Category: ព័ត៌មាន

  • អ្នកមានបទពិសោធន៍ចិញ្ចឹមគោសាច់ក្នុងកសិដ្ឋានមួយកន្លែងបានផលិតចំណីគោខ្លួនឯងដើម្បីធ្វើការផ្គត់ផ្គង់គោក្នុងក្រោល និងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមខ្ពស់ (មានវីដេអូ)

    អ្នកមានបទពិសោធន៍ចិញ្ចឹមគោសាច់ក្នុងកសិដ្ឋានមួយកន្លែងបានផលិតចំណីគោខ្លួនឯងដើម្បីធ្វើការផ្គត់ផ្គង់គោក្នុងក្រោល និងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមខ្ពស់ (មានវីដេអូ)

    អ្នកមានបទពិសោធន៍ក្នុងការចិញ្ចឹមគោសាច់ និងមាន់ស្រែ របស់ ក្រុមហ៊ុន “អានស៊ីន Anshin” ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបាននូវភាពជោគជ័យក្នុងក្តីសង្ឃឹមនិងការរំពឹងទុកពីការប្រកបអាជីវវកម្មរបស់ខ្លួន ស្ថិតនៅក្នុង ភូមិបត់សាលា ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា៖ មកដល់ពេលនេះការប្រកបអាជីវកម្មរបស់ខ្លួន នៅតែដំណើរការបានល្អប្រសើរ បើទោះបី ជាវិបត្តិកូវីដ-19ជាបញ្ហាប្រឈមចំពោះមុខក៏ដោយ។ តែកសិដ្ឋានរបស់ខ្លួន នៅតែដំណើរការសន្សឹមៗ និងវិវត្តន៍ជាធម្មតា។ទោះបីជាមានការធ្លាក់ចុះនិងផលប៉ះពាល់ពីការនាំចេញឬការកុម្ម៉ង់ទិញដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និង ក្រៅខេត្ត ដែលជាឧបសគ្គដោយសារតែពីវិបត្តិកូវីដ-19 កន្លងមក..។ហើយមួយរយៈនេះនៅក្នុងរដូវធ្លាក់ភ្លៀង “ជម្ងឺអុត ក្តាមគោ”បានផ្ទុះឡើងផងនោះ ធ្វើឲ្យស្ថានភាព នៃការទិញគោចូលកសិដ្ឋានមានការកាត់បន្ថយផ្អាកមួយរយៈ ក្នុងខណៈដែលជម្ងឺអុតក្តាម លើសត្វពាហនៈ កំពុងតែកើតឡើង។ លោក ធី រ៉ាវុធ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោសាច់ នៅទីតាំងភូមិសាស្ត្រខាងលើនេះ លោកបានឲ្យដឹងថា៖ ដោយសារតែជម្ងឺអុតក្តាមកំពុងតែរាតត្បាតដល់គោ ដែលកំពុងតែចិញ្ចឹមនោះ ទើបកសិដ្ឋានរបស់លោកផ្អាកនូវការនាំចូលនិងទីញគោយកមកចិញ្ចឹមបំប៉នចំណី ដើម្បីការលក់ចេញទៅកាន់ទីផ្សារ។ ក្នុងនោះដែរលោក ធី រ៉ាវុធ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ បន្ទាប់ពីវិបត្តិកូវីដ-19មិនទាន់ធូរស្រាលផងនោះ  ជម្ងឺ “អុតក្តាម” ក៏ចាប់ផ្តើមយាយីដល់សត្វពាហនៈដូចជាគោជាដើម…ដូចនេះតម្រូវឲ្យ”កសិដ្ឋានអានស៊ីន” របស់លោកផ្អាកមួយរយៈ សិន។ហើយនៅពេលដែលជម្ងឺអុតក្តាមគោធូរស្រាល កសិដ្ឋានរបស់លោកនិងបង្កើនការនាំចូល…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា

    សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា

    ស្វាយរៀង៖ នៅថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា  និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ចែកសាប៊ូ ម៉ាស ព្រមទាំងបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ តាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសុវត្ថិភាពចរាចរណ៍  ដល់ប្រជាពលរដ្ឋចំនួន ២១០ នាក់ ស្រី ១៨៧ នាក់ស្មើនឹង ៤៧ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិបុស្ស និងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា  ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ។ នាឱកាសនោះលោក សរ វណ្ណា បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី  នៃជំងឺកូវីដ១៩…

