-
សត្វខ្ទីងមួយក្បាលជាប់អន្ទាក់ត្រូវបានព្រានព្រៃសម្លាប់ និងពន្លះសាច់ជាដុំៗ
សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាដែលជាប់អន្ទាក់ត្រូវបានព្រានព្រៃសម្លាប់និងពន្លះសាច់ជាដុំៗត្រូវបានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ នេះអំឡុងពេលចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។ នេះគឺជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៣ ខែមិថុនា នេះ ដោយឯកឧត្តមបានបង្ហាញការ សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។ តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។ នេះគឺជាការឱ្យដឹងរបស់ឯកឧត្តមនេត្រ ភក្ត្រា ជាមួយការបញ្ជាក់ថាអន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តី លើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference)
នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយ មាន ការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិប លើក ទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជា សមាជិកអាច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុក ពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្ម សរុប ជិត ២៩%…
-
បរិស្ថានបៃតងជាចំណែកមួយនៃសោភណភាពសម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។
នារសៀលថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការ និងបែកចែកភារកិច្ចក្នុងការដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អ៕
-
សមាគមទូរទស្សន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យ នូវសំណូមពរស្តីពីផលប៉ះពាល់ទៅនឹងផលិតកម្ម និងទីផ្សាររបស់ស្ថានីយទូរទស្សន៍ ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ សមាគមទូរទស្សន៍កម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍ដើម្បីពិនិត្យពិភាក្សាលើសំណើរ ស្តីពីអំពីផលវិបាក ក្នុងពេលកូវីដ-១៩ ពិសេសការបាត់ Sponser ដើម្បីទ្រទ្រង់សកម្មភាពការងារ ក្នុងវិស័យសោតទស្សន៍ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និង ឯកឧត្តម ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ បានផ្តល់វេទិកាជូនថ្នាក់ដឹកនាំស្ថានីយវិទ្យុ និង ទូរទស្សទាំងអស់ដើម្បីបញ្ជាក់ពីអ្វីដែលជាសំណូមពរ របស់ម្ចាស់ស្ថានីយ ដើម្បីឯកឧត្តម នាំយកបញ្ហានេះ លើកជាយោបល់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យ និង ដោះស្រាយ ។ …
-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦
-
ចិនខឹងសម្បារជាខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ហៅជម្ងឺ COVID-19 ថា ជាវីរុស “Kung Flu”
ចិន៖ ប្រទេសចិនបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្រឆាំងរបស់ខ្លួន នៅថ្ងៃចន្ទម្សិលមិញ ចំពោះការប្រើភាសាម៉ាកងាយពាក់ព័ន្ធនឹងជម្ងឺ COVID-19 បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានហៅមេរោគនេះថា ជាវីរុស “Kung flu” នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ បើតាមកាសែត The Hill អ្នកនាំពាក្យសេតវិមានលោកស្រី ខេឡេ ម៉ាកអេនណាន់នី បានការពារពាក្យ «Kung Flu» ដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីហៅវីរុស COVID-19 ថា ភាសានេះមិនមែនជាពាក្យរើសអើងពូជសាសន៍ឡើយ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ពាក្យនេះគឺមានបំណងសំដៅទៅប្រភពដើមនៃវីរុស ហើយវាក៏មិនមែនជាពាក្យដែលមានន័យត្រគោះបោះបោកដែរ ។ សូមបញ្ជាក់ថា ចាប់តាំងពីការរីកសាយជម្ងឺ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅវីរុសនេះថា ជា «វីរុសចិន» ឬ «Kung Flu» ដែលមានសូរសៀងស្រដៀងនឹងភាសាចិន ។…
-
អឺរ៉ុបព្រមានចិនជាថ្មីម្តងទៀតថា នឹងជួបផលវិបាក បើសិនទីក្រុងប៉េកាំងមិនព្រមបោះចោលផែនការអនុម័តច្បាប់ថ្មីលើទីក្រុងហុងកុង
