-
Man Utd បន្ថែម៣ពិន្ទុ ខណៈMartial ទើបធ្វើបាន Hat-Trick ជាលើកទី១ក្នុងអាជីព
ក្លិបបិសាចក្រហម Man Utd បន្ថែម៣ពិន្ទុ ខណៈខ្សែប្រយុទ្ធ Anthony Martial ទើបតែរកបាន Hat-trick ជាលើកដំបូង ក្នុងអាជីពរបស់ខ្លួន នៅ Premier Leauge និងលើកដំបូងសម្រាប់ក្រុមបិសាចក្រហម ក្នុងរយៈពេលជាង៧ឆ្នាំ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។ ក្នុងទឹកដីកីឡដ្ឋាន Old Trafford យប់មិញ បិសាចក្រហម Man Utd ៣-០ Sheff Utd ។ ក៏ជាគ្រាប់ Hat-trick របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial នាទីទី៧ នាទី ៤៤ និងនាទី៧៤ បន្តឈរលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់ ។រីឯ៤ប្រកួតផ្សេងទៀត Newcastle 1:1 Aston Villa , Norwich City 0:1 Everton , Wolverhamton 1:0…
-
Real Madrid បានឡើងឈរកំពូលតារាងវិញ ក្រោយ Ramos ទាត់ហ្វ្រីឃីកបានយ៉ាងល្អ
២គ្រាប់របស់ ក្រុម Real Madrid លើក្រុម Mallorca នៅយប់មិញ ធ្វើឱ្យពួកគេបានឡើងទៅឈរនៅកំពូលតារាង La Liga វិញហើយ ។ ២គ្រាប់យប់មិញរបស់ក្រុម Real Madrid ធ្វើបានសម្រេចដោយ Vinicius Junior ១គ្រាប់នៅនាទីទី១៩ និង ១គ្រាប់ទៀតការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងល្អ ដោយកីឡាករ Sergio Ramos នៅនាទីទី៥៦ នឹងបានជាក្លាយជាខ្សែការពារដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ ពោលគឺមាន៦៨គ្រាប់ ។ គ្រាប់បាល់នេះ រកបានពីការទាត់ហ្វ្រីឃីកលើកដំបូងរបស់ក្រុម Real Madrid ក្នុងរយៈពេល៥២៨ថ្ងៃ និងក៏ជាគ្រាប់បាល់កម្រដែរ ។ គួរបញ្ជាក់ថា ក្រុម Real Madrid និង Barcelona កំពុងប្រជែងគ្នា ដោយមានពិន្ទុស្មើគ្នា និងចំណាត់ថ្នាក់គិតតាមរូបមន្ដ Head-to-Head ប៉ុណ្ណោះ ។ ប៉ុន្តែការប្រកួតនៅសល់៧ប្រកួតទៀត នឹងបញ្ចប់រដូវកាលនេះហើយ ៕ …
-
សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងដកហូតបានឈើ ជាង១៤០សន្លឹក ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងស្រះទឹកមួយ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ជាប់ព្រំដែនឡាវ
ខេត្តស្ទឹងត្រែង៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង លោក វង្ស សាវ៉ាត បានដឹកនាំមន្ត្រី នៃកម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងមន្ត្រីនៅក្នុងមូលដ្ឋាន ចុះបង្ក្រាប និងដហូតឈើ ប្រភេទលេខ១ បានប្រមាណជាង ១៤០សន្លឹក ដែលឈើទាំងនោះ ត្រូវគេដឹងថា ឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងស្រះទឹកមួយ ហើយឈ្មួញបានត្រៀមដឹកតាមមធ្យោបាយរថយន្តគ្រប់ប្រភេទ នាំយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្តស្ទឹងត្រែង។ ប៉ុន្តែ ឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឬទ្ធីសែនជ័យ២ « ភូមិឧបសម្ព័ន្ធ » ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មន្ត្រីនៅក្នុងការបង្ក្រាបឈើនោះ បាននិយាយថា ប្រតិបត្តិការចុះបង្ក្រាបឈើល្មើសច្បាប់នេះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីព្រៃឈើខេត្ត ដឹកនាំការបង្ក្រាប ដោយព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត លោក វង្ស សាវ៉ាត។ លោកថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរឹងអូសឈើលេខ១ ប្រភេទឈើផ្ចឹក បានចំនួន ១៤៤សន្លឹក…
-
ជនសង្ស័យប្រុសស្រី៥នាក់ និងថ្នាំញៀន១៤កញ្ចប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្រាវជ្រាវតាមបង្ក្រាបបានដល់ខេត្តពោធិ៍សាត់
កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី៥នាក់ និងថ្នាំញៀន១៤កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវមុខសញ្ញាចែកចាយ ប្រើប្រាស់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ ។ កិច្ចប្រតិបតការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣ និង ៣៥នាទី ថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២០ ម្សិលមិញដោយមានការអនុញ្ញាតិពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង កម្លាំងនៃការិយាល័យជំនាញ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន សហការ និងពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយកាន់យ៉ាន បានចុះ បង្ក្រាបបទល្មេីសចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន០១ករណី។ កិច្ចប្រតិបតការខាងលើនេះបានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់៖១.ឈ្មោះ ទុយ គឹមសឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង និងខេត្តកំពង់ឆ្នាំង (មុខរបរមិនពិតប្រាកដ)។២.ឈ្មោះ សុឹម.បូរីជលសារ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុង និងខេត្តកំពង់ឆ្នាំង (មុខរបរមិនពិតប្រាកដ)។៣.ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច…
-
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដែលកំពុងដំណើរការសាងសង់ នៅតាមបណ្តោយដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់របស់ក្រសួង ដោយមានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី តំណាងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញចុះពិនិត្យ គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដែលបាន និងកំពុងដំណើរការសាងសង់ ស្ថិតនៅតាមបណ្តោយស្ទឹងសែន ជាប់ព្រំប្រទល់ស្រុកពីរ គឺស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ មិថុនាឆ្នាំ២០២០ ម្សិលមិញនេះ។ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍អោយដឹងថា គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមដំណើរការសាងសង់ កាលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ នោះមក ដែលស្ថាបនាឡើងដោយក្រុមហ៊ុន ចំនួន២ គឺក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering…
-
លោកជំទាវ ម៉ែន សំអន ៖ ប្រជាការពារ ជាកម្លាំង ដ៏សំខាន់ដែលបានចូលរួម រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋតាមមួលដ្ឋាន
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា ប្រជាការពារ ជាកម្លាំង ដ៏សំខាន់ដែលបានចូលរួម រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋតាមដ្ឋានមិនអាចខ្វះបាន។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន ៤១២នាក់ នៃស្រុកកំពង់រោទិ៍ ដែលពិធីត្រូវបានរៀបចំឡើងក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកជំទាវបានបន្តទៀតក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ
សហរដ្ឋអាម៉េរិក៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ ឬបង្កឱ្យខាតបង់ជាទឹកប្រាក់១២ទ្រីលានដុល្លារក្នុងរយៈពេល២ឆ្នាំ នេះបើតាមសារព័ត៌មាន CGTN ។ ការព្យាករខាងលើនេះរបស់ IMF គឺផ្ទុយគ្នាទៅនឹងការព្យាករកាលពីខែមេសា កន្លងទៅ ដែលថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកនឹងធ្លាក់ចុះ៣.០ភាគរយតែប៉ុណ្ណោះ ដោយសារតែវិបត្តិ COVID-19 ។ បន្ថែមលើនេះ ជំងឺឆ្លងរាតត្បាតសកលមួយនេះ ក៏បានធ្វើឱ្យប្រជាជនរាប់រយលាននាក់នៅទូទាំងពិភពលោកបាត់បង់ការងារផងដែរ ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ចុះ៨.០ភាគរយ ហើយ១០.២ភាគរយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ខណៈចិនដែលបានបើកសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើងវិញកាលពីខែមេសាមកនេះ ត្រូវបានគេរំពឹងថា អាចនឹងមានកំណើនសេដ្ឋកិច្ច១.០ភាគរយ ៕
