Category: ព័ត៌មាន

  • ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ច ខណ្ឌសែនសុខ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ ២ករណីផ្សេងគ្នា

    ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ច ខណ្ឌសែនសុខ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ ២ករណីផ្សេងគ្នា

    ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ ទី២៤ខែមិថុនា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថា៖ជនសង្ស័យទាំង ៥នាក់នេះពាក់ព័ន្ធក២ករណីផ្សេងគ្នា៖ ករណីទី១ រក្សាទុកនូវសារធាតុញៀន, ករណីទី២ឆក់ ។ បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួររួចហើយ ។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ  សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នា ប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ ៕ ដោយ៖ ប៊ុនធី

  • ឯកឧត្តម អភិបាលខេត្ត៖ ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ

    ឯកឧត្តម អភិបាលខេត្ត៖ ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ

    សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ឈ្មោះផ្លូវ និងលេខផ្លូវក្នុងក្រុងសៀមរាប។ ផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំមានចំនួន ១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែត្រូវបានដាក់ឈ្មោះ។ កិច្ចប្រជុំ ក៏បានឯកភាពលើការកំណត់លេខផ្លូវ បានកំណត់ជាប្លុកចំនួន ៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ , ប្លុក (ខ) មាន ចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ពាន់៩៩០ម៉ែត្រ , ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រ និង ប្លុក (ឃ) មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ពាន់៦៣០ម៉ែត្រ ។ ដោយឡែក ឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ…

  • ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូងដែលជាជំនួយរបស់ប្រទេសចិននៅស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

    ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូងដែលជាជំនួយរបស់ប្រទេសចិននៅស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

    សៀមរាប៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្ត រួមទាំងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតចំនួនពីរកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ បានឲ្យដឹងថា៖ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តរយៈពេល ២៤ខែ ដោយចាប់ផ្ដើមពី ខែធ្នូ ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ។ ចំពោះគម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើឡើង នូវលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាតតាមរយៈការខួងអណ្ដូង និងសាងសង់ស្រះទឹកសហគមន៍ ។ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន China Jiangxi International Economic…

  • ឯកឧត្តម ជា ប៊ុនហេង ឧបត្ថម្ភថវិកា២សែនរៀល និងអង្ករមួយបាវដល់បុរសចំណាស់ពិការជើងដែលជាអ្នកមើលថែទូកឱ្យសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា

    ឯកឧត្តម ជា ប៊ុនហេង ឧបត្ថម្ភថវិកា២សែនរៀល និងអង្ករមួយបាវដល់បុរសចំណាស់ពិការជើងដែលជាអ្នកមើលថែទូកឱ្យសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា

    ព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធាន អង្គភាពកីឡានគរបាលជាតិ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាត់មន្ត្រីក្រោមឱវាទ នាំយកថវិការបស់អង្គភាពចំនួន២សែនរៀល និងអង្ករមួយបាវ(៥០គីឡូក្រាម) ឧបត្ថម្ភដល់បុរសវ័យចំណាស់ពិការជើងម្ខាងម្នាក់ឈ្មោះ តា លី ដែលរស់នៅគ្មានទីពឹងតាមបណ្តោយមាត់ទន្លេក្នុងក្រុងតាខ្មៅ និងជាអ្នកមើលថែទូកឱ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ដោយមើលឃើញពីការលំបាក ឯកឧត្តម ប្រធានអង្គភាពកីឡានគរបាលជាតិ ក៏បានសន្យាឧបត្ថម្ភថវិកាចំនួន២សែនរៀលរៀងរាល់ខែ និងអង្ករមួយបាវរាល់៣ខែម្តងជូនអ៊ំប្រុស តា លី ផងដែរដើម្បីដោះស្រាយជីវភាព ៕

  • ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌា រៀបចំ “ទិវាយោគៈអន្តរជាតិ លើកទី៦” នៅសៀមរាប ដោយជោគជ័យ

    ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌា រៀបចំ “ទិវាយោគៈអន្តរជាតិ លើកទី៦” នៅសៀមរាប ដោយជោគជ័យ

    សៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំ “ទិវាយោគៈអន្តរជាតិ លើកទី៦” “The 6th International Day of YOGA” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទីព្រឹក នាបរិវេណមុខក្លោងទ្វារ នៃប្រាសាទតាព្រហ្ម  ខេត្តសៀមរាប-អង្គរ។ ទិវាយោគៈអន្តរជាតិលើកនេះ មានការចូលរួមជាគណៈអធិបតីពីឯកឧត្តម សូ  វិសុទ្ធី  អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអជ្ញាធរជាតិអប្សរា និងតំណាងក្រសួងអប់រំយុវជន និងកីឡា  ព្រមជាមួយគ្រូបង្វិកពីប្រទេសឥណ្ឌា អ្នកសារព័ត៌មាន និងអ្នកចូលរួមហាត់ ប្រមាណ១២០នាក់ (មកពីជុំវិញខេត្តសៀមរាប និង ស.ស.យ.ក)។ ក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិនេះ បានចំនួន ០៥លើករូចមកហើយ គិតចាប់ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៩ ដោយបានរៀបចំនៅតាមគោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន ០៥គឺ៖…

  • ក្រសួងទេសចរណ៍៖ គណៈកម្មការទេសចរណ៍អាស៊ានទាំងបួន ពិភាក្សាលើការស្តារវិស័យទេសចរណ៍ឡើងវិញ និងវិធានការទប់ទល់វិបត្តិកូវីដ១៩

    ក្រសួងទេសចរណ៍៖ គណៈកម្មការទេសចរណ៍អាស៊ានទាំងបួន ពិភាក្សាលើការស្តារវិស័យទេសចរណ៍ឡើងវិញ និងវិធានការទប់ទល់វិបត្តិកូវីដ១៩

