Category: ព័ត៌មាន

  • លោក ដូណាល់ ត្រាំ និយាយថា កងទ័ពអាម៉េរិកដែលដកចេញពីអាល្លឺម៉ង់ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ

    លោក ដូណាល់ ត្រាំ និយាយថា កងទ័ពអាម៉េរិកដែលដកចេញពីអាល្លឺម៉ង់ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កងទ័ពអាម៉េរិកដែលចាប់ផ្តើមដកចេញពីទឹកដីអាល្លឺម៉ង់នោះ ប្រហែលជានឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនាឱកាសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅឯសេតវិមាន បួនថ្ងៃមុនពេលរៀបចំការបោះឆ្នោតក្នុងប្រទេសប៉ូឡូញ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅអាល្លឺម៉ង់ ចាប់ពីចំនួន៥ម៉ឺន២ពាន់នាក់ទៅ២ម៉ឺន៥ពាន់នាក់វិញ ។ លោកបន្ថែមថា កងកម្លាំងមួយចំនួននឹងបញ្ជូនត្រឡប់មកកាន់មាតុប្រទេសវិញ ហើយមួយចំនួនទៀតនឹងត្រូវបញ្ជូនទៅកាន់ប្រទេសផ្សេងទៀត ហើយក្នុងចំណោមប្រទេសទាំងនោះ ក៏រួមមានប្រទេសប៉ូឡូញផងដែរ ។ ក្រៅពីការបញ្ជូនកងទ័ពខាងលើនេះ ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរក៏បានផ្តោតសំខាន់ពាក់ព័ន្ធនឹងអង្គការ NATO កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលសន្តិសុខ ក្នុងចំណោមប្រធានបទសំខាន់ៗដទៃទៀត ៕

  • ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា បើសិនសហរដ្ឋអាម៉េរិកសូមទោសរឿងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

    ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា បើសិនសហរដ្ឋអាម៉េរិកសូមទោសរឿងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

    អ៊ីរ៉ង់៖ អ៊ីរ៉ង់អាចនឹងបើកកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនយល់ព្រមសូមទោស និង ផ្ដល់សំណងចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នេះបើតាមការអះអាងរបស់ប្រធានាធិប តីអ៊ីរ៉ង់លោក ហាស្សាន់ រូហានី និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដោយចោទថា ទីក្រុងតេហេរ៉ង់មិនបានអនុវត្តន៍គ្រប់គ្រាន់តាមកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងការបង្កើនឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ថ្លែងនៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធម្សិលមិញ លោក ហាស្សាន់ រូហានី បានសង្កត់ធ្ងន់ថា យើងដឹងច្បាស់ថា សហរដ្ឋអាម៉េរិកអំពាវនាវឱ្យយើងត្រឡប់មករកតុចរចា គ្រាន់តែជាការនិយាយឱ្យតែបាន និងភូតកុហកតែប៉ុណ្ណោះ ៕

  • យោធាអូស្ត្រាលីប្រមាណ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយនៅរដ្ឋវិចតូរៀ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19

    យោធាអូស្ត្រាលីប្រមាណ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយនៅរដ្ឋវិចតូរៀ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19

    អូស្រា្តលី៖ យោធាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ទៅកាន់ទីក្រុងមែលប៊ន រដ្ឋវិចតូរៀ ដើម្បីទប់ស្កាត់ការផ្ទុះជំងឺឆ្លង COVID-19 ធ្ងន់ធ្ងរឡើងវិញ ឬ រលកទី២ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី លីនដា រៃណូលដ៍ បានបញ្ជាក់ថា កងទ័ពប្រមាណ១ពាន់នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយនៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ៨៥០នាក់នឹងជួយត្រួតពិនិត្យអ្នកដំណើរបរទេស ដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋានគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19 ។ ការបញ្ជូនយោធាខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះរដ្ឋ វិចតូរៀ ទាំងមូល កំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងរហូតដល់ទៅ១៥០ករណីថ្មីៗទៀតត្រូវបានរកឃើញ ខណៈនៅទីក្រុងមែលប៊នមានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥.១លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥.១លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៥២ម៉ឺន៥ពាន់៩៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៨ម៉ឺន៤ពាន់៩២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន១៧ម៉ឺន៤ពាន់៧០១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៦ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៤ពាន់២៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤ម៉ឺន៦០៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៩ម៉ឺន២ពាន់៤៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៣ពាន់៨៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៦ពាន់៨៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៦ម៉ឺន៨ពាន់៨២២នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន២ពាន់៩៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៧ម៉ឺន១ពាន់៦៨៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់៨៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៨១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១៩វត្ត នៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១៩វត្ត នៅខេត្តស្វាយរៀង

    ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរបាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៃខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង  នាព្រឹកថ្ងៃព្រស្បត្តិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់…

  • រថយន្តម៉ាស្តាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តម៉ាស្តាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ក៏តេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួចចំណែករបាំងថ្មវៀចមួយកង់  បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស   ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿងម៉ាក ម៉ាស្ដារ ពណ៌ប្រភេះ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9811 ធ្វេីដំណេីរពីជេីងទៅត្បូង បោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតខាងលេី ស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់១កង់ ចំណែករថយន្តដាច់កាឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕ធ.ដ ដោយ៖  ជីម  ភារ៉ា

  • រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចភ្លេីងស្ទុប បណ្តាលឲ្យមួយគ្រឿងខ្ទាតទៅបោកផ្ទប់បង្គោលភ្លើងដែក របួស២នាក់

    រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចភ្លេីងស្ទុប បណ្តាលឲ្យមួយគ្រឿងខ្ទាតទៅបោកផ្ទប់បង្គោលភ្លើងដែក របួស២នាក់

    ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមបើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកបណ្តាលវៀច  ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង និងរងរបួស២នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ ត្រង់ចំណុចបេនឡានកាប់ពីតូ នៅតាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុម បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-4396 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៧ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វតរ៉េនជ័រ​ មួយ គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-3559 បើកបុរសម្នាក់រួមដំណើរនឹងបុរស៣ នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទីសដៅពីរលិចទៅកើតចំពាក់កណ្ដាលរថយន្តហ្វត ពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យទ្រេតចំណែកឯរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា និងបណ្ដាលឲ្យខាងភាគីរថយន្តហ្វតរងរបួស២នាក់។ ក្រោយពេលកើតហេតុរួច  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ ដោយ៖  ជីម  ភារ៉ា …

  • រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

    រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

    ភ្នំពេញ ៖ ស្ត្រីម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចព្យាយាមបើករត់បាត់ កាលពីវេលាម៉ោង១១និង២០ នាទីយប់ថ្ងៃទី ២៤ខែមិថុនាឆ្នាំ ២០២០ នៅចំណុចមុខបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើង ឆ្លងផ្លូវទិសដៅពីកើតទៅលិច លុះមកដល់កន្លែងហើតហេតុខាងលើ បានឆ្លងផ្លូវជិតនឹងផុតទៅហើយក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង  ក្នុងល្បឿនលឿនបានបុកជនរងគ្រោះពេញទំហឹងបណ្តោយឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយ​ទំនាក់ទំនងទៅមន្ត្រីជំនាញចុះមកធ្វើកំណត់ហេតុរួចដឹកសពតាមរថយន្ត ទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំធ្វើការទាក់ទងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

  • ក្មេងប្រុសស្រី៣នាក់ នាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងលង់ស្លាប់២នាក់ ម្នាក់សង្រ្គោះបានទាន់ពេល

    ក្មេងប្រុសស្រី៣នាក់ នាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងលង់ស្លាប់២នាក់ ម្នាក់សង្រ្គោះបានទាន់ពេល

    ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៣នាក់ នាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងបណ្តាលឲ្យក្មេងស្រីលង់ស្លាប់២នាក់ និងក្មេងប្រុសម្នាក់ទៀត រួចផុតពីសេចក្តីស្លាប់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ទី១–ឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ និងទី២ -ឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ក្នុងនោះក្មេងស្រីពីរនាក់ និងក្មេងប្រុសម្នាក់ បាននាំគ្នាទៅស្រែដែលនៅក្បែរស្រះទឹកខាងលើ  រួចដល់ពេលថ្ងៃបាននាំគ្នាត្រឡប់មកផ្ទះវិញ តែពេលមកដល់ចំណុចស្រះទឹកខាងលើ ក៏បាននាំគ្នាចុះងូតទឹកស្រះប្រលែងគ្នាលេងស្រាប់តែរអិលផុតជើង ដោយគ្មានអ្នកឃើញក៏លិចលង់ក្មេងស្រីទាំង២នាក់តែម្តង។ ចំណែកក្មេងប្រុសម្នាក់ទៀតឃើញដូច្នេះក៏រត់ឡើងគោកវិញរត់ទៅប្រាប់អ្នកផ្ទះនាំគ្នាផ្អើលឆោឡោរត់ទៅស្រង់ពីក្នុងទឹកស្រះ រួចដឹកយកទៅសង្រ្គោះភ្លាមៗដែរ តែជាអកុសលក្មេងស្រីទាំង២នាក់ បានស្លាប់បាត់ទៅហើយ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យសពជាក់ស្តែង និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ…

  • ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បន្តទទូលថវិកាវិភាគទានពីសប្បុរសជន

    ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បន្តទទូលថវិកាវិភាគទានពីសប្បុរសជន

    ព្រៃវែង៖ រសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា បានទទូលថវិកាវិភាគទាន របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នូវថវិកាចំនួន ១៩ ម៉ីនដុល្លាសហរដ្ឋអាមេរិច។ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកាយវិការទឹកចិត្ត របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានចូលរួមចំណែកជាថវិកាក្នុងការចូលរួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ មានជីវភាពក្រីក្រ មានស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ កុមារងាយរងគ្រោះដោយសារមេរោគអេដស៍ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្ដមបន្តទៀតថា ចំពោះថវិកាដែលទទួលបាននាពេលនេះ ឯកឧត្តមនឹង ចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ…