Category: ព័ត៌មាន

  • ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ចិន៖ អាជ្ញាធរចិនបានសម្រេចបើកភ្លើងខៀវឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ទៅលើមនុស្សហើយ នេះបើតាមសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព ។ ក្រុមអ្នកស្រាវជ្រាវ និង ក្រុមហ៊ុនរបស់ចិនកំពុងចាក់សាកល្បងវ៉ាក់សាំងនេះចំនួន៦ដងលើមនុស្ស ខណៈវ៉ាក់សាំង១២ប្រភេទផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការការសាកល្បងអំពីប្រសិទ្ធភាព នៅក្នុងដំណាក់កាលផ្សេងៗគា្ននៅជុំវិញពិភពលោក ។ រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ ដែលកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ប្រកបដោយក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងនោះមានដូចជាក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ឃ្យួវ៉ាក់ របស់អាល្លឺម៉ង់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៣៥ម៉ឺន២ពាន់៧២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៩ពាន់៧៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៤ម៉ឺន១ពាន់១៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤២ម៉ឺន៤ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៣ពាន់៤៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន៣៨១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន១ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន២ពាន់៧៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៣៤៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៦ពាន់៤២៩នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន៦ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៤៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន៨ពាន់៥៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៩២៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • ចូលទៅឃាត់គេកំពុងឈ្លោះគ្នា ស្រាប់តែគេមកវាយបណ្ដាលឲ្យខៀវភ្នែក

    ចូលទៅឃាត់គេកំពុងឈ្លោះគ្នា ស្រាប់តែគេមកវាយបណ្ដាលឲ្យខៀវភ្នែក

    ភ្នំពេញ៖ ករណីហិង្សាទាស់សម្ដីគ្នាបណ្ដាលឲ្យបុរសម្នាក់ជានាក់ដឹកជញ្ជូនឥវ៉ាន់ខៀវភ្នែក បន្ទាត់ពីចូលជួយឃាត់គេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នែងស្ដុកនាងគង្គហុី ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនបង្កជាម្នាក់រត់កង់បីឥណ្ឌាដោយមានបក្សពួកគ្នា២នាក់ និងគាត់ធ្លាប់ស្គាល់គ្នាដោយបានទិញស្រាបៀរមួយយួរយកមកផឹក ស្រាប់តែមិនទាន់បានផឹកជាមួយគ្នាផង បានទាស់សម្ដីគ្នាដោយជនរងគ្រោះឃើញក៏បានចូលទៅឃាត់ និងទាត់កំប៉ុងស្រាបៀរ ស្រាប់បុរសម្នាក់ជាម្នាក់រត់កង់បីឥណ្ឌាហក់វាយបណ្ដាលឲ្យខៀវភ្នែកម្ខាង ពេលនោះក៏មានគ្នាជនរងគ្រោះ២នាក់បានមកដល់ ខណះនោះជនបង្កបានដើរចេញពីកន្លែងកើតហេតុអស់បាត់ទៅ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ចំណុចកើតបានធ្វើការសាកសួរទៅលើកភាគីជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលកន្លងមក ហើយត្រូវយកត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ មានសរុបជាង២២លានសន្លឹក

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលកន្លងមក ហើយត្រូវយកត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ មានសរុបជាង២២លានសន្លឹក

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបំផ្លាញដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលកន្លងមកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោត និងឯកសារចាស់ៗ ដែលត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ ត្រូវប្រើរយៈពេលបំផ្លាញ១សប្តាហ៍ ក្រោមការយាមកាម និងឃ្លាំមើលពីមន្ត្រី គ.ជ.ប គណបក្សនយោបាយ និងសង្កេតការណ៍ និងអន្តរជាតិ។ សូមបញ្ជាក់ថា សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចនេះ មានសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៤, និងសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ ឯកឧត្តម នុត សុខុម បញ្ជាក់ថា គ.ជ.ប មានសមត្ថកិច្ច សិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះ រយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។ បើតាមការបញ្ជាក់ពី គ.ជ.ប នេះគឺជាលើកទី៤ហើយ បំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ដោយគិតចាប់ពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯកនៅឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ៕ …

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត អំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្ននឹងជំងឺឆ្លងកូវីដ-១៩ ខណៈដែលពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត អំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្ននឹងជំងឺឆ្លងកូវីដ-១៩ ខណៈដែលពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ

    ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តប្រកាសសូមឱ្យបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូអាល់កុលឬចឹលសម្លាប់មេរោគហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បន្តថាសូមកុំធ្វេសប្រហែសឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សាផ្សារទំនើបហាងទំនិញលក់ដូរតាមផ្លូវតូចធំភោជនីយដ្ឋាន ហាងកាហ្វេជាពិសេសក្លី និក និងមន្ទីរពេទ្យរដ្ឋ និងឯកជនគឺ ត្រូវមានចឹលទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថាយើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

  • ថ្ងៃនេះមានអ្នកជាសះស្បេីយ ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

    ថ្ងៃនេះមានអ្នកជាសះស្បេីយ ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៤ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ដដែល មានជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌  ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ  អាល់កុល ឬជែល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧  មករា ២០២០។  យេីងបានធ្វេីតេស្តចំនួន ៣២៥០៨ ស្មេីនឹង ១៩៥៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

  • អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោង BMZ / GNF នៅឃុំផាត់សណ្តាយ

    អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោង BMZ / GNF នៅឃុំផាត់សណ្តាយ

    ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០បានថ្លែងថាៈ ប្រជាពលរដ្ឋយើងនៅក្នុងឃុំដែលមានចំនួនជិត២ពាន់គ្រួសារ ត្រូវតែយល់ដឹងដោយត្រូវចូលរួមចោលសំរាម និងកាកសំណល់ផ្ទះបាយនៅក្នុងធុង សូមកុំនាំគ្នាចោលសំរាមនៅក្នុងទន្លេ ដើម្បីរួមគ្នារក្សាការពារបរិស្ថាទន្លេ និងរក្សាធនធានជលផលអោយសំបូរឡើងវិញ សំរាប់ជីវភាពរស់នៅទាំងអស់គ្នា ។ ឯឧត្តម បានថ្លែងបែបនេះ ទៅកាន់ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ឃុំផាត់សណ្តាយ ក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោងBMZ / GNF ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា៖ គម្រោងខាងលើនេះ បើគ្នាការចូលរួមពីប្រជាជន និងពីសហគមន៍ គឺយើងមិនអាចរក្សាការពារធនធានជលផលបានឡើយ ទោះបីមានអង្គការ៥០អង្គការទៀតក៏ដោយ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវតែចូលរួមទុកដាក់កាកសំណល់ ដើម្បីការពារបរិស្ថានក្នុងតំបន់ឡូត៍លេខ២ (ព្រែកខ្សាច់) ជាកន្លែងអភិរក្សពូជត្រីនេះអោយបានកើនឡើង និងគង់វង្ស ។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអគ្គលេខាធិការរង ESCAP បានសំណូមពរទៅកាន់ប្រជាពលរដ្ឋថា៖ សូមកុំធ្វើការនេសាទនៅក្នុងតំបន់អភិរក្សពូជត្រី ព្រោះថា ការនេសាទត្រីនៅក្នុងតំបន់អភិរក្សគឺដូចជាការចាប់មេមាន់កំពុងក្រាបពង ស្ងោរទាំងមេទាំងពងអញ្ចឹង គឺដាច់ពូជទាំងអស់តែម្តង ។ ដោយឡែកតាមការស្រាវជ្រាវ…

  • ពលរដ្ឋជាង១០នាក់ បានពុលនំបញ្ចុក ក្នុងកម្មវិធីមួយ នៅឃំុក្រូចគរខេត្តសៀមរាប

    ពលរដ្ឋជាង១០នាក់ បានពុលនំបញ្ចុក ក្នុងកម្មវិធីមួយ នៅឃំុក្រូចគរខេត្តសៀមរាប

    ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។ អាជ្ញាធរបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។ អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុ នៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។ អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។ ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕

  • ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ជូនដល់ជនពិការ ២ខ្នង និងនិវត្តន៍ជន ២ខ្នង ក្នុងស្រុកកំពង់ត្រឡាច

    ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ជូនដល់ជនពិការ ២ខ្នង និងនិវត្តន៍ជន ២ខ្នង ក្នុងស្រុកកំពង់ត្រឡាច

    កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រគល់ផ្ទះ ៤ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ជូន២ខ្នង ក្នុងដល់គ្រួសារជនពិការ និង២ខ្នងក្នុងទៀតប្រគល់ជូននិវត្តជនល្នុងស្រុកកំពង់ត្រឡាច ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះចំនួន ០៤ខ្នង ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ក្រោមអធិបតីភាព  អភិបាលរងខេត្តកំពង់ឆ្នាំង លោក ហេងពិទូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល គណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត រួមជាមួយ  មេបញ្ជាការសឹងរងខេត្ត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តមសេនីយ៍ទោធនធឿន, ស្នងការនគបាលខេត្តកំពង់ឆ្នាំង អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តសេនីយ៍ទោ ខូវលី , អភិបាលស្រុកកំពង់ត្រឡាច និង ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក…

  • សត្វពស់ថ្លានដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះយកមកលែងនៅក្នុងតំបន់ការពារអភិរក្សភ្នំនាងកង្រី

    សត្វពស់ថ្លានដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះយកមកលែងនៅក្នុងតំបន់ការពារអភិរក្សភ្នំនាងកង្រី

    កំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ដែលជាសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ដែលប្រជាត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរស្រុកកំពង់លែង ធ្វើការដោះលែងចូលព្រៃធម្មជាតិភ្នំនាងកង្រី ដែលការពារដើម្បីអភិរក្សបន្តពូជបង្កើតកូនឡើងវិញ ។ សត្វពស់ថ្លាន់ដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជនេះត្រូវជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើការដោះលែងចូលទៅក្នុងបឹង និងព្រៃធម្មជាតិនៅថ្ងៃទី២៣ មិថុនា២០២០ នៅចំណុចតំបន់ការពារ និងអភិរក្សព្រៃសហគមន៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងនៅថ្ងៃទី២៣ មិថុនា២០២០នេះ ថាសត្វពស់ថ្លាន់ទាំង៤ក្បាលនេះ មានទម្ងន់១៥គីឡូក្រាម លោកបានទួលពីប្រជាពលរដ្ឋដែលបានចិញ្ចឹមតាំងពីតូចៗមកម្ល៉េះ តែមិនហ៊ានយកទៅលែនៅទីណាដោយខ្លាចគេចាប់ទើបពួកគាត់យកមកប្រគល់អោយលោក ដូច្នេះលោក បានប្រគល់ទៅអោយកំលាំងជំនាញ រដ្ឋបាលជលផលខេត្តដើម្បីយកទៅលែងនៅក្នុងព្រៃសហគមន៍ភ្នំនាងកង្រី ខណៈដែលសត្វពស់ថ្លាន់កំពង់រងការជិតផុតពូជដើម្បីធ្វើការថែរក្សាការពារអោយប្រភេទសត្វល្មូន ដ៏កម្រ និងជិតផុតពូជនេះមានឱកាស់រសនៅដោយក្តីសុខសាន្ត និងបន្តពូជឡើងវិញ ។ នាយខណ្ឌរដ្ឋបាលជលផលធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ   សូមកុំចាប់សត្វ ដ៏កម្រខាងលើ និងជិតផុតពូជខាងលើនេះផងដែរ ។ សូមបញ្ជាក់ថាការចាប់សត្វ និងធ្វើអាជីវកម្មលើសត្វព្រៃជាអំពើល្មើស និងច្បាប់ហើយ និងមានទោសទណ្ឌទៀតផងដែរ ៕ ដោយ សុក្ខារិន …