Category: ព័ត៌មាន

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាព និងគោរពវិន័យឲ្យបានម៉ឹងម៉ាត់ ដើម្បីត្រៀមខ្លួនចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាព និងគោរពវិន័យឲ្យបានម៉ឹងម៉ាត់ ដើម្បីត្រៀមខ្លួនចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង

    ខេត្តព្រះវិហារ៖ ការដាស់តឿនពីសំណាក់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានរបស់អង្គភាព បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី វិធានការពង្រឹងអនុវត្ថន៍លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀបរបស់ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃច័ន្ទ ទី២២មិថុនាឆ្នាំ២០២០ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានធ្វើឡើងតាមការណែនាំរបស់ក្រសួងការពារជាតិ ក្នុងគោលបំណង ផ្សព្វផ្សាយការងារ អប់រំចិត្តសាស្រ្ត ពង្រឹងតួនាទី ភារកិច្ច និងសតិអារម្មណ៍របស់កងទ័ព ឲ្យមានស្មារតីរឹងមាំ ម៉ឺងម៉ាត់ និងមានទឹកចិត្តមុតស្រួចថែមទៀត នៅក្នុងកិច្ចការងារការពារអធិបតេយ្យជាតិ បម្រើប្រជាពលរដ្ឋ ទ្រទ្រង់សាសនា ការពារព្រះមហាក្សត្រ រដ្ឋសភាជាតិ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីពេលកន្លទៅនេះ អោយបានជាដាច់ខាត។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាដល់យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពង្រឹងលើការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ត្រូវគោរពវិន័យ នៅក្នុងជួរកងកម្លាំងអោយទៀងទាត់ ម៉ឺងម៉ាត់ ត្រូវមានគុណធម៌…

  • ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀតហើយ នៅថ្ងៃនេះ

    ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀតហើយ នៅថ្ងៃនេះ

    ក្រសួងសុខាភិបាល៖ ថ្ងៃនេះក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់  (ជនជាតិខ្មែរត្រលប់មកពីសហរដ្ឋអាម៉េរិក) រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី២៣ មិថុនា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត (ជាករណីនាំចូល) ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៧នាក់ ដដែល និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ …

  • ក្រសួងធនធានទឹក និងឧតុនិយម៖ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មិថុនាឆ្នាំ២០២០

    ក្រសួងធនធានទឹក និងឧតុនិយម៖ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មិថុនាឆ្នាំ២០២០
  • សមាជិក០២នាក់ នៃក្រុមយុទ្ធនាឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមាន COVID-19

    សមាជិក០២នាក់ នៃក្រុមយុទ្ធនាឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមាន COVID-19

    សហរដ្ឋអាម៉េរិក៖ សមាជិក០២នាក់ នៃក្រុមយុទ្ធនាការឃោសនារបស់ប្រធានា ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកជួយរៀបចំកម្មវិធីជួបជុំក្នុងយុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា អស់រយៈពេលជាច្រើនម៉ោង មុនពេលប្រារព្ធយុទ្ធការឃោស នាស្វែងរកសម្លេងឆ្នោតដំបូងកាលពីចុងសប្ដាហ៍មុននេះ ក្រុមយុទ្ធនាការឃោស នាបាននិយាយថា មានសមាជិក០៦នាក់នៃក្រុមយុទ្ធនាការឈានមុខក្នុងទីក្រុង Tulsa ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ។ សូមបញ្ជាក់ថា យុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតដំបូងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីចុងសប្ដាហ៍មុននេះ មានអ្នកចូលរួមប្រមាណ៦ពាន់២រយនាក់ប៉ុណ្ណោះ ដែលតិចជាងការប៉ាន់ស្មានថា មានអ្នកចូលរួមពេញសាល១ម៉ឺន៩ពាន់នាក់ បើទោះបីអាជ្ញាធរសុខាភិបាលព្រួយបារម្ភថា វាអាចនឹងបង្កជាការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 ៕

  • លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត

    លោក វ្ល៉ាឌីមៀ ពូទីន និយាយថា បើសិនជារដ្ឋធម្មនុញ្ញអនុញ្ញាតនោះ លោកអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ីជាថ្មីទៀត

    រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត បើសិនជាវិសោធនកម្មរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យលោកធ្វើដូច្នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភា និងតុលាការកំពូលរុស្ស៊ីរួចហើយ នៅឡើយតែត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ។ រុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយបើវាត្រូវបានអនុម័តមែននោះ លោក ពូទីន អាចនឹងចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។ សូមជម្រាបថា ស្ថិតក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន ត្រូវតម្រូវឱ្យចុះចេញពីតំណែងនៅឆ្នាំ២០២៤ខាងមុខនេះ នៅពេលដែលលោកផុតអាណត្តិជាប្រធានាធិបតី ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគេរំពឹងថា អាចនឹងបើកផ្លូវឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ៕

  • ប្រមុខអង្គការ WHO បញ្ជាក់ថា ផលប៉ះពាល់ពីជំងឺ COVID-19 អាចនឹងរយៈពេលរាប់សិបឆ្នាំ ដោយសារតែខ្វះខាតសាមគ្គីភាពជាសកល

    ប្រមុខអង្គការ WHO បញ្ជាក់ថា ផលប៉ះពាល់ពីជំងឺ  COVID-19 អាចនឹងរយៈពេលរាប់សិបឆ្នាំ ដោយសារតែខ្វះខាតសាមគ្គីភាពជាសកល

    បរទេស៖ ការឆ្លងរាតត្បាតនៃមេរោគ COVID-19 នៅតែបន្តកើនឡើងដដែល ហើយផលប៉ះពាល់របស់វាអាចនឹងមានរយៈពេលរាប់សិបឆ្នាំក៏ថាបាន ដោយសារតែការខ្វះខាតសាមគ្គីភាពជាសកល នេះបើតាមការអះអាងរបស់អគ្គនាយក អង្គការសុខភាពពិភពលោក WHO និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងវេទិកាសុខាភិបាលមួយ រៀបចំឡើងដោយអាជ្ញាធរទីក្រុងឌូបៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ លោក តេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា យើងមិនអាចកម្ចាត់ COVID-19 បាន នៅពេលដែលពិភពលោកកំពុងបែកបាក់គ្នានោះទេ… ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានសុវត្ថិភាពឡើយ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ៕

  • ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន២២ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន១៣ករណីក្នុងស្រុក និង០៩ករណីនាំចូលពីក្រៅប្រទេស

    ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន២២ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន១៣ករណីក្នុងស្រុក និង០៩ករណីនាំចូលពីក្រៅប្រទេស

    ចិន៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២២ករណីបន្ថែមទៀត ក្នុងនោះមាន១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស នេះបើតាម របាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ និងចុះផ្សាយសារព័ត៌មានស៊ីនហួរ ។ ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង១៣ករណីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ខណៈ០៩ករណីទៀតដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ ចំនួន០៧ករណី និង០២ករណីទៀតនៅខេត្តជាំងស៊ូ និងខេត្តសានស៊ី ចំនួនមួយករណី ។ សូមជម្រាបថា ចិនស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 ដោយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៤១៨ករណី ក្នុងនោះមានអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤២៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៥៩នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.១លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជិត៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.១លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជិត៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៨ម៉ឺន៨ពាន់១៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន២ពាន់៦១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ពាន់៩២៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១១ម៉ឺន១ពាន់៣៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន១ពាន់៤០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន៩ពាន់២២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន២ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់២០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៤ពាន់៤១៦នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៤៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន៨ពាន់១៣៧នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៥ពាន់២៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦៤៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណ: ចំនួន ០២គ្រួសារ

    សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណ: ចំនួន ០២គ្រួសារ

    ខេត្តកំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាបានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារមរណចំនួនពីរគ្រួសារនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ មិថុនា ​២០២០ នៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាលក្រ ពិការ និងគ្រួសារយោធិនមរណៈចំនួន ០២ គ្រួសារនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការកងពល តូចអន្តរាគមន៍លេខ ១ , ឯកឧត្តមឧត្តម សេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលនៃគណៈអភិបាល ស្រុកសាមគ្គីមានជ័យ រួមជាមួឯកឧត្តមលោកជំទាវ លោក លោកស្រីជាប្រតិភូអមដំណើរ រួមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក , អភិបាលរងស្រុក , បញ្ជាការកងកំលាំងទាំងបី , មេឃុំ , រួមទាំងប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន មួយចំនួន។ មេបញ្ជាការរងកងទ័ពជើងគោកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណចំនួនពីរគ្រួសារក្នុងនោះប្រគល់ជូនគ្រួឈ្មោះ…

  • ពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជំងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម

    ពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជំងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម

    កំពង់ឆ្នាំង៖ គ្រឿងសម្ភារបរិក្ខារពេទ្យសម្រាប់ការពារជំងឺកូវីដ១៩ និងសំលៀកបំពាក់ពេទ្យ ព្រមទាំងធុងបាញ់ថ្នាំជម្ងឺគ្រុនចាញ់ និងគ្រុនឈាមទៅតាមបណ្តាអង្គភាពយោធាស្រុកនៅក្នុងខេត្ត ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជម្ងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ឧត្តមសេនីយ៍ទោ ធនធឿននិងមានការអញ្ជើញចូលរួម ពី មេបញ្ជាការរង, លោក នាយសេនាធិការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ទោ ធន ធឿន បានក្រើនរំលឹកជាថ្មី និងសូមឱ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់គិតពីអនាម័យ និងសុខភាពម្នាក់ៗ និងក្រុមគ្រួសារ ឱ្យបានល្អ ពេលនេះជារដូវកាលគ្រុនឈាន គ្រុនចាញ់ និងមានរលកថ្មីនៃជម្ងឺដ៏កាចសាហាវកូវីដ-១៩ កើតមានជាថ្មីទៀត ហើយសម្ភារបរិក្ខាពេទ្យ ដែលចែកជូនតាមការិយាល័យ ផ្នែកចំណុះ នៅពេលនោះ គឺត្រូវតែចែកជូនឱ្យដល់បុគ្គលម្នាក់ៗ ភ្លាមៗ កុំទុក យូរដើម្បីឱ្យបងប្អូនយើង បានប្រើប្រាស់ទាន់ពេលវេលា…