ប៊ែលហ្ស៊ិក៖ ឡុងកិច្ចប្រជុំកំពូលមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺឡេយែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល បានព្រមាន និងបង្ហាញក្ដីបារម្ភរបស់ខ្លួនប្រាប់ថ្នាក់ដឹកនាំកំពូលចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល ថ្លែងថា យើងពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសេចក្ដីព្រាងច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុងហើយយើងអំពាវនាវឱ្យចិនគោរព និងអនុវត្តន៍ តាមពាក្យសន្យាចំពោះប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ក្នុងការរក្សាការពារស្វ័យភាព ក៏ដូចជាសេរីភាពរបស់ក្រុងស្វយ័តមួយនេះ ។ យ៉ាងណាមិញ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះបានអះអាងថា បញ្ហាពាក់ព័ន្ធនឹងទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយប្រឆាំងជាដាច់ខាតរាល់ការជ្រៀតជ្រែក ឬលូកលាន់កិច្ចការផ្ទៃក្នុងមួយនេះ ៕
-
ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទម្សិលមិញថ្លែងថា រូបលោកប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋក្នុងស្រុក AVN លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា នៅពេលដែលពេលវេលាមកដល់ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាគ្នាដែលពោលពេញដោយការគោរពជាមួយលោកប្រធានា ធិបតី ដូណាល់ ត្រាំ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំបាននិយាយថា លោកនឹងពិចារណាជួបជាមួយលោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ៕
-
ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 របស់ថៃឈានដល់ដំណាក់កាល ជោគជ័យ ឬបរាជ័យ
ថៃ៖ ក្រុមអ្នកវិទ្យាសាស្ត្រថៃ នៅថ្ងៃចន្ទម្សិលមិញ បានចាក់វ៉ាក់សាំង COVID-19 លើកទីពីរទៅលើសត្វស្វា ក្នុងគោលបំណងរកមើលការឆ្លើយតបជាវិជ្ជមានមួយទៀត ដើម្បីជួយដល់ការសាកល្បងព្យាបាលលើមនុស្សនៅដើមខែតុលាខាងមុខ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ សត្វស្វាចំនួន១៣ក្បាលត្រូវបានចាក់វ៉ាក់សាំងការពារ កាលពីថ្ងៃចន្ទម្សិលមិញ ហើយ០២សប្តាហ៍ទៀតនឹងជាពេលវេលាសំខាន់ក្នុងការកំណត់ ថាតើក្រុមអ្នកស្រាវជ្រាវអាចបន្តការធ្វើតេស្តបន្ថែមទៀតបានឬអត់ ។ នាយកមជ្ឈមណ្ឌលស្រាវ ជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងនៅសាកលវិទ្យាល័យ ជូឡាឡុងកន លោក កៀត រ៉ាក់រុងថាំ បានគូសបញ្ជាក់ថា យើងនឹងវិភាគការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំម្តងទៀតហើយបើសិនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គឺខ្ពស់បំផុតនោះ វានឹងជាការឆ្លើយតបមួយដ៏ល្អ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃបានសម្តែងការគាំទ្រដល់ការសាកល្បងខាងលើនេះ ហើយសង្ឃឹមថា ទីក្រុងបាងកកនឹងអាចមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពតម្លៃថោកផលិតក្នុងស្រុក និងត្រៀមចេញលក់សម្រាប់ឆ្នាំក្រោយ ៕
-
ចិនជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ទៅកាន់គន្លងតារាវិថី
ចិន៖ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបញ្ជូនផ្កាយរណបចុងក្រោយ នៃប្រព័ន្ធផ្កាយរណបប្រាប់ទិស ប៉ីតូវ ហៅកាត់ថា (BDS) ទៅកាន់ទីអវកាស បន្ទាប់ពី បាញ់បង្ហោះនៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃអង្គារនេះ ចេញពីមូលដ្ឋានបាញ់បង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ផ្កាយរណបខាងលើនេះ គឺជាសមាជិកទី៥៥ នៃបណ្តាញផ្កាយរណបអង្កេត និងសម្រួលដល់ចរាចរណ៍ពីលើអាកាស ប៉ីតូវ ដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ឡុង ម៉ាច ៣ប៊ី ។ សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ចិនក៏បានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបអង្កេត មហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D ផងដែរ ដោយប្រើប្រាស់រ៉ុក្កែត ឡុង ម៉ាច ២ស៊ី ៕