  • ក្រុមអគ្គិសនីកម្ពុជា ត្រៀមប្រកួតសមជើងជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ

    ក្រុមអគ្គិសនីកម្ពុជា ត្រៀមប្រកួតសមជើងជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ

    ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាបានណាត់សមជើងកម្តៅសាច់ដុំជាមួយក្រុមភ្ញៀវកងយោពលខេមរភូមិន្ទ ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃទី៤-៥ ខែកក្កដា សម្រាប់សប្តាហ៍ទី៦ ដែលជា ការប្រកួតចាប់ផ្តើមឡើងវិញ ក្រោយផ្អាកការប្រមូលផ្តុំ កាលពីខែមីនា ដោយសារវិបត្តជំងឺកូវីដ-១៩។ នៅក្នុងការប្រកួតសមជើងនេះ ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមកងយោពលខេមរភូមិន្ទ ដោយលទ្ធផល ២ទល់០ ដែលក្លិបអគ្គិសនីកម្ពុជារក្សាការប្រើប្រាស់យុវជនខ្មែរសុទ្ធសាធ មិនប្រើ កីឡាករបរទេសឡើយ។ គ្រូបង្គោលនៃក្រុមទាំងពីរសុទ្ធតែបង្ហាញនូវការប្តេជ្ញាចិត្តថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ និងការប្រកួតសមជើងនេះ ដើម្បីស្តារកម្លាំងរបស់កីឡាករឲ្យមានកម្លាំង និងបច្ចេកទេសល្អប្រសើឡើងវិញ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតលីគកំពូល សប្តាហ៍ទី៦ ជាបន្តទៀត ។ ឆ្លងកាត់៤ ប្រកួតរបស់ ក្រុមអគ្គិសនីកម្ពុជា ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន៤ពិន្ទុ ឈរនៅលំដាប់ទី៩ ខណៈ ៥ប្រកួតរបស់ក្រុមកងយោធពលខេមរភូមិន្ទ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៨ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន ។ សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០នេះ ត្រូវបានកែ សម្រួល ដោយក្រោយបញ្ចប់ជើងទី១ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងត្រូវចូលរួម ប្រកួតប្រជែងជើងឯក ដោយស្ថិតនៅក្នុងក្រុមទី១…

  • ក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជំទាស់ប្រឆាំងនឹងផែនការផ្អាកទិដ្ឋាការអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ

    ក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជំទាស់ប្រឆាំងនឹងផែនការផ្អាកទិដ្ឋាការអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ សម្រាប់ប្រភេទអ្នកធ្វើការជាជនបរទេសជាច្រើននៅឆ្នាំនេះ ដោយយោងដល់ការខូចខាតសេដ្ឋកិច្ច ព្រោះជម្ងឺតែ COVID-19 នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា មន្រ្តីសេតវិមានបានលើកឡើងថា ចំណាត់ការនេះ គឺជាការចាំបាច់ដើម្បីការពារអ្នកធ្វើការងារអាម៉េរិក ក្រោយបាត់បង់ការងារដ៏ច្រើនអំឡុងវិបត្តិ COVID-19 ហើយនឹងរារាំងក្រុមកម្មករបរទេសកុំឱ្យបំពេញការងារចំនួន៥២ម៉ឺន៥ពាន់នាក់ ។ ពាក់ព័ន្ធនឹងផែនការនេះដែរ ក្រុមហ៊ុនពាណិជ្ជកម្មធំៗរួមមានក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មអាមេរិកបានជំទាស់ប្រឆាំងការផ្អាកទិដ្ឋាការអន្តោប្រវេសន៍នេះ ដោយនិយាយថា កម្មករបរទេសជាច្រើនមានសារៈសំខាន់ ហើយអវត្តមានពួកគេនឹងធ្វើឱ្យមានការលំបាកដល់ការងើបឡើងវិញ ខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ថា ការផ្អាកខាងលើនេះអនុវត្តន៍ចំពោះទិដ្ឋាការការងារដែលក្រុមហ៊ុនបច្ចេកវិទ្យា និងសួនឧទ្យានប្រើហៅថា ទិដ្ឋាការប្រភេទ H-1B និងប្រភេទទិដ្ឋាការ J-1 សម្រាប់ការផ្លាស់ប្តូរនិស្សិត និងប្រភេទទិដ្ឋាការ L-1 សម្រាប់អ្នកចាត់ចែងក្រុមហ៊ុនសាជីវកម្មពហុជាតិ ។ ការផ្អាកបណ្តោះអាសន្ននេះ ក៏អនុវត្តន៍ចំពោះប្រភេទទិដ្ឋាការ H-2B សម្រាប់ពួកអ្នកធ្វើការងារមិនមែនផ្នែកកសិកម្ម ថ្វីបើមានការលើកលែង រួមមានអ្នកធ្វើការងារខាងផលិតម្ហូបអាហារ អ្នកមើលថែទាំសុខភាព និងអ្នកដែលមើលការថែទាំកូនក្មេង ខណៈពួកអ្នកធ្វើការខាងកសិកម្មក៏ត្រូវបានលើកលែងដែរ ៕ …

  • នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់ នឹងអាចវិលត្រឡប់បិទដូចដើម បើសិនការឆ្លងរាតត្បាត COVID-19 កើនឡើងវិញ

    នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់ នឹងអាចវិលត្រឡប់បិទដូចដើម បើសិនការឆ្លងរាតត្បាត COVID-19 កើនឡើងវិញ

    អង់គ្លេស៖ ហាងស្រា កន្លែងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាត់សក់ក្នុងប្រទេសអង់គ្លេស ទំនងជាអាចបើកឡើងវិញគិតចាប់ពីថ្ងៃទី០៤ ខែកក្កដាខាងមុខ នៅពេលដែលច្បាប់ទាក់ទងនឹងសង្គម នឹងត្រូវបានបន្ធូរបន្ថយ នេះបើ តាមសារព័ត៌មាន CGNT នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងថា ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យប្រើ ដូចជាម៉ាស និងមិនអង្គុយទល់មុខគ្នាយ៉ាងហោចណាស់នៅចម្ងាយ២ម៉ែត្រពីគ្នា និងកន្លែងសម្រាប់មនុស្សអង្គុយ ដែលអាចធ្វើទៅបាន គួរតែទុកចម្ងាយ២ម៉ែត្រពីគ្នា ។ លោកបន្ថែមថា គោលការណ៍របស់យើង គឺការជឿទុកចិត្តលើប្រជាជនអង់គ្លេសឱ្យប្រើគំនិត និងចំណេះដឹងរបស់ពួកគេពីហានិភ័យនៃវីរុស COVID-19 ដោយចងចាំថា យើងបើកកាន់តែច្រើន យើងត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះក៏បានព្រមានដែរថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់នេះ គឺអាចវិលត្រឡប់បិទដូចដើមវិញបាន ។ សូមជម្រាបថា អង់គ្លេសក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អង់គ្លេសមានអ្នកឆ្លងសរុប៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកស្លាប់៤ម៉ឺន២ពាន់៩២៧នាក់ និងជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • កូរ៉េខាងជើងសម្រេចផ្អាកផែនការបញ្ចេញសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងជាបណ្តោះអាសន្ន

    កូរ៉េខាងជើងសម្រេចផ្អាកផែនការបញ្ចេញសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងជាបណ្តោះអាសន្ន

    កូរ៉េខាងជើង៖ អំឡុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាចនាដើមសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបនឹងការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តខាងលើនេះរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ ។ ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធានេះទៀតសោត កូរ៉េខាងជើងក៏បានរៀបចំដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធក្នុងពេលធ្វើសង្គ្រាមផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ៕

  • មនុស្សស្លាប់០៦នាក់ និង ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រវាយប្រហារប្រទេសម៉ិចស៊ីកូ

    មនុស្សស្លាប់០៦នាក់ និង ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រវាយប្រហារប្រទេសម៉ិចស៊ីកូ

