Category: ព័ត៌មាន

  • លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយចិន នៅតែបន្តអនុវត្តន៍ដដែល នេះបើតាមសារព័ត៌មាន The Strait times នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមានលោក ភីតធើ ណាវ៉ារ៉ូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកស្រង់សម្ដីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចប់ហើយ គឺចាប់តាំងពីចិនបញ្ជូនអ្នកជំងឺ COVID-19 មកសហរដ្ឋអាម៉េរិក ។ ប៉ុន្តែទីប្រឹក្សារូបនេះបកស្រាយថា សារព័ត៌មានអាម៉េរិកស្រង់សម្ដីលោកខុស ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០មកម្លេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន-អាម៉េរិក លោក លូវ ហ៊ី ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិកក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារក្នុងរយៈពេល០២ឆ្នាំ ៕ …

  • Messi ខកខានមិនអាចរកគ្រាប់បាល់ទី ៧០០ ខណៈ Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់

    Messi ខកខានមិនអាចរកគ្រាប់បាល់ទី ៧០០ ខណៈ Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់

    Lionel Messi ខកខានមិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងជំនួប Barcelona និង Athletic Bilbao កាលពីយប់មិញ ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi មិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងអាជីពរបស់ខ្លួនបានទេ ប៉ុន្តែ បានជួយក្លិប Barcelona ទទួលបាន៣ពិន្ទុ ធ្វើសម្រេចដោយ កីឡាករ Ivan Rakitic នៅនាទីទី៧១ បានពីការបញ្ជូនបាល់ពី Lionel Messi ។ និងជាការបញ្ចូនបាល់ លើកទី១៥ នៅរដូវកាលនេះ ក្នងក្របខ័ណ្ឌ La Liga របស់ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល និងរកបានគ្រាប់សរុប ៦៩៩ គ្រាប់ ។ គួរបញ្ជាក់ថា មួយគ្រាប់យប់មិញបានធ្វើអោយក្រុមម្ចាស់ជើងឯកលីគកំពូល La Liga ២៦សម័យកាល ឡើងកំពូលតារាងបណ្ដោះអាសន្ន ដោយ Real Madrid ទៅលេខ២វិញ ។ ចំណែកឯ Harry…

  • កីឡាករវាយកូនបាល់ លេខ១ពិភពលោក សញ្ជាតិស៊ែប វិជ្ជមាន Covid-19

    កីឡាករវាយកូនបាល់ លេខ១ពិភពលោក សញ្ជាតិស៊ែប វិជ្ជមាន Covid-19

    កីឡាករវាយកូនបាល់លំដាប់ពិភពលោកស្ជាតិស៊ែប Novak Djokovic ដែលបច្ចុប្បន្នកំពុងឈរលេខ១ បានឆ្លងជំងឺ Covid-19 និងបន្តចម្លងដល់មិត្តរួមក្រុម៣នាក់ផ្សេងទៀត ក្នុងការប្រកួតបាល់បោះ នៅទីក្រុង Zadar ប្រទេសក្រូអាតនាពេលថ្មីៗនេះ ។ តាមការចុះផ្សាយពី BBC បញ្ជាក់ថា Novak Djokovic បានចូលរួមទស្សនាការប្រកួតកីឡាបាល់បោះ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ ចំនួន៤០០០នាក់ ក្នុងនោះក៏មានកីឡា Tennis ល្បីៗមកដូចជា Dimitrov និងកីឡាករ Coric ផងដែរ ដែលរៀបចំឡើងនៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី និងទីក្រុង Zadar នៅប្រទេសក្រូអាត ។ សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះខាងលើ ដោយសារការប្រកួតតេន្នីស កម្មវិធី ATP Tour ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងខែកុម្ភៈ ឆ្នាំ២០២០ មក ដោយសារការរីករាលដាលនៃជំងឹ Covid-19៕

  • រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងខេត្តរតនគិរី ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ

    រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងខេត្តរតនគិរី ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ

    ខេត្តរតនគិរី៖ សេចក្តីអំពាវនាវរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែងក្នុងពិធី ធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងខេត្តរតនគិរី ភាគឥសាន្តប្រទេស ស្របពេលដែលកម្ពុជា កំពុងអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស។ នៅក្នុងការធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្រោមកិច្ចសហការ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក «គ.ស.ច.គ»  លោកស្រី មឹន មាណវី ដែលមានការចូលរួម ពីអភិបាលរងខេត្តរតនគិរី លោក យឹម …

