-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលកន្លងមក ហើយត្រូវយកត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ មានសរុបជាង២២លានសន្លឹក
ភ្នំពេញ៖ ថ្លែងក្នុងពិធីបំផ្លាញដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលកន្លងមកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោត និងឯកសារចាស់ៗ ដែលត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ ត្រូវប្រើរយៈពេលបំផ្លាញ១សប្តាហ៍ ក្រោមការយាមកាម និងឃ្លាំមើលពីមន្ត្រី គ.ជ.ប គណបក្សនយោបាយ និងសង្កេតការណ៍ និងអន្តរជាតិ។ សូមបញ្ជាក់ថា សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចនេះ មានសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៤, និងសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ ឯកឧត្តម នុត សុខុម បញ្ជាក់ថា គ.ជ.ប មានសមត្ថកិច្ច សិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះ រយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។ បើតាមការបញ្ជាក់ពី គ.ជ.ប នេះគឺជាលើកទី៤ហើយ បំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ដោយគិតចាប់ពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯកនៅឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ៕ …
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត អំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្ននឹងជំងឺឆ្លងកូវីដ-១៩ ខណៈដែលពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ
ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តប្រកាសសូមឱ្យបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូអាល់កុលឬចឹលសម្លាប់មេរោគហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បន្តថាសូមកុំធ្វេសប្រហែសឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សាផ្សារទំនើបហាងទំនិញលក់ដូរតាមផ្លូវតូចធំភោជនីយដ្ឋាន ហាងកាហ្វេជាពិសេសក្លី និក និងមន្ទីរពេទ្យរដ្ឋ និងឯកជនគឺ ត្រូវមានចឹលទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថាយើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕
-
ថ្ងៃនេះមានអ្នកជាសះស្បេីយ ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ
ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៤ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ដដែល មានជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣២៥០៨ ស្មេីនឹង ១៩៥៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
-
អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោង BMZ / GNF នៅឃុំផាត់សណ្តាយ
ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០បានថ្លែងថាៈ ប្រជាពលរដ្ឋយើងនៅក្នុងឃុំដែលមានចំនួនជិត២ពាន់គ្រួសារ ត្រូវតែយល់ដឹងដោយត្រូវចូលរួមចោលសំរាម និងកាកសំណល់ផ្ទះបាយនៅក្នុងធុង សូមកុំនាំគ្នាចោលសំរាមនៅក្នុងទន្លេ ដើម្បីរួមគ្នារក្សាការពារបរិស្ថាទន្លេ និងរក្សាធនធានជលផលអោយសំបូរឡើងវិញ សំរាប់ជីវភាពរស់នៅទាំងអស់គ្នា ។ ឯឧត្តម បានថ្លែងបែបនេះ ទៅកាន់ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ឃុំផាត់សណ្តាយ ក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោងBMZ / GNF ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា៖ គម្រោងខាងលើនេះ បើគ្នាការចូលរួមពីប្រជាជន និងពីសហគមន៍ គឺយើងមិនអាចរក្សាការពារធនធានជលផលបានឡើយ ទោះបីមានអង្គការ៥០អង្គការទៀតក៏ដោយ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវតែចូលរួមទុកដាក់កាកសំណល់ ដើម្បីការពារបរិស្ថានក្នុងតំបន់ឡូត៍លេខ២ (ព្រែកខ្សាច់) ជាកន្លែងអភិរក្សពូជត្រីនេះអោយបានកើនឡើង និងគង់វង្ស ។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអគ្គលេខាធិការរង ESCAP បានសំណូមពរទៅកាន់ប្រជាពលរដ្ឋថា៖ សូមកុំធ្វើការនេសាទនៅក្នុងតំបន់អភិរក្សពូជត្រី ព្រោះថា ការនេសាទត្រីនៅក្នុងតំបន់អភិរក្សគឺដូចជាការចាប់មេមាន់កំពុងក្រាបពង ស្ងោរទាំងមេទាំងពងអញ្ចឹង គឺដាច់ពូជទាំងអស់តែម្តង ។ ដោយឡែកតាមការស្រាវជ្រាវ…
-
ពលរដ្ឋជាង១០នាក់ បានពុលនំបញ្ចុក ក្នុងកម្មវិធីមួយ នៅឃំុក្រូចគរខេត្តសៀមរាប
ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។ អាជ្ញាធរបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។ អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុ នៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។ អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។ ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕
-
ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ជូនដល់ជនពិការ ២ខ្នង និងនិវត្តន៍ជន ២ខ្នង ក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រគល់ផ្ទះ ៤ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានប្រគល់ជូន២ខ្នង ក្នុងដល់គ្រួសារជនពិការ និង២ខ្នងក្នុងទៀតប្រគល់ជូននិវត្តជនល្នុងស្រុកកំពង់ត្រឡាច ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះចំនួន ០៤ខ្នង ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ក្រោមអធិបតីភាព អភិបាលរងខេត្តកំពង់ឆ្នាំង លោក ហេងពិទូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល គណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត រួមជាមួយ មេបញ្ជាការសឹងរងខេត្ត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តមសេនីយ៍ទោធនធឿន, ស្នងការនគបាលខេត្តកំពង់ឆ្នាំង អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧុត្តសេនីយ៍ទោ ខូវលី , អភិបាលស្រុកកំពង់ត្រឡាច និង ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក…
-
សត្វពស់ថ្លានដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះយកមកលែងនៅក្នុងតំបន់ការពារអភិរក្សភ្នំនាងកង្រី
កំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ដែលជាសត្វដ៏កម្រ និងជិតផុតពូជចំនួន៤ក្បាល ដែលប្រជាត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរស្រុកកំពង់លែង ធ្វើការដោះលែងចូលព្រៃធម្មជាតិភ្នំនាងកង្រី ដែលការពារដើម្បីអភិរក្សបន្តពូជបង្កើតកូនឡើងវិញ ។ សត្វពស់ថ្លាន់ដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជនេះត្រូវជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើការដោះលែងចូលទៅក្នុងបឹង និងព្រៃធម្មជាតិនៅថ្ងៃទី២៣ មិថុនា២០២០ នៅចំណុចតំបន់ការពារ និងអភិរក្សព្រៃសហគមន៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងនៅថ្ងៃទី២៣ មិថុនា២០២០នេះ ថាសត្វពស់ថ្លាន់ទាំង៤ក្បាលនេះ មានទម្ងន់១៥គីឡូក្រាម លោកបានទួលពីប្រជាពលរដ្ឋដែលបានចិញ្ចឹមតាំងពីតូចៗមកម្ល៉េះ តែមិនហ៊ានយកទៅលែនៅទីណាដោយខ្លាចគេចាប់ទើបពួកគាត់យកមកប្រគល់អោយលោក ដូច្នេះលោក បានប្រគល់ទៅអោយកំលាំងជំនាញ រដ្ឋបាលជលផលខេត្តដើម្បីយកទៅលែងនៅក្នុងព្រៃសហគមន៍ភ្នំនាងកង្រី ខណៈដែលសត្វពស់ថ្លាន់កំពង់រងការជិតផុតពូជដើម្បីធ្វើការថែរក្សាការពារអោយប្រភេទសត្វល្មូន ដ៏កម្រ និងជិតផុតពូជនេះមានឱកាស់រសនៅដោយក្តីសុខសាន្ត និងបន្តពូជឡើងវិញ ។ នាយខណ្ឌរដ្ឋបាលជលផលធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ សូមកុំចាប់សត្វ ដ៏កម្រខាងលើ និងជិតផុតពូជខាងលើនេះផងដែរ ។ សូមបញ្ជាក់ថាការចាប់សត្វ និងធ្វើអាជីវកម្មលើសត្វព្រៃជាអំពើល្មើស និងច្បាប់ហើយ និងមានទោសទណ្ឌទៀតផងដែរ ៕ ដោយ សុក្ខារិន …