    ភ្នំពេញ៖ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៥-២៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ានទាំង៤ ដើម្បីពិភាក្សាគ្នាលើការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ និងពិភាក្សាលើវិធានការនានា សម្រាប់ទប់ទល់វិបត្តិជំងឺកូវីដ-១៩។ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា កិច្ចពិភាក្សាទាំងនេះត្រូវបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន លោក លឹម ចុកហយ តាមរយៈ Video Conference ក្នុងនោះរួមមាន៖* ទី១៖ កិច្ចប្រជុំគណៈកម្មាធិការប្រកួតប្រជែងទេសចរណ៍អាស៊ានលើកទី៩* ទី២៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) លើកទី២៣* ទី៣៖ កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ (ASITDC) លើកទី៩* ទី៤៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃធនធានទេសចរណ៍អាស៊ាន (ATRMEC)។ ឯកឧត្ដមអគ្គនាយកបានបន្ថែមទៀតថា ស្របពេលជាមួយកិច្ចប្រជុំគណៈកម្មការទេសចរណ៍អាស៊ាន ក៏មានកិច្ចប្រជុំក្រុមការងារដៃគូទីផ្សារទេសចរណ៍អាស៊ានលើកទី៩ផងដែរ។គណៈកម្មការទេសចរណ៍អាស៊ាន បានដាក់ចុះនូវគោលនយោបាយធំៗមួយចំនួន ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធានការនានាសម្រាប់ទប់ទល់នឹងវិបត្តិកូវីដ-១៩ មានដូចតទៅ៖* ទី១៖ អាស៊ានគាំទ្រការរៀបចំគោលការណ៍ណែនាំស្តីពី ការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិក កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ដែលដឹកនាំដោយកម្ពុជា។*…

  • លោក ដូណាល់ ត្រាំ ជំរុញឱ្យចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា

    លោក ដូណាល់ ត្រាំ ជំរុញឱ្យចាប់ខ្លួនអ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្ញុំបានអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធចាប់ខ្លួនអ្នកទាំងឡាយណា ដែលបំផ្លាញរាល់រូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បតិ្តសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ដោយពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ដោយយោងទៅតាមច្បាប់អភិរក្សអនុស្សាវរីយ៍របស់អតីតយុទ្ធជន (Veteran’s Memorial Preservation Act) នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមាននៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារម្សិលមិញរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ កើតមានឡើងក្រោយប៉ូលិសអាមេរិកបានព្យាយាមរារាំងមនុស្សមួយក្រុមមិនឱ្យបំផ្លាញ និង រំលំរូបសំណាកអតីតប្រធានាធិបតីអាមេរិក លោក Andrew Jackson ស្ថិតនៅខាងក្រៅសេតវិមានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាមេរិកបានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែឧសភាមកម្លេះ ពោលគឺបន្ទាប់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសក្នុងទីក្រុងមីននាផូលីស រដ្ឋមីនសូតា យកជង្គង់សង្កត់ករហូតដល់ស្លាប់ ។ ក្រោយមក បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានរាលដាលដល់ ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុប ជាទីដែលរូបសំណាក ឬបូជនីយដ្ឋាននានា…

  • សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី១០ ខែកក្កដាខាងមុខ បើទោះបីជាមានការឆ្លងរាតត្បាត COVID-19

    សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី១០ ខែកក្កដាខាងមុខ បើទោះបីជាមានការឆ្លងរាតត្បាត COVID-19

    សិង្ហបុរី៖ ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី នៅថ្ងៃអង្គារ៍ម្សិលមិញបានបញ្ជាក់ថា សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិរបស់ខ្លួននៅថ្ងៃទី១០ ខែកក្កដាខាងមុនេះ បើទោះបីជាការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការប្រកាសខាងលើនេះរបស់ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃអង្គារនេះនិយាយថា លោកបានផ្ដល់យោបល់ឱ្យប្រធានាធិបតីសង្ហិបុរីលោកស្រី ហាលីម៉ាហ៍ យ៉ាខូប រំលាយសភាចោល និងចេញបញ្ជារៀបចំការបោះឆ្នោតសកលមុនអាណត្តិ ។ បន្ថែមលើនេះ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានប្រកាសដែរថា លោកស្រីប្រធានាធិបតីបានសម្រេចរំលាយសភា រីឯការជ្រើសរើសបេក្ខជននឹងត្រូវបានធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោតសម្រេចយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ៕

  • ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ចិន៖ អាជ្ញាធរចិនបានសម្រេចបើកភ្លើងខៀវឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ទៅលើមនុស្សហើយ នេះបើតាមសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព ។ ក្រុមអ្នកស្រាវជ្រាវ និង ក្រុមហ៊ុនរបស់ចិនកំពុងចាក់សាកល្បងវ៉ាក់សាំងនេះចំនួន៦ដងលើមនុស្ស ខណៈវ៉ាក់សាំង១២ប្រភេទផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការការសាកល្បងអំពីប្រសិទ្ធភាព នៅក្នុងដំណាក់កាលផ្សេងៗគា្ននៅជុំវិញពិភពលោក ។ រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ ដែលកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ប្រកបដោយក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងនោះមានដូចជាក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ឃ្យួវ៉ាក់ របស់អាល្លឺម៉ង់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៣៥ម៉ឺន២ពាន់៧២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៩ពាន់៧៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៤ម៉ឺន១ពាន់១៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤២ម៉ឺន៤ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៣ពាន់៤៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន៣៨១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន១ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន២ពាន់៧៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៣៤៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៦ពាន់៤២៩នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន៦ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៤៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន៨ពាន់៥៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៩២៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …