Category: ព័ត៌មាន

  • លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បំបែកសំបុកល្បែងស៊ីសងដុះស្លែនៅក្នុងស្រុកស្ទោង

    លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បំបែកសំបុកល្បែងស៊ីសងដុះស្លែនៅក្នុងស្រុកស្ទោង

    កំពង់ធំ៖ បនល្បែងស៊ីសងដុះស្លែរចល័ត តែងតែធ្វើសកម្មភាពដោយរលូន និងបំផ្លាសទីតាមរដូវកាល បើទោះបីជាមានការ ហាមឃាត់ពីសំណាក់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលក្តី តែជនញៀនល្បែងនៅតែបន្តណាត់ គ្នាលេងល្បែស៊ីសង ដោយពុំមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច តែទីបំផុតត្រូវអស់លក្ខ័ណ៍។ជាក់ស្តែងបនល្បែងស៊ីសង ដែលមានលក្ខណៈជា បនល្បែងចល័ត ដែលត្រូវបានគៀងគរគ្នាពីសំណាក់ ប្រជាពលរដ្ឋ ក្នុងភូមិ និងក្រៅស្រុក ឲ្យមកពពាក់ពពូននិងឈ្លក់វវង្វេងនិងល្បែងស៊ីសង ត្រូវបាន លោក សាយ វាសនា ព្រះរាជាអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងមន្រ្តីនគរបាលយុត្តិធម៌ ក្រោមការបញ្ជារបស់ លោកស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះបង្រ្កាបកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ក្រោមការបញ្ជារបស់លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបង្ក្រាបល្បែងជល់មាន់ និងឃាត់ខ្លួនក្រុមញៀនល្បែង ចំនួន៤នាក់ គ្រាប់អាប៉ោង២ មាន់៣ក្បាល  ម៉ូតូ១៥គ្រឿង សង្វៀនមាន់១ ក្រោយពីបង្រ្កាប សមត្ថកិច្ចបានប្រមូលវត្ថុតាង នាំមករក្សាទុកនៅនៅកន្លែងសមត្ថកិច្ច ដើម្បីរងចាំឲ្យសាម៉ីខ្លួន ចូលមកដោះស្រាយតាមនិតិវិធីច្បាប់។…

  • ឯកឧ្តតម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

    ឯកឧ្តតម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

        ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ។   ពិធីបុណ្យសពបានប្រារព្ធ នៅគេហដ្ឋាននៃគ្រួសារសព ស្ថិតក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក សេង សាញ់ កាលនៅមាន​ជីវិត ត្រូវបានប្រជាពលរដ្ឋ ស្រឡាញ់និងកោតសរសើរថា ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រើរាស្ត្រដ៏គួរអោយគោរព ប្រកបដោយគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ បំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងបានបំពេញភារកិច្ច ជាចៅសង្កាត់អស់រយៈពេលជាង​២០ឆ្នាំកន្លងហើយ។ គុណសម្បត្​តិរបស់លោក សេង សាញ់…

  • អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅហ្វីលីពីន ត្រូវបានលុបចោលជាផ្លូវការ

    អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅហ្វីលីពីន ត្រូវបានលុបចោលជាផ្លូវការ

    សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ាន ASEAN PARA SPORTS FEDERATION (APSF) បានបើកកិច្ចប្រជុំអនឡាញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមពីតំណាងប្រទេសទាំងអស់នៃសមាជិកអាស៊ាន ដោយឯកភាពសម្រេចលុបចោលជាផ្លូវការនូវការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១០ នៅប្រទេសហ្វីលីពីន។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាថ្លែងថា សមាជិកអាស៊ានទាំងអស់ បានពិភាក្សាគ្នា ដោយយោងទៅលើលិខិតរបស់ម្ចាស់ផ្ទះហ្វីលីពីន ដោយមិនទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះទេ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនៅប្រទេសហ្វីលីពីន ហើយសន្សំថវិកាក្នុងការដោះស្រាយបញ្ហាជំងឺផ្លូវដង្ហើមនេះ។ សមាជិកក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណចំពោះប្រទេសហ្វីលីពីន ដែលបានខិតខំទទួលធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ-១៩នេះ ទើបមិនអាចទទួលធ្វើម្ចាស់ផ្ទះនេះបន្តទៀតបាន។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ទៀតថា «នៅក្នុងកិច្ចពិភាក្សានេះ សមាជិកទាំងអស់ក៏មានការព្រួយបារម្ភដូចគ្នា ហើយជាលទ្ធផលគឺយើងបានឯកភាពគ្នាផ្អាកទាំងស្រុងដោយលុបចោលនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ដោយត្រូវបានបញ្ចប់ហើយទុកព្រឹត្តិការណ៍លើកទី១០នេះជាប្រវត្តិដោយសារជំងឺកូវីដ-១៩ ហើយក៏ជាប្រវត្តិសាស្ត្ររបស់អាស៊ានប៉ារ៉ាហ្គេមផងដែរ។ យើងមិនយកព្រឹត្តិការណ៍លើកទី១០នេះ ទៅបន្តទៀតទេ ដែលប្រទេសវៀតណាមគ្រោងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាខែធ្នូ ឆ្នាំ២០២១ តែម្តង។ នៅចុងបញ្ចប់…

  • សម្តេចក្រឡាហោម ស ខេង អះអាងថា ការរក្សាបានទំនាក់ទំនងល្អរវាង កម្ពុជានិងចិន គឺកើតចេញពីការ ការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ

    សម្តេចក្រឡាហោម ស ខេង អះអាងថា ការរក្សាបានទំនាក់ទំនងល្អរវាង កម្ពុជានិងចិន គឺកើតចេញពីការ ការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងធ្វើឲ្យទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរកាន់តែ ខ្លាំងក្លាបន្ថែមទៀត ដោយគ្មានការឈប់ឈរ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរកំពុងប្រកគៀកស្មាគ្នាក្នុង កិច្ចការពារមេរោគកូវិដ១៩។    ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងទទួលសម្ភារៈការពារមេរោគកូវិដ១៩ ជាមួយ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ២២ មិថុនានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាំងនាមឲ្យប្រជាជនខ្មែរ និងក្រសួងមហាផ្ទៃទាំងមូល សូមថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជា ជារៀងរហូតមក ហើយការជួយនេះគឺជាការបង្ហាញនូវភាពជាក់ស្តែងបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អបំ ផុតនេះ។    សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា សម្ភារៈរបស់ក្រសួងសន្តិសុខចិន ដែលបានជូនដល់ក្រសួងមហាផ្ទៃនាពេលនេះគឺពិតជា បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ការគិតគួមកដល់ប្រទេសកម្ពុជា ដែលជាមិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនូវ ជំងឺកូវិដ១៩ ។ ដោយសម្តេចក្រឡាហោម រំពឹងថា តាមរយៈស្មារតីនៃការជួយគ្នាទៅវិញទៅមកនេះនឹងរួមចំណែក ធ្វើឲ្យកាន់តែរឹមមាំបន្ថែមទៀតតទៅអនាគតនៃស្ថាប័នប្រទេសទាំងពីរប្រជាជនទាំងពីរ និងរដ្ឋាភិបាលទាំងពីរផងដែរ។ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា…

  • នាំខ្លួនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវមកបើកញ្ចប់គ្រឿងញៀន

    នាំខ្លួនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវមកបើកញ្ចប់គ្រឿងញៀន

    ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមសាលលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០នេះ បានបង្គាប់ឱ្យ អនុរក្សពន្ធនាគារបញ្ជូនអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអា០វុធហត្ថខេត្តតាកែវ មកកាន់តុលាការដើម្បីបើកការសើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខ ។លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យ ដឹងថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។យោងតាមរបាយការណ៍សមត្ថកិច្ច បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធាមុខរបរជា កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង និងការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ…

  • រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ប្រមាណជាង១១លានដុល្លារសហរដ្ឋអាមេរិក ក្រុមហ៊ុនបានទិញរួមមាន ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci

    រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ប្រមាណជាង១១លានដុល្លារសហរដ្ឋអាមេរិក ក្រុមហ៊ុនបានទិញរួមមាន ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci

    រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដែលឯកឧត្តមនិងប្រតិភូក្រសួងបរិស្ថានចុះ ពិនិត្យការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០។ ដែនជម្រកសត្វព្រៃតាតៃ ដែលត្រូវបានឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន គូសបញ្ជាក់ថាជាទីតាំងមួយ ក្នុងចំណោមទីតាំង ៣ ដែលកម្ពុជាលក់កាបូនបាន ក្នុងនោះក៏មានដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។            ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ «ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។    អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង…

  • ក្រសួងទេសចរណ៍ណែនាំមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ឱ្យគោរពអនុវត្តតាម “គោលការណ៍ណែនាំថ្មីដើម្បីធានានូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធសម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩

    ក្រសួងទេសចរណ៍ណែនាំមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ឱ្យគោរពអនុវត្តតាម “គោលការណ៍ណែនាំថ្មីដើម្បីធានានូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធសម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩

    នៅក្នុងវិស័យទេសចរណ៍យើងត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះ ទី១)-អាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថល (Digital Solutions) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងទី២)-ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។នេះបើតាមប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យ “ការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍  (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ”ដែលរៀបចំឡើងនៅសាលខេត្តសៀមរាបកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០។       ឯកឧត្តម ថោង ខុន បានជម្រុញនិងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ឱ្យគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ដើម្បីអនុវត្តតាម “គោលការណ៍ណែនាំថ្មី – New Norms/Protocols” ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន(ដូចជា លទ្ធភាពទទួលភ្ញៀវបានចំនួនតិចជាងមុន និងចំណាយប្រតិបត្តិការខ្ពស់ជាងមុន) ក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងភ្ញៀវ និងបុគ្គលិក។ឯកឧត្តម មានប្រសាសន៍ថា៖ក្នុងស្ថានភាពបច្ចុប្បន្ន និង ទៅថ្ងៃខាងមុខទៀតផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ១៩   គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា   ដោយក្នុងនោះអង្គការ-ស្ថាប័នកម្រិតពិភពលោក និងតំបន់នានាបានធ្វើការព្យាករណ៍ជាជំហានៗ និងសន្និដ្ឋានចេញជាសេណារីយ៉ូផ្សេងៗ ទៅតាមស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺ កូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា…

  • លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមហាឧបាសិកា តាំង បាក់ហៀង ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រះសង្ឃ ចំនួន២៥វត្ត ក្នុងខេត្តកំពង់ធំ

    លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមហាឧបាសិកា តាំង បាក់ហៀង ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រះសង្ឃ ចំនួន២៥វត្ត ក្នុងខេត្តកំពង់ធំ

    កំពង់ធំ៖ លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និង មហាឧបាសិកា តាំង បាក់ហៀង និងមានការចូលរួមពី ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទបានមូលមតិគ្នាប្រគេនទៀនព្រះវស្សានិង ទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន២៥វត្ត រួមមាន ៖ ១. វត្តឃ្លាំងខ្មួត ២. វត្តអូសារាយ ៣. វត្តត្រែង ៤. វត្តមុន្នីរង្សី ៥. វត្តឈើទាល ៦. វត្តហប់ ៧. វត្តព្រះនាង ៨.វត្តដូង ៩.វត្តក្របៅ ១០.វត្តក្តីដើម ១១.វត្តដូនល្អ ១២.វត្តល្វា ១៣.វត្តស្ពឺជើង ១៤.វត្តស្វាយរមៀត ១៥.វត្តទួលព្រះស្រី ១៦.វត្តព្រះដំរី ១៧.វត្តស្រីងងឹត ១៨.វត្តព្រះនង្គ័ល ១៩.វត្តពោធិ៍សំណាក់ ២០.វត្តព្រះក្រសាំង ២១.វត្តក្តីស្រងែ ២២.វត្តខ្មាក់ ២៣.វត្តចំបក់បញ្ញា ២៤.វត្តភ្នំជីមូស ២៥.វត្តបទុម  ដែលរៀបចំនៅភូមិសំព័រ…

  • រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់មិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹងបណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់

    រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់មិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹងបណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ វង់ សារ៉ង អាយុ ៤៧ឆ្នាំ មានកូន ៣នាក់ ស្រី ១ ប្រុស២ ស្នាក់នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើរតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HOWO ក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនចៀនស៊ីនយានមួយគ្រឿង ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 5A-2789 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ស្រាប់តែបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1IF-6768 ធ្វើដំណើរស្របទិសគ្នា ដែលជិះគ្នាបីនាក់កូនចំពីក្រោយពេញទំហឹង បណ្តាលឲ្យកិនស្ត្រីម្នាក់ជាម្តាយស្លាប់ និងកូនពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូអូសគៀបជាប់នៅខាងក្រោមរថយ្តរងការខូចខាត។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ…

  • អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនសពកម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

    អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនសពកម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ២០២០ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមឧទ្ទិសកុសលដល់កម្មករចំនួន២៨នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើង នៅវត្តឥន្ទញ្ញាន ហៅវត្តក្រោម ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បង ប្អូនជាកម្មករ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់បាក់រលំអាគារ នាពេលកន្លងមក។ ក្នុងនាមរដ្ឋបាលខេត្ត   មន្ត្រីរាជការបានចូលរួមរំលែកទុក្ខជាមួយគ្រួសារបងប្អូនសាច់ញាតិ ជនរងគ្រោះ និងបានឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពទាំងអស់នោះឱ្យបានទៅកាន់សុគតិភព។ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងខេត្តព្រះសីហនុ បន្តទៀត ឯកឧត្តម គួច ចំរើន ក៏បានណែនាំមន្ទីរជំនាញ អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាពសំណង់នានាផងដែរ៕ សាវ៉ុន