-
អ្នកជំនាញផ្នែកសេដ្ឋកិច្ចអាម៉េរិកនិយាយថា ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិកលើក្រុមហ៊ុន Huawei គឺជាការបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១
សហរដ្ឋអាម៉េរិក៖ សេដ្ឋវិទូអាម៉េរិកនិយាយថា សហរដ្ឋអាម៉េរិកបានបំពានកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ តាមរយៈដាក់ការត្រួតពិនិត្យការនាំចេញលើក្រុមហ៊ុន Huawei និងបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មថ្មី នេះបើសារព័ត៌មាន CGTN ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យកូឡុំប៊ី លោក ជេហ្វ្រី សាកស៍ បានបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ ចង់ឱ្យចិនបន្តទិញទំនិញរបស់សហរដ្ឋអាម៉េរិក ដោយយោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងប៉េកាំង ដូចជាការហាមឃាត់ការនាំចេញ ផលិតផលអេឡិចត្រូនិកអន្តរជាតិទៅកាន់ក្រុមហ៊ុន Huawei ។ សេដ្ឋវិទូអាមេរិករូបនេះបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគួរតែផ្អែកលើភាគីទាំងសង ខាង ដែលមិនមានសកម្មភាពដាក់ទណ្ឌកម្មណាមួយ ដោយលោកជឿជាក់ថា ការដាក់ទណ្ឌកម្មថ្មីនឹងបំបែកកិច្ចព្រមព្រៀង ដោយដាក់បន្ទុកសេដ្ឋកិច្ចថ្មីជាឯកតោភាគីលើចិន ។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិកបានប្រើប្រាស់អំណាចរដ្ឋ ដើម្បីគាបសង្កត់ និងទប់ ទល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei អស់រយៈពេលជាងមួយឆ្នាំ ស្ថិតក្រោមហេតុផលសន្តិសុខជាតិ និងការគ្រប់គ្រងការនាំចេញដែលរំលោភបំពាន ៕
-
ពលរដ្ឋខ្វះខាតជីវភាពមួយចំនួននៅគ្រប់ឃុំនៃស្រុកថ្មពួក ដែលរងផលប៉ះពាល់ពីជម្ងឺកូវីត១៩ ទទួលអំណោយកាកបាទក្រហមកម្ពុជា
បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាតដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺកូវីត១៩ មកពី៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោក ម៉ែន សោភ័ណ អភិបាលរងស្រុកថ្មពួក បានអោយដឹងក្នុងពិធីចែកអំណោយនាវត្តពោធិវាលថ្មពួកកាលពីថ្ងៃ២៤ ខែមិថុនាថា ៖ ក្នុងការស្រង់ ជ្រើសពលរដ្ឋដែលជួបការលំបាកបំផុតពីគ្រប់ឃុំនៃទូទាំងស្រុកថ្មពួកនាលើកនេះ មានចំនួន៥២គ្រួសារសម្រាប់មកទទួលស្បៀងសង្គ្រោះបន្ទាន់ ។ លោក លី សារី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាកាកបាទក្ររហមកម្ពុជាខេត្តបន្ទាយមានជ័យ បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនបងប្អូនពលរដ្ឋដែលជួបការលំបាកជីវភាព ។ លោកបានផ្តល់កម្លាំងចិត្ត អោយបងប្អូនពលរដ្ឋទាំងនេះ ក៏ដូចពលរដ្ឋទូទៅបន្តជម្នះការលំបាកពីផលប៉ះពាល់នៃការរីករាលជម្ងឺកូវីត១៩ ហើយខិតខំប្រកបរបររកសុី ក៏ដូចជាបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជម្ងឺនេះ ក៏ដូចជម្ងឺ និងមេរោគដទៃទៀត។ សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យដែលត្រូវចែក គឺពលរដ្ឋម្នាក់ៗទទួលបាននូវអង្ករ២៥គក្រ ត្រីខ១០កំប៉ុង ប្រេងឆា១លីត្រ សាប៊ូ១ស្បោង ទឹកត្រី៣ដប អាវយឺត២ និងថវិកា១ម៉ឺនរៀល៕ ដោយ៖ ឃិន គន្ធា
-
ក្រសួងសុខាភិបាល៖ ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ
ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៥ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ មាន ១៣០នាក់ ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៣២១១ ស្មេីនឹង ២០១២ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115