Category: ព័ត៌មាន

  • សមាគម សហភាពយន្តនៃកម្ពុជា ផលិតខ្សែ ភាពយន្តអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

    សមាគម សហភាពយន្តនៃកម្ពុជា ផលិតខ្សែ ភាពយន្តអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

    នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្ត ខ្លីចំនួនបី អប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ។ខ្សែភាពយន្ត ខ្លីចំនួនបីដែលត្រូវថតរួមមាន១. រឿងព្រោះតែអូន២. រឿងមហាវិថីគ្រោះថ្នាក់៣. វិប្បដិសារីឪពុកខ្ញុំមុនឈានដល់ការថតខ្សែភាពយន្ត ខ្លីចំនួនបីខាងលើនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា បានធ្វើពិធីក្រុងពាលីនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធានី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បីលោកព្រាប សុវត្ថិ រួមទាំងតារាសម្តែងមួយចំនួនទៀតផងដែរ៕  

  • បងប្អូនដែលធ្លាប់ដឹងទេថាសត្វកង្កែបមានស្នែង?

    បងប្អូនដែលធ្លាប់ដឹងទេថាសត្វកង្កែបមានស្នែង?

    បងប្អូនដែលធ្លាប់ដឹងទេថាសត្វកង្កែបមានស្នែង? ពិតជាមានមែន! នេះគឺជាកង្កែបស្នែងអូររាំងនៅក្នុងខេត្តមណ្ឌលគីរី។ រូបថតអង្គការ WCS  

  • សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើសិក្ខាសាលផ្តល់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់សិស្សឲ្យ ចូលចិត្តហ្វឹកហាត់

    សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើសិក្ខាសាលផ្តល់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់សិស្សឲ្យ ចូលចិត្តហ្វឹកហាត់

    សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំធ្វើសិក្ខាសាលា ភាពស្រស់ស្រាយពេលបង្ហាត់សម្រាប់គ្រូបង្វឹក រយៈពេល២ថ្ងៃ នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីផ្តល់ចំណេះដឹងជុំវិញវិធីសាស្រ្ត ធ្វើយ៉ាងណាបង្វឹកឲ្យសិស្សសប្បាយរីករាយ ក្នុងការចូលរួមហ្វឹកហាត់ ។ លោក ទេព រិទ្ធីវុទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា បានអះអាងថា បច្ចុប្បន្នសហព័ន្ធ បានពង្រីកសមាជិកកីឡាវាយកូនបាល់ នៅទូទាំងប្រទេសបានចំនួន១៣០០០នាក់ ហើយជំហ៊ាន នៃការពង្រីកសមាជិកនេះ សហព័ន្ធពុំផ្តោតសំខាន់លើបច្ចេកទេសខ្លាំងពេកនោះទេ ពោលគឺបច្ចុប្បន្នយើងផ្តល់ភាពសប្បាយរីករាយ ភាពទាក់ទាញធ្វើយ៉ាងណាឲ្យពួកគេចាប់អារម្មណ៍ចូលរួមហ្វឹកហាត់កីឡាវាយកូនបាល់ ។ ដូច្នោះហើយ ទើបសហព័ន្ធរៀបចំ សិក្ខាសិលា ភាពស្រស់ស្រាយពេលបង្ហាត់ សម្រាប់គ្រូបង្វឹកកីឡាវាយកូនបាល់ រយៈពេល១ឆ្នាំ៣ដង ដើម្បីចែករំឡែកចំណេះបទពិសោធន៍ នៃវិធីសាស្រ្តបង្ហាត់បង្រៀនដល់គ្រូៗយុវជនវ័យក្មេង ដែលជាស្នូលសំខាន់ នៅតាមក្លិបបណ្តាលខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីពួកគេនាំយកចំណេះដឹង ទៅគៀងគរបានសិស្សចូលហ្វឹកហាត់ច្រើន ។ ដោយឡែក លោក ដាន រ៉ាន់ និង លោក ឡុង សំនៀង ដែលជាសិក្ខាកាម បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ ចំពោះការចូលរួម ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រោះវាបានផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អច្រើន ពីគ្រូឧទ្ទេសបរទេសកម្រិតខ្ពស់ ដែលមានបទពិសោធន៍ក្រាស់កែ្រលលើវិស័យមួយនេះ។ ពួកយើង…

  • អាជ្ញាធរមីនកម្ពុជា ជម្រុញឲ្យគ្រប់ក្រុមប្រតិបត្តិករសកម្មភាពមីននៅកម្ពុជា បន្តអប់រំនិងដាក់ស្លាកសញ្ញាពីគ្រោះថ្នាក់មីន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលប្រឈមគ្រោះថ្នាក់ខ្លាំង (មានវីដេអូ)

    អាជ្ញាធរមីនកម្ពុជា ជម្រុញឲ្យគ្រប់ក្រុមប្រតិបត្តិករសកម្មភាពមីននៅកម្ពុជា បន្តអប់រំនិងដាក់ស្លាកសញ្ញាពីគ្រោះថ្នាក់មីន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលប្រឈមគ្រោះថ្នាក់ខ្លាំង (មានវីដេអូ)

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺនៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ។ ជាពិសេស គឺនៅក្មុងរដូវភ្ជួររាស់ធ្វើស្រែចម្ការ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមទាំងនេះ។ការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីលើកផ្ទាំងបាណូដើម្បីធ្វើការផ្សព្វផ្សាយពីបញ្ហាមីននិងបានជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានអមដំណើរពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៀតថាករណីគ្រោះថ្នាក់ដោយសារបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះ និងកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសម័យសង្គ្រាមនៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ ជាពិសេសនៅក្នុងតំបន់ស្រុកសំឡូត បានកើតឡើងច្រើនជាងគេនិងជាសមរភូមិក្តៅចុងក្រោយ ដែលបញ្ហានេះសំណូមពរ និងទាមទារជម្រុញដល់គ្រប់ភាគីដែលជាប្រតិបត្តិករដៃគូដោះមីននៅកម្ពុជាទាំងអស់ ជាពិសេសនៅក្នុងសំឡូត ត្រូវខិតខំឲ្យខ្លាំងក្លាបន្ថែមទៀត ពីការអប់រំផ្សព្វផ្សាយ និងដាក់ស្លាកសញ្ញាពីបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដែលកំពុងប្រតិបត្តិការនេះ។ បើយោងតាមរបាយការណ៍ របស់អាជ្ញាធរមីនកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យដឹងថា៖ គិតចាប់ពីខែមករា ដល់ខែ ឧសភាឆ្នាំ២០២០នេះ មានឧប្បទ្ទវហេតុនៃគ្រោះថ្នាក់ដោយសារមីន បានកើតឡើងចំនួន២៦ករណី។ដោយក្នុងនោះ បានបង្កឲ្យមនុស្សរងគ្រោះ ចំនួន៣២នាក់ និងស្លាប់ ៦នាក់។ តែបើប្រៀបធៀប និង…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែកនេះ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។ អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផងដែរ ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស…

  • អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ

    អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ

    រដ្ឋាភិបាលសហព័ន្ឋអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ (២០១៩-២០២៣) អនុវត្តនៅខេត្តគោលដៅចំនួនពីរ គឺខេត្តកំពត និងកំពង់ធំ។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអនុវត្តន៍គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥-២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨-២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០-២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។ គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រី ក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់       អាហារូបត្ថម្ភ…

  • អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិកលោក អេនថូនី ហ្វូស៊ី បានបញ្ជាក់សារជាថ្មីទៀតអំពីសារៈសំខាន់នៃការពាក់ម៉ាសនៅតាមទីសាធារណៈ ហើយថែមទាំងបានធ្វើការព្រមានពីការទាញបញ្ហានេះ ចូលជារឿងនយោបាយផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់ពីសារៈសំខាន់នៃការពាក់ម៉ាសរបស់លោក ហ្វូស៊ី ខាងលើនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ និងសមាជិកនៃរដ្ឋបាលរបស់លោក បានគេចចេញពីការពាក់ម៉ាសនៅតាមទីសាធារណៈ និង សូម្បីតែនៅក្នុងការជួបជុំគ្នានៃយុទ្ធនាការឃោសនាបោះឆ្នោត និងព្រឹត្តិការណ៍នៅសេតវិមាន ដែលជំរុញឱ្យអ្នកគាំទ្រធ្វើត្រាប់តាមលោក ។ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើងពុំមានរូបមន្ដសម្ងាត់ក្នុងបញ្ហានេះទេ លើកលែងយើងរាល់គ្នាឆ្លងផុតឧបសគ្គនេះ ហើយថា វាពុំគួរជារឿងនយោបាយឡើយ… វាគឺជាបញ្ហាសុខភាពសាធារណៈសុទ្ធសាត សូមបំភ្លេចរឿងនយោបាយចោល រួចងាកមកមើលទិន្នន័យ ។ សូមជម្រាបថា សហរដ្ឋអាម៉េរិកស្ថិតក្នុងលំដាប់កំពូលគេ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុប២លាន៤៦ម៉ឺន២ពាន់៥៥៤ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៤ពាន់២៨១នាក់ និងជាសះស្បើយឡើងវិញ១លាន៤ម៉ឺន៦០៥នាក់ ៕

  • វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    ចិន៖ វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្សពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រជាតិចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងថ្មីខាងលើមានឈ្មោះថា ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយក្រុមហ៊ុនល្បីនៅសហរដ្ឋអាម៉េរិកឈ្មោះ ម៉ូឌែណា និងក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ ឃ្យួរវ៉ាក់ ។ វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថា តំណាក់កាលទី១នៃការធ្វើតេស្ដតាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព ៕

  • ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

    ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

    ជប៉ុន៖ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការ ពារជាតិជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក អេជីស នៅឯទីតាំងចំនួន០២នៅជប៉ុន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុនរូបនេះក៏បានប្រកាសដែរថា ការដាក់ប្រព័ន្ធមីស៊ីលនេះនៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ និងខេត្ត អាគិតា ទំនងជាត្រូវលុបចោល ស្ថិតក្រោមហេតុផលបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ។ សូមរំលឹកផងដែរថា ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល អេជីស ចំនួនពីរដែលផលិតដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៧ ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលប្រព័ន្ធមីស៊ីលនេះនឹងត្រូវដំឡើង ៕

  • អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់នៅថ្ងៃពុធនេះថា ជំងឺរាត ត្បាត COVID-19 មិនទាន់បានឈានដល់ចំណុចកំពូលនៅទ្វីបអាម៉េរិកនៅឡើយទេ ខណៈអង្គការអន្តរជាតិមួយនេះព្រមានថា ការឆ្លងលើសកលលោកអាចនឹង ឈានដល់ខ្ទង់១០លាននាក់ក្នុងរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា ក្នុងខែដំបូងនៃការផ្ទុះជំងឺនេះ ករណីឆ្លងតិចជាង១ម៉ឺនត្រូវបានរាយការណ៍មក WHO ក្នុងខែមុនមានករណីជំងឺ COVID-19 ជិត៤លានត្រូវបានរាយការណ៍ ដូច្នេះយើងរំពឹងថា នឹងឈានដល់១០លានករណីនៅសប្តាហ៍ក្រោយ។ លោកបានសង្កត់ធ្ងន់ថា នេះជាការរំលឹកដាស់តឿនថា ទោះបីយើងបន្តការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាលនានាក៏ដោយ ក៏យើងមានទំនួលខុសត្រូវជាបន្ទាន់ ក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ជាមួយឧបករណ៍ដែលយើងមានស្រាប់ឥឡូវនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយសង្គ្រោះជីវិតមនុស្ស ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ជម្ងឺ COVID-19 បានចម្លងដល់មនុស្សសរុប៩លាន៥៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់៤៨ម៉ឺន៥ពាន់១៧៦នាក់ និងជាសះស្បើយឡើងវិញ៥លាន១៧ម៉ឺន៩ពាន់៧៤៧នាក់ ចាប់តាំងពីវីរុសដ៏កាចសាហាវនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆឆ្នាំ២០១៩ ៕ …