-
ក្រសួងអប់រំយុវជន និងកីឡា បង្កើតមជ្ឈមណ្ឌលការអប់រំឌីជីថល និងការអប់រំពីចំងាយ
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបង្កើត មជ្ឈមណ្ឌលការអប់រំឌីជិថល និងការអប់រំពីចម្ងាយ ដែលនឹងបើកការដ្ឋានជួសជុល និងកែលម្អអគារនៅ ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នឹងកីឡា។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ “ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែប ឌីជីថល” ស្របតាមចក្ខុវិស័យនេះក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងរៀបចំមូលដ្ឋានគ្រឹៈសម្រាប់ការអប់រំឌីជីថល ឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យាតាមរយៈការធ្វើកំណែទម្រង់គ្រឹៈស្ថានសិក្សា និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាង ណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសម្ថភាពខ្ពស់ខាងបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្ស ដែលជាធន់ធានមនុស្សជំនាន់ថ្មី៕
-
ក្លិបហង្សក្រហម Liverpool បានត្រឹម១ពិន្ទុពីក្រុម Everton ក្លិបហង្សក្រហម Liverpool បានត្រឹម១ពិន្ទុពីក្រុម Everton បន្ទាប់ពីប្រកួតស្មើរគ្នា ០:០ កាលពីយប់មិញ
ក្រុមរបស់លោក Jurgen Klopp នៅបន្តឈរកំពូលតារាងដដែល ឆ្លងកាត់៣០ប្រកួត ឈ្នះ២៧ ចាញ់១ ស្មើរ២ មាន៨៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Man City មានត្រឹមតែ៦០ពិន្ទុ និងក្រុមលេខ៣ Leicester City មាន៥៤ពិន្ទុ ។ បន្ទាប់ពីប្រកួតនេះ ក្លិប Liverpool ត្រូវទទួលភ្ញៀវ Crystal Palace នៅកីឡដ្ឋាន Anfield នាថ្ងៃទី២៤ ខែមិថុនា និងបន្តជួបម្ចាស់ផ្ទះក្រុម Man City នៅកីឡដ្ឋាន Etihad Stadium នាថ្ងៃទី០២ ខែកក្កដា ។ ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះតែ២ប្រកួតប៉ុន្តែ ដើម្បីលើកពាន English Premire League ក្រោយខកខានជាច្រើនឆ្នាំ ។ សម្រាប់២ប្រកួតផ្សេងទៀត ក្រុម Aston Villa ១:២ Chelsea , Newcaslte…
-
ក្លិបស្តេចសរ Real Madrid ឡើងឈរកំពូលតារាង La Liga
ក្លិបស្តេសរ Real Madrid បានឡើងឈរកំពូលតារាង La Liga បន្ទាប់ពីយកឈ្នះ ក្រុម Real Sociedad ក្នុងលទ្ធផល ២-១ កាលពីយប់មិញ ដោយមាន៦៥ពិន្ទុស្មើគ្នា ជាមួយ ក្លិប Barcalona ដែលលេងស្មើជាមួយ Sevilla ០-០ កាលពីថ្ងៃសុក្រ ។ ការឡើងទៅកំពូលតារាង របស់ក្លិបស្តេចសរ ដោយគេលើកំណត់លើ Head-to-Head នៃការប្រកួតរវាងក្រុមទាំង២កន្លងទៅ ។ ២គ្រាប់របស់ Real រកបានដោយកីឡាករ Sergio Ramos ពីការស៊ុតបាល់១១ម៉ែត្រ នៅនាទីទី៥០ និង១គ្រាប់ទៀតរកបាននៅនាទីទី៧០ ដោយខ្សែប្រយុទ្ធ Karim Benzema ប៉ុន្តែកីឡាករ Mikel Merino រកបាន១គ្រាប់សងវិញឲ្យ Sociedad នៅនាទីទី៨៣ ៕ធ.ដ
-
ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បញ្ជាក់ថា អត្តពលិកកីឡានគរបាលជាតិ គឺស្នូលក្នុងការដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ២០២៣
ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ឯ ឧ ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង បានបញ្ជាក់ថា អត្តពលិកកីឡានគរបាលជាតិ គឺស្នូលក្នុងការដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ២០២៣ កាថ្លែងបែបនេះធ្វើឡើងក្នុងឪកាសជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ជ័យលាភីពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកកីឡាប្រយុទ្ធចំណុះ ឱ្យក្រសួងមហាផ្ទៃ ចំនួន០៣ប្រភេទ រួមមាន៖ ការ៉ាតេ តេក្វាន់ដូ W T និងយូដូ ។ ឯ ឧ ជា ប៊ុនហេង បានពាំនាំការសាក សួរសុខទុក្ខពីសំណាក់ សម្តេច ក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កីឡាករ កីឡាករិនី គ្រូបង្វឹក ដែលបានប្រឹងប្រែងប្រជែងមេដាយជូនក្រសួងមហាផ្ទៃកន្លងមក ។ ជាមួយគ្នានោះ ឯ ឧ ប្រធាន បានជម្រុញឲ្យកីឡាករ កីឡាការិនីទាំង៣ប្រភេទខាងលើ ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រជែងកៅអីជម្រើសជាតិ ចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម…
