Category: ព័ត៌មាន

  • រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់មិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹងបណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់

    រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់មិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹងបណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ វង់ សារ៉ង អាយុ ៤៧ឆ្នាំ មានកូន ៣នាក់ ស្រី ១ ប្រុស២ ស្នាក់នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើរតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HOWO ក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនចៀនស៊ីនយានមួយគ្រឿង ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 5A-2789 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ស្រាប់តែបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1IF-6768 ធ្វើដំណើរស្របទិសគ្នា ដែលជិះគ្នាបីនាក់កូនចំពីក្រោយពេញទំហឹង បណ្តាលឲ្យកិនស្ត្រីម្នាក់ជាម្តាយស្លាប់ និងកូនពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូអូសគៀបជាប់នៅខាងក្រោមរថយ្តរងការខូចខាត។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ…

  • អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនសពកម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

    អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនសពកម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ២០២០ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមឧទ្ទិសកុសលដល់កម្មករចំនួន២៨នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើង នៅវត្តឥន្ទញ្ញាន ហៅវត្តក្រោម ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បង ប្អូនជាកម្មករ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់បាក់រលំអាគារ នាពេលកន្លងមក។ ក្នុងនាមរដ្ឋបាលខេត្ត   មន្ត្រីរាជការបានចូលរួមរំលែកទុក្ខជាមួយគ្រួសារបងប្អូនសាច់ញាតិ ជនរងគ្រោះ និងបានឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពទាំងអស់នោះឱ្យបានទៅកាន់សុគតិភព។ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងខេត្តព្រះសីហនុ បន្តទៀត ឯកឧត្តម គួច ចំរើន ក៏បានណែនាំមន្ទីរជំនាញ អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាពសំណង់នានាផងដែរ៕ សាវ៉ុន

  • លោក ដូណាល់ ត្រាំ និយាយថា កំពុងពិចារណាជួបប្រធានាធិបតីវេណេស៊ុយអេឡា

    លោក ដូណាល់ ត្រាំ និយាយថា កំពុងពិចារណាជួបប្រធានាធិបតីវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងពិចារណាជួបជាមួយសមភាគីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និងថា លោក ម៉ាឌូរ៉ូ នឹងពេញចិត្តចូលរួមក្នុងកិច្ចប្រជុំ ហើយលោកក៏មិនដែលបានបដិសេធកិច្ចប្រជុំណាមួយនោះដែរ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ។ ការកត់សម្គាល់ខាងលើនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងខណៈ បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកនៅតែបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ប៉ុន្តែវិធានការនេះ មិនអាចបង្ខំឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងបានឡើយ ហើយវាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះដែរ ៕ …

  • លោក ដូណាល់ ត្រាំ គ្រោងប្រកាសរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ

    លោក ដូណាល់ ត្រាំ គ្រោងប្រកាសរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បាននិយាយថា លោកនឹងធ្វើការប្រកាសស្តីពីការរឹតបន្តឹងទិដ្ឋាការថ្មីនាពេលឆាប់ៗខាងមុខនេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News មុនពេលចូលរួមការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មីឡើងវិញជាលើកដំបូង ក្នុងទីក្រុង Tulsa រដ្ឋ Oklahoma លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា យើងនឹងធ្វើការប្រកាសអ្វីមួយនៅថ្ងៃស្អែក ឬក៏ថ្ងៃបន្ទាប់ស្តីពីទិដ្ឋាការ ។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលំអិតជុំវិញការរឹតបន្តឹងទិដ្ឋាការ ប៉ុន្តែបានទទួលស្គាល់ថា នឹងមានករណីលើកលែងមួយចំនួនផងដែរ ៕

  • ប្រធានាធិបតីអាម៉េរិកសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មលើចិន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង

    ប្រធានាធិបតីអាម៉េរិកសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មលើចិន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពន្យារពេលដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលទទួលខុសត្រូវលើការធ្វើទុក្ខទោសលើជនជាតិដើមភាគតិចម៉ូស្លីម អ៊ុយហ្គឺ នៅតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងដោយសារតែសហរដ្ឋអាម៉េរិកព្រួយបារម្ភខ្លាចវិធានការខាងលើនេះ នឹងប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ដែលមានទំហំទឹកប្រាក់នៃការទិញផលិត ផលពីសហរដ្ឋអាម៉េរិក ចំនួន២៥០ពាន់លានដុល្លារ ។ បើតាមអង្គការសហប្រជាជាតិនោះ ជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គឺ ច្រើនជាង ១លាននាក់ត្រូវបានអាជ្ញាធរចិនចាប់បង្ខាំងក្នុងជំរំលុតដំជាច្រើន នៃតំបន់ស្វយ័តស៊ីនជាំង ហើយក្រសួងការបរទេសអាម៉េរិកក៏បានចោទប្រកាន់អាជ្ញាធរចិនផងដែរថា បានធ្វើទារុណកម្ម និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិនេះ ។ ជាការឆ្លើយតប ចិនបានច្រានចោលការចោទប្រកាន់ខាងលើ ដោយបានគូសបញ្ជាក់ថា ជំរំដែលត្រូវបានបង្កើតឡើង គឺជាកន្លែងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជួយដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ឬពួកភេរវករតែប៉ុណ្ណោះ ៕

  • ចិនសម្រេចផ្អាកការនាំចូលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺ COVID-19

    ចិនសម្រេចផ្អាកការនាំចូលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺ COVID-19

    ចិន៖ ដោយសារតែព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺCOVID-19នោះ ចិនសម្រេចចិត្តផ្អាកការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ហើយថែមទាំងបញ្ជាឱ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងរដ្ឋធានីប៉េកាំងផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរគយចិនបានបញ្ជាក់ថា ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាម៉េរិក ថាយសាន់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយ សារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុននេះនៅសហរដ្ឋអាម៉េរិក មានករណីឆ្លងជម្ងឺ COVID-19 ជាចង្កោម ។ ហើយការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងក្រោយអាជ្ញាធរចិនបានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់ នៃការឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ រកឃើញករណីឆ្លងជាចង្កោម នៅក្នុងរោងចក្រមួយចំនួននៅអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ៕

  • កូវីដ១៩៖ ថៃបន្តរកឃើញករណីថ្មីៗទៀត កើនដល់៣១៥១នាក់ហើយ

    កូវីដ១៩៖ ថៃបន្តរកឃើញករណីថ្មីៗទៀត កើនដល់៣១៥១នាក់ហើយ

    ថៃ៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី២២ មិថុនានេះ បានរាយការណ៍ពីការរកឃើញករណីជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំឲ្យចំនួនអ្នកជំងឺកូវីដ១៩សរុបនៅប្រទេសថៃកើនដល់៣១៥១នាក់ ប៉ុន្តែ៣នាក់ថ្មីៗនេះ សុទ្ធតែជាករណីនាំចូល ហើយមានរយៈពេល២៨ថ្ងៃហើយ ដែលថៃគ្មានឆ្លងក្នុងសហគមន៍។ ប្រភពថា ករណីថ្មីទាំង៣នាក់គឺជាជនជាតិថៃ ទើបត្រលប់មកពីប្រទេសឥណ្ឌា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង៣ពាន់នាក់  ខណៈដែលអ្នកជំងឺ៣០២២នាក់ជាសះស្បើយ៕

  • កូរ៉េខាងត្បូងព្រមានពីជម្រើសយោធា ដើម្បីឆ្លើយតបនឹងយុទ្ធនាការបង្ហោះខិត្តប័ណ្ណរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូងព្រមានពីជម្រើសយោធា ដើម្បីឆ្លើយតបនឹងយុទ្ធនាការបង្ហោះខិត្តប័ណ្ណរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងកំពុងទុកជម្រើសយោធានៅលើតុ ដើម្បីធ្វើការឆ្លើយតបទៅនឹងផែនការបញ្ជូនខិត្តប័ណ្ណឃោសនា នៅតាមព្រំដែនរបស់កូរ៉េខាងជើង នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក គីម ជុនរ៉ាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្ម ភាពយោធាកូរ៉េខាងជើង ទាក់ទងនឹងការបង្ហោះខិត្តប័ណ្ណរបស់ខ្លួន ។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពយោធា បើសិនមានយន្តហោះណាមួយហោះហើរលើតំបន់គ្មានយោធា ដែលនឹងរំលោភលើកិច្ចព្រមព្រៀង យោធាគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១៨ ។ ការកត់សម្គាល់បែបនេះរបស់កូរ៉េខាងត្បូង បានកើតមានឡើងក្រោយកូរ៉េខាងជើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអះអាងថា ខ្លួននឹងបញ្ជូនខិត្តប័ណ្ណ១២លានសន្លឹកទៅកាន់កូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕

  • អ្នកជំនាញបញ្ជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីអាចការពារទប់ទល់នឹងមេរោគ COVID-19 បានរយៈពេលជាង០២ឆ្នាំ

    អ្នកជំនាញបញ្ជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីអាចការពារទប់ទល់នឹងមេរោគ COVID-19 បានរយៈពេលជាង០២ឆ្នាំ

    រុស្ស៊ី៖ វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវ ជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី នឹងអាចការពារមនុស្សពីការឆ្លងវីរុសកូរ៉ូណាបានទៅដល់ជាង០២ឆ្នាំ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាតិរុស្ស៊ីលោក អាឡិចសង់ឌ័រ ហ្គីនស្បឺក បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ ត្រូវចាក់ពី២ដង ដែលវាមិនត្រឹមតែបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ តែវាថែមទាំងអាចការពារបានយូរថែមទៀតផង ។ លោក ហ្គីនស្បឺក បានបន្ថែមទៀតថា គេត្រូវការផលិតវ៉ាក់សាំងប្រភេទនេះ ចាប់ពី៥០ទៅ៦០លានដូស ឬក៏៧០លានដូស ដើម្បីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសរុស្ស៊ី ។ សូមបញ្ជាក់ថា ការសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែមិថុនានេះ ហើយការសាកល្បងត្រូវរំពឹងថា នឹងបញ្ចប់នៅចុងខែកក្កដាខាងមុខ ៕

  • ស្រីម្នាក់ត្រូវបានភ្លើងចេះមួយកំណាត់ខ្លួន ដេកស្លាប់នៅក្នុងខ្ទមចាំចំការមិនទាន់ដឹងមូលហេតុច្បាស់លាស់ ដែលសមត្ថកំពុងធ្វើកាស៊ើបអង្កេតស្រាវជ្រាវ

    ស្រីម្នាក់ត្រូវបានភ្លើងចេះមួយកំណាត់ខ្លួន ដេកស្លាប់នៅក្នុងខ្ទមចាំចំការមិនទាន់ដឹងមូលហេតុច្បាស់លាស់ ដែលសមត្ថកំពុងធ្វើកាស៊ើបអង្កេតស្រាវជ្រាវ

    ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានស្លាប់នៅក្នុងភ្នក់ភ្លើងរោងចាំចំការម្នាក់ឯង ដែលគេបានដាក់ការសន្និដ្ឋានថាជំហ៊ានតំបូងជារឿងឃាតកម្ម ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅម៉ោង៥និង១៥នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចំការមួយកន្លែង ដែលគេបានឃើញសពស្រីម្នាក់ បានដេកស្លាប់ក្បែរផេះភ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់មួយកំណាត់ខ្លួនខាងលើ នៅសល់តែត្រឹមចង្កេះមកក្រោមងស្ថិតនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ស្នងរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកកណ្តាលយុត្តិធម៌លោកឧុត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានអោយដឹងតាមរយៈទូរសព្ទនៅម៉ោង២និង០៨នាទី ថ្ងៃទី២២ ខែមិថុនា២០២០នេះដោយបាន បានបញ្ជាក់អោយដឹងថា៖ ពិតជាមានករណីខាងលើនេះកើតមានពិតមែន ដែលជនរងគ្រោះ មានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ដែលគាត់បានដេកចាំចំការនៅចំណុចកើតហេតុ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅចាំផ្ទះឯក្នុងភូមិឃុំខាងលើ ។ ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ដែលតាមរបាយការណ៍បឋមបានអោយដឹងថា៖ ស្រី្តរងគ្រោះ បានដេកស្លាប់ក្បែរគំនរផេះភ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់ខ្លួនមួយកំ ណាត់ខាងលើពិតមែន ប៉ុន្តែទ្រព្យសម្បត្តិក្នុងខ្ទម ពិសេសម៉ូតូម៉ាកឌ្រីមមួយគ្រឿង មិនបានបាត់ទៅណាទេ…