Category: ព័ត៌មាន

  • បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួន សង្ស័យតែភ្លេីងប្រចណ្ឌ

    បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួន សង្ស័យតែភ្លេីងប្រចណ្ឌ

    ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈកំពុងហាលខោអាវត្រូវប្តីយកកាំបិតមកចាក់ចំទ្រូងខាងស្តាំ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិ ដូនរ័ត្ន សង្កាត់ ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ លាង ផល្លា ស្រី អាយុ ២៣ឆ្នាំ  មុខរបរកម្មការិនីរោងចក្រ ចំណែកជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ ២៣ឆ្នាំ នាក់ទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត ខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក រួចក៏ហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់  ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះ តែដោយអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់ជាប្តីបានគេចខ្លួនបាត់។ បច្ចុប្បន្ន នេះសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាប្ដីដេីម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធ.ដ ដោយ៖ ​ជីម ភារ៉ា

  • រថយន្តកាមរីបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តកាមរីបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកកាមរី ក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់  ថ្ងៃទី២២  ខែមិថុនា  ឆ្នាំ២០២០  នៅចំណុចស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស  តាមបណ្តោយផ្លូវលេខ២៨៩  ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន  ពណ៌ទឹកប្រាក់   ពាក់ស្លាកលេខភ្នំពេញ 2Q 6742 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏រេបង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត វៀចចេញពីគន្លងមួយកង់ ចំណែករថយន្តបានដាច់កាឡេទៅមុខលែងរួច។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងទាក់ទងជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕ធ.ដ

  • លោក ហេងហាប់ កូនប្រុសបង្កើត ឯក ឧត្តម នាយឧត្តម សេនីយ៍ឯក ទូចពលៈ បានយករទេះរុញ មួយគ្រឿងមកប្រគល់ជូនជន ពិការមួយគ្រួសារ

    លោក ហេងហាប់ កូនប្រុសបង្កើត ឯក ឧត្តម នាយឧត្តម សេនីយ៍ឯក ទូចពលៈ បានយករទេះរុញ មួយគ្រឿងមកប្រគល់ជូនជន ពិការមួយគ្រួសារ

    កំពត:កាលពីរព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ លោក ហេង ហាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេ នីយ៍ឯក ទូចពលៈ ប្រធាន នាយកដ្ឋានន គរបាល ការពារព្រំដែនទឹក បាននាំយក អំ ណោយ ជារទេះរុញ មួយគ្រឿង និងស ម្ភារៈមួយចំនួន មកចែកជូន ដល់គ្រួសារ ជនពិការ មួយគ្រួសារ ឈ្មោះ គេង គួន ភេទ ប្រុស អាយុ ២៣ឆ្នាំ ដែល រស់នៅ ភូមិព្រៃព្រូស ឃុំព្រៃក្រឹស ស្រុក កំពង់ ត្រាច ខេត្តកំពត។លោក ហេង ហាប់ បានថ្លែងប្រាប់អ្នកសារ ព័ត៌មាន ដឹងក្រុមគ្រួសារជនពិការ ថា អំ ណោយជារទេះ រុញមួយគ្រឿង និង សម្ភា…

  • ឯកអគ្គរដ្ឋទូត ទីម័រខាងកើត សរសើរដល់វិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងស្នើឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្ដិលើវិស័យសុខាភិបាល

    ឯកអគ្គរដ្ឋទូត ទីម័រខាងកើត សរសើរដល់វិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងស្នើឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្ដិលើវិស័យសុខាភិបាល

      ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតថ្មីប្រចំាកម្ពុជា ឯកឧត្តម Ermenegildo Kupalopes បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដោយមានករណីឆ្លងតិច និងគ្មានករណីស្លាប់។ ការថ្លែងបែបនេះរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។   ក្នុងឱកាសនោះ ឯកឧត្តម Ermenegildo Kupalopes បានស្នើឱ្យកម្ពុជារឹតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេស ជួយលើជំងឺឆ្លង។ ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ និងរីករាយសហការជានិច្ច ជាពិសេសក្នុងការងារប្រយុទ្ធនឹងជំងឹឆ្លងផ្សេងៗ រួមទាំងជំងឺគ្រុនចាញ់ផងដែរ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសង្ឃឹមថា នៅពេលខាងមុខនេះ ប្រទេសទាំងពីរនឹងមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នា។ ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្តែងនូវអំណរសាទរ ជូនចំពោះឯកអគ្គរដ្ឋទូតថ្មី…

  • អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋទីទ័លក្រ៦គ្រួសារ ស្រុកកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

    អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋទីទ័លក្រ៦គ្រួសារ ស្រុកកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

      កំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនមូលដ្ឋាន នាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ០៦គ្រួសារ រស់នៅ២ភូមិ ក្នុងនោះគឺភូមិក្របៅចំនួន ០៤គ្រួសារ និងនៅភូមិតាមុំ ចំនួន០២គ្រួសារ ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។   ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។   ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគនិងថវិកា​ដើម្បីផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋទីទ័លក្រ​ក៏ដូចជាអតីតយុទ្ធជនជួបការលំបាក​ក្នុងខេត្តកំពង់ធំ​ដោយមិនទុកឱ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនណាម្នាក់ដាច់ ពោះស្លាប់ដោយដឹងហេីយមិនបានដោះស្រាយនោះឡើយ។…

  • លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បំបែកសំបុកល្បែងស៊ីសងដុះស្លែនៅក្នុងស្រុកស្ទោង

    លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បំបែកសំបុកល្បែងស៊ីសងដុះស្លែនៅក្នុងស្រុកស្ទោង

    កំពង់ធំ៖ បនល្បែងស៊ីសងដុះស្លែរចល័ត តែងតែធ្វើសកម្មភាពដោយរលូន និងបំផ្លាសទីតាមរដូវកាល បើទោះបីជាមានការ ហាមឃាត់ពីសំណាក់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលក្តី តែជនញៀនល្បែងនៅតែបន្តណាត់ គ្នាលេងល្បែស៊ីសង ដោយពុំមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច តែទីបំផុតត្រូវអស់លក្ខ័ណ៍។ជាក់ស្តែងបនល្បែងស៊ីសង ដែលមានលក្ខណៈជា បនល្បែងចល័ត ដែលត្រូវបានគៀងគរគ្នាពីសំណាក់ ប្រជាពលរដ្ឋ ក្នុងភូមិ និងក្រៅស្រុក ឲ្យមកពពាក់ពពូននិងឈ្លក់វវង្វេងនិងល្បែងស៊ីសង ត្រូវបាន លោក សាយ វាសនា ព្រះរាជាអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងមន្រ្តីនគរបាលយុត្តិធម៌ ក្រោមការបញ្ជារបស់ លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះបង្រ្កាបកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ក្រោមការបញ្ជារបស់លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបង្ក្រាបល្បែងជល់មាន់ និងឃាត់ខ្លួនក្រុមញៀនល្បែង ចំនួន៤នាក់ គ្រាប់អាប៉ោង២ មាន់៣ក្បាល  ម៉ូតូ១៥គ្រឿង សង្វៀនមាន់១ ក្រោយពីបង្រ្កាប សមត្ថកិច្ចបានប្រមូលវត្ថុតាង នាំមករក្សាទុកនៅនៅកន្លែងសមត្ថកិច្ច ដើម្បីរងចាំឲ្យសាម៉ីខ្លួន ចូលមកដោះស្រាយតាមនិតិវិធីច្បាប់។…

  • ឯកឧ្តតម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

    ឯកឧ្តតម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

        ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ។   ពិធីបុណ្យសពបានប្រារព្ធ នៅគេហដ្ឋាននៃគ្រួសារសព ស្ថិតក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក សេង សាញ់ កាលនៅមាន​ជីវិត ត្រូវបានប្រជាពលរដ្ឋ ស្រឡាញ់និងកោតសរសើរថា ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រើរាស្ត្រដ៏គួរអោយគោរព ប្រកបដោយគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ បំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងបានបំពេញភារកិច្ច ជាចៅសង្កាត់អស់រយៈពេលជាង​២០ឆ្នាំកន្លងហើយ។ គុណសម្បត្​តិរបស់លោក សេង សាញ់…

  • អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅហ្វីលីពីន ត្រូវបានលុបចោលជាផ្លូវការ

    អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅហ្វីលីពីន ត្រូវបានលុបចោលជាផ្លូវការ

    សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ាន ASEAN PARA SPORTS FEDERATION (APSF) បានបើកកិច្ចប្រជុំអនឡាញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមពីតំណាងប្រទេសទាំងអស់នៃសមាជិកអាស៊ាន ដោយឯកភាពសម្រេចលុបចោលជាផ្លូវការនូវការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១០ នៅប្រទេសហ្វីលីពីន។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាថ្លែងថា សមាជិកអាស៊ានទាំងអស់ បានពិភាក្សាគ្នា ដោយយោងទៅលើលិខិតរបស់ម្ចាស់ផ្ទះហ្វីលីពីន ដោយមិនទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះទេ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនៅប្រទេសហ្វីលីពីន ហើយសន្សំថវិកាក្នុងការដោះស្រាយបញ្ហាជំងឺផ្លូវដង្ហើមនេះ។ សមាជិកក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណចំពោះប្រទេសហ្វីលីពីន ដែលបានខិតខំទទួលធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ-១៩នេះ ទើបមិនអាចទទួលធ្វើម្ចាស់ផ្ទះនេះបន្តទៀតបាន។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ទៀតថា «នៅក្នុងកិច្ចពិភាក្សានេះ សមាជិកទាំងអស់ក៏មានការព្រួយបារម្ភដូចគ្នា ហើយជាលទ្ធផលគឺយើងបានឯកភាពគ្នាផ្អាកទាំងស្រុងដោយលុបចោលនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ដោយត្រូវបានបញ្ចប់ហើយទុកព្រឹត្តិការណ៍លើកទី១០នេះជាប្រវត្តិដោយសារជំងឺកូវីដ-១៩ ហើយក៏ជាប្រវត្តិសាស្ត្ររបស់អាស៊ានប៉ារ៉ាហ្គេមផងដែរ។ យើងមិនយកព្រឹត្តិការណ៍លើកទី១០នេះ ទៅបន្តទៀតទេ ដែលប្រទេសវៀតណាមគ្រោងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាខែធ្នូ ឆ្នាំ២០២១ តែម្តង។ នៅចុងបញ្ចប់…

  • សម្តេចក្រឡាហោម ស ខេង អះអាងថា ការរក្សាបានទំនាក់ទំនងល្អរវាង កម្ពុជានិងចិន គឺកើតចេញពីការ ការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ

    សម្តេចក្រឡាហោម ស ខេង អះអាងថា ការរក្សាបានទំនាក់ទំនងល្អរវាង កម្ពុជានិងចិន គឺកើតចេញពីការ ការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងធ្វើឲ្យទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរកាន់តែ ខ្លាំងក្លាបន្ថែមទៀត ដោយគ្មានការឈប់ឈរ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរកំពុងប្រកគៀកស្មាគ្នាក្នុង កិច្ចការពារមេរោគកូវិដ១៩។    ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងទទួលសម្ភារៈការពារមេរោគកូវិដ១៩ ជាមួយ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ២២ មិថុនានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាំងនាមឲ្យប្រជាជនខ្មែរ និងក្រសួងមហាផ្ទៃទាំងមូល សូមថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជា ជារៀងរហូតមក ហើយការជួយនេះគឺជាការបង្ហាញនូវភាពជាក់ស្តែងបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អបំ ផុតនេះ។    សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា សម្ភារៈរបស់ក្រសួងសន្តិសុខចិន ដែលបានជូនដល់ក្រសួងមហាផ្ទៃនាពេលនេះគឺពិតជា បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ការគិតគួមកដល់ប្រទេសកម្ពុជា ដែលជាមិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនូវ ជំងឺកូវិដ១៩ ។ ដោយសម្តេចក្រឡាហោម រំពឹងថា តាមរយៈស្មារតីនៃការជួយគ្នាទៅវិញទៅមកនេះនឹងរួមចំណែក ធ្វើឲ្យកាន់តែរឹមមាំបន្ថែមទៀតតទៅអនាគតនៃស្ថាប័នប្រទេសទាំងពីរប្រជាជនទាំងពីរ និងរដ្ឋាភិបាលទាំងពីរផងដែរ។ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា…

  • នាំខ្លួនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវមកបើកញ្ចប់គ្រឿងញៀន

    នាំខ្លួនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវមកបើកញ្ចប់គ្រឿងញៀន

    ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមសាលលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០នេះ បានបង្គាប់ឱ្យ អនុរក្សពន្ធនាគារបញ្ជូនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអា០វុធហត្ថខេត្តតាកែវ មកកាន់តុលាការដើម្បីបើកការសើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខ ។លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យ ដឹងថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។យោងតាមរបាយការណ៍សមត្ថកិច្ច បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធាមុខរបរជា កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង និងការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ…