-
ប្រមុខអង្គការ WHO បញ្ជាក់ថា ផលប៉ះពាល់ពីជំងឺ COVID-19 អាចនឹងរយៈពេលរាប់សិបឆ្នាំ ដោយសារតែខ្វះខាតសាមគ្គីភាពជាសកល
បរទេស៖ ការឆ្លងរាតត្បាតនៃមេរោគ COVID-19 នៅតែបន្តកើនឡើងដដែល ហើយផលប៉ះពាល់របស់វាអាចនឹងមានរយៈពេលរាប់សិបឆ្នាំក៏ថាបាន ដោយសារតែការខ្វះខាតសាមគ្គីភាពជាសកល នេះបើតាមការអះអាងរបស់អគ្គនាយក អង្គការសុខភាពពិភពលោក WHO និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងវេទិកាសុខាភិបាលមួយ រៀបចំឡើងដោយអាជ្ញាធរទីក្រុងឌូបៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ លោក តេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា យើងមិនអាចកម្ចាត់ COVID-19 បាន នៅពេលដែលពិភពលោកកំពុងបែកបាក់គ្នានោះទេ… ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានសុវត្ថិភាពឡើយ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ៕
-
ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន២២ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន១៣ករណីក្នុងស្រុក និង០៩ករណីនាំចូលពីក្រៅប្រទេស
ចិន៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២២ករណីបន្ថែមទៀត ក្នុងនោះមាន១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស នេះបើតាម របាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ និងចុះផ្សាយសារព័ត៌មានស៊ីនហួរ ។ ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង១៣ករណីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ខណៈ០៩ករណីទៀតដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ ចំនួន០៧ករណី និង០២ករណីទៀតនៅខេត្តជាំងស៊ូ និងខេត្តសានស៊ី ចំនួនមួយករណី ។ សូមជម្រាបថា ចិនស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 ដោយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៤១៨ករណី ក្នុងនោះមានអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤២៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៥៩នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.១លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជិត៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៨ម៉ឺន៨ពាន់១៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន២ពាន់៦១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ពាន់៩២៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១១ម៉ឺន១ពាន់៣៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន១ពាន់៤០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន៩ពាន់២២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន២ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់២០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៤ពាន់៤១៦នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៤៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន៨ពាន់១៣៧នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៥ពាន់២៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦៤៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណ: ចំនួន ០២គ្រួសារ
ខេត្តកំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាបានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារមរណចំនួនពីរគ្រួសារនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ មិថុនា ២០២០ នៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាលក្រ ពិការ និងគ្រួសារយោធិនមរណៈចំនួន ០២ គ្រួសារនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការកងពល តូចអន្តរាគមន៍លេខ ១ , ឯកឧត្តមឧត្តម សេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលនៃគណៈអភិបាល ស្រុកសាមគ្គីមានជ័យ រួមជាមួឯកឧត្តមលោកជំទាវ លោក លោកស្រីជាប្រតិភូអមដំណើរ រួមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក , អភិបាលរងស្រុក , បញ្ជាការកងកំលាំងទាំងបី , មេឃុំ , រួមទាំងប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន មួយចំនួន។ មេបញ្ជាការរងកងទ័ពជើងគោកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណចំនួនពីរគ្រួសារក្នុងនោះប្រគល់ជូនគ្រួឈ្មោះ…
-
ពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជំងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម
កំពង់ឆ្នាំង៖ គ្រឿងសម្ភារបរិក្ខារពេទ្យសម្រាប់ការពារជំងឺកូវីដ១៩ និងសំលៀកបំពាក់ពេទ្យ ព្រមទាំងធុងបាញ់ថ្នាំជម្ងឺគ្រុនចាញ់ និងគ្រុនឈាមទៅតាមបណ្តាអង្គភាពយោធាស្រុកនៅក្នុងខេត្ត ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជម្ងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ឧត្តមសេនីយ៍ទោ ធនធឿននិងមានការអញ្ជើញចូលរួម ពី មេបញ្ជាការរង, លោក នាយសេនាធិការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ទោ ធន ធឿន បានក្រើនរំលឹកជាថ្មី និងសូមឱ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់គិតពីអនាម័យ និងសុខភាពម្នាក់ៗ និងក្រុមគ្រួសារ ឱ្យបានល្អ ពេលនេះជារដូវកាលគ្រុនឈាន គ្រុនចាញ់ និងមានរលកថ្មីនៃជម្ងឺដ៏កាចសាហាវកូវីដ-១៩ កើតមានជាថ្មីទៀត ហើយសម្ភារបរិក្ខាពេទ្យ ដែលចែកជូនតាមការិយាល័យ ផ្នែកចំណុះ នៅពេលនោះ គឺត្រូវតែចែកជូនឱ្យដល់បុគ្គលម្នាក់ៗ ភ្លាមៗ កុំទុក យូរដើម្បីឱ្យបងប្អូនយើង បានប្រើប្រាស់ទាន់ពេលវេលា…
-
បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួន សង្ស័យតែភ្លេីងប្រចណ្ឌ
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈកំពុងហាលខោអាវត្រូវប្តីយកកាំបិតមកចាក់ចំទ្រូងខាងស្តាំ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិ ដូនរ័ត្ន សង្កាត់ ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ លាង ផល្លា ស្រី អាយុ ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ចំណែកជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ ២៣ឆ្នាំ នាក់ទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត ខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក រួចក៏ហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះ តែដោយអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់ជាប្តីបានគេចខ្លួនបាត់។ បច្ចុប្បន្ន នេះសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាប្ដីដេីម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
រថយន្តកាមរីបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកកាមរី ក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q 6742 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏រេបង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត វៀចចេញពីគន្លងមួយកង់ ចំណែករថយន្តបានដាច់កាឡេទៅមុខលែងរួច។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងទាក់ទងជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕ធ.ដ
-
លោក ហេងហាប់ កូនប្រុសបង្កើត ឯក ឧត្តម នាយឧត្តម សេនីយ៍ឯក ទូចពលៈ បានយករទេះរុញ មួយគ្រឿងមកប្រគល់ជូនជន ពិការមួយគ្រួសារ
កំពត:កាលពីរព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ លោក ហេង ហាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេ នីយ៍ឯក ទូចពលៈ ប្រធាន នាយកដ្ឋានន គរបាល ការពារព្រំដែនទឹក បាននាំយក អំ ណោយ ជារទេះរុញ មួយគ្រឿង និងស ម្ភារៈមួយចំនួន មកចែកជូន ដល់គ្រួសារ ជនពិការ មួយគ្រួសារ ឈ្មោះ គេង គួន ភេទ ប្រុស អាយុ ២៣ឆ្នាំ ដែល រស់នៅ ភូមិព្រៃព្រូស ឃុំព្រៃក្រឹស ស្រុក កំពង់ ត្រាច ខេត្តកំពត។លោក ហេង ហាប់ បានថ្លែងប្រាប់អ្នកសារ ព័ត៌មាន ដឹងក្រុមគ្រួសារជនពិការ ថា អំ ណោយជារទេះ រុញមួយគ្រឿង និង សម្ភា…
-
ឯកអគ្គរដ្ឋទូត ទីម័រខាងកើត សរសើរដល់វិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងស្នើឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្ដិលើវិស័យសុខាភិបាល
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតថ្មីប្រចំាកម្ពុជា ឯកឧត្តម Ermenegildo Kupalopes បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដោយមានករណីឆ្លងតិច និងគ្មានករណីស្លាប់។ ការថ្លែងបែបនេះរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។ ក្នុងឱកាសនោះ ឯកឧត្តម Ermenegildo Kupalopes បានស្នើឱ្យកម្ពុជារឹតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេស ជួយលើជំងឺឆ្លង។ ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ និងរីករាយសហការជានិច្ច ជាពិសេសក្នុងការងារប្រយុទ្ធនឹងជំងឹឆ្លងផ្សេងៗ រួមទាំងជំងឺគ្រុនចាញ់ផងដែរ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសង្ឃឹមថា នៅពេលខាងមុខនេះ ប្រទេសទាំងពីរនឹងមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នា។ ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្តែងនូវអំណរសាទរ ជូនចំពោះឯកអគ្គរដ្ឋទូតថ្មី…
-
អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋទីទ័លក្រ៦គ្រួសារ ស្រុកកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនមូលដ្ឋាន នាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ០៦គ្រួសារ រស់នៅ២ភូមិ ក្នុងនោះគឺភូមិក្របៅចំនួន ០៤គ្រួសារ និងនៅភូមិតាមុំ ចំនួន០២គ្រួសារ ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋទីទ័លក្រក៏ដូចជាអតីតយុទ្ធជនជួបការលំបាកក្នុងខេត្តកំពង់ធំដោយមិនទុកឱ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនណាម្នាក់ដាច់ ពោះស្លាប់ដោយដឹងហេីយមិនបានដោះស្រាយនោះឡើយ។…