោះមីននៅកម្ពុជាទាំងអស់ ជាពិសេសនៅក្នុងសំឡូត ត្រូវខិតខំឲ្យខ្លាំងក្លាបន្ថែមទៀត ពីការអប់រំផ្សព្វផ្សាយ និងដាក់ស្លាកសញ្ញាពីបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដែលកំពុងប្រតិបត្តិការនេះ។ បើយោងតាមរបាយការណ៍ របស់អាជ្ញាធរមីនកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យដឹងថា៖ គិតចាប់ពីខែមករា ដល់ខែ ឧសភាឆ្នាំ២០២០នេះ មានឧប្បទ្ទវហេតុនៃគ្រោះថ្នាក់ដោយសារមីន បានកើតឡើងចំនួន២៦ករណី។ដោយក្នុងនោះ បានបង្កឲ្យមនុស្សរងគ្រោះ ចំនួន៣២នាក់ និងស្លាប់ ៦នាក់។ តែបើប្រៀបធៀប និង…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។ អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផងដែរ ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស…
-
អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ
រដ្ឋាភិបាលសហព័ន្ឋអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ (២០១៩-២០២៣) អនុវត្តនៅខេត្តគោលដៅចំនួនពីរ គឺខេត្តកំពត និងកំពង់ធំ។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអនុវត្តន៍គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥-២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨-២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០-២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។ គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រី ក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់ អាហារូបត្ថម្ភ…