  • អណ្តើកហ្លួងចំនួន ២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្សបន្ត

    អណ្តើកហ្លួងចំនួន ២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្សបន្ត

    អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង នាពេលកន្លងមកនេះ។ បើតាមការបញ្ជាក់ពី លោកស្រី ឡាយ ផុនថេង ដែលបានប្រគល់ពូជអណ្ដើកកម្រនេះដល់ក្រសួងបរិស្ថាន បានឲ្យដឹងថា អណ្តើកហ្លួងចំនួន២ក្បាលនេះ ត្រូវបានលោកស្រី និងក្រុមគ្រួសារទិញពីអ្នកនេសាទក្នុងមួយក្បាលតម្លៃ៤០០ដុល្លារអាម៉េរិក ក្នុងអំឡុងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងកាលពីចុងសប្តាហ៍មុននេះ។ នេះគឺជាការបញ្ចាក់របស់អ្នកស្រី នៅក្នុងពិធីប្រគល់អណ្តើកហ្លួងទាំង២ក្បាល នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបច្ចុប្បន្នរស់នៅភ្នំពេញរូបនេះ បានបញ្ជាក់ថា អណ្តើកកម្រចំនួន២ក្បាលនេះ ត្រូវបានអ្នកនេសាទបញ្ចុះបញ្ចូលលក់ឱ្យនៅក្នុងចំណុចចំណតអាហារដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងឱកាសទទួលអណ្តើកហ្លួង ឬអណ្តើកសរៃ បានបញ្ជាក់ ឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋហើយ គឺត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម រដ្ឋលេខាធិការ ក្នុងនាមក្រសួងបរិស្ថាន បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង ដែលបានជួយសង្រ្គោះសត្វអណ្តើពីឈ្មួញទុចរិត ។ …

  • ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោស

    ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោស

    ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូកន្លងទៅ រួចបញ្ជូនទៅសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ  ដេីម្បីផ្ដន្ទាទោសតាមច្បាប់។ ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ ទូច សុភ័ក្រ្ត ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ និងទី២-ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ផាន ឧត្តម ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦…

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅវេលាម៉ោង០០ និង១០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ទី វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, និងទី២-ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ក្រាម០១កូនថង់តូច)។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ធ.ដ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ

    ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ  ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យបន្ថែម ០១នាក់ ពាក់ព័ន្ធ ករណីករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខបុរីឈូកវ៉ា២ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី២២-០៦-២០២០ វេលាម៉ោង២០ និង៤០នាទីកន្លងទៅ ។ ជនសង្ស័យមានឈ្មោះ  សុខ ភារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ឈ្មោះ  ភូ ភារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO ។…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ នៅវិមានសន្តិភាព។ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ឱ្យដឹងថា ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ ក្រ-១ និងក្រ-២ នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ។  ឯកឧត្តម…

  • ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាមចំនួន៣១៥ធុងដល់សាលាខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍

    ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាមចំនួន៣១៥ធុងដល់សាលាខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍

    ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ធុងសំរាមចំនួន៣១៥ធុង ជូនដល់សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ មានឱ្យដឹងថា «ការឧបត្ថម្ភធុងសំរាមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនសាលាខណ្ឌដង្កោ គឺដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍។ យើងសង្ឃឹមថា ធុងសំរាមទាំងអស់នេះនឹងប្រែក្លាយបរិស្ថានក្នុងសហគមន៍របស់យើងទាំងអស់គ្នា ឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតជានិច្ច»។ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភធុងសម្រាមយ៉ាងច្រើនដល់សាលាខណ្ឌដង្កោនាពេលនេះ បានបង្ហាញឱ្យឃើញពីការចូលរួមក្នុងការសម្អាត និងទុកដាក់សម្រាមនៅក្នុងមូលដ្ឋានខណ្ឌទាំងមូល ។ លោកស្រីអភិបាល ផ្តាំផ្ញើដល់តាមបណ្តាផ្នែកពាក់ទាំងអស់ដែលត្រូវបានធុងសម្រាមទៅតាមអង្គភាពរៀងៗខ្លួន សូមថែរក្សា និងទុកដាក់ឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ។ ជាមួយគ្នានេះ លោកស្រី គឹម ញឹប ក៏បានឱ្យសង្កាត់ចូលរួមផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យចូលរួមសំអាតនូវអនាម័យបរិស្ថាន និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីមូលដ្ឋានស្អាតមានអនាម័យ នាំមកនូវសុខភាពល្អ…