-
នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក២នាក់ ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទដៃ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធ ករណីករណីឆក់ទូរស័ព្ទដៃ នៅចំណុតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ខឿន រ៉ាវុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ឈ្មោះ ភូ ភារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងមាន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO ។ សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-3320 របស់ជនសង្ស័យ។ បច្ចុប្បន្ន…
-
ធនាគារឯកទេសវីងចាប់ដៃគូសហការគ្នាជាមួយធនាគារកាណាឌីយ៉ា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ យើងមានឯកសិទ្ធិដែលថ្ងៃនេះ វីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេ និងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ ។ ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង ខេមបូឌា លីមីតធីត ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ លោក ម៉ានូ រ៉ាចាន់ បានបន្តថា វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច លោកថា ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុ សម្រាប់ប្រជាជនគ្រប់រូប ។ លោក រ៉េម៉ុន…
-
វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំបូកសរុបរបាយការណ៍ស្តីពីការអនុវត្តន៍ផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២០
ដីឥដ្ឋ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២០ ដឹកនាំដោយលោកនាយកវិទ្យាស្ថាន នៅបន្ទប់រដ្ឋបាល និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីចំណុះវិទ្យាស្ថាន។ លោកនាយកវិទ្យាស្ថាន បានឲ្យដឹងថា កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖១. បូកសរុបរបាយការណ៍ស្តីពីការអនុវត្តផែនការសកម្មភាព ក្នុងឆមាសទី១ ឆ្នាំ២០២០២. មតិចូលរួមរបស់សមាជិក សមាជិកា៣. បញ្ហាផ្សេងៗ។ បន្ទាប់ពីបានដំណើរការតាមរបៀបវារៈខាងលើរួចមក លោកប្រធានអង្គប្រជុំបានណែនាំឱ្យការិយាល័យរដ្ឋបាល-សរុប យករបាយការណ៍នេះ ទៅរៀបចំ ផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅមន្ទីចាត់ការឱ្យទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះ លោកនាយក ក៏បានក្រើនរំឭក ដាស់តឿនដល់មន្ត្រីគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចបន្តទៀត ឲ្យទទួលបានលទ្ធផលល្អប្រសើរតាមការកំណត់៕ធ.ដ
-
ឯកឧត្តម អ៊ិត សំហេង៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កំរិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
ភ្នំពេញ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ហើយបន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ។ល។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើអោយបន្តការផ្សព្វផ្សាយ ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមកន្លែងធ្វើការផ្ទាល់ពីអ្វី ដែលជាផលវិបាកដោយសារជំងឺកូវីត១៩ និងវិធាការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រក្រតីភាពនៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រដើម្បីសម្រួលដល់ជីវភាពរស់របស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។ ការស្នើឡើងបែបនេះ ធ្វើឡើងនាឱកាស ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន…
-
ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីនៅក្បែរវត្តភ្នំម្តុំម្ជូរ១៦៨ នៅតែបើកដំណើរការធម្មតា ដោយមិនខ្វល់ពីអាជ្ញាធរមូលដ្ឋាន
ភ្នំពេញ៖ ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីនៅក្បែរវត្តភ្នំម្តុំម្ជូរ១៦៨ បានបើកដំណើរការធម្មតា ដោយគ្មានចំណាត់ការ ពីអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរកន្លែងបើកល្បែងសុីសងនេះបានឲ្យដឹងថា ទីតាំងល្បែងសុីសងនេះ ស្ថិតនៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញ បានលើកឡើងទៀតថា ល្បែងហ្គេមបាញ់ត្រីទាំងនេះបានពង្វក់ស្មារតី ក្មេងចាស់ប្រុស-ស្រី ឲ្យឈ្លក់វង្វេង ភ្លេចផ្ទះសម្បែង ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលារៀន បំផ្លាញលុយកាក់ឪពុកម្ដាយ និងអាចកើតចេញជាអំពើរហិង្សារក្នុងគ្រួសារ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ជាដើមក្រោយពេលដែលពួកគេបានចាញ់ល្បែង។ ប្រជាពលរដ្ឋបានស្នើសុំទៅកាន់លោកអភិបាលខណ្ឌ និងលោកអភិបាលរាជធានីភ្នំពេញ សូមមេត្តាគិតគូរ និងចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងអស់នោះផង ពីព្រោះសព្វថ្ងៃ គឺសម្បូរទៅដោយអំពើ ឆក់ ប្លន់ លួច នឹង គ្រឿងញៀនយ៉ាងច្រើនដែលជាការព្រួយបារម្ភ និងភ័យខ្លាចរបស់ប្រជាពលរដ្ឋ៕
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាព និងគោរពវិន័យឲ្យបានម៉ឹងម៉ាត់ ដើម្បីត្រៀមខ្លួនចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង
ខេត្តព្រះវិហារ៖ ការដាស់តឿនពីសំណាក់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានរបស់អង្គភាព បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី វិធានការពង្រឹងអនុវត្ថន៍លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀបរបស់ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃច័ន្ទ ទី២២មិថុនាឆ្នាំ២០២០ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានធ្វើឡើងតាមការណែនាំរបស់ក្រសួងការពារជាតិ ក្នុងគោលបំណង ផ្សព្វផ្សាយការងារ អប់រំចិត្តសាស្រ្ត ពង្រឹងតួនាទី ភារកិច្ច និងសតិអារម្មណ៍របស់កងទ័ព ឲ្យមានស្មារតីរឹងមាំ ម៉ឺងម៉ាត់ និងមានទឹកចិត្តមុតស្រួចថែមទៀត នៅក្នុងកិច្ចការងារការពារអធិបតេយ្យជាតិ បម្រើប្រជាពលរដ្ឋ ទ្រទ្រង់សាសនា ការពារព្រះមហាក្សត្រ រដ្ឋសភាជាតិ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីពេលកន្លទៅនេះ អោយបានជាដាច់ខាត។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាដល់យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពង្រឹងលើការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ត្រូវគោរពវិន័យ នៅក្នុងជួរកងកម្លាំងអោយទៀងទាត់ ម៉ឺងម៉ាត់ ត្រូវមានគុណធម៌…
-
ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀតហើយ នៅថ្ងៃនេះ
ក្រសួងសុខាភិបាល៖ ថ្ងៃនេះក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ (ជនជាតិខ្មែរត្រលប់មកពីសហរដ្ឋអាម៉េរិក) រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី២៣ មិថុនា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត (ជាករណីនាំចូល) ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៧នាក់ ដដែល និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ …
-
ក្រសួងធនធានទឹក និងឧតុនិយម៖ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មិថុនាឆ្នាំ២០២០
-
សមាជិក០២នាក់ នៃក្រុមយុទ្ធនាឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមាន COVID-19
សហរដ្ឋអាម៉េរិក៖ សមាជិក០២នាក់ នៃក្រុមយុទ្ធនាការឃោសនារបស់ប្រធានា ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកជួយរៀបចំកម្មវិធីជួបជុំក្នុងយុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា អស់រយៈពេលជាច្រើនម៉ោង មុនពេលប្រារព្ធយុទ្ធការឃោស នាស្វែងរកសម្លេងឆ្នោតដំបូងកាលពីចុងសប្ដាហ៍មុននេះ ក្រុមយុទ្ធនាការឃោស នាបាននិយាយថា មានសមាជិក០៦នាក់នៃក្រុមយុទ្ធនាការឈានមុខក្នុងទីក្រុង Tulsa ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ។ សូមបញ្ជាក់ថា យុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតដំបូងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីចុងសប្ដាហ៍មុននេះ មានអ្នកចូលរួមប្រមាណ៦ពាន់២រយនាក់ប៉ុណ្ណោះ ដែលតិចជាងការប៉ាន់ស្មានថា មានអ្នកចូលរួមពេញសាល១ម៉ឺន៩ពាន់នាក់ បើទោះបីអាជ្ញាធរសុខាភិបាលព្រួយបារម្ភថា វាអាចនឹងបង្កជាការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 ៕
-
លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត បើសិនជាវិសោធនកម្មរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យលោកធ្វើដូច្នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភា និងតុលាការកំពូលរុស្ស៊ីរួចហើយ នៅឡើយតែត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ។ រុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយបើវាត្រូវបានអនុម័តមែននោះ លោក ពូទីន អាចនឹងចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។ សូមជម្រាបថា ស្ថិតក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន ត្រូវតម្រូវឱ្យចុះចេញពីតំណែងនៅឆ្នាំ២០២៤ខាងមុខនេះ នៅពេលដែលលោកផុតអាណត្តិជាប្រធានាធិបតី ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគេរំពឹងថា អាចនឹងបើកផ្លូវឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ៕