-
ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បន្តទទូលថវិកាវិភាគទានពីសប្បុរសជន
ព្រៃវែង៖ រសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា បានទទូលថវិកាវិភាគទាន របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នូវថវិកាចំនួន ១៩ ម៉ីនដុល្លាសហរដ្ឋអាមេរិច។ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកាយវិការទឹកចិត្ត របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានចូលរួមចំណែកជាថវិកាក្នុងការចូលរួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ មានជីវភាពក្រីក្រ មានស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ កុមារងាយរងគ្រោះដោយសារមេរោគអេដស៍ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្ដមបន្តទៀតថា ចំពោះថវិកាដែលទទួលបាននាពេលនេះ ឯកឧត្តមនឹង ចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ…
-
គណៈកម្មការសាលាដំបូងខេត្តកំពង់ឆ្នាំង បើកកញ្ចប់គ្រឿងញៀន១៨២កញ្ចប់ ពិនិត្យដើម្បីត្រៀមដុតបំផ្លាញចោល
ខេត្តកំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកញ្ចប់ គ្រឿងញៀន១៨២កញ្ចប់ ដើម្បីពិនិត្យសំណុំរឿងស្មើរ និង១៨២ករណី របស់សាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលក្នុងប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង ។ បើយោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតកម្មការពិនិត្យ បើកកញ្ចប់គ្រឿងញៀន១៨២សំណុំរឿង ដែលបាន រឹបអូសពីជនសង្ស័យកន្លងមក ដើម្បីពិនិត្យគ្រឿងញៀនជាក់ស្តែង ត្រៀមដុតកំទេចនៅថ្ងៃខាងមុខ ក្នុងពិធី ពិនិត្យគ្រឿងញៀន នៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានសមាសភាពចូលរួម ពីព្រះរាជអាជ្ញាលោក អ៊ិត សុធា ជាប្រធាន និងប្រធានសាលាដំបូងលោក តេងរតនា អនុប្រធាន លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថចូលរួមផងដែរ។ ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត…
-
កម្មករ-កម្មការនី១៣នាក់ រងរបួសធ្ងន់ស្រាល និង តៃកុងឡានម្នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកដីបុកឡានដឹកកម្មករនៅស្រុកកៀនស្វាយ
កណ្ដាល៖ កម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតហេតុ បញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តដឹកដីបើកលើនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ រីឯរថយន្តត្រូវបានសម្របសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បញ្ជក់ថា ក្នុងរយះពេលបីសប្ដាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរទស្សនា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។លោកបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕…
-
មនុស្ស ប្រុស ស្រី ៨នាក់ត្រូវបានឃាត់ខ្លួនដោយសារប្រព្រឹត្តល្បែងស៊ីសង
ខេត្តកំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំ មន្ត្រីកងរាជអាវុធហត្ថ ចំនួន ១២ នាក់ បង្ក្រាបបនល្បែងស៊ីសង និងឃាត់ខ្លួន មនុស្សប្រុសស្រី ប្រាំបីនាក់ កាលពីរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ស្ថិតនៅ ភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក សាយ វាសនា ព្រះរាជអាជ្ញារង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ បង្ក្រាបបនល្បែងស៊ីសង ត្រូវបានបញ្ជាពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលបាន ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យសមត្ថកិច្ច បង្ក្រាបបនល្បែងស៊ីសង នៅក្នុង មូលដ្ឋាន ដែល កំពុងតែ បង្វក់ស្មារតី ឲ្យស្រ្តីមេផ្ទះ ក្លាយ ជា ស្ត្រី នៅក្នុង វង់ បនល្បែង។សូមបញ្ជាក់ថា…
-
សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសនាពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានជួយផ្តល់នូវសម្ភារៈជាច្រើនសម្រាប់ទប់ស្កាត់ និងព្យាបាលមេរោគកូវិដ១៩
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសកម្ពុជាពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាគ្រប់កាលៈទេសះ ហើយការជួយនេះគឺបញ្ចាក់ឲ្យឃើញនូវទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរនោះ។ សម្តេចបានលើកឡើងទៀតថា ថ្វីត្បិតតែបច្ចុប្បន្នប្រទេសកម្ពុជា និងប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនៅទូទាំងពិភពលោកកំពុងតែជួបវិបត្តិមេរោគកូវិដ១៩ក្តី ក៏ប៉ុន្តែទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ជប៉ុននៅតែបន្ត ហើយជាងនេះទៅទៀតជប៉ុននៅតែជួយដល់កម្ពុជាដដែលបើទោះបីមានបញ្ហានៃមេតរោគកូវិដ១៩ក៏ដោយនោះ។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលបានជួយសម្របសម្រួលដល់ប្រជាជន និងអ្នកវិនិយោគជប៉ុន ដែលកំពុងរស់នៅ និងរកស៊ីនៅប្រទេសកម្ពុជាជារៀងរហូតមក ដោយពួកគេបានរស់នៅប្រកបដោយសុវត្ថិភាព និងមានសេចក្តីសុខនោះ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ កម្ពុជានៅតែមិត្តល្អជាមួយជប៉ុនជានិច្ចនិង ហើយទំនាក់ទំនងនេះនឹងកាន់ តែល្អប្រសើបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេស ទាំងពីរនោះ។ សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសទីពីរ ដែលបានជួយដល់ប្រទេសកម្ពុជា បន្ទាប់ប្រទេសមហាយក្សចិន។ ដែលជំនួយទាំងនោះភាគច្រើនគឺលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល…