-
ក្រុមហ៊ុនអេឡេណា ឧបត្ថម្ភជេលលាង២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កម្លាំងប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនអេឡេណា បានឧបត្ថម្ភជេលលាងដៃ ចំនួន២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កម្លាំងនគរបាលប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩។ គ្រាដែលនាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថានៅកម្ពុជាជម្ងឺឆ្លងកូវីដ១៩ នៅតែគម្រាមកំហែងប្រជាពលរដ្ឋកម្ពុជាជាប់ជានិច្ច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតែបន្តប្រុងប្រយ័ត្ន ចូលរួមអនុវត្តន៍វិធានបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនជាដដែល។ របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានបង្ហាញឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្ពុជានៅថ្ងៃទីនេះពុំបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ។ កម្ពុជាបច្ចុប្បន្នបានព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ ឱ្យជាសះស្បើយចំនួន១២៧នាក់ និងនៅមានអ្នកជំងឺ០២នាក់កំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណប្រធានក្រុមហ៊ុនអេឡេណាកញ្ញារ៉ូស ដែលបានយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ចូលរួមការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ ។ នេះជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមដោយធានាបានសុវត្ថិភាពល្អនៅក្នុងរាជធានីភ្នំពេញ។ ជុំវិញការងារបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនដល់ប្រធានក្រុមហ៊ុន អេឡេណា ឱ្យដឹងថា អនុវត្តតាមគោលការណ៍និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែបានអនុវត្តន៍វិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ជាប្រចាំ។ ក្នុងនោះបានចាត់មន្រ្តីជំនាញនគរបាលការិយាល័យសុខាភិបាលចុះជាបន្តបន្ទាប់បាញ់ថ្នាំកំចាត់មេរោគ នៅតាមកន្លែងធ្វើការងាររបស់កម្លាំងនគរបាលគ្រប់អង្គភាព និងបានផ្សព្វផ្សាយបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩៕ សំ វិច្ឆិកា …
-
លោកជំទាវ ដួង វណ្ណា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងស្រុករមាសហែក ចំនួន ៤២ គ្រួសារ
ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃចន្ទ ២ កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ (ចាស់ជរាគ្មានទីពឹង ៨ គ្រួសារ ជនពិការ ៨នាក់ កុមារកំព្រា ១គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២៤ គ្រួសារ) ក្នុងស្រុករមាសហែក មកពី ឃុំជ្រៃធំ ២២ គ្រួសារ និងឃុំមុខដា ២០ គ្រួសារ សរុប ៤២ គ្រួសារ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់ឯ,ឧ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងឯ,ឧ លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន។ ការសាងសង់ព្រលានយន្តហោះថ្មីនេះ អាចនឹងរួចរាល់នៅឆ្នាំ២០២៣។ ក្នុងទំហំទឹកប្រាក់វិនិយោគ ប្រមាណ ១ពាន់៥០០លានដុល្លារ។ ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800…
-
ផ្លូវការ!!សម្តេចហ៊ុនសែន៖ចាយជាង៣០លានសាងសង់ស្នាក់ការបក្ស ហើយសម្ពោធនៅថ្ងៃទី២៨
ក្នុងពេលថ្លែងនៅក្នុងពិធីចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចហ៊ុន សែនបានអះអាងថា គណបក្សបានចាយថវិកាចំនួនជាង៣០លានដុល្លារដើម្បីសាងសង់ទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួន(គ៨៥)ដែលថវិកានេះទទួលបានមកពីការចូលរួមស្ម័គ្រចិត្តពីសមាជិកសមាជិកាគណបក្ស។ ហើយតាមផែនការគណបក្សគ្រោងនឹងសូត្រមន្តអគារថ្មីនៅថ្ងៃទី២៦ ខែមិថុនាប៉ុន្តែត្រូវលើកពេលមកដាក់នៅថ្ងៃទី២៨ ខែមិថុនាវិញដែលជាថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ មូលហេតុដែលត្រូវលើកពេលសម្តេចបានបញ្ជាក់ថាមកពីសម្តេចត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមរយៈវីដេអូខនហ្វើរ៉េនពេញមួយថ្ងៃ។ ទីស្នាក់ការនេះ ផ្តើមសាងសង់ពីថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៨៨ថ្ងៃ៕
-
ធនាគារ ជីប ម៉ុង មានភាពរឹងមាំ និងភាពច្នៃប្រឌិតខ្ពស់ អាចបម្រើអតិថិជនខ្លួនបានគ្រប់ស្ថានភាព
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានសម្ពោធធនាគារ ជីប ម៉ុង សាខា លែនម៉ាក ២៧១ ដែលជាសាខាទី១១របស់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីដាក់ឲ្យដំណើរការនូវសាខាខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ការដាក់ឲ្យដំណើរការសាខាចំនួន៤បន្តបន្ទាប់គ្នានេះ ត្រូវបានគណៈគ្រប់គ្រងរបស់ធនាគារ ជីប ម៉ុង អះអាងថា គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញចរន្តសេដ្ឋកិច្ចឲ្យកាន់តែសកម្ម និងជាការពង្រឹងទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគក្នុងទីក្រុងភ្នំពេញ ក៏ដូចជាក្នុងប្រទេសកម្ពុជា និងបង្ហាញពីភាពរឹងមាំនៃធនាគារ ជីប ម៉ុង។ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកស្តីទីធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ «ការដែលធនាគារ ជីប ម៉ុង ពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះបីស្ថិតក្នុងអំឡុងវិបត្តិកូវីដក្ដី គឺដើម្បីពង្រឹងភាពស៊ាំរបស់ធនាគាររបស់យើងទល់នឹងស្ថានភាពលំបាកៗគ្រប់បែបយ៉ាងផង និងដើម្បីផ្តល់ជូនដំណោះស្រាយខាងហិរញ្ញវត្ថុ និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ អាចបត់បែនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពជូនអតិថិជនផង»។ លោកឧកញ៉ា លាង ម៉េង មានប្រសាសន៍បន្ថែមថា ធនាគារ ជីប ម៉ុង កំពុងផ្តល់សេវាកម្មធនាគារយ៉ាងសម្បូរបែប…
-
ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន មានសង្ឃដីកាអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយវែកមុខរកចាប់ខ្លួនជនល្មើស ដែលបានបាញ់សម្លាប់សត្វទន្សោងនៅក្នុងដងព្រៃ នៃខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ព្រានព្រៃនៅតែបន្តលបលួច បរបាញ់សម្លាប់សត្វព្រៃ យកទៅធ្វើជំនួញដោយខុសច្បាប់ ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន មានសង្ឃដីកាអំពាវនាវដល់មន្ត្រីជំនាញជាន់ខ្ពស់ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ជាពិសេស ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយបើកការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ អោយខាងតែបាន។ សេចក្តីអំពាវនាវរបស់ ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន ព្រះតេជ្ជគណ ប៊ុន សាលួត គឺនៅក្រោយការប្រទះឃើញ សត្វទន្សោងឈ្មោលមួយក្បាល បានរងការស្អុយរលួយ ដោយសង្ស័យថា អាចមកពីការលនលួចបាញ់សម្លាប់ ពីព្រានព្រៃមួយក្រុមនោះរួចមក។ សត្វទន្សោងដ៏ធំមួយក្បាលនេះ ត្រូវបានរកឃើញ ដេកស្លាប់នៅក្នុងដងព្រៃមួយ ត្រង់ចំណុចអូរឬស្សី នៅខាងក្រោមទឹកជប់ ស្ថិតនៅក្នុងភូមិ គោកសំព័រ ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរ៍ ទី២០មិថុនាឆ្នាំ២០២០ ចុងសប្តាហ៍កន្លងទៅនេះ។ ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន ព្រះតេជ្ជគណ ប៊ុន សាលួត ព្រះអង្គបានមានសង្ឃដីកាអោយដឹងថា ព្រះអង្គបានដឹកនាំមន្ត្រីសហគមន៍ចុះល្បាតព្រៃ ហើយក៏បានប្រទះឃើញ សត្វទន្សោងឈ្មោលដ៏ធំមួយក្បាល ដេកស្លាប់នៅក្នុងដងព្រៃ មានលក្ខណៈស្អុយរលួយទៅហើយ និងបើតាមការពិនិត្យ ឃើញថា នៅលើដងខ្លួនសត្វទន្សោង គឺមានស្នាមត្រូវគ្រាប់់កាំភ្លើង ចាញ់បាក់ឆ្អឹងជំនីចំនួនពីរ នៅផ្នែកខាងឆ្វេង នៃដងខ្លួន។ ព្រះអង្គ…