Category: ព័ត៌មាន

  • ថៃបន្តបិតព្រំដែនដោយត្រូវរង់ចាំការជូនដំណឹងពីថ្នាក់លើ

    ថៃបន្តបិតព្រំដែនដោយត្រូវរង់ចាំការជូនដំណឹងពីថ្នាក់លើ

    បន្ទាយមានជ័យ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ  ឯកឧត្ដម វរ៉ាផាន់ សុវាណុន (WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ ប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំនេះ បានពិភាក្សាគ្នាចំនួន ៤ចំណុច រួមមាន៖*ទី១៖ ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក*ទី២៖ ពិភាក្សាសុំឲ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ*ទី៣៖ ពិភាក្សាករណីពលករ(ចេញ-ចូល)*ទី៤៖ បញ្ហាផ្សេងៗ។ ជាលទ្ធផល ឆ្លងតាមកិច្ចពិភាក្សាយ៉ាយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ បានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអ៊ីវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ហើយរយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៣៖០០នាទីរសៀល ចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ…

  • លោក សុក ចាន់ថា ត្រូវបានប្រកាសតែងតាំងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ

    លោក សុក ចាន់ថា ត្រូវបានប្រកាសតែងតាំងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងលោក សុក ចាន់ថា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលត្រូវបានផ្ទេរភារៈកិច្ចទៅបម្រើការងារនៅក្រសួង ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា៖ ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាកិច្ចការចាំបាច់មួយក្នុងពេលដែលលោក គឹម សុវណ្ណ អតីតប្រធានមន្ទីរត្រូវបានផ្ទេរភារៈកិច្ចទៅបម្រើការងារនៅក្រសួង ដើម្បីបន្តការងារដឹកនាំ និងបន្តនិរន្តភាពការងារក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ។…

  • វគ្គផ្សព្វផ្សាយស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី ខេត្តនៅបន្ទាយមានជ័យ

    វគ្គផ្សព្វផ្សាយស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី ខេត្តនៅបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ដោយយោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៣ អនក្រ.បក ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី ខេត្ត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ឯកឧត្តម  អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោធសរសើរ និងវាតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនឌមន្ទីរសុខាភិបាលខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលាចំពោះកិច្ចការដែលបានលើកឡើងខាងលើ ក៏ដូចក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងបានឆ្លៀតពេលវេលាដ៏មមាញឹកនេះ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការៀបចំលិខិតបទដ្ឋានគតិយុទ្ត និងកិច្ចការចាំបាច់នានាពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ ការរៀបចំពិធីផ្សព្វផ្សាយនេះឡើងពិតជាមានសារសំខាន់ណាស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការសំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារៈកិច្ចរបស់ខ្លួនលើការគ្រប់គ្រង កាចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកអោយរដ្ឋបាលខេត្ត។…

  • ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានណែនាំដល់មន្ត្រីទើបទទួលការតែងតាំងថ្មី ឱ្យបន្តសហការក្នុងការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ឋភាព និងបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែស្អិតរមួតថែមទៀត

    ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានណែនាំដល់មន្ត្រីទើបទទួលការតែងតាំងថ្មី ឱ្យបន្តសហការក្នុងការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ឋភាព និងបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែស្អិតរមួតថែមទៀត

    សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ពិធីប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការចំនួន៤រូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានវត្តមាន លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើននាក់់បានចូលរួមផងដែរ ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានណែនាំ និងជំរុញដល់មន្ត្រីទើបទទួលមុខតំណែងថ្មី ក្នុងពេលបំពេញការងារភារកិច្ចត្រូវឈរលើគោលការភាពជាអ្នកដឹកនាំល្អ គោរពច្បាប់បទបញ្ញតិ លិខិតបទដ្ឋាននានាឱ្យបានខ្ជាប់ខ្ជួន និងត្រូវតម្កល់ឧត្តមប្រយោជន៍រួមក្នុងមន្ទីរជាធំ អនុវត្តន៍ឱ្យបានសកម្មផុលផុសនូវគោលនយោបាយ កម្មវិធីជាតិ ផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល។ រក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ ក្រមសិលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ស្អាតស្អំនិងជាអ្នកបំរើការងារដ៏មានប្រសិទ្ឋភាពព្រមទាំងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។ លោក ទា គឹមសុទ្ឋ មានប្រសាសន៍ថា៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តែងតែធ្វើការផ្លាស់ប្តូរទទួលភារកិច្ច និងមុខដំណែងទៅតាមតម្រូវការ និងភាពចាំបាច់ជាក់ស្តែងរបស់មន្ទីរ និងអង្គភាព ជាពិសេសដើម្បីបំពេញបន្ថែមនូវភាព ទំនេរនៃមុខដំណែងការងារ ហេតុននេះក្នុងនាមជាថ្នាក់ដឹកនាំការិយាល័យ អនុការិល័យក្តី គប្បី រៀបចំផែនការសកម្មភាពការងារ ស្របតាមការណែនាំរបស់មន្ទីរ បង្កើនការទំនាក់ទំនងរវាងមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ធានាឱ្យបាននូវសាមគ្គីភាព ឯកភាព សហការ…

  • មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ជិត៩០នាក់ ដែលមានស្នាដៃរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ទទួលបានការដំឡើងឋានន្តរសក្តិ និងប័ណ្ណសរសើរពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ជិត៩០នាក់ ដែលមានស្នាដៃរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ទទួលបានការដំឡើងឋានន្តរសក្តិ និងប័ណ្ណសរសើរពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    ខេត្តព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានធ្វើការផ្លាស់ប្តូរមុខងារ ដំឡើងឋានន្តរស័ក្តិ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់នាយ និងនាយរងកងរាជអាវុធហត្ថខេត្ត ចំនួន ៨៩នាក់ បន្ទាប់ពីនាយ នាយរងអាវុធហត្ថទាំងនោះ អនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួន នូវតួនាទី និងភារកិច្ច លើការអនុវត្តច្បាប់ តាមបទបញ្ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នោះរួចមក។ ពិធីនេះបានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយ នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត ប្រមាណ ៦០នាក់ កាលពីថ្ងៃទី២២មិថុនាឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ យោងរបាយការណ៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបង្ហាញថា មន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន ៨៩នាក់ ដែលមានស្នាដៃនៅក្នុងកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ…

  • លោកជំទាវតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង

    លោកជំទាវតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង

    កំពង់ឆ្នាំង៖ អ្នកតំណាងរាស្ត្រមណ្ឌលើកំពង់ឆ្នាំង បាបអញ្ជើញចុះសាកសួសុខទុក្ខ និងនាំយកអំណោយរបសើរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំកំពងហៅ ស្រុកកំពង់លែង។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ តុង ណារី លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង និងអាជ្ញាធរដែនដីបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោក ថោង ចំរើន បានអោយដឹងថា៖ ដោយសារជំងឺកូវីដ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ…

  • មូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​​​មេគង្គ-ឡានឆាង ឆ្នាំ២០២០ ប្រទេសចិនបានផ្ដល់ថវិកា៧លាន២សែន​ ២ម៉ឺន៥ពាន់៤រយដុល្លារសំរាប់គម្រោងកម្ពុជាចំនួន២០

    មូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​បត្តិ​ការ​​​​មេគង្គ-ឡានឆាង ឆ្នាំ២០២០ ប្រទេសចិនបានផ្ដល់ថវិកា៧លាន២សែន​ ២ម៉ឺន៥ពាន់៤រយដុល្លារសំរាប់គម្រោងកម្ពុជាចំនួន២០

        ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដី​ការបរទេស ​និង​​សហ​ប្រតិបត្តិ​ការ​​អន្តរ​ជាតិ​ នៃ​ព្រះរាជាណាចក្រកម្ពុជា  និង​ឯកឧត្ដម  វ៉ាង វិនធាន ឯកអគ្គ​រដ្ឋ​ទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ​ប្រចាំ​កម្ពុជា​ នឹង​អញ្ជើញ​​ចុះ​ហត្ថ​​​លេខា​លើកិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិពិសេសសម្រាប់គម្រោង​កិច្ចសហ​ប្រតិ​   បត្តិ​ការ​​​​មេគង្គ-ឡានឆាង ឆ្នាំ២០២០  សំរាប់គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ​ និងផ្តល់មូលនិធិ ដែលមាន​​ទឹក​​ប្រាក់​​ចំ​នួន​៧.២២៥.៤០០,០០ដុល្លារអាមេរិក( ៧លាន២សែន​ ២ម៉ឺន៥ពាន់៤រយដុល្លារ)ភាគច្រើនគ្របដណ្តប់​​​ទៅលើសកម្មភាពនានាពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច–សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម    បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ។   ថ្លែងក្នុងឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ថីប្រាក់ សុខុន បានបញ្ជាក់ថា៖ បើ​ទោះបី​ជា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពីវិបត្ដិកូវីដ–១៩ ក៏ដោយ  ក៏​កិច្ច​សហប្រតិបត្តិការ​កម្ពុជា–ចិន​ទាំងកម្រិតទ្វេភាគី និង   ពហុភាគី គឺ​នៅតែរក្សាបាននូវភាពសំខាន់​  ដោយប្រទេស​ចិន ​បាន​ចាត់ទុក​ប្រទេសកម្ពុជា…

  • ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃវគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុន D-Network គឺជាវគ្គមួយដ៏សំខាន់ ដើម្បីបណ្តុះគ្រាប់ពូជសម្រាប់ក្រុមហ៊ុន បុគ្គល និងសង្គម ឆ្ពោះទៅរកភាពជោគជ័យ

    ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃវគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុន D-Network គឺជាវគ្គមួយដ៏សំខាន់ ដើម្បីបណ្តុះគ្រាប់ពូជសម្រាប់ក្រុមហ៊ុន បុគ្គល និងសង្គម ឆ្ពោះទៅរកភាពជោគជ័យ

    ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃវគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុន D-Network World Wide គឺជាវគ្គមួយដ៏សំខាន់ ដើម្បីបណ្តុះគ្រាប់ពូជសម្រាប់ក្រុមហ៊ុន សម្រាប់ បុគ្គល និងសម្រាប់សង្គមឆ្ពោះទៅរកភាពជោគជ័យ ។ ការថ្លែងរបស់ ឯ ឧ រដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីបិទ សិក្ខាសាលា ក្រោមប្រធានបទ ទំនាក់ទំនងការនិយាយជាសាធារណៈ និងការស្វែងរកការគាំទ្រអោយ មានប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយមានសិក្ខាកាម ៥១នាក់ចូលរួម នៅទីស្នាក់ការក្រុមហ៊ុន D-Network World Wide  កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ឯ ឧ ខៀវ កាញ្ញារិទ្ធ បានកោតសរសើរចំពោះក្រុមហ៊ុន Network World Wide ដែល បានបង្កើតវគ្គនេះ ដើម្បីផ្តល់ចំណេះដឹង ជំនាញសម្រាប់បុគ្គលិកអោយមានវិជ្ជាជីវៈត្រឹមត្រូវ ច្បាស់ លាស់ ក្នុងការស្វែងរកចំណូលអោយបានច្រើន តាមរយៈការទំនាក់ទនង ប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពខ្ពស់ ។…

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវជាប់ខ្នោះនគរបាលប៉ុស្ដិ៍គោកឃ្លាង

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវជាប់ខ្នោះនគរបាលប៉ុស្ដិ៍គោកឃ្លាង

    ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០នេះ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យមាន ឈ្មោះ  ចាន់ ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ ដោយ  ៖  ភារ៉ា  និងប៊ុនធី

  • ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន

    ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ។ ជនសង្ស័យមានឈ្មោះ គិត វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ពិនិត្យទឹកនោម) ។   បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ ដោយ ៖ ភារ៉ា និងប៊ុនធី