-
ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនជូនអោយអាជ្ញាធរកម្ពុជា
ប្រជាពលរដ្ឋខេត្តសៀមរាបដែលបានឆ្លងដែនខុសច្បាប់ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទេសថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចអាជ្ញាធរកម្ពុជានៅប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃដដែលនេះដែរលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាគណៈកម្មការទទួលប្រជាពលករមកពីក្រៅប្រទេស ដឹកនាំប្រតិភូទៅទទួលយកបងប្អូនទាំង២២នាក់ វិលត្រឡប់មកកាន់ខេត្តសៀមរាប ក្នុងនោះក៏មានវត្តមានរបស់លោកអភិបាលស្រុកអូរជ្រៅចូលរួមផងដែរ ។ តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ច និងក្រុមការងារទទួលពលករ ប្រចាំច្រកអូរបីជាន់បានឲ្យដឹងថា ប្រជាពលករ ទាំង២២នាក់ មានស្រី១០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ទៅតាមរយៈមេខ្យល់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២២ មិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំដែនថៃ បានចាប់ និងបញ្ជូនឲ្យកម្លាំងសមត្ថកិច្ចប្រចាំការច្រកអូរបីជាន់ កាលពីព្រឹកថ្ងៃទី២៣ មិថុនា ហើយក៏ត្រូវធ្វើការ ប្រគល់ឲ្យអាជ្ញាធរខេត្តសៀមរាបផងដែរ ។ លោកជំទាវ យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរស្រុកអូរជ្រៅ និងបងប្អូនកម្លាំងសមត្ថកិច្ចប្រចាំច្រកអូរបីជាន់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាពសន្តិសុខ និងផ្គត់ផ្គង់ អាហារដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេស រួមទាំងប្រជាពលករឆ្លងដែនខុសច្បាប់ ក្នុងពេលនៅលើពិភពលោក ក៏ដូចប្រទេសជិតខាង និងនៅកម្ពុជា ដែលកំពុងជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩…
-
អភិបាលស្រុកតាំងគោក បានចុះមើលទីតាំងចែកចាយទឹក នឹងដោះស្រាយសម្រាប់សង្រ្គោះស្រូវបងប្អូបប្រជាពលរដ្ឋ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការីជំនាញពាក់ព័ន្ធ បានចុះធ្វេីការសម្របសម្រួល ក្នុងកិច្ចអន្តរាគមន៍ទឹកសម្រាប់សង្គ្រោះស្រូវ បងប្អូនប្រជាកសិកដែលប្រឈមនឹងការខូចខាត តាមប្រឡាយមេ ១មករា រហូតដល់អាង សម្តេច ហ៊ុន សែន ទន្លេរជុំ នៃទឹកដីស្រុកបារាយណ៌ ដោយការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទឹកសម្រាប់ស្រោចស្រព ដំណាំស្រូវរបស់ប្រជាកសិករ ។ លោក អភិបាលស្រុក បានលើកឡើងពីការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពីបញ្ហាគ្រោះធម្មជាតិ រាំង ស្ងួត នៅឆ្នាំនេះ ដែលអាចបណ្តាល ឲ្យប៉ះពាល់ដំណាំកសិកម្ម ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រជាកសិករ ។ កត្តាខាងលើនេះ ធ្វើឲ្យរាជរដ្ឋាភិបាល បានឲ្យក្រសួងធនធានទឹក និងឧតុនិយម ចេញនូវសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដល់សាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយបន្តដល់មូលដ្ឋាន ដើម្បីមានវិធានការត្រៀមបង្ការទប់ស្កាត់ ដោយមិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់ទឹកនោះទេ…
-
ក្រុមហ៊ុនជប៉ុន បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា នឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ក្នុងទិសដៅរួមគ្នាផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់តម្រូវការទីផ្សារ និងនាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia
ការថ្លែងដូចនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងជំនួប រវាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន មកពីក្រុមហ៊ុន Yamato Green Co., Ltd ។ ជំនួបនេះមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ប្រទេសកម្ពុជាលើគ្រប់ វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។ ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជា ដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ…
-
ព្រះមហាក្សត្រឧបត្ថម២លានដុល្លារដល់រដ្ឋាភិបាលដើម្បីបន្តទប់ស្កាត់កូវីដ
ព្រះមហាក្សត្របានប្រកាសផ្តល់ព្រះរាជទ្រព្យផ្ទាល់ព្រអង្គទាំងទ្វេរចំនួន២លានដុល្លាដល់រដ្ឋាភិបាលកដើម្បីបន្តទប់ស្កាត់ និងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រទាំងទ្វេព្រះអង្គដែលផ្ញើរមកកាន់សម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅនេះ។ ក្នុងព្រះរាជសារព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២ លានដុល្លារ (2,000,000 USD, ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។ គួរបញ្ចាក់ផងដែរថានេះជាលើកទី២ ហើយដែល ព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយក្នុងលើកទី១ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំនួន ៣០ មុឺនដុល្លារអាមេរិក ៕