    ម៉ិចស៊ីកូ៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់០៦នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនក៏ត្រូវទទួលរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ ។ ករណីស្លាប់ខាងលើបានកើតឡើងនៅជិតចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ អូកសាកា ជាទីដែលសម្បូរទៅដោយភ្នំ និងតំបន់ប្រវត្តិសាស្ត្រល្បីល្បាញខាងដំណាំកាហ្វេ និងស្ថាបត្យកម្មកាលពីសម័យអាណានិគមអេស្ប៉ាញ នេះបើតាមអាជ្ញាធរម៉ិចស៊ីកូ ៕

  • លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយចិន នៅតែបន្តអនុវត្តន៍ដដែល នេះបើតាមសារព័ត៌មាន The Strait times នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមានលោក ភីតធើ ណាវ៉ារ៉ូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកស្រង់សម្ដីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចប់ហើយ គឺចាប់តាំងពីចិនបញ្ជូនអ្នកជំងឺ COVID-19 មកសហរដ្ឋអាម៉េរិក ។ ប៉ុន្តែទីប្រឹក្សារូបនេះបកស្រាយថា សារព័ត៌មានអាម៉េរិកស្រង់សម្ដីលោកខុស ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០មកម្លេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន-អាម៉េរិក លោក លូវ ហ៊ី ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិកក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារក្នុងរយៈពេល០២ឆ្នាំ ៕ …

  • Messi ខកខានមិនអាចរកគ្រាប់បាល់ទី ៧០០ ខណៈ Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់

    Messi ខកខានមិនអាចរកគ្រាប់បាល់ទី ៧០០ ខណៈ Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់

    Lionel Messi ខកខានមិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងជំនួប Barcelona និង Athletic Bilbao កាលពីយប់មិញ ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi មិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងអាជីពរបស់ខ្លួនបានទេ ប៉ុន្តែ បានជួយក្លិប Barcelona ទទួលបាន៣ពិន្ទុ ធ្វើសម្រេចដោយ កីឡាករ Ivan Rakitic នៅនាទីទី៧១ បានពីការបញ្ជូនបាល់ពី Lionel Messi ។ និងជាការបញ្ចូនបាល់ លើកទី១៥ នៅរដូវកាលនេះ ក្នងក្របខ័ណ្ឌ La Liga របស់ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល និងរកបានគ្រាប់សរុប ៦៩៩ គ្រាប់ ។ គួរបញ្ជាក់ថា មួយគ្រាប់យប់មិញបានធ្វើអោយក្រុមម្ចាស់ជើងឯកលីគកំពូល La Liga ២៦សម័យកាល ឡើងកំពូលតារាងបណ្ដោះអាសន្ន ដោយ Real Madrid ទៅលេខ២វិញ ។ ចំណែកឯ Harry…

  • កីឡាករវាយកូនបាល់ លេខ១ពិភពលោក សញ្ជាតិស៊ែប វិជ្ជមាន Covid-19

    កីឡាករវាយកូនបាល់ លេខ១ពិភពលោក សញ្ជាតិស៊ែប វិជ្ជមាន Covid-19

    កីឡាករវាយកូនបាល់លំដាប់ពិភពលោកស្ជាតិស៊ែប Novak Djokovic ដែលបច្ចុប្បន្នកំពុងឈរលេខ១ បានឆ្លងជំងឺ Covid-19 និងបន្តចម្លងដល់មិត្តរួមក្រុម៣នាក់ផ្សេងទៀត ក្នុងការប្រកួតបាល់បោះ នៅទីក្រុង Zadar ប្រទេសក្រូអាតនាពេលថ្មីៗនេះ ។ តាមការចុះផ្សាយពី BBC បញ្ជាក់ថា Novak Djokovic បានចូលរួមទស្សនាការប្រកួតកីឡាបាល់បោះ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ ចំនួន៤០០០នាក់ ក្នុងនោះក៏មានកីឡា Tennis ល្បីៗមកដូចជា Dimitrov និងកីឡាករ Coric ផងដែរ ដែលរៀបចំឡើងនៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី និងទីក្រុង Zadar នៅប្រទេសក្រូអាត ។ សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះខាងលើ ដោយសារការប្រកួតតេន្នីស កម្មវិធី ATP Tour ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងខែកុម្ភៈ ឆ្នាំ២០២០ មក ដោយសារការរីករាលដាលនៃជំងឹ Covid-19៕