-
គោលនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅដីតំបន់ទួលចំប៉ី ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវអាជ្ញាធរ និងមន្រ្តីជំនាញសម្រេចផ្តល់បណ្ណកម្មសិទ្ធិជូន
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២០នេះ បានចុះដោះស្រាយបញ្ហាដីធ្លី និងឯកភាពធ្វើបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាង២០គ្រួសារ ស្ថិតនៅចំណុចដីទួលចំប៉ី ក្នុងភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដីនៅតំបន់ទួលចំប៉ីនេះ ដើមឡើយជាដីទីទួលសុវត្ថិភាពសម្រាប់ទុកឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់មកស្នាក់អាស្រ័យ និងសង្គ្រោះសត្វពាហនៈផងដែរ ដូច្នេះដីតំបន់នេះអាជ្ញាធរមិនបានអនុញ្ញាត ឲ្យចេញបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះទេ។ ប៉ុន្តែកន្លងមកនេះ ដោយអនុវត្តន៍លើគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោយពីអាជ្ញាធរខេត្ត បានចុះពិនិត្យសិក្សា លើដីតំបន់ទួលចំប៉ីនេះ ឃើញថា មានប្រជាពលរដ្ឋមករស់នៅក្នុងតំបន់នេះ ហើយក៏បានអាស្រ័យផលលើដីនេះផងនោះ ទើបអាជ្ញាធរខេត្តបានសម្រេចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ដោយមានការឯកភាពពី ប្រជាពលរដ្ឋយល់ព្រមកាត់ផ្ទៃដី២០ភាគរយ ជូនដល់អាជ្ញាធរខេត្ត ដើម្បីទុកធ្វើជាទីទួលសុវត្ថិភាព សម្រាប់ឱ្យប្រជាពលរដ្ឋមកស្នាក់នៅបណ្ដោះអាសន្នក្នុងពេលមានទឹកជំនន់។ សូមរំលឹកថា នៅក្នុងដំណោះស្រាយចុងក្រោយនេះ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណជូនពរសព្វសាធុការ ដល់អាជ្ញាធរខេត្ត ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាស ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅព្រឹកនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ–១៩ នៅវិមានសន្តិភាព នាទីស្តីការគណៈរដ្ឋមន្ត្រី។ សូមបញ្ជាក់ថា យោងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងកំលុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។ ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែ ចន្លោះពី១៦,០០០រៀល ទៅដល់ ១២ម៉ឺនរៀល។ ដោយឡែក កម្រិតសាច់ប្រាក់ដែលត្រូវ ឧបត្ថម្ភនេះធ្វើឡើងតាមប្រភេទជនក្រីក្រ ក្នុង កម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ៕ធ.ដ…
-
ក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានពិនិត្យបញ្ចប់អត្តសញ្ញាណកម្មគ្រួសាររងផលប៉ះពាល់ដោយសារកូវីដ-១៩
ភ្នំពេញៈ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និង ពិភាក្សា លើបញ្ជីរឈ្មោះប្រជាពលរដ្ឋដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលទទួលរងផលប៉ៈពាល់ដោយសារជម្ងឺ COVID-១៩ នៅរដ្ឋបាលសង្កាត់ ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌជ្រោយចង្វារ រួមទាំងក្រុមការងារដែលមានដូចជាៈ លោក ប៉ាត់ អ៊ែល ចៅសង្កាត់, លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់, ជាមេភូមិ អនុភូមិ សមាជិកភូមិ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សរុប២៤ នាក់ បានពិនិត្យរួមគ្នាលើបញ្ជីឈ្មោះប្រជាពលរដ្ឋយ៉ាងម៉ត់ចត់តាមរយៈការលើកជាយោបល់ និងអនុម័តសំរេចដោយការលើកដៃទៅលើមុខសញ្ញាក្រីក្រដែលបានចុះសម្ភាសន៍រួច ។ …